Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ ដើម្បីអោយបុណ្យឆ្លងឆ្នាំសកល២០២០ ខាងមុខប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអញ្ជើញមកទស្សនាកម្សាន្តក្នុងខេត្តសៀមរាប រដ្ឋបាលខេត្តសូមធ្វើការណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានន ក្លឹបកម្សាន្ត កន្លែងកម្សាន្ត និងអ្នកពាក់ព័ន្ធមួយចំនួនត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងធ្វើតាមការណែនាំទាំង០៦ចំណុចដូចខាងក្រោមនេះ៖

    December 25, 2019
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីអង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF) បានឲ្យដឹងថា កូនផ្សោតមានអាយុទើបតែ ១១ ថ្ងៃ ប៉ុណ្ណោះ ត្រូវបានប្រទះឃើញស្លាប់ អណ្តែតលើទឹកចម្ងាយប្រមាណជា ៧ គ.ម ពីអន្លង់ផ្សោតកាំពី ភាគខាងជើងទីរួមខេត្តក្រចេះ កាលពីថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០១៩។ ក្រុមការងារស្រាវជ្រាវអង្គការ WWF កំពុងតែធ្វើការបន្តពិនិត្យ និងស្រាវជ្រាវដើម្បីរកមូលហេតុជាក់លាក់នៃការស្លាប់របស់កូនផ្សោតនេះ ការស្លាប់ដោយការជាប់នឹងមងនេសាទត្រូវបានគេដឹងថា ជាកត្តាគម្រាមកំហែងដ៏ចម្បងមួយចំពោះការរស់រានរបស់សត្វផ្សោតទន្លេមេគង្គ។ អង្គការ WWF បានអំពាវនាវឱ្យមានការពង្រឹងការអនុវត្តច្បាប់ជលផលឱ្យបានតឹងរឹងបន្ថែមទៀត និងពង្រឹងការហាមប្រាមដាច់ខាតចំពោះការប្រើប្រាស់មងនេសាទ។ អង្គការ WWF បានស្នើរយ៉ាងទទូចដល់ក្រុមការងារទាំងអស់ដែលរួមមានឆ្មាំទន្លេ ប៉ូលីសមូលដ្ឋាន ខណ្ឌរដ្ឋបាលជលផលខេត្ត រដ្ឋបាលជលផល រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង

    December 24, 2019
  • PR

    អាចនិយាយបានថាគ្រប់ឈុតសម្លៀកបំពាក់ The Mask Singer Cambodia ទាំងអស់គឺពិតជាប្លែក ស្រស់ស្អាតទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនខ្លាំងមែនទែន ជាពិសេសគឺសរសើរដល់ គ្រប់បេក្ខជនដែលអាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះរណ្តំ ទោះបីជាស្ថិតក្នុងឈុតជុំជិតមួយ តួខ្លួនយ៉ាងណាក្តី។ កម្មវិធីប្រឡងចម្រៀងសម័យឌីជីថលប្លែកពីគេ The Mask Singer Cambodia នៅក្នុងសប្តាហ៍ទី6 នេះបានបញ្ចេញនូវឈុតដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលច្នៃចេញពីក្រម៉ាខ្មែរយ៉ាងស្រស់ស្អាតប្លែក ភ្នែកតែម្តង ទៀតសោតបេក្ខជនដែលគ្រងឈុតនេះបានបញ្ចេញសំនៀងយ៉ាងពីរោះដែលធ្វើឲ្យ គណៈកម្មការទាំងប្រាំសរសើរមិនដាច់ពីមាត់។ កាលើកឡើងរបស់គណៈកម្មការភាគច្រើនចំពោះបេក្ខជនកំបាំងមុខក្រម៉ានេះថាគឺជា ងូត សិលា តើអ្នកទាំងអស់គ្នាគិតថាម្ចាស់សំឡេងបេក្ខជនកំបាំងមុខក្រម៉ានេះជានរណាដែរ? កម្មវិធីប្រឡងចម្រៀងសម័យឌីជីថលប្លែកពីគេ The Mask Singer Cambodia មានចាក់ផ្សាយជូន ទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង

