- Khmernote Media
- ព័ត៌មានជាតិ
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវប្រាក់រង្វាន់របស់ កីឡាការិនី វឿន សុថាន ជាកីឡាការិនីបាល់ទាត់សមាគមនៃមន្ទីរអប់រំខេត្តកំពង់ឆ្នាំង ដែលបានទទួលស្បែកជើងមាស ក្នុងការទាត់បាល់បញ្ចូលទីច្រើនជាងគេ ដោយលេចឮថាទទួលបានប្រាក់រង្វាន់ត្រឹមតែ ១សែនរៀល (25$)។ ដោយគណនីហ្វេសប៊ុក Van SoVann បានសរសេររៀបរាប់ថា៖ ” សូមចូលរួមអបអរដល់កីឡាការិនី វឿន សុថាន ជាកីឡាការនីបាល់ទាត់សមាគមនៃមន្ទីរអប់រំខេត្តកំពង់ឆ្នាំងដែលបានទទួលស្បែកជើងមាសពីសហព័ន្ធបាល់ទាត់នារីកម្ពុជា”។ យ៉ាងណាមិញប្រភពដែលបង្ហោះនេះក៏បានបកស្រាយថា ទឹកប្រាក់១០ម៉ឺនរៀលនេះ គឺជាប្រាក់លើកទឹកចិត្ត។ ក្រោយពីបានបង្ហោះរូបភាព កីឡាការិនីបាល់ទាត់វឿន សុថាន ជាម្ចាស់ពាន់ស្បែកជើងមាស ជាមួយនឹងប្រាក់រង្វាន់ចំនួន១០ម៉ឺនរៀល មហាជនជាច្រើនបានសម្តែងការមិនពេញចិត្តជាខ្លាំង ហើយក៏សង្ឃឹមថាប្រាក់រង្វាន់នឹងប្រសើរជាងនេះផងដែរ៕
December 25, 2019 - ព័ត៌មានជាតិ
ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បួងឃ្មុំ) ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៨ ហើយគិតមកដល់ពេលបច្ចុប្បន្នបានសម្រេចការសាងសង់ប្រមាណ ៧៥,៧% ហើយ។ លើសពីនេះក្រុមការងារអនុវត្តគម្រោង ក៏បានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តយកចិត្តទុកដាក់ធ្វើការស្រោចទឹកជាប្រចាំតាមបណ្តោយផ្លូវតភ្ជាប់ ដើម្បីកាត់បន្ថយផលប៉ះពាល់(ដីហុយ) និងធ្វើការរៀបចំប្រព័ន្ធសុវត្ថិភាព(ស្លាកសញ្ញាចរាចរណ៍ ខ្សែចំណាំងផ្លាតការពារតាមជម្រាលជើងទេរ និងប្រព័ន្ធភ្លើងសញ្ញាបំភ្លឺពេលយប់) ឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដើម្បីធានាសុខសុវត្ថិភាពអំឡុងពេលសាងសង់ស្ពាននេះ៕ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
December 25, 2019 - សុខភាព
នៅប្រទេសកម្ពុជាក្នុងចំណោមមនុស្ស ១០០.០០០ នាក់ មាន ១២៨ នាក់ ស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង ហើយតួលេខនេះខ្ពស់ជាងក្នុងចំណោមប្រទេសនៅអាស៊ី-អាគ្នេយ៍។ នោះបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO)។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតជំងឺស្ទះសរសៃឈាមបេះដូង ដែលយើងចំណាំហៅថា គាំងបេះដូងនោះ លោកសាស្ត្រាចារ្យមហាបរិញ្ញា សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា អះអាង គឺមកពីកត្តារួមផ្សំជាច្រើន ក្នុងនោះមាន កត្តាអាយុច្រើន ជក់បារី មានជំងឺលើសឈាម មានជំងឺទឹកនោមផ្អែម ធាត់ពេក មានលើជាតិខ្លាញ់ច្រើន មិនហាត់ប្រាណ ស្ត្រេស គ្រួសារមានប្រវត្តិមានជំងឺបេះដូង ឬស្ទះសរសៃឈាមបេះដូង ជាដើម។ “ជីវភាពប្រជាពលរដ្ឋផ្លាស់ប្តូរ ទម្លាប់រស់នៅក៏ផ្លាស់ប្តូរ ពីមុនធ្លាប់ធ្វើពលកម្ម
December 25, 2019 - បច្ចេកវិទ្យា
