- Khmernote Media
- ព័ត៌មានជាតិ
តុលាការសម្រេចបើកសវនាការប្រកាសសាលក្រមសំណុំរឿងស្ត្រីម្នាក់ដែលសម្លាប់មិត្តភក្តិកាត់កង់ៗញាត់ធុងទឹកកក និងយកទៅចោលក្នុងទន្លេ នៅខណ្ឌដូនពេញ។ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ តុលាការបានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ ដាក់ពន្ធនាគារ អស់មួយជីវិត ពីបទឃាតកម្មគិតទុកមុន តាមមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ និង សងសំណងរដ្ឋប្បវេណីទៅឲ្យជនរងគ្រោះ ១២០លានរៀល ដែលប្រព្រឹត្តលើស្ត្រីជនរងគ្រោះឈ្មោះ គឹម យ៉ានាង នៅចំណុចផ្ទះលេខ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩។ គួររំលឹកថា ឈ្មោះស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ
December 31, 2019 - បច្ចេកវិទ្យា
សម្រាប់ទីផ្សារស្មាតហ្វូនឆ្នាំ២០១៩នេះបានក្លាយទៅជាយុទ្ធនាការដ៏ខ្លាំងក្លាក្នុងការផលិតស្មាតហ្វូនលើផ្នែកគែមទូរស័ព្ទ ដែលភាគច្រើនគឺប្រជែងគ្នាក្នុងការបង្រួមគែមឬព្យាយាមលប់ចោលគែមទូរស័ព្ទចោលទៀតផ ខណៈដែលកាមេរ៉ាទំលុះអេក្រង់នៅខាងមុខបានក្លាយទៅជាចំណុចសំខាន់ ដែលក្រុមហ៊ុនជាច្រើនចាំបាច់ត្រូវតែមានដើម្បីទីផ្សារទៅវិញ។ លើសពីនេះអ្វីដែលស្មាតហ្វូនទាំងឡាយនាពេលបច្ចុប្បន្នកំពុងព្យាយាមប្រជែងគ្នានោះគឺកាម៉េរាស៊ែលហ្វ៊ី ដែលមានចំនួនចាប់ពី២គ្រាប់ឬ៣គ្រាប់និងសូម្បីតែ៤គ្រាប់នោះគឺក៏នឹងចាប់ផ្តើមក្លាយទៅជាចំណុចផ្សេងមួយទៀតដែលត្រូវប្រជែងគ្នាផងដែរហើយក្នុងនោះជឿជាក់ថា Vivo ក្រុមហ៊ុនចិនអាចនឹងក្លាយទៅជាក្រុមហ៊ុនទី១សម្រាប់បច្ចេកវិទ្យាកាម៉េរាស៊ែលហ្វី៤គ្រាប់បែបនេះ។ ប៉ាតង់ដែលត្រូវបានសុំដោយក្រុមហ៊ុន Vivo ត្រូវបានកត់សំគាល់ឃើញដោយវេបសាយបច្ចេកវិទ្យាចិនដែលមានឈ្មោះថា GizChina ដោយក្នុងនោះខ្លួនបានចេញផ្សាយថា មានគំរូវិធី៣យ៉ាង ក្នុងការចោទំលុះអេក្រង់សម្រាប់ប្រើជាកាម៉េរាស៊ែលហ្វ៊ីនោះនឹងអាចរំលេចខ្លួនឡើងដោយចំនួនសរុប៤គ្រាប់។ ទោះបីជាយ៉ាងណាមិនមានការបញ្ជាក់ពីព័ត៌មានលំអិតនៃម៉ូដែលដ៏ចម្លែកមួយនេះទេ ហើយក៏មិនទាន់មានការបកស្រាយពីមូលហេតុអ្វីដែលចាំបាច់ត្រូវមានកាម៉េរាស៊ែលហ្វ៊ីដល់ទៅ៤គ្រាប់បែបនេះឡើយ៕ គំរូទាំង៣ ដែលប្រើកាមេរ៉ាទំលុះអេក្រង់ដល់ទៅ៤គ្រាប់ អត្ថបទ៖ ស៊ុនលី
