- Khmernote Media
- សុខភាព
ដំបៅក្រពះ បណ្តាលមកពីការបាត់លំនឹងស្រទាប់ការពារក្រពះ និងការបញ្ចេញនូវអាស៊ីដក្រពះ។ ចំពោះមូលហេតុដែលធ្វើកើតមានជំងឺដំបៅក្រពះ មាន២សំខាន់ៗ គឺទី១ មានមេរោគនៅក្រពះ និងទី២ ការប្រើប្រាស់ថ្នាំឈឺសន្លាក់ នេះបើតាមប្រភពរបស់មន្ទីរពេទ្យកាល់ម៉ែត។ ១. ឆ្លងមេរោគក្រពះ ការឆ្លងមេរោគក្រពះ Helicobater Pylori បណ្តាលមកពីកង្វះអនាម័យ ដោយអ្នកជំងឺញ៉ាំចំណីអាហារដែលមានមេរោគទាំងនោះចូលក្នុងក្រពះ ឬក៏ញ៉ាំអាហារផ្អាប់ៗ ធ្វើឲ្យមេរោគនោះចូលក្នុងក្រពះ ទំនៅលើកោសិកាក្រពះ ធ្វើឲ្យមានការបញ្ចេញនូវអាស៊ីដក្រពះច្រើន។ ដំបូងៗឡើយមេរោគទាំងនេះធ្វើឲ្យត្រឹមតែរលាកក្រពះប៉ុណ្ណោះ តែយូរៗទៅធ្វើឲ្យដំបៅក្រពះ បើមិនព្យាបាលឲ្យបានត្រឹមត្រូវនោះទេ វាបង្កឲ្យកើតមហារីកក្រពះ។ ២. ប្រើថ្នាំឈឺសន្លាក់ ការប្រើថ្នាំឈឺសន្លាក់ដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ អាចធ្វើឲ្យមានបញ្ហាដំបៅក្រពះ ព្រោះថ្នាំនេះធ្វើឲ្យស្រទាប់ការពារកោសិកាក្រពះថយចុះ ដែលអាចឲ្យអាស៊ីដក្រពះបំផ្លាញនូវស្រទាប់កោសិការបស់ក្រពះ។ បើអ្នកជំងឺដំបៅក្រពះនៅតែបន្តប្រើថ្នាំនេះទៀត អាចធ្វើឲ្យហូរឈាមក្រពះ ឬធ្លាយក្រពះដែលអាចធ្វើឲ្យអ្នកជំងឺបាត់បង់ជីវិត
December 26, 2019 - បច្ចេកវិទ្យា
យោងតាមការបង្ហោះនៅលើ Twitter មួយដែលត្រូវបានធ្វើឡើងដោយគណនីវិភាគក្រុមហ៊ុន Samsung ដ៏ល្បីមានឈ្មោះថា Ice Universe នាពេលថ្មីៗនេះបានធ្វើការបង្ហាញពីព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយចំនួនទាក់ទងនឹង Samsung Galaxy Fold 2 ដែលក្នុងនោះបញ្ជាក់យ៉ាងច្បាស់ថា ស្មាតហ្វូនបត់មួយនេះនឹងប្រើប្រាស់កញ្ចក់សុទ្ធជំនួសឱ្យអេក្រង់ប្លាស្ទិច ដែលអាចបត់បានផងនោះ។ ជាលទ្ធផលនៅលើអេក្រង់របស់ Galaxy Fold 2 អ្នកនឹងអាចមើលឃើញភាពភ្លឺចាំងខ្លាំងនេះបើយោងតាមការអះអាងរបស់គណនីដដែល ហើយបានបន្ថែមទៀតថា វាគឺជាអ្វីដែលគួរតែត្រូវបានប្រើប្រាស់សម្រាប់ទូរស័ព្ទដែលអាចបត់បានមួយនេះ។ រំលឹកដែរថាកាលពីខែមុននេះក្រុមហ៊ុន Samsung បានរាយការណ៍ថាបានយល់ព្រមលើកិច្ចសន្យារយៈពេលវែងផ្តាច់មុខជាមួយ DoInsys សម្រាប់ការផលិតសន្លឹកកញ្ចក់ ultrathin របស់ខ្លួន។ ដូចនេះមិនមានអ្វីដែលគួរឲ្យងឿងឆ្ងល់ឡើយថា អេក្រង់របស់ស្មាតហ្វូនបត់ជំនាន់ទី២នេះ គឺផលិតពីកញ្ចក់សុទ្ធ១០០ភាគរយនោះ។ លើសពីនេះព័ត៌មានច្បាស់ការបានបញ្ជាក់ថា Galaxy
December 26, 2019 - សិល្បៈ
