- Khmernote Media
- ព័ត៌មានជាតិ
អ្នកគ្រូ នាង ផល្លា ត្រូវបានមហាជនស្គាល់ និងគោរពកោតសរសើរ ដោយសារតែការខិតខំប្រឹងប្រែងអប់រំបង្ហាត់បង្រៀន កុមារគ ថ្លង់ នៅប្រទេសកម្ពុជាអស់រយៈកាលជិត ៣០ឆ្នាំកន្លងមកនេះ ហើយអ្នកគ្រូ ផល្លា ក៏ធ្លាប់ទទួលបានមេដាយមហាកិត្តិយស ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជា នូវមេដាយថ្នាក់មហាសេរីវឌ្ឍន៍ (មេដាយ មហាកិត្តិយស លំដាប់ទី២) ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគ្រូ ផល្លា ក៏ធ្លាប់ត្រូវបានជ្រើសរើសជាប់ក្នុងបញ្ជីចុងក្រោយ ក្នុងចំណោមគ្រូបង្រៀន ១០ រូប សម្រាប់ទទួលពានរង្វាន់គ្រូឆ្នើមពិភពលោក ពីកម្មវិធីពានរង្វាន់គ្រូឆ្នើមពិភពលោក Global Teacher
December 21, 2019 - ព័ត៌មានជាតិ
មួយរយៈចុងក្រោយនេះ មានការជជែកវែកញែកជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីការប្រកាសលទ្ធផល នៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម (ជំនាន់ទី១០) នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដោយក្នុងនោះមានបេក្ខនារីម្នាក់បានជាប់ជាស្ថាពរ ប៉ុន្តែកើតក្នុងឆ្នាំ១៩៩៩ បើគិតទៅមានអាយុប្រហែល២០ឆ្នាំប៉ុណ្ណោះ ដែលធ្វើឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំង។ ជុំវិញបញ្ហានេះ អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការបកស្រាយជាសាធារណៈថា បេក្ខនារីឈ្មោះ សយ យូសុមនា កើតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៩៩ បានប្រឡងជាប់ជ្រើសរើសជាសិស្សចៅក្រម (ជំនាន់ទី១០) ដែលនេះមិនមែនជាការប្រឡងប្រជែងចូលធ្វើជាចៅក្រោមភ្លាមនោះទេ។ នេះជាការប្រឡងប្រជែងចូលធ្វើជាសិស្សចៅក្រម (ជំនាន់ទី១០) ចំនួន៥០រូប ដើម្បីចូលរៀនថ្នាក់ធ្វើជាចៅក្រមប៉ុណ្ណោះ ហើយទាល់តែប្រឡងចេញធ្វើជាចៅក្រមបានជាប់ទៀត ទើបអាចចេញធ្វើចៅក្រមបាន មិនមែនការប្រឡងសិស្សចៅក្រមជំនាន់ទី១០ សម័យប្រឡង ២៣-២៤ វិច្ឆិកា ២០១៩ នេះជាប់ហើយចេញធ្វើជាចៅក្រមភ្លាមនោះទេ។ ម៉្យាងទៀតការប្រឡងប្រជែសរើសសិស្សចៅក្រម
December 21, 2019 - ព័ត៌មានជាតិ
ដោយមានការសហការជាមួយក្រុមគ្រូពេទ្យប្រទេសអូស្ត្រាលី ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នឹងផ្តល់ជូនការពិនិត្យ និងព្យាបាលជំងឺ ដែលបណ្តាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែក ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។ យោងតាមការប្រកាសរបស់មន្ទីរពេទ្យបានឲ្យដឹងថា៖ “ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូនការពិនិត្យ និងព្យាបាលជម្ងឺ ដូចជា ជម្ងឺស្ទះរន្ធទឹកភ្នែក ភ្នែកលៀន ការធ្លាក់ត្របកភ្នែក ដុំសាច់ក្នុងភ្នែក ឬលើត្របកភ្នែក រោមចាក់ភ្នែក និងទំរង់ត្របកភ្នែកមិនធម្មតា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្ថិតនៅតាមបណ្តោយមហាវិថី យោធពលខេរមៈភូមិន្ទ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន
December 21, 2019 - សុខភាព
ប្រុសៗខ្សោយមេជីវិតមកពីកត្តាច្រើនយ៉ាង ក្នុងនោះមានមតិមួយចំនួនលើកឡើងថា ប្រុសៗដែលចូលចិត្តស្លៀកពាក់ខោរឹបៗពេក ក៏ជាមូលហេតុធ្វើអត់មានកូនដែរ តើពិតជាអ៊ីចឹងមែនអត់? ឆ្លើយតបនឹងចម្ងល់នេះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បកស្រាយថា ធម្មតាសរីរាង្គបន្តពូជទាំងបុរសទាំងស្រ្តី ត្រូវការបិទបាំង តែការបិទបាំងដោយស្លៀកខោរឹបរយៈពេលយូរ អាចជាមូលហេតុធ្វើឲ្យប៉ះពាល់ដល់ពងស្វាសដែរ។ ចំពោះមូលហេតុដែលលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតអះអាងថា អាចប៉ះពាល់ដល់មេជីវិតនោះ ទី១ ការស្លៀករឹបតឹង ធ្វើឲ្យរលាក ធ្វើឲ្យហប់បែកញើស ទី២ គ្មានខ្យល់ចេញចូល បែបនេះពងស្វាសមិនអាចបង្កើតមេជីវិតបានល្អទេ។ ពេលខ្លះប្រុសៗមានមេជីវិតដែរ តែមិនគ្រប់លក្ខណៈ ជួនកាលអាចមានកូនដែរ តែដល់មានកូនមក កូនសុខភាពមិនល្អ ឯអ្នកខ្លះទៀតមេជីវិតបង្កកំណើតបានបន្តិច កូនអត់វិវត្ត ឬវិវត្តមក ធ្វើឲ្យមានជំងឺពីកំណើត។
December 21, 2019 - សង្គម
កំពង់ចាម៖ ជារឿងមួយគួរឲ្យអាណិតអាសូរដោយកុមារីអាយុ៨ឆ្នាំម្នាក់ ឪពុកម្តាយស្លាប់ចោលព្រោះតែមានជម្ងឺអេដស៍ ហើយខ្លួនក៏បានឆ្លងជម្ងឺនេះពីឪពុកម្តាយរបស់ខ្លួន។ សព្វថ្ងៃកុមារីនេះរសនៅជាមួយនឹងជីដូនជីតា អ្វីដែលគួរឲ្យរំជួលចិត្តក្រៅពីមានជីវភាពខ្វះខាតជីតារបស់កុមារីកម្សត់នេះកើតជម្ងឺមហារីកប្រដាប់ភេទ ចំណែកឯជីដូនវិញក៏មានបញ្ហាស្មារតី អ្នកទាំង៣រស់នៅក្នុងភូមិអូរប្រាំ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Thoeun Pnn បានសរសេររៀបរាប់ថា៖ “ពិតជាគួរអោយអាណិតប្អូនស្រីណាស់ អាយុទេីបបាន៨ឆ្នាំត្រូវឆ្លងជំងឺអេដស៍ពីម្តាយឪពុក ហេីយពេលនេះឪពុកម្តាយស្លាប់ចោលអស់ ប្អូនស្រីត្រូវរស់នៅជាមួយលោកយាយលោកតា ទុកជាន់ទុកលោកតាកេីតជំងឺមហារីកប្រដាប់ភេទ លោកយាយមានស្មារតីមិនល្អ ត្រូវគេមេីលងាយមេីលថោក រស់យ៉ាងលំបាកក្នុងខ្ទមដ៏តូច។ ប្អូនស្រីរស់នៅភូមិអូរប្រាំ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សង្ឃឹមថានឹងមានបងប្អូនសប្បុរសជនអាណិតនឹងជួយដល់ប្អូនស្រី អាចទាក់ទងសួរព័ត៌មានលំអិតតាមទូរសព្ទ័0976667575 បញ្ជាក់គាត់គ្មានទូរសព្ទ័ទេ អរគុណ បងជួយប្អូនបានតែប៉ុណ្ណឹងអ្វីបន្តទុកអោយបងប្អូនសប្បុរសជនជាអ្នកជួយប្អូនស្រីទៅចុះ”៕
