Khmernote Media
  • ព័ត៌មានជាតិ

    ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសបុក បានស៊ែរតៗគ្នាពីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យក្មេងប្រុសម្នាក់បានស្លាប់ ហើយរថយន្តបង្កបានបើករត់ទៅបាត់ ដោយគណនីមួយបានសរសេររៀបរាប់ថា៖ “សុំទោសដែរមីងមិនអាចជួយអីបាន!ព្រោះមីងមិនមែនជាសមត្ថកិច្ច ឡានបុកគោឡានស្វែងរកម្ចាស់គោ ឡានបុកមនុស្សឡានរត់គេច សូមលោកសមត្ថកិច្ចជួយដុតដៃជើងស្វែងរកយុត្តិធម៏ជូនគ្រួសារបងប្រុសខ្ញុំផង ក្ដីសង្ឃឹមចុងក្រោយដែរមីងជួយក្មួយបានគឺមីងពឹងលើសមត្ថកិច្ចស្រុកកំពង់ត្របែកហើយ??លាហើយ(វន សុវ៉ាត)លាឪពុកម្ដាយ លាមីងពូ បងប្អូន ជាពិសេសលោកគ្រូអ្នកគ្រូនៅសាលា វត្តប្រាសាទទាំងអស់??” (ខ្លឹមសារ និងរូបភាពបន្តពី Facebook)

    December 27, 2019
  • ព័ត៌មានជាតិ

    អាជ្ញាធរខណ្ឌដូនពេញបានបន្តចុះ ជូនដំណឹងនិងរុះរើសម្ភារៈមួយចំនួនដែលដាក់តាំងលក់លើចិញ្ចើមផ្លូវក្រោយព្រះបរមរាជវាំង។ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក យស យុទ្ធី អភិបាលរងខណ្ឌ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមបណ្ដោយផ្លូវលេខ២១៤ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។ ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់នេះ កម្លាំងចម្រុះបានធ្វើការ រុះរើរោង អំពូលស្លាកយីហោ និង សំណង់រឹងមាំ មួយចំនួនដែលដាក់នៅលើចិញ្ចើមផ្លូវសាធារណៈផងដែរ ។ ទីតាំងលក់ស្រាក្រឡុកនិងសម្ភារៈផ្សេងៗនៅលើចិញ្ចើមផ្លូលេខ ២១៤ ក្រោយព្រះបរមរាជវាំងនេះ គឺអាជ្ញាធរសង្កាត់ខណ្ឌ បានធ្វើការអប់រំណែនាំច្រើនលើកច្រើនសារក៏ប៉ុន្តែម្ចាស់ទីតាំងនៅតែមិនចូលរួសហការ ទើប អាជ្ញាធរខណ្ឌបានប្រើប្រាស់វិធានការដោយរុះរើសម្ភារៈរបស់គាត់មួយចំនួន យកមករក្សាទុកនៅសាលាខណ្ឌដូនពេញជាការព្រមាន ។ ចំពោះអាជីវកម្មលក់ស្រាក្រឡុកនាពេលយប់នៅក្រោយព្រះបរមរាជវាំងនេះ រដ្ឋបាលខណ្ឌដូនពេញ

    December 27, 2019
  • សុខភាព

    អ្នក​ខ្លះ​ខំណាស់​ទិញ​ថ្នាំ​ថ្លៃ​ៗ​ ហើយ​ចូល​សុទ្ធ​តែ​គ្លីនិច​ brand ៗដើម្បី​ព្យាបាល​មុន​ ប៉ុន្តែ​ចេញ​ក្រៅ​ម្តង​ៗ​ មិន​ដែល​ប្រើ​ក្រែមម​ការពារកម្តៅ​ថ្ងៃ​ទេ​។ អ្នក​ត្រូវ​ដឹង​ថា​ មុន អាច​​​នឹង​មានជា​​ស្នាម​ដែល​ពិបាក​នឹង​បាត់​ទៅ​វិញ​ដោយសារ​តែ​ពន្លឺ​ព្រះ​អាទិត្យ។ ​ដូច​នេះ​ វា​ពិត​ជា​សំខាន់​ដែល​អ្នក​ត្រូវ​ដឹង​ពី​មូល​ហេតុ និង​របៀប​ដែល​ពន្លឺ​ព្រះអា​ទិត្យ​អាច​ធ្វើ​ឲ្យ​ស្បែកអ្នក​​​ខូចបាន​​។ ១- យល់ដឹងពីស្នាមមុននិងការបំផ្លាញពីពន្លឺព្រះអាទិត្យ មុខ​នឹង​មាន​ស្នាម​បន្ទាប់​ពី​មុន​ដែល​រលាក​​ជា​សះ​ស្បើយ​។​ មុន ​អាចនឹង​​កើត​មាន​ឡើង​នៅ​ពេល​ដែល​រន្ធ​រោម​​ស្ទះ​ដោយ​សារ​សារធាតុ​ខ្លាញ់​លើស​ កម្រិត​ កោសិកា​ចាស់​ៗ​ និង​ពួក​បាក់​តេរី​ ដែល​នឹង​ធ្វើ​ឲ្យ​ខូច​ស្បែក​ ហើយ​រាងកាយ​​​ចាប់​ផ្តើម​​ជួស​ជុល​។ នៅ​ពេល​ស្បែក​របស់​អ្នក​មាន​ការ​ជួស​ជុល​ ស្នាម​នឹង​អាច​កើត​មាន​ឡើង​។ ស្នាម​មាន​ ពីរ​ប្រភេទ​គឺ​ ស្នាម​ដែល​ពក​ឡើង​ (Keloid/ hypertropic scarring) និង​ ស្នាម​ដែល​ផត​ទៅ​ក្រោម​ (Atrophic/Depressed scarring)។

