Khmernote Media
  • ព័ត៌មានជាតិ

    បន្ទាប់ពីទទួលដំណឹងភ្លាម នៅវេលាម៉ោង១រសៀល ថ្ងៃ​ទី​២៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ​ បានអញ្ជេីញ​ចុះសួរសុខទុក្ខ​ក្មេង​ស្រី​ ភឿន​ ណាំមធីប​ អាយុ​ ១០ឆ្នាំ​ រស់នៅភូមិ១​ សង្កាត់​១​ ក្រុង​ព្រះសីហនុ​ ដែលរងគ្រោះរងរបួសដោយសារតែត្រូវពស់ចឹក នៅសាលាចំការកៅស៊ូ​។ កុមារីរងគ្រោះនេះកំពុងសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ចំការ​ចេក នុង​ឱកាស​ចុះសួរសុខទុក្ខ​នោះដែរ​ ឯកឧត្ដម​ អភិបាលខេត្ត​ បានឧបត្ថម្ភថវិការចំនួន​ ៥០.០០០០៛​ (ហាសិបមុឺនរៀល)​ លោក​ រស់​ សុខគឹម​ ប្រធាន​ផ្សារ​លេី​ ឧបត្ថម្ភ​ថវិកា​ចំនួន​ ២០.០០០០៛​

    December 27, 2019
  • ព័ត៌មានជាតិ

    នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលជំនាញ បានឃាត់អ្នកបើករថយន្ត AUDI ដែលបើករថយន្តបុកយុវតីចំនួន ២នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអធ័មបំផុត នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីយប់ថ្ងៃទី១១ ខែធ្នូ កន្លងទៅនេះ។ យ៉ាងណាមិញចំពោះអ្នកបើករថយន្តមួយគ្រឿងទៀតម៉ាក Highlander មិនទាន់ឃាត់ខ្លួនបាននៅឡើយទេ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការឃាត់អ្នកបើករថយន្តជាជនបង្កគ្រោះថ្នាក់នេះបានធ្វើឡើងនៅជិតស្ពានលីយ៉ុងផាត់ ក្នុងខណ្ឌជ្រោយចង្វារនៅរសៀលថ្ងៃនេះ។ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ជាម្ចាស់រថយន្ត AUDI ពាក់ស្លាកលេខ ភ្នំពេញ 2AF-5659 មានឈ្មោះ សុមេត សុកន្ធរ័ត្នវត្តី មានទីលំនៅផ្ទះលេខ៣៣A ផ្លូវលេខ៣៣៧ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ សូមបញ្ជាក់ថា យុវតីចំនួន២នាក់

    December 27, 2019
  • សិល្បៈ

    ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវអាការៈ និងស្ថានភាពជម្ងឺរបស់តារាមួយដួងគឺលោក ហួត វឌ្ឍនា ហៅ Mr. Queen បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដូចជាជំងឺមហារីកនិងរបេង ហើយសព្វថ្ងៃកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យរុស្សី។ ដោយផេកសិល្បករកម្ពុជា បានឲ្យដឹងថា​៖ “ពិតជាគួរអោយអាសូរណាស់ តារាសម្តែងភេទទី៣មុខពីរ លោក វឌ្ឍនា ហៅ Mr. Queen បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺមហារីកនិងរបេង ដែលកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យរុស្សីយ៉ាងឯកោរ និងគ្មានថវិការព្យាបាលជំងឺទេ។ ខ្ញុំបាទ ជូនថវិការផ្ទាល់ខ្លួនរបស់ខ្ញុំចំនួន 100$ ជូនដល់គាត់ជាការដោះស្រាយបន្តិចបន្តួច ។ បើបងប្អូន និងអ្នកសិល្បៈណាស្គាល់គាត់សូមមេត្តាមកជួយគាត់ផង តិចក្តីច្រើនក្តីតាមសទ្ធា ហើយឥឡូវនេះគាត់កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យរុស្សី ឬទំនាក់ទំនងតាមលេខទូរស័ព្ទរបស់គាត់ផ្ទាល់គឺ 087 414032″។

    December 27, 2019
  • ព័ត៌មានជាតិ

    ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខប្រជានុរាស្រ្តជាកូនចៅ ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងសំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយ ជូនដល់ប្រជាកសិករក្រីក្រ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមគ្រូពេទ្យ នៅតាមដងទន្លេតូច ស្ថិតក្នុងភូមបឹងទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចំនួន ៤៦០គ្រួសារ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១

