- Khmernote Media
- ព័ត៌មានជាតិ
ព្រះសីហនុ៖ មានករណីចោរកាត់ចំរឹងដែកបង្អួចចូលក្នុងផ្ទះគាស់ទូដែកយកលុយ ពេលម្ចាស់ផ្ទះមកទាន់ជនល្មើសបានយកដែកគាស់វាយ តែត្រូវបានម្ចាស់ផ្ទះផ្ទុះអាវុធជាច្រើនគ្រាប់ បណ្តាលឲ្យជនសង្ស័យស្លាប់១នាក់ និងរបួសធ្ងន់១នាក់ ។ ហេតុការណ៍នេះបានកើតឡើងនៅកំឡុងកណ្តាលរាត្រីឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ជាកន្លែងបម្រើសេវាកម្មអចលនទ្រព្យមានយីហោ Explore Property ។ ម្ចាស់ផ្ទះឈ្មោះ លី ទី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនគរបាលព្រំដែនទឹក ។ សមត្ថកិច្ចអោយដឹងថាជនល្មើសជាជនជាតិចិនចំនួន០២នាក់បានកាត់ចំរឹងបង្អួចជាន់ទី២ចូលក្នុងផ្ទះ រួចចុះមកជាន់ផ្ទាល់ដីធ្វើសកម្មភាពគាស់ទូរដែកតែម្តង ។ ក្នុងពេលកំពុងធ្វើ សកម្មភាពម្ចាស់ផ្ទះចាក់សោរចូលបន្ទប់ក៍ប្រទះនឹងជនសង្ស័យ ហើយជនសង្ស័យបានប្រើដែកគាស់២ដើមវ៉ៃទៅលើជនរងគ្រោះ ភ្លាមនោះម្ចាស់ផ្ទះបានផ្ទុះអាវុធជាច្រើនគ្រាប់ បណ្តាលអោយជនសង្ស័យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នៅកន្លែងកើតហេតុ
December 24, 2019 - អន្តរជាតិ
ចិន៖ ភាពចម្រូងចម្រាសមួយកំពុងកើតមាននៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមចិន ជុំវិញករណីក្មេងប្រុសមិនទាន់គ្រប់អាយុម្នាក់ ដែលបានប្រព្រឹត្តសកម្មភាពរំលោភ និងសម្លាប់ក្មេងស្រីរងគ្រោះអាយុ ១០ឆ្នាំ តែរូបគេមិនបានទទួលទោសឲ្យជាប់គុកទាល់តែសោះ ដោយតុលាការគ្រាន់តែឲ្យគេស្នាក់នៅក្នុងមណ្ឌលស្តារនីតិសម្បទារយៈពេល ៣ឆ្នាំប៉ុណ្ណោះដើម្បីជាការដាក់ទណ្ឌកម្ម។ បទល្មើសនេះបានកើតឡើងនៅក្នុងក្រុង Dalian ភាគខាងត្បូងនៃប្រទេសចិននិងបានបង្កឡើងដោយជនល្មើសមានឈ្មោះថា Cai និងទើបតែមានអាយុត្រឹមតែ ១៣ ឆ្នាំ ប៉ុណ្ណោះ បើគិតត្រឹមថ្ងៃកើតហេតុ។ សូមបញ្ជាក់ជូនថា យោងទៅតាមច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសចិនបានកំណត់ថា ជនដែលត្រូវទទួលទោសត្រូវមានអាយុយ៉ាងតិចបំផុត ១៤ឆ្នាំ។ បើទោះជាច្បាប់បានកំណត់ដូចនេះក្តី តែក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមចិនបានលើកឡើងថា ករណីខាងលើគឺជាករណីបទល្មើសកម្រិតធ្ងន់មួយ ហើយបើមិនកាត់ទោសជនល្មើសឲ្យជាប់គុកនោះទេ ជនល្មើសនឹងមិនរាងចាលឡើយ ហើយរូបគេអាចនឹងបន្តធ្វើសកម្មភាពដូចនេះទៀតទៅកាន់ ជនរងគ្រោះផ្សេងទៀតជាមិនខាន។ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិថា រដ្ឋាភិបាលគួរតែធ្វើការកែតម្រូវច្បាប់ខាងលើឲ្យបានល្អប្រសើរជាងមុនដើម្បីអនុវត្តឲ្យត្រូវតាមស្ថានភាពសង្គមជាក់ស្តែង។ សូមរម្លឹកជូនថាថ្មីៗនេះនៅក្នុងប្រទេសចិនមានករណីក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ និង
December 24, 2019 - សុខភាព
