- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ដោយមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង ១៦ និង ០០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វ៉ាន់ សម្បត្តិ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ ពាក់ពន្ធ័ករណី “ឆបោក,ប្រើប្រាស់ឯកសារសាធារណៈ និងប្រើប្រាស់ឯកសារ សាធារណៈក្លែង ។ ក្រោយពីការស្តាប់ចម្លើយ ជនសង្ស័យបានសារភាពថា ពិតជាបានប្រព្រឹត្តអំពើ ” ឆបោក ដោយក្លែងឯកសារសាធារណៈ
December 28, 2019 - ព័ត៌មានជាតិ
ខេត្តកំពត៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ថ្លែងថា នគរបាលចរាចរណ៍មួយរូប ដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៏រថយន្តធំបុកកិន កាលពីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ពេលកំពុងបញ្ជាចរាចរណ៍នៅគល់ស្ពានត្រើយខាងលិច បានបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តគៀនយ៉ាង ប្រទេសវៀតណាមដើម្បីជួយសង្គ្រោះបន្ទាន់។ ហើយគិតមកត្រឹមថ្ងៃត្រង់ថ្ងៃទី២៨ ខែធ្នូនេះ នគរបាលរូបនោះ បានរួចផុតគ្រោះថ្នាក់ដល់ជីវិតហើយ ក៏ប៉ុន្តែកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយដោយជនរងគ្រោះបានបាក់ឆ្អឹងជំនីចំនួន៩។ បើតាមលោកស្នងការបញ្ជាក់ថា ក្នុងនាមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត លោកស្នងការធានារាល់ការចំណាយក្នុងការព្យាបាលទាំងអស់ចំពោះមន្ត្រីនគរបាលរងគ្រោះរូបនោះ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
December 28, 2019 - បច្ចេកវិទ្យា
រូបភាពបែកធ្លាយមួយ ដែលត្រូវបានចេញផ្សាយ Daily Mail នៅថ្ងៃនេះបានបង្ហាញថា ក្រុមហ៊ុន Apple អាចនឹងចេញលក់ iPad Pro ថ្មីចំនួន ២ ប្រភេទនៅឆ្នាំ២០២០ ដោយជឿជាក់ថា មួយមានទំហំ 11 អ៊ីញ និងមួយទៀតនឹងមានទំហំ ១២,៩ អ៊ីញ។ ប្រភពដដែលនេះបានសរសេរទៀតថា អ្វីជាលក្ខណៈពិសេសដែលធ្វើឲ្យខ្លួនមានមោទកភាពក្នុងការបង្ហាញខ្លួនលើកនេះនោះគឺឧបករណ៍ទាំងពីរនេះនឹងបំពាក់ជាមួយនឹងប្រព័ន្ធកាមេរ៉ាខាងក្រោយបីចំនួន៣គ្រាប់ដូចទៅនឹង iPhone 11 ដែរហើយតាមរបាយការណ៍បានបង្ហាញថាក្រុមហ៊ុន Apple អាចនឹងធ្វើការបង្ហាញខ្លួនរបស់ម៉ូដែលទាំងពីរជាផ្លូវការនៅខែមីនាឆ្នាំ២០២០ខាងមុខនេះហើយ។ ក្នុងនោះផងដែរប្លុកដ៏ល្បីដែលមានឈ្មោះថា Geeks បានក៏បានចេញផ្សាយស្រដៀងគ្នានេះដោយបញ្ជាក់ថាខ្លួនទទួលនូវរូបភាពបែកធ្លាយ និងវីដេអូនៃ iPad Pro នេះពី
December 28, 2019 - ព័ត៌មានជាតិ
នៅមុននេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវករណីមួយដែលឡានដឹកដីមួយគ្រឿង បានបុករះរថយន្ត២គ្រឿង និងបុកប៉ូលិសចរាចរណ៍ដែលកំពុងសម្រួលចរាចរណ៍នៅស្ពានថ្មី ខេត្តកំពត។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាក្រោយកើតហេតុជនបង្កត្រូវបានចាប់ខ្លួនភ្លាមៗ ចំណែកជនរងគ្រោះជាប៉ូលិសបានរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម។ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Soapiseth Kem បានបង្ហោះវីដេអូនិងបានសរសរថា៖ “ខេត្តកំពត Video camaraសុវត្ថិភាព ឡានបែនដឹកដីបុករះឡាន២គ្រឿងនិងប៉ូលីសចរាចរណ៍ដែលកំពុងសម្រួលចរាចរណ៍នៅស្ពានថ្មី”៕