    December 27, 2019
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ បានឲ្យដឹងថា​ កំណាត់​ផ្លូវ​ជាតិ​លេខ​ ៤​ ចន្លោះបង្គោល​គី​ឡូម៉ែត្រ​លេខ​ ៤៧-៤៨​ ត្រង់​ចំណុច​ផ្សាកំពង់ស្ពឺ​ បច្ចុប្បន្ន​រដ្ឋបាល​សាលាខេត្ត​កំពង់​ស្ពឺ​ បានដំណេីរការសា​ងសង់ស្ពានអាកាស​ថ្មេីជេីង​ «SKY WALK»ឆ្លងកាត់​ផ្លូវជាតិ​លេខ​ ៤​ គិតមកដល់ពេលនេះគឺរួចរាល់១០០%​ សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ប្រេីប្រាស់​ជាផ្លូវការ​នៅព្រឹកថៃ្ងទី​២៩​ខែធ្នូ​ ឆ្នាំ​២០១៩​ ខាងមុខនេះ។ ដូច្នេះនៅព្រឹក​ថៃ្ង​អាទិត្យ​ទី​២៩​ ខែធ្នូ​​ ឆ្នាំ​២​០១៩​ ចាប់​ពី​ វេលា​ម៉ោង​ ០៦:៣០នាទី​ព្រឹក​ រហូត​ដល់​វេលា​ម៉ោ​ង​ ១១​:​៣០​ នាទី​​ រដ្ឋបាល​សាលា​ខេត្ត​កំពង់ស្ពឺ​បាន​រៀ​បចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពា​ន​អាកាស​អ្នកដំណេីរថ្មេីជេីង​ «SKY WA​L​K» អាស្រ័យ​ហេតុនេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ សូមគោរពជម្រាបជាដំណឹងដល់បងប្អូន​ប្រជាពលរដ្ឋ​ដែល​មានបំណង​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ​ សូមមេត្ដា​យោគយល់​និងជ្រាប​ ​ពិ​សេស​នគរបាល​ចរាចរណ៍​បានកំណត់ផ្លូវវាង​នៅ​ចំណុច​ភ្លើង​ស្តុប​ចំនួន​ពីរកន្លែង​ ស្ថិត​លេីកំ​ណា​ត់​ផ្លូវជាតិលេខ​

    December 27, 2019
  • PR

    ច្រើនវគ្គ ច្រើនសប្តាហ៍ កន្លងមក ពីកម្មវិធីលំដាប់ពិភពលោក Family Feud ដែលស្ថានីយ៍ទូរទស្សន៍ភីអិនអិនបានទិញសិទ្ធចាក់ផ្សាយ តែងតែផ្តល់ជូនជាការកម្សាន្តសប្បាយរីករាយ និងស្វែងរកជើងខ្លាំងជាបន្តបន្ទាប់។ ជិតដល់ដំណាច់ឆ្នាំ ២០១៩ ជាពេលវេលាមួយដែលកម្មវិធីកម្សាន្តដ៏ធំមួយនេះ នឹងឈានមកដល់វគ្គផ្តាច់ព្រ័ត្រ។ ក្នុងនោះ ទស្សនិកជនច្បាស់ជាចង់ដឹងថា តើសមាសភាពក្រុមទាំងពីរមានការចូលរួមពីអ្នកណាខ្លះ ? ដូចដែលបណ្តាអ្នកគាំទ្រទាំងអស់ ធ្លាប់បានទស្សនាកម្មវិធីខាងលើនេះរួចមកហើយ ពីមួយវគ្គទៅមួយវគ្គ វត្តមានបេក្ខជនដែលមានសមត្ថភាព បានមកធ្វើការប្រកួតប្រជែង ដោយមកពីបណ្តាអង្គភាព ឬក្រុមហ៊ុននានា។ ដោយឡែក នៅវគ្គផ្តាច់ព្រ័ត្រចុងក្រោយនេះ ទស្សនិកជននឹងប្លែកភ្នែកជាមួយនឹងវត្តមានពីតារាៗ ល្បីៗប្រចាំស្ថានីយ៍ទូរទស្សន៍ភីអិនអិនផ្ទាល់តែម្តង។ តារាកិត្តិយសដែលចូលរួមលេងនឹងត្រូវបែងចែកជាពីរក្រុម ក្រុមទី ១ មានឈ្មោះថា PNN Bro

    December 27, 2019
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នាវេលាម៉ោង៣រសៀល មានករណីជាងផ្សាដែកម្នាក់​បានឆក់ខ្សែភ្លើងស្លាប់ ហេតុការណ៍នេះបានកើតឡើងនៅចំនុចភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ ជនរងគ្រោះឈ្មោះ ពៅ ចំណាប់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅស្រុកបាទី ខេត្តតាកែវ មកធ្វើជាងផ្សាដែកផ្សាដំបូលផ្ទះ នៅភូមិ-ឃុំកើតហេតុខាងលើ។ មូលហេតុដែលនាំឲ្យមានករណីនេះកើតឡើងដោយសារតែជនរងគ្រោះតខ្សែភ្លើងខ្លួនឯង ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅពេលបញ្ជូនមកសង្គ្រោះព្យាបាល នៅមណ្ឌលសុខភាពអណ្តូងទឹក ។ ក្រោយធ្វើកោសល្យវិច័យរួច កម្លាំងនគរបាលបានទំនាក់ទំនង ទៅគ្រួសារជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង

    December 27, 2019
  • ព័ត៌មានជាតិ

    នៅមុននេះបន្តិចហ្វេសប៊ុកផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសថា ប្រជាពលរដ្ឋ ប្រទះឃើញរថយន្តមួយគ្រឿង ម៉ាក Pirus ពាក់ស្លាកលេខ ភ្នំពេញ 2BC-8606 ចតទុកចោលនៅចំណុចជាប់របងបុរីប៉េងហួត ខណ្ឌច្បារអំពៅ។ ដោយប្រភពពីស្នងការបានសរសេររៀបរាប់ថា៖ “អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ករណីរថយន្តមួយគ្រឿងចតចោលនៅចំណុចជាប់របងបុរីប៉េងហួត ផ្លូវជាតិលេខ១ ក្រុមទី៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បេីម្ចាស់រថយន្តបានឃេីញការផ្សព្វផ្សាយនេះសូមទំនាក់ទំនងមកលេខទូរស័ព្ទលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ 061 778 861 /069 778 861″៕

    December 27, 2019
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ មុននេះបន្តិច​ មានករណីគ្រោះថ្នាក់ច​រាចរណ៍​មួយបានកើតឡើងស្ថិតនៅ​លេីផ្លូវជាតិលេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​៨១-៨២​ ស្ថិត​នៅ​ក្នុងភូមិ​ទី១​ ឃុំត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ កាលពីវេលាម៉ោង​០៩ និង០២នាទី​ថៃ្ងទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៩​។ តាមសេចក្ដីរាយការ​ណ៍ពី លោកវរសេនីយ៍ទោ​ ពៅ​ នឿន​ អធិការ​រង​ ជំនាញ​ចរាចរណ៍​ ថាគ្រោះថ្នាក់ចរាចរណ៍ខាងលេី​មិនបណ្ដាលឲ្យគ្រោះថ្នាក់ ដល់អាយុជីវិត​មនុស្ស​ទេ​ ប៉ុន្ដែ​កំលាំងនគរបាល​ចរាចរណ៍​កំពុង​តែសម្របសម្រួល​ចរាចរណ៍​ សូមជូនជាព័ត៌មាន​បឋម​ដល់សាធារណៈជន​ អ្នកធ្វើ​ដំណើរ​ឆ្លងកាត់​ ភូមិ​សាស្ត្រ​ខេត្ត​កំពង់​ស្ពឺ​ មេត្តា​ជូនជ្រាប ​និងមេត្ដា​បន្ថយ​ល្បឿន​នៅកន្លែងកេីត​ហេតុ​៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

    December 27, 2019
  • បច្ចេកវិទ្យា

    តាមរយៈតួលេខបានបង្ហាះហើយថា ស៊េរីទូរស័ព្ទ Galaxy S10 ជាម៉ូដែល ដែលមានប្រជាប្រិយភាពបំផុតរបស់ក្រុមហ៊ុន Samsung ហើយក្នុងពេលដែលបានប្រារព្ធខួប១០ឆ្នាំនៃត្រកូលស្មាតហ្វូនរបស់ខ្លួនហើយនោះស៊េរីម៉ូដែលជំនាន់ទី១១ឥឡូវនេះខិតជិតនឹងមកបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខនេះដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលចុងក្រោយនេះ ក្រុមហ៊ុនត្រូវបានគេរាយការណ៍ថា កំពុងរៀបចំអនុវត្តការផ្លាស់ប្តូរយីហោដ៏ធំមួយពោលគឺមិនមែនមានន័យថា Galaxy S11 ដូចដែរព័ត៌មានកន្លងមកបានចុះ។ ការសម្រេចចិត្តក្នុងការផ្លាស់ប្តូរឈ្មោះក្រោយដំណើរការឈ្មោះដដែលអស់រយៈពេល១០មកហើយនោះមិនមែនជារឿងងាយស្រួលឡើយសម្រាប់ក្រុមហ៊ុនយក្សមួយនេះប៉ុន្តែយោងតាមការអះអាងរបស់គណនេយ្យអ្នកជំនាញវិភាគ ដែលមានឈ្មោះថា Ice Universer បានបញ្ជាក់ថា ជំនាន់ថ្មីនេះនឹងអាចប្រើឈ្មោះ Galaxy S20 ជំនួសវិញ។ នេះមានន័យថាជំនួសឲ្យ Galaxy S11e និង Galaxy S11+ ដែលអ្នកទាំងអស់គ្នាទន្ទឹងរងចាំនោះគឺនឹងត្រូវប្តូរឈ្មោះទៅជា Galaxy S20e និង Galaxy

    December 27, 2019