December 31, 2019 - សង្គម
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវរឿងរ៉ាវមួយគួរឲ្យកោតសរសើរ ដោយមានបងប្រុសម្នាក់ជាជាងកាត់សក់ បានបង្ហាញនូវទង្វើសប្បុរសធម៌ដោយបងប្រុសរូបនេះបានកាត់សក់ឲ្យក្មេងប្រុសមួយរូបដោយមិនយកថវិកា។ ដោយជាងកាត់សក់ចិត្តធម៌មានគណនីហ្វេសប៊ុកឈ្មោះ Chan Tha Om បានឲ្យដឹងថា ក្មេងប្រុសរូបនោះមានតែ២០០០រៀលក្នុងខ្លួន ដែលជាលុយកាក់បានមកពីម្តាយដែលដើររើសអេតចាយ បានឃើញបែបនេះបងប្រុសក៏មិនយកថវិកា ថែមទាំងថាថ្ងៃក្រោយក្មេងប្រុសរូបនោះអាចមកកាត់សក់កន្លែងលោកដោយមិនគិតប្រាក់។ ប្រភពដដែលបានសរសេររៀបរាប់ថា៖ “ថ្ងៃនេះមានក្មេងម្នាក់ មកសួរតម្លៃកាត់សក់ កាត់សក់ក្មេងប៉ុន្មានពាន់ទៅពូ ខ្ញុំក៏ឆ្លើយប្រាប់គេវិញថាកាត់សក់ក្មេង ៣៥០០រៀល ប៉ុន្តែគេថាខ្ញុំអត់មានលុយគ្រប់ទេពូ ខ្ញុំមានតែ ២០០០រៀលទេ។ ខ្ញុំឃើញអាណិតពេកក៏កាត់សក់ឱ្យគេទៅ គេបានឲ្យខ្ញុំ ២០០០រៀល ប៉ុន្តែខ្ញុំមានអារម្មណ៍ថាអាណិត ពេលដែលគេនិយាយថា ម៉ាក់ខ្ញុំដើររកអេតចាយ ឲ្យខ្ញុំតែ ២០០០រៀលទេពូ។ ពេលខ្ញុំឮបែបនេះ ខ្ញុំក៏ឱ្យលុយទៅគេវិញ ហើយខ្ញុំនិយាយជាមួយគេថា ថ្ងៃក្រោយអត់លុយមកកាត់សក់កន្លែងពូមក ពូមិនយកលុយទេ”៕
December 31, 2019 - ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីជូនដំណឹងជូនដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិនិងសាធារណជនជ្រាបថា នាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២០ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ដោយរដ្ឋបាលខេត្តនឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២០ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីតាំងបរិវេណសួនច្បារមុខព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប។ ជាមួយគ្នានេះនឹងមានការបាញ់កាំជ្រួច នៅវេលាម៉ោង២៤និង០០នាទី ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ព្រមទាំងមានសណ្ឋាគារមួយចំនួនក៏នឹងបាញ់កាំជ្រួចដើម្បីអបអរសាទរ ក្នុងកម្មវិធីខាងលើនេះផងដែរ៕ ព័ត៌មានលម្អិតសូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖
December 31, 2019 - សង្គម