អបិយជំនឿពីបូរាណកាលនៅតែបន្តមានមកដល់ពេលបច្ចុប្បន្នទោះបីជាបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកាន់តែរីកចំរើនយ៉ាងណាក្តី ជាពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរយើងមួយចំនួននៅតែបណ្តាខេត្តនានានៅតែមានជំនឿទៅលើព្រហ្មញ្ញសាសនា ចំពោះការដោះអំពើអាបធ្មបជាដើម ខណៈដែលពួកគេចេះតែមានជំងឺប្លែកៗហើយរកពេទ្យព្យាបាលមិនធូរស្បើយ។ ជាក់ស្តែងតារាកំប្លែងល្បីឈ្មោះប្រចាំប្រទេស គឺនាយក្រូច ក៏នៅតែមានជំនឿលើការដោះអំពើអាបធ្មបនេះដូចគ្នា ក្រោយរកពេទ្យមើលមិនជា។ តារាកំប្លែងរូបនេះបានទៅរកគ្រូខ្មែរពូកែខាងមន្តអាគមន៍ដោះអំពើ ដើម្បីព្យាបាលរោគដែលមាននៅក្នុងខ្លួន ខណៈដែលរូបលោកបានចំណាយប្រាក់អស់រាប់ពាន់ដុល្លារ ទៅដល់ពេទ្យនៅប្រទេសថៃ ទិញថ្នាំពេទ្យលេបអស់ជាច្រើនតែនៅមិនអាចព្យាបាលជំងឺចុកចាប់ក្នុងរាងកាយ និងឈឺក្បាលមួយនេះ ស្រាប់តែមកដល់កន្លែងលោកគ្រូមន្តអាគមន៍រូបនេះ ទើបលោកជាពីជំងឺ ព្រោះតែលោកគិតថានេះជាការដាក់អំពើពីអ្នកច្រណែនឈ្នានីសរូបលោក។ នាយក្រូចក៏បាននិយាយថា៖ “និយាយទៅបើសិនបងប្អូនជាខ្ញុំឬជាអ្នកដែលជួបផ្ទាល់ទើបបងប្អូនជឿរលើរឿងនេះ! ព្រោះពេលដោះរួចការឈឺចាប់ដើរស្ទើតែមិនបាន បែជាជាភ្លាមៗ ! ម្យ៉ាងទៀតរឿងគាត់យកដៃលូកនឹងជាក្បួនខ្នាតរបស់គ្រូគេទេ មិនមែនខ្ញុំមិនដឹងទេ តែសំខាន់ខ្ញុំបានជា !”។ តើប្រិយមិត្តយល់យ៉ាងណាដែរ ? https://www.facebook.com/101833304557744/videos/2988162701211362/
December 26, 2019 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយ លោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ បានចុះអប់រំណែនាំដល់ម្ចាស់អាជីវកម្មលក់ស្រាក្រឡុកដែលបានបើកសំឡេងធុងបាស់ខ្លាំងៗ និងមានភ្លើងពណ៌ចម្រុះ ដែលធ្វើអោយប៉ះពាល់ និងរំខានដល់ ក្នុងព្រះបរមរាជវាំង ដែលជាទីគង្គាប្រថាប់របស់ព្រះមហាក្សត្រនៃយើង ។ ក្នុងនោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានធ្វើការអប់រំណែនាំ និងជូនដំណឹងដល់ម្ចាស់អាជីវកម្មលក់សាក្រឡុកនៅពេលយប់ កុំឲ្យបើកសំឡេងធុងបាសឮខ្លាំងៗ និងបិទភ្លើងពណ៌ចម្រុះមួយចំនួន ពួកគាត់ក៏ចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ ប៉ុន្តែដោយឡែកមានម្ចាស់ហាងមួយ ដែលមានយីហោឈ្មោះ SWEET HOUSE គាត់ពុំបានចូលរួមជាមួយអាជ្ញាធរខណ្ឌឡើយ