ក្រោយពេលចូលក្នុងទីផ្សារប្រទេសកម្ពុជាអស់មួយរយៈ ហើយស្របពេលដែលសន្ទុះនៃការលក់ស្មាតហ្វូន realme ក៏មានការកើនឡើងគួរអោយកត់សម្គាល់នោះ ពេលនេះក្រុមហ៊ុន realme បានសម្រេចចិត្តបញ្ចេញត្រកូល Flagship កំពូលរបស់ខ្លួនដាក់លក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថា realme X2 Pro។ ថ្លែងនៅក្នុងពិធីបើកសម្ពោធដាក់លក់ជាផ្លូវការ realme X2 Pro លោក KhengBung Lao បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក៏ដូចជាអតិថិជនរបស់ក្រុមហ៊ុន realme ថា ” realme X2 Pro បានបំពាក់នូវបន្ទះ Chip ប្រភេទSnapdragon 855+ និងមាន Ram ទំហំដល់ទៅ
December 25, 2019 - បច្ចេកវិទ្យា
ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៩ ធ្នូ គេជឿជាក់ថា ក្រុមហ៊ុនយក្សApple នឹងចាប់ផ្តើមផ្តល់ជូនសម្រាប់អ្នកដែលប្រើប្រាស់ iOS ទាំងឡាយនូវកាដូដ៏ភ្ញាក់ផ្អើលមួយជារៀងរាល់ និងដោយមិនគិតថ្លៃឡើយ។ អំណោយដ៏គួរឲ្យចាប់អារម្មណ៍នេះនឹងអាចរកបាននៅក្នុង App Store គឺជាការផ្តល់ជូននូវកម្មវិធី និងហ្គេមល្អៗមួយចំនួនដោយឥតគិតថ្លៃ។ អ្នកខ្លះរំពឹងថា នឹងមានកាដូធំៗលើសពីនេះតែតាមពិតជាក់ស្តែងវាគឺជាការផ្តល់ជូនដែល Apple ធ្លាប់បានធ្វើកន្លងមកផងដែរដូចជាប្រមូសិន ដែលមានឈ្មោះថា 12 Days of Gift និង 12 Days of Christmas ជាដើមដោយលើកនេះខ្លួននឹងធ្វើវាត្រឹមតែរយៈពេលចន្លោះពីថ្ងៃទី២៤ទៅ២៩ខែធ្នូប៉ុណ្ណោះ ហើយកម្មវិធីដែលអាចផ្តល់ជូននោះមានដូចជា paid app, digital music,
December 25, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញសាកសពត្រីផ្សោតសមុទ្រ(ដូហ្វីន) មួយក្បាលទម្ងន់ប្រហែល១០០គីឡូក្រាម រសាត់អណ្តែតមកទើរលើឆ្នេរម្តុំក្រោមស្ពានកោះពស់ ក្រុងព្រះសីហនុ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០១៩នេះ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
December 25, 2019 - ព័ត៌មានជាតិ
ខេត្តកំពត៖ ពិធីបុណ្យសមុទ្រឆ្នាំនេះត្រូវបានប្រារព្ធធ្វើក្នុងខេត្តកំពត នៅថ្ងៃទី ២០-២២ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ហើយនេះគឺជាការប្រារព្ធពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ ផងដែរនៅខេត្តកំពត។ ពិធីបុណ្យសមុទ្រនៅឆ្នាំនេះ យើងឃើញមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងគម្រោងអភិវឌ្ឍតំបន់ឆ្នេរ ជាច្រើនស្តង់ ហើយអ្វីដែលទាក់ទាញចំណាប់អារម្មណ៍មហាជនបំផុតនោះគឺរូបសំណាកស្តេចសមុទ្រ និងនាងទេពមច្ឆា ដែលបង្កើតឡើងដោយកាកសំណល់សំរាម និងប្លាស្ទិក។ រូបសំណាកស្តេចសមុទ្រ និងនាងទេពមច្ឆា នេះត្រូវបានបង្កើតឡើងដោយលោក រៀម មុនីស៊ីឡុង វ័យ៣២ឆ្នាំ ដែលជាសិល្បករឆ្នើមកែច្នៃសំរាមធ្វើជាគ្រឿងតុបតែងលម្អ និងវត្ថុអនុស្សាវរីយ៍ នៅខេត្តសៀមរាប ហើយលោកបានបង្កើតរូបសំណាកនេះឡើងដោយមានការចូលរួមពីសិល្បករចំនួន០៦រូបផ្សេងទៀត ហើយចំពោះសម្ភារៈ ឬវត្ថុធាតុដើម ដែលយកមកបង្កើតជារូបសំណាកនោះ គឺច្នៃចេញពីសំរាមទាំងអស់ រួមមានដូចជាកាកអំពៅ ដបទឹកសុទ្ធ