December 28, 2019 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ ក្រុមការងារប្រតិកម្មរហ័សខណ្ឌដូនពេញបានធ្វើការឆ្លើយបំភ្លឺ ទាក់ទងករណីមាន គណនីហ្វេសប៊ុកឈ្មោះ Ly Fu បានធ្វើការ Comments នៅលើហ្វេសប៊ុកផេករបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានលើកឡើងថា អាជ្ញាធរតម្រូវបង់លុយប្រចាំខែ 200$/១ខែ បើមិនបង់នឹងបិទអាជីវកម្ម។ រដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ចំពោះករណីសម្រេចបិទអាជីវកម្មលក់ស្រាក្រឡុក នៅផ្លូវលេខ២១៤ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កន្លងមក ដោយផ្អែកលើបញ្ហាមួយចំនួនរួមមាន៖ ១-ពួកគាត់សាងសង់រោងហ្វែមដែករំលោភលើដីសួនច្បារសាធារណ:របស់រដ្ឋ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ដែលត្រូវតែបិទ និងរុះរើចេញជាដាច់ខាត ។ ២-ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណ:ធ្ងន់ធ្ងរ
December 28, 2019 - សុខភាព
ទារកតូចៗ ក្រោយងូតទឹករួច ម៉ាក់ៗចូលលាបម្សៅហ៊ុយឲ្យខ្លាំងណាស់ ដើម្បីការពារស្បែកមិនឲ្យមានបញ្ហាកន្ទួលរមាស់ និងមានក្លិនក្រអូបប្រហើរ។ បញ្ហានេះលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅអះអាងថា មានផលប៉ះពាល់ចំពោះទារក និងកុមារទៅវិញទេ ដោយសារតែម្សៅហ៊ុយមានលាយសារធាតុគីមីម្យ៉ាងឈ្មោះថា Talcum។ សារធាតុ Talcum ដែលមានក្នុងម្សៅងាយនឹងហុយចូលច្រមុះទារក ទៅដល់សួតច្រើន ដោយសារតែច្រមុះទារកមិនមានរោមច្រើន ដើម្បីទប់ទល់នឹងការហុយនោះ ធ្វើឲ្យទារកប្រឈមនឹងជំងឺជាច្រើន ដូចជា ក្អករ៉ាំរ៉ៃ រលាកទងសួត រលាកសាច់សួត រលាកបំពង់ក ជំងឺហឺត និងឈានដល់កើតជំងឺមហារីក បើប្រើកាន់តែយូរទៅៗ។ លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ថា ម្សៅហុយកូនក្មេង មានក្រុមហ៊ុនខ្លះមិនមានលាយសារធាតុ Talcum នេះទេ ដោយពួកគេផលិតពីម្សៅពោត
December 28, 2019 - សិល្បៈ
ចាន់ សុបញ្ញាម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X-Factor Cambodia រដូវកាលទី១ តារាចម្រៀងវ័យក្មេងដ៏ពូកែរូបនេះកាន់តែទទួលបានការគាំទ្រ ស្រលាញ់ចូលចិត្តពីមហាជន ក្រៅពីមានទឹកដមសម្លេងពីរោះតារាចម្រៀងរូបនេះមានអត្តចរិតសុភាពរាបសា មិនឆ្មើងឆ្មៃ។ យ៉ាងណាមិញថ្មីៗនេះ ចាន់ សុបញ្ញា បញ្ចេញបទចម្រៀងជាលើកដំបូងនៅក្នុងផលិតរស្មីហង្សមាស ក្រោយក្លាយជាម្ចាស់ជ័យលាភី X Factor Cambodia រដូវកាលទី ១។ ដោយបទដំបូងរបស់ម្ចាស់ជ័យលាភីចម្រៀង X Factor Cambodia មានចំណងជើង “ស្រលាញ់អ្នកណាក៏គេមានសង្សារ” គេសង្កេតឃើញថា ចាន់ សុបញ្ញា បកស្រាយបានពីរោះ មិនត្រឹមតែប៉ុណ្ណោះរូបសម្រស់ក៏ប្លែក។ តោះមកស្តាប់ទឹកដមសម្លេងរបស់ ម្ចាស់ជ័យលាភី X Factor
December 28, 2019 - ព័ត៌មានជាតិ