December 21, 2019 - Nissan Auto Tech
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ – ក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី ប្ញ(“TCMC”) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ ហូលឌីង ប៊ីអេចឌី (ម៉ាឡេស៊ី) និងជាក្រុមហ៊ុនទទួលស្គាល់សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខស្របច្បាប់លើរថយន្តម៉ាកNISSANតែមួយគត់ នៅក្នុងប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការហើយនូវសាលតាំងបង្ហាញរថយន្តថ្មីម៉ាកNISSANរបស់ខ្លួនដែលប្រារព្ធឡើងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្នុងកាថ្លែងសុន្ទរកថារបស់ លោក ឧកញ៉ា Than Tai Hing ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ ប្រចាំប្រទេសកម្ពុជា
December 21, 2019 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំ២០១៩នឹងបញ្ចប់ ហើយឆ្នាំថ្មី ២០២០ នឹងចូលមកដល់ ហើយបើយើងក្រឡេកមកមើលនៅតំបន់ Pub Street ដែលជាកន្លែងដើរលេងកំសាន្តដ៏ល្បីនាពេលរាត្រីនៅក្នុងទឹកដីប្រវត្តិសាស្ត្រ ខេត្តសៀមរាប ត្រូវបានគេតុបតែងរំលេចដោយភ្លើងពណ៌ចំរុះពណ៌យ៉ាងស្រស់ស្អាត ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងថ្ងៃណូអែលផង និងបុណ្យឆ្លងឆ្នាំសកលផងដែរ។ គួររំលឹកផងដែរថា នេះមិនមែនជាលើកទី១ឡើយ ដែលតំបន់ Pub Street រៀបចំតុបតែង ដើម្បីអបអរសាទរពិធីបុណ្យនានា ហើយតំបន់ Pub Street នេះផងដែរក៏បានទទួលស្វាគមន៍ភ្ញៀវទេសចរមកលេងកំសាន្តជាច្រើនរាប់ម៉ឺនរាប់សែននាក់ជារៀងរាល់ឆ្នាំផងដែរ៕ អត្ថបទ៖ សេម រូបភាព៖ Arun Pov
December 21, 2019 - សិល្បៈ
បន្ទាប់ពីមានការភ្ញាក់ផ្អើលករណីយុវជនមួយរូបបានយកឈើមកវាយលើតារាចម្រៀងនាយចឺម បណ្តាលឲ្យរងរបួសនោះ ព្រោះតែមានការលើកឡើងថានាយចឺមបានឆាតញ៉ែសង្សារគេនោះ ពេលនេះតុលាការខេត្តប៉ៃលិនបានចេញដីកាបង្គាប់ឲ្យឃុំខ្លួន យុវជនដែលបង្ករបួសស្នាមមានឈ្មោះ ង៉ែត លីទី។ ដោយលោក ហេង ឡុង បានសរសេររៀបរាប់ថា៖ “ព័ត៌មានចុងក្រោយសម្រាប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ មុននេះបន្តិច ខ្ញុំបាទបានទទួលដីកាឃុំខ្លួនពីតុលាការខេត្តប៉ៃលិនហើយ។ សូមជួយស៊ែរចែករំលែកអបអរសាទរនាយចឺមទទួលបានយុត្តិធម៌ហើយ”។ យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួននេះ ជនត្រូវចោទត្រូវដាក់នៅក្រោមការពិនិត្យពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា” ដែលបានប្រព្រឹត្តនៅចំណុចបុរីម្កុដពេជ្រ ភូមិផ្សារព្រំជើង ឃុំស្នឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បទល្មើសដែលមានបញ្ញាត្តិឲ្យផ្តន្ទាទោសតាមមាតា្រ ២១៨ និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ។