December 26, 2019 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ បើយោងតាមបង្ហោះនៅលើបណ្តាញសង្គមទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងបុរី ដែលបង្កឡើងដោយរថយន្តស៊េរីទំនើបម៉ាក Range Rover បានបុកបុរសជនជាតិបារាំងម្នាក់ បណ្តាលឲ្យគាត់រងរបួសជើងធ្ងន់ធ្ងររហូតឈានដល់ការកាត់ជើងចោលតែម្តង។ បើយោងតាមការបញ្ជាក់ពីលោក Marie Thourida Dekeister បានឲ្យដឹងថា៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាប្រហែលម៉ោង០៨ និង១៥នាទីរូបលោកកំពុងជិះម៉ូតូទៅបំពេញការងារស្រាប់តែមានរថយន្ត Range Rover មួយគ្រឿងបើកបរយ៉ាងលឿនបានបុកពេញទំហឹង បណ្តាលឲ្យលោកបាត់ស្មារតីមួយសន្ទុះ ហើយងើបមកវិញឃើញជើងរបស់លោកសុទ្ធតែឈាមស្រោចតែម្តង។ ក្រោយកើតហេតុអ្នករស់នៅម្តុំនោះបានបញ្ចូលលោកទៅកាន់មន្ទីរពេទ្យ ហើយបន្ទាប់ពីពិភាក្សាយោបល់ជាមួយគ្រូពេទ្យជាច្រើនរួចហើយនោះ ទើបគ្រូពេទ្យសម្រេចកាត់ជើងខាងឆ្វេងរបស់លោកចោល ដោយសារតែមិនទុកបាន។ លោក Marie Thourida Dekeister ត្រូវបានក្លាយជាជនពិការជើងម្ខាងអស់មួយជីវិតក្នុងពេលមួយពព្រិចភ្លែក ហើយលោកសង្ឃឹមថា ភាគីដែលបង្កហេតុ នឹងទទួលខុសត្រូវ ក៏ដូចជាចេញថ្លៃព្យាបាលដល់រូបលោកដែលជាជនរងគ្រោះ។
December 26, 2019 - ព័ត៌មានជាតិ
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវប្រាក់រង្វាន់របស់ កីឡាការិនី វឿន សុថាន ជាកីឡាការិនីបាល់ទាត់សមាគមនៃមន្ទីរអប់រំខេត្តកំពង់ឆ្នាំង ដែលបានទទួលស្បែកជើងមាស ក្នុងការទាត់បាល់បញ្ចូលទីច្រើនជាងគេ ដោយលេចឮថាទទួលបានប្រាក់រង្វាន់ត្រឹមតែ ១សែនរៀល (25$)។ ដោយគណនីហ្វេសប៊ុក Van SoVann បានសរសេររៀបរាប់ថា៖ ” សូមចូលរួមអបអរដល់កីឡាការិនី វឿន សុថាន ជាកីឡាការនីបាល់ទាត់សមាគមនៃមន្ទីរអប់រំខេត្តកំពង់ឆ្នាំងដែលបានទទួលស្បែកជើងមាសពីសហព័ន្ធបាល់ទាត់នារីកម្ពុជា”។ យ៉ាងណាមិញប្រភពដែលបង្ហោះនេះក៏បានបកស្រាយថា ទឹកប្រាក់១០ម៉ឺនរៀលនេះ គឺជាប្រាក់លើកទឹកចិត្ត។ ក្រោយពីបានបង្ហោះរូបភាព កីឡាការិនីបាល់ទាត់វឿន សុថាន ជាម្ចាស់ពាន់ស្បែកជើងមាស ជាមួយនឹងប្រាក់រង្វាន់ចំនួន១០ម៉ឺនរៀល មហាជនជាច្រើនបានសម្តែងការមិនពេញចិត្តជាខ្លាំង ហើយក៏សង្ឃឹមថាប្រាក់រង្វាន់នឹងប្រសើរជាងនេះផងដែរ។ យ៉ាងណាមិញមុននេះប៉ុន្មានម៉ោង លោក ផែង វណ្ណៈ បានបង្ហោះឲ្យដឹងថា៖
December 25, 2019 - សុខភាព