    December 27, 2019
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ថ្មីៗនេះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការបំភ្លឺជូនអ្នកសារព័ត៌មាន និងសាធារណជន អំពីករណីកាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ប្រហែល ២៣ និង ៤០នាទី គឺជាករណីបង្រ្កាបបទល្មើសគ្រឿងញៀន មិនមែនជាករណីចាប់មនុស្សអនាធិតេយ្យ គំរាមកំហែងយកលុយ មិនមែនដូចការសន្និដ្ឋានរបស់ម្ចាស់អាខនហ្វេសបុក អត់ខ្វល់ Don’t Care (Account FacebooK) បានលើកឡើង នោះទេ ។ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា៖ កាលពីរាត្រីថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ២០១៩ ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម​ត្ថកិច្ចជំនាញការិយាល័យប្រឆាំងជំនួញគ្រឿងញៀនខុសច្បាប់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបករណី ជួញដូរ

    December 27, 2019
  • PR

    ភ្នំពេញថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៩៖ ខ្ញុំហ៊ាននិយាយបានថាលោកអ្នក ឬក៏អតិថិជនទាំងអស់ដែលធ្លាប់បានឃើញ និងទស្សនារូបភាព ឬក៏វីដេអូដែលចេញពីអេក្រង់ទូរទស្សន៍ SAMSUNG QLED 8K ស៊េរី (Q900R) នៅតាមហាងចែកចាយផលិតផល សាមសុង ឬក៏តាមរយៈបណ្តាញសង្គមនានាប្រាកដជាមិនអស់ចិត្ត និងងឿងឆ្ងល់ថាតើហេតុអ្វីបានជាក្រុមហ៊ុន សាមសុង អាចបង្កើតនូវបច្ចេកវិទ្យាដ៏មហិមារ និងមហស្ចារ្យបែបនេះបាន! ប្រាកដណាស់ក្រុមហ៊ុន សាមសុង ពិតជាអាចធ្វើអ្វីដែលយើងគ្រប់គ្នាមិនអាចធ្វើបាន និងនឹកស្មានមិនដល់! ជាក់ស្តែងសម្រាប់លោកអ្នកដែលតែងតែដើរទាន់នូវការអភិវឌ្ឍន៍របស់បច្ចេកវិទ្យានោះលោកអ្នកគួរតែមកទទួលយករសជាតិនូវរបកគំហើយដ៏អស្ចារ្យនេះ! បច្ចេកវិទ្យារបស់ SAMSUNG QLED 8K ស៊េរី (Q900R) គឺពិតជាបានរុញច្រានយើងទាំងអស់គ្នាឱ្យក្រេបយកបទពិសោធន៍នៃពណ៌រូបភាព និងវីដេអូកម្រិត 8K

    December 26, 2019
  • PR

    ព្រះរាជាណាចក្រកម្ពុជា ភ្នំពេញ ថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2019៖ ក្រុមហ៊ុន Dell បានបង្ហាញនូវ Dell XPS និង Inspiron Portfolio ថ្មី ផ្តល់លោកអ្នកនូវអ្វីដែលល្អបំផុតក្នុងពិភពលោក វាមានដំណើរការកម្រិតធ្ងន់ជាមួយនឹងការរចនាដ៏ស្តើងស្រាលយ៉ាងស្រស់ស្អាត។ • Dell ផ្តល់នូវអ្វីដែលល្អបំផុតក្នុងពិភពលោក – មានដំណើរការកម្រិតធ្ងន់ជាមួយនឹងការរចនាដ៏ស្តើងស្រាលយ៉ាងស្រស់ស្អាត • XPS 13 2-in-1 ថ្មី ផ្តល់នូវការរចនាដ៏ទំនើប មានដំណើរការកាន់តែខ្លាំង និងអេក្រង់បង្ហាញធំជាងមុនជាមួយកម្រិត Aspect Ratio 16:10