ទារកទើបនឹងកើតស្បែកនៅខ្ចីណាស់ងាយនឹងប្រតិកម្មជាមួយបរិយាកាសខាងក្រៅ ឬរបស់មិនល្អធ្វើឲ្យឡើងកន្ទួលរមាស់។ ក្រៅពីប្រតិកម្មជាមួយអ្វីមួយ បញ្ហាមុខទារកមានដុំថ្លាសតូចៗពេញច្រមុះ និងផ្ទៃមុខនេះ មិនបានប៉ះពាល់អ្វីទាំងអស់ ពោលគឺកើតឡើងដោយឯងៗ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថាបញ្ហានោះភាសាបច្ចេកទេសហៅថា Milia ដែលកើតឡើងដោយសារជាតិការ៉ាទីតនៅក្រោមស្បែក ដែលជាសារធាតុប្រូតេអ៊ីននៅក្នុងស្បែក សក់ ឬក្រចក ជាដើម។ ចំពោះផលប៉ះពាល់វិញ គ្មានអ្វីធ្ងន់ធ្ងរឡើយគ្រាន់តែស្បែកកូនទៅជាគគ្រើម និងបាត់បង់សោភណភាពរបស់កូនតែប៉ុណ្ណោះ។ លោកវេជ្ជបណ្ឌិតបានណែនាំម៉ាក់ៗដែលមានកូនកើត Milia នេះគួរតែយកកូនទៅជួបពេទ្យ ដើម្បីធ្វើការព្យាបាលនិងពិភាក្សាជាមួយគ្រូពេទ្យជំនាញទាក់ទងនិងស្បែកដើម្បីទទួលការព្យាបាល ដូចជាថ្នាំលាប បកដោយថ្នាំ និងកោសសម្អាតជាដើម។ បញ្ហានេះ គ្មានវិធីបង្ការ ឬទប់ស្កាត់មិនឲ្យកើតឡើងបានឡើយ
December 24, 2019 - បច្ចេកវិទ្យា
Galaxy S11+ត្រូវបានគេជឿជាក់ថា បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបង្ហាញខ្លួនក្នុងខែកុម្ភៈខាងមុខនេះ ទោះបីជាព័ត៌មានចចាមអារ៉ាមនៅតែបន្តចុះផ្សាយក៏ដោយ។ ចុងក្រោយនេះរូបភាពបែកធ្លាយមួយត្រូវបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងពីរូបរាងដ៏ប្លែករបស់ស្មាតហ្វូននេះ ដោយក្នុងនោះគ្រាន់តែយើងមើលពីផ្ទៃខាងមុខគឺអាចឲ្យយើងកត់សំគាល់រឿង២យ៉ាងបាត់ទៅហើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ដំបូងភ្លាមពេលបានឃើញរូបភាពនោះគឺថា Galaxy S11+ នឹងមិនមែនគែមទៀតឡើយ ដែលនេះគឺជាបទពិសោធមិនធ្លាប់មានសម្រាប់អ្នកប្រើប្រាស់ Samsung ហើយមួយទៀតនោះគឺថាមានប្រជ្រុយនៅចំកណ្តាលសម្រាប់បង្កប់កាម៉េរាមុខ ដែលមានការឌីហ្សាញស្រដៀងទៅនឹង Note 10+ ដូច្នេះដែរ។ ទាំងនេះគឺសុទ្ធតែជាអ្វីដែលយើងអាចទុកចិត្តបានថាវា នឹងក្លាយទៅជាការពិត ដោយសារតែរូបភាពបែកធ្លាយនេះត្រូវបានធ្វើឡើងដោយអ្នកជំនាញទស្សទាយក្រុមហ៊ុន Samsung ដែលមានឈ្មោះថា IceUniverse។ លើសពីនេះជឿជាក់ថា Galaxy S11+ ក៏នឹងបង្ហាញខ្លួនជាមួយនឹងការអភិវឌ្ឍដ៏ធំមួយទៀតគឺបច្ចេកវិទ្យាកាម៉េរា ដែលក្នុងនោះកាម៉េរាដែលធំជាងគេនោះគឺមានទំហំរហូតទៅដល់ 108 megapixel ទៀតផង។ Galaxy S11 ត្រូវបានគេរំពឹងថា
December 24, 2019 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ មានការចែកចាយមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកតាមរយៈគណនីហ្វេសប៊ុក Sopheavy Vuthh ដោយបានបង្ហោះឲ្យដឹងថា “ថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៩ ព្រោះតែខ្លាចកម្មករធ្វើពុត ជាសន្លប់ទើបគ្មានឡានពេទ្យមកយក ទុករហូតដល់បញ្ជូនទៅជួយលែងបាន ត្រូវស្លាប់ទាំងកណ្ដាលផ្លូវ សូមអោយវិញ្ញាណខ័ន្ឋប្អូនស្រីទៅកាន់នៅឋានបរម សុខ ចុះ នេះហើយកម្មករដែលកាន់បណ័្ណ ប.ស.ស”។ គួរបញ្ជាក់ផងដែរថា កម្មការិនីរងគ្រោះមានឈ្មោះ វ៉ា សុផាត់ ហើយយើងនៅមិនទាន់ដឹងពីទីលំនៅ និងរោងចក្រដែលកម្មការិនីរូបនេះធ្វើការនៅឡើយនោះ ហើយក៏មិនទាន់មានការបញ្ជាក់លំអិតណាមួយពីស្ថានភាពជំងឺរបស់នាងមុនពេលជួបហេតុការណ៍បែបនេះផងដែរ៕