    December 24, 2019
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ទាក់ទងនឹងករណីលួចមានទម្ងន់ទោស កាលពីវេលាម៉ោង០២ និង៥០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុច ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះមានចំនួន០៣នាក់គឺ ទី១-ឈ្មោះរុំ ឆារ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស រស់នៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ទី២-ឈ្មោះញួន ពន្លឺហៅរ៉ូតភេទប្រុសអាយុ២០ធ្នាំជនជាតិខ្មែរមុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ រស់នៅភូមិព្រៃខ្លាឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី៣-ឈ្មោះភ័ក្រ ពិទិភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរសិស្សថ្នាក់ទី១១រស់នៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល។ ជនសង្ស័យមានចំនួន

    December 24, 2019
  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា នឹងកាត់ធាងត្នោតងាប់ៗដែលមានហានិភ័យចំនួន៣៨០ដើម ស្ថិតនៅក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីលើកកម្ពស់សោភ័ណភាពទេសភាពប្រាសាទ ព្រមទាំងរក្សាសុវត្ថិភាពរបស់ភ្ញៀវទេសចរដែលមកទស្សនាប្រាសាទនេះ។ យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងនៅតាមបរិវេណប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា នឹងកាត់សម្អាតធាងត្នោតងាប់ៗ សរុបចំនួន៣៨០ដើម ដែលមានហានិភ័យ ស្ថិតនៅក្នុងបរិវេណប្រាសាទ និងខាងក្រៅប្រាសាទអង្គរវត្ត ដែលក្នុងនោះនៅខាងក្រៅប្រាសាទមានចំនួន២៥០ដើម និងក្នុងបរិវេណប្រាសាទអង្គរវត្តមានចំនួន១៣០ដើម ដោយប្រើរថយន្តស្ទូច១គ្រឿង ស្លាកលេខរដ្ឋ ០៥-៣-០០២២។ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តការងារខាងលើចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ តទៅរហូតដល់ចប់ភារកិច្ច៕

    December 24, 2019
  • បច្ចេកវិទ្យា

    កន្លងមកយើងបានដឹងហើយថា ប្រទេសរុស្សីត្រូវបានសហរដ្ឋអាមេរិកធ្វើការចោទប្រកាន់យ៉ាងខ្លាំងថា បានពាក់ព័ន្ធការជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីរបស់ខ្លួននិងជាពិសេសការចូលលួចយកទិន្នន័យសំងាត់ជាច្រើនរបស់រដ្ឋាភិបាលផង។ ប៉ុន្តែតាមការចេញផ្សាយរបស់ The Sun tech ថ្មីៗនេះបានចុះផ្សាយថា មានភស្តុតាងមួយចំនួនបែរជាបានបង្ហាញថាជាក់ស្តែងបច្ចេកវិទ្យារបស់រុស្សីគឺនៅមានកម្រិតនៅឡើយមិនដល់អ្វីដែលការចោទប្រកាន់នោះឡើយ។ ក្នុងចំណោមនោះចុងក្រោយគេបានសង្កេតឃើញនូវព្រឹត្តិការណ៍គួរឲ្យភ្ញាក់ផ្អើលមួយ ដែលកំព្យូទ័ររបស់លោកប្រធានាធិបតីរុស្សីកំពុងតែបើក និងដំណើរជាមួយនឹងកម្មវិធីកំព្យូទ័រ ដែលគេជឿជាក់ថាមានអាយុកាល៥ឆ្នាំមកហើយ។ លោកប្រធានាធិបតីរុស្សី Vladimir Putin បានអង្គុយនៅក្នុងបន្ទប់ប្រធានាធិបតីនាទីក្រុងមូស្គូជាមួយនឹងកំព្យូទ័រមួយ ដែលបានបើករួចជាស្រេច ហើយបើយោងតាមអ្នកជំនាញបានបញ្ជាក់ថាជាកំព្យូទ័រដែលដំណើរការជាមួយនឹងកម្មវិធី Window XP ប៉ុណ្ណោះ។ គួរបញ្ជាក់ថា Window XP គឺជាប្រព័ន្ធដំណើរការ ដែលត្រូវបានបង្ហាញខ្លួនឡើងតាំងតែពីឆ្នាំ២០០១ និងការអាប់ដេតចុងក្រោយបង្អស់របស់ខ្លួនគឺមានរយៈពេលកាលពី៥ឆ្នាំមុនមកម្ល៉េះ៕ អត្ថបទ៖ ស៊ុនលី

    December 24, 2019
  • ព័ត៌មានជាតិ

    ប្រិយមិត្តច្បាស់ជាជ្រាបនូវករណីដែលក្មេងប្រុសម្នាក់បានរងរបួសរលាកពេញខ្លួនប្រាណ របួសរួញដៃរួញជើង និងបានបាត់បង់ម្តាយជាទីស្រលាញ់ បន្ទាប់ពីបររទេះកាត់ព្រៃហើយត្រូវភ្លើងឆេះ។ សព្វថ្ងៃក្មេងប្រុសរងគ្រោះត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ដោយមានជីដូនជាអ្នកមើលថែទាំ។ បន្ទាប់ពីទទួលដំណឹងនេះរួចមក លោកជំទាវ ទាង អេង ទៀ សីហា បានចុះជួបក្មេងប្រុសរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយបាននាំយកនូវថវិកាមកជូនកុមាររងគ្រោះផងដែរ។ ដោយលោកជំទាវបានបង្ហោះរូបភាពនិងសរសេររៀបរាប់នៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ “អារម្មណ៍ក្ដុកក្ដួលក្រោយពេលជួបជាមួយក្មួយប្រុស នេះជាអារម្មណ៍ពិបាកពណ៌នា នៅពេលដែលនាងខ្ញុំជាម្តាយមួយរូប បានឃើញពីស្ថានភាពរបស់ក្មេងប្រុសម្នាក់ ដែលបានជួបឧបទ្ទវហេតុដោយសារភ្លើងឆេះ ហើយក្មេងប្រុសម្នាក់នេះក៏ត្រូវបានបាត់បង់មនុស្សជាទីស្រឡាញ់ថែមទៀត ទើបតែអាយុបួនឆ្នាំ គាត់ត្រូវរស់ដោយគ្មានម្តាយនៅថ្នាក់ថ្នម។ ហើយនៅថ្ងៃនេះផងដែរ នាងខ្ញុំក៏បានចុះមកពិនិត្យ សួរសុខទុក្ខក្មួយប្រុស និងបាននាំយកថវិការបស់ ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត រួមជាមួយថវិកាអំណោយសប្បុរសជន ក្រោមការផ្ដួចផ្ដើមរបស់លោកស្រី

    December 24, 2019
  • ព័ត៌មានជាតិ

    លោក​ ឃឹម​ ហ្វីណង់​ អភិបាលស្រុកបន្ទាយស្រី បានប្រកាសថាភូមិព្រះដាក់ ត្រូវបានជ្រើសរើស ជាភូមិសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១” នៅក្នុងស្រុកបន្ទាយស្រី។ ការជ្រើសយក ភូមិព្រះដាក់ នេះដោយសារតែអំណោយផលនៃទីតាំងភូមិសាស្ត្រ ប្រជាសាស្ត្រ និងដើម្បីជម្រុញអោយគម្រោងសាកល្បងមានសន្ទុះលឿន។ ការសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១” លោកអភិបាលស្រុកនឹងដាក់បំពាក់អំពូលសូឡាប្រើប្រាស់ដោយពន្លឺព្រះអាទិត្យចំនួន៥១៤ឈុត នៅតាមផ្ទះទាំង៥១៤ខ្នង នៅក្នុងភូមិព្រះដាក់ទាំងមូល ដែលជាការឧបត្ថម្ភទាំងស្រុងពីសប្បុរសជន។ ដោយនៅថ្ងៃទី២៦សប្តាហ៍នេះ រដ្ឋបាលស្រុកនឹងរៀបចំពិធីប្រកាសភូមិដំបូង នៃដំណើរការសាកល្បងយុទ្ធនាការ ”ផ្ទះ១ អំពូល១” ដែលនឹងមានការចូលរួមពីតំណាងនីមួយៗនៃគ្រួសារទាំង៥១៤នៅក្នុងភូមិព្រះដាក់ និងតំណាងសប្បុរសជនផងដែរ ដែលនឹងធ្វើឡើងនៅសាលាឆាន់នៅក្នុងវត្តព្រះដាក់។ សូមរំលឹកថា យុទ្ធនាការ”ផ្ទះ១ អំពូល១” នឹងធ្វើឡើងដោយផ្ទះនីមួយៗមានអំពូលភ្លើងសំរាប់បំភ្លឺនៅពេលយប់មួយ

    December 24, 2019
  • សង្គម

    បាត់ដំបង៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវស្ថានភាពរបស់កុដិបូរាណមួយស្ថិតនៅក្នុងវត្តសុវណ្ណគិរីភេត្រារាម ហៅវត្តភ្នំសំពៅ ដែលមានអាយុកាលជាង២០៥ឆ្នាំហើយ។ ដោយយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកលោក រ៉ាត សូរ៉ា បានឲ្យដឹងថា៖ “កុដិបូរាណវត្តសុវណ្ណគិរីភេត្រារាម ហៅវត្តភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ បានកសាងក្នុងអំឡុងឆ្នាំ១៨១៤ គ.ស មានអាយុកាលជាង២០៥ឆ្នាំក្នុងកំណើតវត្តនេះ”។ កុដិបូរាណនេះដំបូងប្រក់ក្បឿងបុរាណ ជញ្ជាំងបាំងដោយក្តារ ដោយមានផ្នែកខ្លះពីមុនគឺគេយកចំបើង ភក់ និងអាចម៍គោ យកមកប៉ាតធ្វើជាជញ្ជាំង។ ក្រោយពីមានការចែករំលែកនេះមានមហាជនជាច្រើនបានសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធជួយអភិរក្សដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ និងជាប្រយោជន៍សម្រាប់ជាតិដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាផងដែរ៕ ប្រភព៖ រ៉ាតសូរ៉ា

    December 24, 2019
  • ព័ត៌មានជាតិ

    ព្រឹត្តិការណ៍ចូលឆ្នាំថ្មីឆ្នាំសកល២០២០ ដែលនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ខេត្ត​សៀមរាប បានរៀបចំកម្សាន្តសប្បាយរាប់ឆ្លងឆ្នាំ នៅសួន ច្បារ​ព្រះរាជដំណាក់ និងសួនច្បារមាត់ស្ទឹងដោយមានការប្រគុំតន្ត្រី ការតាំងពិព័ណ៌លក់ផលិតផល។ ក្រៅពីនេះក៏មានតុបតែងលំអរ និងទីតាំងរៀបចំឆ្លងឆ្នាំនៅតំបន់ផាប់ស្ទ្រីត និងតំបន់​នានាមួយ​ចំនួនទៀតផងដែរ។ ជាក់ស្តែងណាស់ដើម្បីជាការទាក់ទាញ សណ្ឋាគារមួយចំនួននៅក្នុងខេត្តសៀមរាបមានសណ្ឋាគារ បុរីអង្គរ រីស្សត និងស្ប៉ា សណ្ឋាគារ ឡូទុសប្លង្ក អូតែល និងរីសត និងសណ្ឋាគារ សុខាល័យ អង្គរ បានរៀបចំដេគ័រលំអរសោភ័ណភាពនៅមុខច្រកចូលសណ្ឋាគារ​ ជាពិសេសក៏មានការទាក់ទាញបងប្អូនប្រជាពលរដ្ឋចូលទៅថតរូបកម្សាន្ត។ តោះបងប្អូនប្រជាពលរដ្ឋនៅសៀមរាបកុំភ្លេចអញ្ជើញមកទស្សនា និងថតរូបអនុស្សាវរីយ៍ផងណា៕ ប្រភព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប

    December 24, 2019