December 25, 2019 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា នាពេលដ៏ខ្លីខាងមុខនេះនឹងមានការដំឡើងឧបករណ៍ហាត់ប្រាណបន្ថែមទៀតនៅសួនច្បារខាងជើងព្រះរាជដំណាក់។ អាជ្ញាធរពាក់ព័ន្ធបានបញ្ជាក់ថា ដោយសង្កេតឃើញថាបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋហាត់ប្រាណនៅសួនច្បារខាងជើងព្រះរាជដំណាក់មានការកើនឡើងពីមួយថ្ងៃទៅមួយ រដ្ឋបាលខេត្តសៀមរាបនឹងបំពាក់ឧបករណ៍ហាត់ប្រាណបន្ថែមនៅសួនច្បារមាត់ស្ទឹងខាងជើងស្ពានថ្មព្រះរាជដំណាក់នាពេលដ៏ខ្លីខាងមុខនេះ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា។ ជាមួយនឹងការបំពាក់ឧបករណ៍ហាត់ប្រាណទាំងនេះ គឺសម្រាប់ប្រយោជន៍ដល់សាធារណជនទូទៅបានហាត់ប្រាណទាំងអស់គ្នា ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ជួយថែរក្សានូវឧបករណ៍ទាំងនេះឱ្យគង់វង្សនិងយូរអង្វែង ដើម្បីទុកជាប្រយោជន៍សាធារណៈ៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
December 25, 2019 - អន្តរជាតិ
ក្រៅពីលោក Donnie Yen ហៅកុំកុំ អាចនិយាយបានថាតារាសម្តែងវ័យក្មេង Vanda Lee (Vanda Margraf) វ័យ១៦ឆ្នាំ ក៏ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនជាមួយនឹងការសម្តែងរបស់នាងនៅក្នុងខ្សែភាពយន្តក្បាច់គុណ “Ip Man 4: The Finale”។ តារាវ័យក្មេងរូបនេះបានដើរតួជា Wan Ruonan មានឪពុកជាគ្រូគុណតៃជី ដែលនាងបានដើរតួជាក្មេងស្រីមានភាពក្លាហានរឹងមាំ ទោះបីជាប្រឈមមុខនឹងការធ្វើបាបពីមិត្តរួមថ្នាក់ក៏ដោយ។ តារាសម្តែងរូបនេះជាកូនកាត់ចិន-អាល្លឺម៉ង់ ឪពុករបស់នាងគឺជាជីវវិទូជនជាតិអាឡឺម៉ង់ឈ្មោះ Josef Margraf ដែលបានរស់នៅនិងធ្វើការនៅក្នុងខេត្តយូណានអស់រយៈពេល ១៣ឆ្នាំ ចំណែកម្ដាយរបស់នាង Li Minguo ជាអ្នកបរិស្ថានដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេសចិន។ នាងត្រូវបានអ្នកដឹកនាំរឿងល្បីឈ្មោះលោក Wong
December 25, 2019 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនបរទេសម្នាក់ឈ្មោះ BAYERJAKE NICHOLAS ភេទប្រុស កើតថ្ងៃទី១៥-០១-១៩៨៨ ជនជាតិអូស្រ្តាលី កាន់លិខិតឆ្លងដែនលេខ PA៥១៥៤៧១៩ ត្រូវបានបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី បន្ទាប់ពីបានបង្កអំពើហិង្សាដោយចេតនាលើជនជាតិខ្មែរនៅក្នុងខេត្តសៀមរាប ។ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងទៀតថា កាលពីវេលាម៉ោង០៣និង១៥នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៩នោះ ជនបរទេសរូបនេះ បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ ញ៉ិល សុភត្រា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបររត់រ៉ឺម៉ក ចំនួនមួយដៃ ត្រូវចំក្រោមភ្នែកខាងស្តាំ
December 25, 2019