December 24, 2019 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២២:៣០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៦)នៃក្រសួងមហាផ្ទៃ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត (ជនសង្ស័យបានធ្វើសកម្មភាពបាញ់តបតមកលេីសម្ថកិច្ចយេីងចំនួន០៤គ្រាប់) បង្ក្រាបនៅចំណុចផ្ទះដីឡូត៍ លេខ៩០ ផ្លូវ លេខ៣១៥ ក្រុមទី៣៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យ: ១-ឈ្មោះ មាស សិលា ហៅ សិលា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើក រថយន្ត ស្នាក់នៅផ្ទះដីឡូត៍
December 24, 2019 - ព័ត៌មានជាតិ
នារដូវប្រាំងឆ្នាំនេះ អាជ្ញាធរជាតិអប្សរាបានអំពាវនាវឱ្យប្រជាកសិករដែលកំពុងប្រើប្រាស់ទឹកក្នុងបារាយណ៍ខាងលិច មានការសន្សំសំចៃខ្ពស់ ដើម្បីចៀសវាងបញ្ហាខ្វះទឹកនាពេលខាងមុខ។ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានចុះណែនាំដល់ប្រជាកសិករដែលកំពុងប្រើប្រាស់ទឹកបារាយណ៍ខាងលិចឱ្យមានការសន្សំសំចៃ នៅពេលដែលរដូវប្រាំងឆ្នាំនេះអាចអូសបន្លាយយូរ។ បច្ចុប្បន្ននេះ ប្រជាកសិករមួយផ្នែកនៃក្រុងសៀមរាប និងស្រុកពួក កំពុងទាញយកទឹកបារាយណ៍ខាងលិច ដើម្បីស្រោចស្រពលើផ្ទៃដីស្រែប្រាំងប្រមាណ ៧,៥០០ហិកតា។ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមបើកទឹកសម្រាប់ផ្គត់ផ្គង់ស្រែប្រាំងទាំងនោះចាប់ពីខែ វិច្ឆិការហូតដល់ចុងខែ កុម្ភៈ គឺរហូតដល់ប្រជាកសិករប្រមូលផលស្រូវប្រាំងរួច។ បងប្អូនប្រជាកសិករអាចស្នើសុំទឹកបារាយណ៍តាមរយៈអាជ្ញាធរមូលដ្ឋាន ឬតាមសហគមន៍ប្រើប្រាស់ទឹកមកកាន់អាជ្ញាធរជាតិអប្សរា។ ហើយកំឡុងពេលផ្តល់ទឹកជូននេះ ក្រុមការងាររបស់នាយកដ្ឋានគ្រប់គ្រងទឹកបានចុះជាប្រចាំជាមួយក្រុមការងារសហគមន៍ប្រើប្រាស់ទឹក ក្នុងបំណងផ្តល់ទឹកជូនប្រជាកសិករឱ្យបានគ្រប់គ្រាន់ និងមានការសន្សំសំចៃខ្ពស់។ ក្រៅពីផ្គត់ផ្គង់ស្រូវប្រាំងដល់កសិករ មួយផ្នែកនៃទឹកបារាយណ៍ខាងលិចត្រូវបានចែកចាយដល់រដ្ឋាករទឹកខេត្តសៀមរាបប្រមាណមួយម៉ឺនមែត្រគូបក្នុងមួយថ្ងៃដើម្បីផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ចំណែកមួយផ្នែកទៀតត្រូវបានរក្សាទុកក្នុងអាងបារាយណ៍សម្រាប់ផ្គត់ផ្គង់ទឹកក្រោមដី។ គួរបញ្ជាក់ថា ចាប់ពីខែសីហា ដល់ខែតុលា ក្រុមការងាររបស់នាយកដ្ឋានគ្រប់គ្រងទឹក បានធ្វើការបញ្ចូលទឹកមករក្សាទុកនៅក្នុងបារាយណ៍ប្រមាណជា ៥៦លានម៉ែត្រគូប ដែលប្រភពទឹកសំខាន់ដែលមកបំពេញបារាយណ៍នេះគឺបានមកពីភ្នំគូលែន
December 24, 2019 - ព័ត៌មានជាតិ