រថយន្តដឹកទំនិញ កុងទីន័រ មួយគ្រឿងដាច់ធ្លាក់មកដីនៅលេីផ្លូវជាតិលេខ៤ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដំណេីរ ហេតុការណ៍នេះបានកើតឡើងនោវេលាម៉ោង ៤និង៤៥នាទីទាបភ្លឺ ថៃ្ងសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លេីកំណាត់ផ្លូវលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៤៨-៤៩។ រថយន្តដឹកទំនិញ កុងទីន័រមួយគ្រឿង ម៉ាក Hino ក្បាលពណ៌ស ស្លាកលេខភ្នំពេញ 3E-5215 ភ្នំពេញ របស់ក្រុមហ៊ុនផែស្ងួត អូរលែរ បានផ្ដាច់ទូរកុងទ័នឺរ ធ្លាក់មកលេីដីលេីចិញ្ចេីមថ្នល់ដីក្រហម។ យោងប្រភពព័ត៌មានបានឲ្យដឹងថារថយន្ដដឹកទំនិញកុងទ័រនឺនេះបេីកបរក្នុងល្បឿនលឿនហេីយជួបនឹងរថយន្ដមួយគ្រឿងបេីកបញ្រ្ចាសទិសគ្នាក៏គេចចូលវិញដោយការបាត់ម្ចាស់ការធ្វើអោយរថយន្ដគ្រវីគ្រវ័តបណ្តាលអោយធ្លាក់ទូរកុងទ័រនឺតែម្ដង គាប់ជួនពេលនោះគ្មានរថយន្ដឬអ្នកធ្វេីដំណេីរទេីបមិនបណ្តាលអោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងជួយសម្របសម្រួលនៅគោលដៅកេីតហេតុខាងលើ និងចំណាត់ការស្ទូចយករថយន្ដនិងទូកុងទ័រនឺចេញដេីម្បីចំណាត់ការនីតិវិធីបន្ដ៕ ប្រភព៖
December 28, 2019 - ព័ត៌មានជាតិ
ករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ខ្លួន។ យ៉ាងណាមិញថ្មីៗនេះមានវីដេអូចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវសកម្មភាពចោរដៃឆើតម្នាក់ធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្ត Pirus មួយគ្រឿង មិនត្រឹមតែប៉ុណ្ណោះថែមទាំងកាយប្រុងយកទ្រព្យសម្បត្តិនៅក្នុងរថយន្តថែមទៀតផង ប៉ុន្តែសកម្មភាពនេះត្រូវបានអាក់ខានដោយសារតែម្ចាស់រថយន្តបានភ្ញាក់ពីដំណេក។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៣និង២៧នាទីទៀបភ្លឺ ស្ថិតនៅតាមបណ្តោយផ្លូវផ្លូវ186 សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Sok ProrSer ជាម្ចាស់រថយន្តបានសរសេររៀបរាប់ថា៖ “បាទជួយស៊ែរម្នាក់មួយៗ ដេីម្បីអោយបងៗសមត្ថកិច្ចបានឃេីញ និងចាប់ពពួកចោរអ៊ុំបុកចោរបែងដែរឧស្សាហ៍ធ្វេីសកម្មភាពលួច និងកាច់កញ្ចក់រថយន្តបានឃេីញផង។ ក្រុមពួកវាមានច្រេីន ចែកប្លុកគ្នាធ្វេីសកម្មភាពយ៉ាងសកម្ម អ្នកដែរធ្លាប់ជួបទេីបយល់អារម្មណ៍នេះច្បាស់ ស្លាកលេខម៉ូតូវា ZoomerX ភ្នំពេញ 1FG 1710 ថ្ងៃលោកចោរអញ្ជេីញមកធ្វេីសកម្មភាព 20/12/219
December 28, 2019 - សុខភាព
ទីក្រុងសៀងហៃ ភាគកើតប្រទេសចិន កាលពីពេលថ្មីៗនេះ បានសម្ពោធមន្ទីរពិសោធ និងជារោងចក្រផលិតកោសិកាប្រព័ន្ធស៊ាំមនុស្ស ដើម្បីផ្តល់ជាការព្យាបាលដល់អ្នកជំងឺមហារីក។ តាមប្រភពព័ត៌មានស៊ីនហួរប្រទេសចិន អ្វីដែលគួរឱ្យកត់សម្គាល់ គឺរោងចក្រនេះ នឹងមានសមត្ថភាពផលិតកោសិកាប្រឆាំងមហារីក លើប្រភេទជំងឺមហារីកធំៗ ដូចជា ប្រភេទកោសិកាមហារីកឈាមស B-Cell និងកោសិកាសាច់មហារីកផ្សេងៗទៀត។ នីតិវិធីប្រើប្រាស់កោសិកាបានផលិតរួច ទៅព្យាបាលមហារីកនោះហៅថា បច្ចេកទេស CAR-T therapy ដែលតម្រូវឱ្យយកកោសិកាប្រព័ន្ធស៊ាំរបស់អ្នកជំងឺទៅផ្សាំក្នុងឡាបូពិសោធ ដោយចងភ្ជាប់ជាមួយប្រូតេអ៊ីន (Chimeric Antigen) ដែលមានសមត្ថភាពប្រឆាំងមហារីក រួចចាក់បញ្ចូលក្នុងឈាមរបស់អ្នកជំងឺវិញ។ ទោះជាវីធីខាងលើមានប្រសិទ្ធភាព តែតម្លៃព្យាបាលរបស់វា គឺខ្ទង់ជាងបីសែនដុល្លារអាមេរិក ដែលតម្រូវឱ្យអ្នកជំងឺមហារីកមានលទ្ធភាពចំណាយច្រើន។ ប៉ុន្តែការបង្កើតរោងចក្រ នៅសៀងហៃនោះ ត្រូវគេរំពឹងថា នឹងជួយបន្ថយតម្លៃការព្យាបាលតាមនីតិវិធីខាងលើ។
December 28, 2019