    December 26, 2019
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ នៅក្នុងឱកាសនោះផងដែរ សម្តេចក៏បានមានប្រសាសន៍ទាក់ទងទៅនឹងការផ្អើលផុសរឿងអាជ្ញាធរខេត្តបាត់ដំបងចង់វាយស្ពានបុរាណមួយដែលមានអាយុកាលប្រមាណជាង១០០ឆ្នាំនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា “សម្បតិ្តអ្វីដែលមានអាយុកាលដែលបន្សល់ទុកលើកពី៥០ឆ្នាំ គឺត្រូវតែរក្សាទុក មិនត្រូវបំបាត់ចោលនោះទេ តែទោះជាយ៉ាងណាក៏ដោយ ដើម្បីបំពេញតម្រូវការដែលខ្វះខាត យើងត្រូវជំនួសមកវិញនូវស្ពានថ្មីបន្ថែមទៀតដោយមិនមែនវាយរបស់ចាស់ចោលនោះទេ”៕ អត្ថបទ៖ សេម

    December 26, 2019
  • PR

    រាជធានីភ្នំពេញ៖ ដឹងតែពិសេស និងប្លែកតែម្ដង! នៅចុងខែធ្នូ ថ្ងៃទី 28 និង 29 ឆ្នាំ 2019 នេះ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី នឹងមានរៀបចំកម្មវិធីដើរម៉ូតដ៏ពិសេសមួយពីក្រុមដើរម៉ូតដ៏ល្បីក្នុងព្រះរាជាណាចក្រកម្ពុជា និងឱកាសលេងហ្គេមសប្បាយៗ ដើម្បីយករង្វាន់ជាច្រើនពីកម្មវិធី។ ក្នុងកម្មវិធីនោះ ក៏នឹងមានការអញ្ជើញចូលរួមពីតារាចម្រៀងស្រីដែលល្បីក្នុងបទ Home For Dinner អ្នកនាង Nikki Nikki – នីគីនីគី – ក៏ដូចជាតារា Facebook ដ៏មានប្រជាប្រិយភាព កញ្ញា MINA លោក

    December 26, 2019
  • សុខភាព

    ចាស់ៗ​ពី​ដើម ពេល​មាន​សូរ្យគ្រាស ឬ​ចន្ទគ្រាស តែង​តែ​ហាម​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ឲ្យ​មើល​នោះ​ទេ ព្រោះ​ខ្លាច​កូន​ផ្ទៃពោះ​កើត​មក​គ្រាស​កន្លង ហើយ​ជំនឿ​ទាំង​នោះ​នៅ​តែ​មាន​អ្នក​ជឿ​តាម​នៅ​ឡើយ ពិសេស​អ្នក​នៅ​ជនបទ។ នៅ​ក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេច​ព្រះសង្ឃរាជ ជួនណាត មនុស្ស​គ្រាស​កន្លង ឬ​គ្រោះ​កន្លង គឺ​មនុស្ស​ដែល​ល្មេញ​ល្មើ​ពី​កំណើត ដោយ​កាល​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ ហើយ​ជួន​ពេល​នោះ​មាន​សូរ្យគ្រាស ឬ​ចន្ទគ្រាស។ តាម​ទំនៀម​ទម្លាប់​ខ្មែរ​ពី​បុរាណ ស្ត្រី​មាន​ផ្ទៃពោះ​កាល​បើ​ប្រទះ​មាន​សូរ្យគ្រាស ចន្ទគ្រាស ត្រូវ​យក​អក​កំបោរ​មក​ដក់​នឹង​ថ្នក់ ជា​ដំណើរ​អប​ឲ្យ​គ្រាស​កន្លង​អក​កំបោរ​ចុះ កុំ​ឲ្យ​កន្លង​កូន​ក្នុង​ផ្ទៃ។ ជំនឿ​ថា ស្ត្រី​មាន​ផ្ទៃពោះ​មើល​សូរ្យគ្រាស ឬ​ចន្ទគ្រាស អាច​​ប៉ះ​ដល់​កូន​ក្នុង​ផ្ទៃ​ពោះ​នោះ ត្រូវ​លោកសាស្ត្រាចារ្យ​​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត អះ​អាង​ថា គ្រាន់​តែ​ជា​ពាក្យ​បោក​បញ្ឆោត​របស់​ចាស់ៗ​នោះ​ទេ មិន​ចង់​​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ

    December 26, 2019
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះយើងសង្កេតឃើញករណីចោរកម្មហាក់បង្កក្តីព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង បើទោះបីជាសមត្ថកិច្ចខំប្រឹងប្រែងបង្ក្រាបយ៉ាងណាក៏ដោយ។ កាលពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូយ៉ាងលឿនដូចផ្លេកបន្ទោល យកទៅបាត់ដោយសុវត្ថិភាព។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sokheng Sorn បានឲ្យដឹងថា៖ រូបលោកបានបាត់ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1B-4670 ត្រូវបានចោរលួចកាលពីវេលាម៉ោង០៨ និង២៤នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ ដែលទីតាំងកើតហេតុស្ថិតនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកក៏បានប្រកាសផងដែរ ប្រសិនបើបងប្អូនបានឃើញម៉ូតូភិនភាគដូចបានរៀបរាប់ មេត្តាទាក់ទងមកលេខទូរស័ព្ទ 085 271 041៕  

    December 26, 2019