December 21, 2019 - សង្គម
អធិការនគរបាលខណ្ឌដង្កោបានអោយដឹងថា សមត្ថកិច្ចរបស់លោកបានឃាត់ខ្លួនលោក សារុន វិធុរ៉ាក់ ថៅកែស្ថានីយ៍ប្រេង PTT ជិតរង្វង់មូលគួរស្រូវ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ តាមបញ្ជារបស់ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ។ ការឃាត់ខ្លួននេះបន្ទាប់ពីពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់ដោយចោទថា គ្រូបង្រៀនរូបនោះបានចូលទៅអុកឡុក និងចូលក្នុងបន្ទប់ទឹកស្រី លួចថតនារីនៅក្នុងបន្ទប់ទឹកនោះ។ ចំណែកឯ គ្រូបង្រៀនដែលរងហិង្សាក៏ត្រូវបានតំណាងអយ្យការ ចេញដីកាកោះហៅឲ្យខ្លួនដូចគ្នា ហើយសមត្ថកិច្ចកំពុងនាំខ្លួនពីខេត្តតាកែវ មកតុលាការផងដែរ៕ ប្រភពនិងរូបភាព៖ Sorn Sopheak-ស៊ន សុភក្រ្ត
December 20, 2019 - សង្គម
ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរឿងរ៉ាវកម្សត់របស់កុមារីមួយរូបដែលរស់នៅជាមួយនឹងជីដូនចាស់ ដើរទៅរៀនជារៀងរាល់ថ្ងៃតែរៀនរហូតទទួលបានប័ណ្ណសរសើរ ៣ឆ្នាំជាប់ៗគ្នា ។ កុមារីកម្សត់នេះមានឈ្មោះមុំ ឆយី សិក្សាថ្នាក់ទី៥ នៅសាលាបឋមសិក្សាពោធិខ្ទម្ពរ បច្ចុប្បន្នរស់នៅក្នុងភូមិផ្លូវទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្នុងនោះផងដែលក៏មានសប្បុរសជនមួយរូបមានចិត្តសណ្តោសប្រណី អាណិតស្រលាញ់ក្មេងស្រីកម្សត់រូបនេះ ដោយបងស្រីម្ចាស់ហាងពេជ្រមានហ្វេសប៊ុកផេក Dana Try (ទ្រី ដាណា) បានប្រកាសចង់ជួយឧបត្ថម្ភកង់ និងសម្ភារៈសិក្សាមួយចំនួនជូនកុមារីកម្សត់រូបនេះផងដែរ។ ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ “ខ្ញុំស្រលាញ់អ្នកតស៊ូណាស់ ព្រោះខ្ញុំធ្លាប់ជាក្មេងស្រីម្នាក់ដែលជម្នះការលំបាកជម្នះនឹងការមើលងាយគ្រប់បែបយ៉ាងរហូតមានថ្ងៃនេះ។ ឃើញប្អូនស្រីដើរចម្ងាយជាងមួយគីឡូម៉ែត្រ ដើម្បីទៅរៀននៅសាលារហូតជាប់ឈ្មោះជាសិស្សពូកែ៣ឆ្នាំជាប់គ្នាទៀត បងពិតជាសរសើរកម្លាំងចិត្តរបស់ប្អូនស្រីណាស់។ ខ្ញុំចង់ជួយកង់គាត់មួយគ្រឿង និងសម្ភារៈសិក្សាមួយចំនួនទៀត លឺថាគាត់រៀននៅបឋមសិក្សា ពោធិខ្ទម្ពរ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ មានបងប្អូនយើងណាស្គាល់ផ្ទះគាត់អត់?
December 20, 2019









