- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចតូបលក់ដូរ ចន្លោះគីឡូម៉ែត្រលេខ92-93 ស្ថិតភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កម្លាំងមូលដ្ធានស្រុក ដឹកនាំដោយលោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការស្រុក បានឃាត់ខ្លួន ជនសង្ស័យម្នាក់មានឈ្មោះ សេង សាវឿន ហៅ (ឈីញ) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បើកបររថយន្ត (បែនដឹកដី) ស្នាក់នៅភូមិ ឃុំខាងលើ ។ ជាក់ស្តែងកម្លាំងដកហូតបានសម្ភារៈរួមមាន ៖ ម្សៅក្រាមពណ៌សរ សរុប ចំនួន (១៩៥កញ្ចប់)
December 30, 2019 - សិល្បៈ
តារាកំប្លែងនាយស្មាញ បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅលើផ្លូវ៦០ម៉ែត្រនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តារាកំប្លែងរូបនេះមានឈ្មោះពិត លោក សួន សុខហុីម អាយុ៦៨ឆ្នាំ មានតួនាទីជាឧត្តមសេនីយ៍ត្រី ផ្នែកសិល្បះកងទ័ព មានកូន៤នាក់ មានទីលំនៅនៅភូមិព្រែកហូខាងកើត សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងនោះផងដែលក្រុមកំប្លែងនិងក្រុមការងារ “សំណើចចុងសប្តាហ៍” ដឹកនាំដោយនាយក្រឹម បានចូលរួមពិធីបុណ្យសព ចូលរួមរំលែកទុក្ខនិងនាំយកថវិកាសម្រាប់ជួយសម្រាលទុក្ខលំបាកក្រុមគ្រួសារនៃសព។ ដោយ ក្រុមការងារ “សំណើចចុងសប្តាហ៍” បានសរសររៀបរាប់ថា៖ “ថ្ងៃនេះពួកយើងបានមកជូនដំណើរនាយហើយ ជូនដំណើរដោយគ្មានថ្ងៃទទួលត្រឡប់មកវិញឡើយ សម្រាប់ក្រុមការងារយើងពិតជាការសោកស្តាយជាពន់ពេកនូវការបាត់បង់រូបនាយ ដែលជាតួសម្តែងមួយរូបមានទេពកោសល្យប្រចាំក្រុមសំណើចចុងសប្តាហ៍។ សូមគោរពវិញ្ញាណក្ខន្ធនាយទាំងភាពសោកសៅ ស្តាយស្រណោះ អាឡោះអាល័យ សូមវិញ្ញាណក្ខន្ធនាយទៅកាន់ឋានសុគតិភព ផុតទុក្ខ កើតជាតិក្រោយកុំឲ្យជួបរឿងអកុសលដូចជាតិនេះ។
December 30, 2019 - PR
អគារសិក្សា និងអគារបណ្ណាល័យថ្មី ត្រូវបានសាងសង់រួចរាល់ ព្រមទាំងសម្ពោធនិងប្រគល់ជូនដល់សាលាបឋមសិក្សាចែងធំ ដែលស្ថិតនៅក្នុង ភូមិវាលចែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមូលនិធិ ខេ អឹម អេច (KMH Foundation) ក៏ដូចជាមានការចូលរួមជាមួយ WorldPop Foundation។ អគារសិក្សា និងអគារបណ្ណាល័យថ្មី ត្រូវបានចាប់ផ្ដើមកសាងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ រហូតដល់ខែតុលា ឆ្នាំ២០១៩។ ក្រុមហ៊ុន ISI STEEL ពិតជាមានមោទកភាពជាទីបំផុតដែល មូលនិធិ ខេ អឹម អេច (កម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន
December 30, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុន Smart Axiata នឹងលក់ផ្តាច់មុខទៅលើផលិតលផល realme ចេញថ្មីនេះគឺ realme X2 Pro ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបនិងចុងក្រោយបង្អស់។ក្រុមហ៊ុន realme ទើបតែបញ្ចេញស្មាតហ្វូនម៉ូដែលថ្មីដំបូងរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជាគឺស្មាតហ្វូនម៉ូដែល Flagship ដែលជាកំពូលស្មាតហ្វូនមានល្បឿនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ 2019 នេះ។ ស្មាតហ្វូន realme ម៉ូដែលថ្មីនេះត្រូវបានបំពាក់ដោយអេក្រង់ 90Hz បច្ចេកវិទ្យាសាកថាមពល 50W SuperVOOC វាអាចសាកថ្មបានលឿនបំផុត, បន្ទះឈីប Snapdragon 855+, អង់ផ្ទុក 12G RAM + ROM 256GB វា។
December 30, 2019 - ព័ត៌មានជាតិ
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានប្រកាសសេចក្ដីជូនដំណឹងអំពីអាហារូបករណ៍ដល់ប្អូនៗនិស្សិតថា មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) បានសម្រេចផ្ដល់អាហារូបករណ៍ចំនួន០១កន្លែងសម្រាប់និស្សិតកម្ពុជា នៅតំបន់កានតូ។ អត្ថប្រយោជន៍ទទួលបាន ប្រាក់អាហារូបករណ៍ប្រចាំខែចំនួន១០ម៉ឺនយ៉េន (ចាប់ពីខែមេសា ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២១) និងប្រាក់បង់ថ្លៃចូលរៀន ៣០ម៉ឺនយ៉េន (សម្រាប់និស្សិតចូលរៀនឆ្នាំទី១)។ សម្រាប់ព័ត៌មានលម្អិត សូមមើលសេចក្ដីជូនដំណឹងខាងក្រោម៖
December 30, 2019 - សុខភាព
ក្រួសក្នុងតម្រងនោម បង្កឡើងដោយសារធាតុគីមីជាច្រើន ប្រមូលផ្តុំគ្នា ហើយក្លាយជាដុំក្រួសតូចៗស្ថិតនៅក្នុងតម្រងនោម។ អាការៈនៃជំងឺនេះ កម្រធ្វើទុក្ខភ្លាមៗណាស់ រហូតដល់គ្រាប់ក្រួសធ្លាក់ បង្កឱ្យឈឺចុកខ្លាំង ទើបដឹង។ ដូចនេះ ការកត់សម្គាល់ពីសញ្ញាដែលអាចកើតមាន បញ្ហានេះជារឿងសំខាន់គួរគប្បីស្វែងយល់។ ១. ឈឺចុក បើអ្នកមានអារម្មណ៍ថាឈឺចុកខ្លាំងត្រង់ពោះ ខ្នង ឬក្រលៀន នេះជាសញ្ញាបង្ហាញថាគ្រាប់ក្រួសចាប់ផ្តើមធ្លាក់ និងជាប់ក្នុងបំពង់នោម បង្កជាការឈឺចាប់ក្នុងតម្រងនោម។ ពេលគ្រាប់ក្រួសធ្លាក់ ការចុកចាប់ អាចដឹងពីផ្នែកខាងខ្នង រហូតដល់ក្រលៀន។ ២. ទឹកនោមប្រែពណ៌ មានករណីមួយចំនួន នៃការប្រែពណ៌ទឹកនោម ដែលអាចជាបញ្ហានៃក្រួសក្នុងតម្រងនោម ដូចជា ការឈឺចុកចាប់នៅពេលនោម (ដោយសារគ្រាប់ក្រួសធ្លាក់ដល់ប្លោកនោម) ការថមថយបរិមាណទឹកនោម (ដោយសារគ្រាប់ក្រួសជាប់ស្ទះក្នុងបំពង់នោម)
December 30, 2019 - អន្តរជាតិ
បាងកក៖ ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសកលកាន់តែកៀកចូលមកដល់ ទីក្រុងបាងកក មានសភាពស្ងប់ស្ងាត់ពោលគឺនៅតាមដងវិថីនានា ស្ពាន ស្ថានីយរថភ្លើង មានភាពស្ងាត់ពុំមានការចរាចរណ៍មមាញឹកដូចសព្វមួយដងនេះបើយោងតាមការបង្ហោះរបស់ Khaosod English កាលពីថ្ងៃអាទិត្យ ទី២៩ម្សិលមិញនេះ ដោយមនុស្សម្នាជាច្រើនបានចាកចេញពីក្រុងដើម្បីធ្វើដំណើរកម្សាន្តនៅតាមបណ្តាខេត្តជួបជុំគ្រួសារក្នុងឱកាសឈប់សំរាកចុងឆ្នាំ។ សូមរំលឹកថាវិស្សមកាលចូលឆ្នាំថ្មីនៅប្រទេសនេះមានករណីគ្រោះថ្នាក់ច្រើនមែនទែន ដោយយោងតាមរបាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍មុនបានឲ្យដឹងថាមនុស្ស ៤៣នាក់បានស្លាប់ និង ៤៦៦នាក់រងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កាលពីថ្ងៃសុក្រដែលជាថ្ងៃដំបូងនៃថ្ងៃឈប់សម្រាករយៈពេល ៧ថ្ងៃ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០២០៕
December 30, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ ឃ្លាំងស្តុកឥវ៉ាន់គ្រប់ប្រភេទមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលខ្លាំងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត្រថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅឃ្លាំងលេខ៦៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ម្ចាស់ឃ្លាំងមានឈ្មោះ ហួរ សុខហេង ភេទប្រុស អាយុ៥៣ឆ្នាំ មូលហេតុដែលនាំឲ្យមានអគ្គិភ័យដោយសារតែឆ្លងចរន្តអគ្គិសនី ឆាបឆេះខូចខាតឃ្លាំងថ្មបេតុងប្រក់ស័ង្កសីទំហំ១៥ម៉ែត្រ x ២៥ម៉ែត្រ និង សំភារៈក្នុងឃ្លាំងប្រហែល៤០% និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។ សមត្ថកិច្ចបានឲ្យដឹងថា បានប្រេីប្រាស់ទឹកអស់ ចំនួន៥គ្រឿងស្មើនឹង ២០ម៉ែត្រគូប ពន្លត់ចប់នៅម៉ោង០១:០០នាទីរំលងអាធ្រាត្រនាថ្ងៃខែឆ្នាំដដែល៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
December 30, 2019 - សិល្បៈ
ម្ចាស់ជ័យលាភី កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior រដូវកាលទី១ បានរកឃើញហើយ ដោយបេក្ខជន ភឿន សុភាព ដែលមានលេខសម្គាល់លេខ១។ ដោយនេះជាលទ្ធផលផ្លូវការដែលប្រកាសនៅក្នុង Cambodian Idol Junior វគ្គ ផ្ដាច់ព្រ័ត្រដែលបានធ្វើឡើងនៅរាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅស្ទូឌីយោហង្សមាសក្នុងផ្សារទំនើប AEON MALL SEN SOK CITY ជាន់ទី២។ ដោយម្ចាស់ជ័យលាភី ភឿន សុភាព មានកិត្តិយសទទួលពានពីឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងលោកជំទាវ។
December 30, 2019 - ព័ត៌មានជាតិ
កណ្តាល ៖ ជនសង្ស័យ ជនជាតិចិនម្នាក់ បានចរាចរ ក្រដាសប្រាក់ដុល្លារ ក្លែងក្លាយ ត្រូវបានកម្លាំង នគរបាលស្រុកកោះធំឃាត់ខ្លួន កាលពីថ្ងៃទី២៨ ខែឆ្នូ ឆ្នាំ២០១៩ វេលាម៉ោង១និង០០នាទី នៅចំណុច កាស៉ីណូក្រោនរីសត ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះ ញីម ប៊ុនធឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិកប៉ាល់កឿង ឃ៉ំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ ជនសង្ស័យ ឈ្មោះ YE.YUNHAoO ភេទប្រុស
December 30, 2019