សម្រាប់មនុស្សភាគច្រើនការថែទាំនិងធ្វើធ្មេញគឺជារឿងធម្មតាដែលត្រូវទៅពិនិត្យឲ្យបានទៀងទាត់រៀងរាល់ប្រាំមួយខែម្ដង ប៉ុន្តែសម្រាប់អ្នកដែលមានជំងឺបេះដូងវិញគឺត្រូវប្រុងប្រយ័ត្នឲ្យមែនទែនមុននឹងសម្រេចចិត្តធ្វើធ្មេញព្រោះអាការៈខាងក្រោមទាំងអស់នេះអាចនឹងកើតមានឡើងអំឡុងពេលធ្វើធ្មេញ។ ១- គាំងបេះដូង បើសិនជាអ្នកមានជំងឺបេះដូង សូមប្រាប់គ្រូពេទ្យថាអ្នកទើបនឹងកើតមានអាការៈគាំងបេះដូងនាពេលថ្មីៗនេះ ដើម្បីអាចដឹងថាតើគួរពន្យារពេលធ្វើធ្មេញសិនឬក៏មិនបាច់ទេ? និងប្រាប់ពីប្រភេទថ្នាំដែលអ្នកកំពុងលេបរាល់ថ្ងៃសំរាប់ជួយសម្រួលដល់ជំងឺបេះដូងរបស់អ្នក ព្រោះដោយសារតែថ្នាំបេះដូងមួយចំនួនដូចជាប្រភេទថ្នាំឈាមរាវអាចបង្កឲ្យមានគ្រោះថ្នាក់បានអំឡុងពេលធ្វើធ្មេញ។ ម៉្យាងទៀតអ្នកគួរតែសួររកអុកស៊ីហ្សែនឬក៏ថ្នាំ nitroglycerin នៅក្នុងគ្លីនិកដែលទៅធ្វើធ្មេញព្រោះវាអាចជួយសម្រួលដល់ស្ថានភាពអ្នកក្នុងករណីចាំបាច់។ ២- សម្ពាធឈាមឡើងខ្ពស់ ពពួកថ្នាំសំរាប់បន្ថយសម្ពាធឈាមអាចបង្កឲ្យមានផលប៉ះពាល់ដូចជា៖ + មិនសូវមានទឹកមាត់ + អណ្ដាតលែងដឹងរសជាតិ + អញ្ចាញហើមឬលូតគ្របធ្មេញ ប្រសិនបើជួបប្រទះនូវបញ្ហាអស់ទាំងនេះគួរតែប្រឹក្សាយោបល់ដើម្បីសុំដំបូន្មានពីគ្រូពេទ្យធ្មេញសម្រាប់ធ្វើអនាម័យមាត់ធ្មេញនិងវិធីសាស្ត្រផ្សេងទៀតក្នុងការដោះស្រាយបញ្ហាខាងលើ។ បញ្ជាក់ទៅគ្រូពេទ្យដើម្បីឲ្យដឹងថាអ្នកងាយមានប្រតិកម្មជាមួយប្រភេទថ្នាំស្ពឹកជាច្រើនដែលមានផ្ទុកសារធាតុ epinephrine។ ៣- ដាច់សរសៃឈាមខួរក្បាល ប្រសិនបើអ្នកកំពុងលេបថ្នាំឈាមរាវដោយសារតែធ្លាប់ដាច់សរសៃឈាមខួរក្បាលពីមុន គួរតែប្រាប់ទៅគ្រូពេទ្យឲ្យបានដឹងមុនផងព្រោះវាអាចបង្កឲ្យមានការហូរឈាមច្រើនអំឡុងពេលធ្វើការវះកាត់មាត់ធ្មេញ។ ដោយសារតែការដាច់សរសៃឈាមខួរក្បាលបណ្ដាលឲ្យអ្នកមិនមានទឹកមាត់ឬមានបញ្ហានៅលើសាច់ដុំមុខ អ្នកគួរតែសុំដំបូន្មានពីគ្រូពេទ្យធ្មេញរបស់អ្នកក្នុងការគ្រប់គ្រងស្ថានភាពដែលមាន និងរក្សាអនាម័យមាត់ធ្មេញ។ ៤- ចុកទ្រូង សំរាប់ថ្នាំបំបាត់ចុកទ្រូងវាបង្កឲ្យអញ្ចាញធ្មេញលូតគ្របធ្មេញ
December 25, 2019 - សង្គម
មាស សុខសោភា កំពូលតារាចម្រៀងស្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលអាចច្រៀងបានពិរោះគ្រប់បទមិនថាបុរាណសម័យ មិនត្រឹមមានសមត្ថភាពទេពកោសល្យខ្ពស់ទេ មាស សុខសោភា ក៏ជាតារាស្រីស្រលាញ់បរិស្ថាននិងសត្វព្រៃ។ ដោយកាលពីពេលថ្មីៗនេះ មាស សុខសោភា បានផ្តល់ទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ១០០០$ (មួយពាន់ដុល្លារ) សំរាប់ឧបត្ថម្ភអភិរក្ស និងថែរក្សាសត្វដំរីអោយមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា និងគម្រោងជ្រលងភ្នំដំរី(EVP) ក្នុងអង្គការថែរក្សាសត្វដំរី ជីវភាពរស់នៅ កិច្ចផ្តួចផ្តើម និងបរិស្ថាន(ELIE)។ ដោយ មាស សុខសោភា បានសរសេររៀបរាប់ថា៖ “តាមរយៈមូលនិធិបេះដូងមាស សុខសោភា MeassoksopheaHeartFoundation សូមចូលរួមលើកទឹកចិត្ត និងឧបត្ថម្ភដល់ elephant valley project ចំនួន