ប្រិយមិត្តមួយចំនួនប្រាកដជាធ្លាប់ស្គាល់ និងធ្លាប់ទទួលទានមីឆាប័ណ្ណធានា តម្លៃរដ្ឋ របស់អ៊ុំប្រុស គីម សុខ ដែលលោកអ៊ុំតែងតែលក់នៅម្តុំសាលាបាក់ទូក។ គិតមកទល់នឹងបច្ចុប្បន្ន លោកអ៊ុំបានខិតខំប្រឹងប្រែងតស៊ូលក់មីឆាតាមរទេះអស់រយៈពេលជាង ១០ឆ្នាំមកហើយ ហើយក៏មានអ្នកស្រលាញ់ និងចូលចិត្តថ្វីដៃឆាមីរបស់អ៊ុំប្រុសជាច្រើនផងដែរ។ កាលពីប៉ុន្មានសប្តាហ៍មុន ជើងរបស់អ៊ុំប្រុសបានធ្វើទុក្ខខ្លាំង ហើយត្រូវបានក្រុមគ្រួសារបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែស្រាប់តែល្ងាចមិញនេះ យោងតាមការបញ្ជាក់របស់កូនស្រីរបស់អ៊ុំប្រុសបានឲ្យដឹងថា អ៊ុំប្រុសបានទទួលមរណភាពហហើយ។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Amen Nä ដែលជាកូនស្រីរបស់អ៊ុំប្រុស បានបង្ហោះស្វែងរកបងប្រុសឈ្មោះ សុវុធ្ធី ដែលបាត់ទំនាក់ទំនងគ្នាជាយូរ ដើម្បីឲ្យបងប្រុសដឹង និងចូលរួមពិធីបុណ្យសពរបស់លោកឪពុកផងដែរ ដោយមានលេខទំនាក់ទំនង 070 936683 និង 012648372 ៕
December 23, 2019 - ព័ត៌មានជាតិ
ថ្មីៗនេះមានការចែករំលែកសង្គមបង្ហាញនូវករណីគួរឲ្យអាណិតអាសូរដោយកុមារីវ័យ១៣ឆ្នាំមួយរូបកើតជម្ងឺដុំគីសសុដន់យ៉ាងធំ ហើយពុំមានលទ្ធភាពព្យាបាលព្រោះតែគ្រួសារជីវភាពលំបាកខ្លាំង ហើយឪពុកក៏ជាជនពិការ។ ក្រោយទទួលបានព័ត៌មានរួចមក ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវក៏បានចាត់ឱ្យក្រុមគ្រូពេទ្យជួយធ្វើការព្យាបាលដល់កុមារីកម្សត់នេះដោយមិនគិតប្រាក់កម្រៃឡើយ។ នេះបើយោងតាមការបង្ហោះរបស់ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា៖ “បន្ទាប់ពីទទួលបានព័ត៌មានថា មានកុមារីទីទ័លក្រម្នាក់ឈ្មោះ សារិន រក្សា អាយុ១៣ឆ្នាំ មកពីភូមិព្រែកច្រាបលិច ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឹ មានឱពុកជាជនពិការ ហើយមានកើតជំងឺដុំគីសដោះយ៉ាងធំពុំមានលទ្ធភាពព្យាបាលនោះ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានស.ស.យ.ក និងលោកជំទាវ យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក មានចិត្តអាណិតអាសូរជាពន់ពេក និងបានចាត់ឱ្យក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ជួយសម្របសម្រួលជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ
December 23, 2019 - សុខភាព
ពេលកូនចាប់ផ្ដើមក្ដៅខ្លួនម៉ាក់ប៉ាតែងតែព្រួយបារម្ភ និងសន្និដ្ឋានថាកើតជំងឺគ្រុនឈាម ហើយបើគ្រូពេទ្យគ្មានបទពិសោធទៀតនោះ មើលមិនដឹងថាឈឺអ្វី អាចព្យាបាលខុសគោលដៅជាមិនខាន។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅបានចែករំលែកវិធីកត់សម្គាល់ថា កូនកើតជំងឺគ្រុនឈាម ឬគ្រាន់តែរលាកបំពង់កនៅដំណាក់កាលដំបូង។ ១- គ្រុនឈាម + ឈឺក្បាលខ្លាំងផ្នែកខាងមុខ + ក្ដៅខ្លួនខ្លាំងតាំងពីថ្ងៃដំបូង + ឈឺខ្លួន + មិនឃ្លានអាហារ + ឈឺប្រឡង់ភ្នែក + ក្អួតចង្អោរ + មានលេចស្នាមកន្ទួលក្រហមៗលើស្បែក។ ២- រលាកបំពង់ក + ឈឺក + ហើមកូនកណ្ដុរនៅក +
December 23, 2019