December 25, 2019 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងមួយរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំប្រារព្ធពិធីអបអរសាទរពិធីបុណ្យខាងលើនេះ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ នៅសួនច្បារមុខព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប និងមានការបាញ់កាំជ្រួចអបអរសាទរព្រមទាំងមានការប្រគុំតន្ត្រីសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចជាតិ និងអន្តរជាតិ ទស្សនាកម្សាន្ត។ ដូច្នេះ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរណ៍ក្នុងក្រុងសៀមរាប ក៏ដូចជាក្នុងបរិវេណកន្លែងប្រារព្ធពិធី រដ្ឋបាលខេត្តសៀមរាប សូមធ្វើការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន នៅកំណាត់ផ្លូវហ្សាដឺហ្គោល ចាប់ពីចំណុចមហាសណ្ឋាគារអង្គររហូតដល់ចំណុចរង្វង់មូលស្ពានព្រះរាជដំណាក់ ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី០១
December 25, 2019 - សិល្បៈ
រំដួលលិចទឹក គឺជាអ្នកច្នៃម៉ូត ដ៏ល្បីល្បាញ និងត្រូវមហាជនទទួលនូវស្នាដៃរបស់សិល្បកររូបនេះ ដែលតែងតែបង្ហាញនូវភាពច្នៃប្រឌិត តែនៅតែរក្សាទម្រង់តាមបែបខ្មែរ មហាជនពិតជាស្គាល់ច្បាស់ និងទទួលស្គាល់នូវភាពប៉ិនប្រសប់របស់ រំដួលលិចទឹក។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ រំដួលលិចទឹក បានបង្ហាញនូវឈុតដែលខ្លួនបានយកដើមផ្កាបបុស្ស ច្នៃចេញជាសម្លៀកបំពាក់ស្អាតប្លែកមួយកម្រិត។ ដោយរំដួលលិចទឹក បានសរសេររៀបរាប់ថា៖ “មកដល់ហើយចា៎..!! គឺថាមិនអោយចាំយូរទេ …?! ស្អីហ្នឹង តិចច្រឡំសំពោងសក់ធំអីទៅ អូនរំដួលលិចទឹកស្អាតហ្នឹងណា រៀងលើសបន្តិចលើកនេះ ព្រោះថាវត្ថុធាតុដើមរាងសំបូរតែវេទនាបេះបោចបន្តិច ចង់ខ្យល់រឿងហ៊ុយ បេះហើយដេរឈុតហើយនាង រំដួលលេចទឹកសូមទៅថតសួតហើយ ល្បេងខលលីងតែម្តង។ សំខាន់ដើរកាត់ឡើងជិតហើយអត់ស្គាល់ឈ្មោះដើមហ្នឹងសោះ ដល់អ្នកស្រុកផ្អើលមើលគេនិយាយថា អើ គេកាត់ដើម បបុស្ស ហ្នឹងយកទៅធ្វើអី ទើបនាំគ្នាសើចហើយនិយាយថា អើហ្នឹងហើយដើមបបុស្ស
December 25, 2019