យោងតាមអត្ថបទរបស់លោកអភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានសរសេរពីភាពអស្ចារ្យរបស់សាលាបឋមសិក្សាវត្តបូព៌ ដោយក្នុងនោះអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺលោកនាយកសាលាបានសួរគាត់ថា ” ថវិការដ្ឋរបស់សាលានេះមានទំហំប្រហាក់ប្រហែលគ្នានឹងសាលាដទៃទៀតដែរ ចុះហេតុអ្វីបានជាសាលានេះធ្វើបាន ហើយសាលាផ្សេងទៀតធ្វើមិនបាន? “។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកវ័យក្មេង ពេញដោយថាមពល និងរិះរកគ្រប់វិធីដើម្បីអភិវឌ្ឍន៍ស្រុកបន្ទាយស្រី លោកបានសរសេរនៅលើបណ្តាញសង្គមហ្វេសបុករបស់លោកថា៖ “អច្ឆរិយភាពនៃសាលាបឋមសិក្សាវត្តបូព៌ សាលាគំរូនៃព្រះរាជាណាចក្រកម្ពុជា!ធ្លាប់តែឮកិត្តសព្ទរបស់សាលាបឋមសិក្សាវត្តបូព៌យូរហើយ ទើបតែពេលនេះបានមកឃើញផ្ទាល់ភ្នែក និងរៀនសូត្រពីកន្លែងដែលជោគជ័យគួរអោយស្ងើចសរសើរមួយនេះ។ មុនពេលណាត់ជួប លោកគ្រូ ពឹង គិមឆេន បានប្រាប់ខ្ញុំថា បើចង់នាំភ្ញៀវមកមើលសាលាលោកគ្រូ សុំអោយមកពីព្រលឹមម៉ោង៦:៤០នាទីព្រឹក ដើម្បីបានឃើញពីវិន័យសិស្សផង។ មិននឹកស្មានថា បានទទួលការធ្វើបដិសណ្ឋារកិច្ចដ៏គួរអោយភ្ញាក់ផ្អើលបែបនេះសោះ។ តែអ្វីដែលគួរអោយភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺភាពអស្ចារ្យនៃវិន័យដ៏ឥតខ្ជោះរបស់សិស្សទាំងនោះ(តាំងពីថ្នាក់មត្តេយ្យតូចៗរហូតដល់ថ្នាក់ទី៦)
December 30, 2019 - PR
កាលពីថ្ងៃទី ២៨ ខែធ្នូ កន្លងទៅថ្មីៗនេះ ហ្គេតប៊ី បានសហការជាមួយសាលាតិចណូ រៀបចំកម្មវិធី ប្រគំតន្រ្តី អបអរឆ្នាំថ្មីដោយមានការចូលរូមពីតារាចំរៀងនិងក្រុមរាំល្បីៗ Random Dance និងEDM ដែលកំពុងពេញនិយមសម្រាប់យុវវ័យ លើសពីនោះក៏មាន ការសំដែងសិល្ប:បុរាណ និង សម័យ ស្តង់ស្នាដៃនិស្សិត និងកម្មវិធីកំសាន្តសប្បាយជាច្រើន ទៀតផងដែរ។ ព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំនេះ បានធ្វើអោយសិស្សនិស្សិត ទទួលបាននូវ ភាពសប្បាយរីករាយ ការជួបជុំដើម្បីបង្កើនចំណងមិត្តភាព ផ្លាស់ប្តូបទពិសោធន៍គ្នាទៅវិញ ទៅមក ជាពិសេសរីករាយជាមួយអ្វីដែលថ្មីៗ ប្លែកៗ ដែលជាចំណង់ចំណូលចិត្តរបស់យុវវ័យ ប្រៀបដូចជា ហ្គេតប៊ី ដែលតែងតែបង្កើតផលិតផលថ្មីៗ ដើម្បីបំពេញតំរូវការរបស់យុវវ័យ
December 30, 2019 - ព័ត៌មានជាតិ
ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងតិច និងមិនទៀងទាត់ ធ្វើឱ្យស្រះប្រាសាទអង្គរវត្តមានទឹកតិច និងឆាប់រីកទឹក។ ដើម្បីបង្កើនសម្រស់និងភាពទាក់ទាញនៅទីនេះ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូងនៃប្រាសាទអង្គរវត្ត។ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក បានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូងអង្គរចាប់ពីថ្ងៃទី២៧ ខែធ្នូមក។ ការងារនេះនឹងប្រើពេលប្រមាណ១០ថ្ងៃ ដោយយកទឹកពីកសិន្ធុអង្គរវត្ត។ ជារៀងរាល់ឆ្នាំ ការងារបូមទឹកនេះចាប់ផ្តើមពីខែ កុម្ភៈតទៅ តែដោយសារឆ្នាំនេះរដូវវស្សាខ្លី ហើយអាកាសធាតុក្ដៅជាងរាល់ឆ្នាំបានធ្វើឱ្យទឹកក្នុងស្រះនេះឆាប់ស្រកដល់កម្រិតដែលត្រូវដាក់បំពេញបន្ថែម។ គោលបំណងនៃការងារនេះ គឺដើម្បីលើកតម្លៃទេសភាពវប្បធម៌ក្នុងបរិវេណប្រាសាទអង្គរវត្តឱ្យមានភាពស្រស់ស្អាត ក៏ដូចជាសម្រាប់ឱ្យភ្ញៀវទេសចរបានថតរូបភាពកំពូលប្រាសាទឆ្លុះទឹក ដែលកន្លងមកភ្ញៀវទាំងនោះមិនដែលរំលងការផ្តិតរូបភាពនៅទីនេះឡើយ។ គួរបញ្ជាក់ថា ការងារបូមទឹកនេះគឺធ្វើតែនៅស្រះខាងត្បូងតែប៉ុណ្ណោះ ដោយឡែកស្រះខាងជើងវិញក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលនិងស្ដារឡើងវិញ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា
December 30, 2019 - សុខភាព
១- តើសក់ប្រែជាព៌ណប្រផេះដោយរបៀបណា? សក់យើងទាំងអស់ប្រែជាប្រផេះនៅដំណាក់កាលខ្លះនៅក្នុងជីវិតយើង។ ចំពោះមនុស្សមួយចំនួន វាកើតឡើងឆាប់រហ័សមុនកំណត់ជាជាងកើតឡើងយូរនៅពេលក្រោយ។ សក់ទៅជាប្រផេះ ពេលកោសិកាដែលទទួលខុសត្រូវចំពោះការផលិតជាតិព៌ណខកខានមិនបានបំពេញការងារខ្លួន។ ចំពោះមនុស្សផ្សេងទៀតពួកគេនោះមានសារធាតុអ៊ីដ្រូសែនពីរ៉ុកស៊ីតប្រមូលផ្តុំចាល់នៅក្នុងសក់ជាប្រភេទសារធាតុឲ្យសតាមធម្មជាតិ។ ជាទូទៅសក់ប្រផេះកើតឡើង ចំពោះជនជាតិស្បែកសនៅក្នុងវ័យពាក់កណ្តាល ៣០ឆ្នាំ ខណៈដែលជនជាតិដែលជាកូនចៅបុព្វបុរសជនជាតិអាស៊ីបានកត់សម្គាល់ឃើញសក់ប្រផេះនៅក្នុងវ័យ៣០ ឆ្នាំក្រាស់របស់ពួកគេ ហើយអស់អ្នកទាំងឡាយដែលជាជនជាតិអាមេ៉រិកកំណើតដើមអាហ្វ្រិចមិនទំនងនឹងមានសក់ប្រផេះឡើយរហូតទាល់តែដល់វ័យពាក់កណ្តាល៤០ឆ្នាំ។ វាត្រូវបានគេចាត់ទុកថាជាការឡើងប្រផេះមុនកាលកំណត់ប្រសិនបើជនជាតិស្បែកសមានសក់ប្រផេះនៅត្រឹមអាយុ២០ឆ្នាំ ឬប្រសិនបើជនជាតិអាមេ៉រិកកំណើតដើមអាហ្វ្រិចមានពណ៌នេះនៅមុនអាយុ ៣០ឆ្នាំ។ ២- តើអ្វីបណ្តាលឲ្យសក់អ្នកប្រែជាប្រផេះលឿនពេកមុនកំណត់? កត្តាសេនេទិច ហ្សែនចូលរួមចំណែកយ៉ាងច្រើនសម្បើមទៅនឹងពេលណាដែលសក់ប្រែជាប្រផេះ។ ប្រសិនបើមានប្រវត្តិក្រុមគ្រួសារដែលមានសក់ឡើងប្រផេះលឿនមុនកាលកំណត់ នោះវាទំនងដែលថាអ្នកដើរតាមគន្លងមាគ៌ានេះដូចគ្នា។ បន្ថែមពីនេះហ្សែនផ្តល់ការឡើងពណ៌ប្រផេះនឹងដំណើរវិវឌ្ឍរហ័សប៉ុនណាដែលសក់ប្រែជាព៌ណប្រាក់ ឬគ្រាន់តែព៌ណស។ បញ្ហាសុខភាព សក់ពណ៌ប្រផេះមុនកាលកំណត់បង្កដោយជំងឺស្លេកស្លាំងជំងឺស្បែកបាត់ព៌ណស (Vitiligo) ឬកង្វះវីតាមីន បេ១២ (B12)។ មនុស្សដែលមានបញ្ហាក្រពេញ pituitary ឬក្រពេញទីរ៉ូអ៊ីត
December 30, 2019 - បច្ចេកវិទ្យា
ជាធម្មតាប្រទេសកូរ៉េខាងជើងត្រូវបានគេដាក់ឈ្មោះក្រៅថា ជាអាណាចក្រតិរច្ឆានដែលជារបបផ្តាច់ការបិទជិត ពិបាកទាំងប្រជាជន និងទាំងការទទួលព័ត៌មាន ទោះបីជាព័ត៌មានចូលមកក្នុង ឬព័ត៌មានពីក្នុងចេញទៅក្រៅក្តី។ ប៉ុន្តែឈានមកដល់ជំនាន់អ៊ីនធើណេត និងបច្ចេកវិទ្យាទៅហើយមានន័យថាវាមានភាពងាយស្រួលជាងមុនបន្តិចសម្រាប់ប្រជាជនកូរ៉េខាងជើងរបស់ខ្លួនក្នុងការទទួលបានប្រព័ន្ធផ្សព្វផ្សាយបរទេស ខ្សែភាពយន្ត វិទ្យុ និងសូម្បីតែរឿងអាសអាភាសក្តី។ ទោះបីជាយ៉ាងណាក្តីពលរដ្ឋកូរ៉េខាងជើងនៅតែមានលទ្ធភាពក្នុងការទទួលបានព័ត៌មាននៅមានកម្រិតតិចបំផុតស្ទើរតែមិនមាន នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយគណកម្មការសិទ្ធមនុស្ស។ ប្រភពដដែលនេះបានបង្ហាញថាមធ្យោបាយ និងបច្ចេកវិទ្យាចំនួន១០ដែលត្រូវបានជឿជាក់ថាកូរ៉េខាងជើងបានប្រើប្រាស់ក្នុងការគ្រប់គ្រងការងារនេះទោះបីជាពលរដ្ឋរបស់ខ្លួនមានសិទ្ធប្រើប្រាស់អ៊ិនធើណេតក្តី៖ ១.កូរ៉េខាងជើងគ្រប់គ្រងលើអ៊ិនធឺណេតតឹងរ៉ឹងបំផុត ២.កូរ៉េខាងជើងនាំចូលស្មាតហ្វូនថោកៗប៉ុណ្ណោះពីប្រទេសចិន ដែលអាចប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឃ្លាំមើលលើការប្រើប្រាស់ទាំងអស់បាន ៣.រដ្ឋាភិបាលមានសមត្ថភាពឃ្លាំមើលឃើញថា អ្នកប្រើប្រាស់ស្មាតហ្វូនទាំងនោះបើកគេហទំព័រណាបានទាំងអស់ ៤.ការបើកគេហទំព័របរទេសណាមួយគឺក្រុងព្យុងយ៉ាងអាចចាប់បានទាំងអស់ ៥.ប្រព័ន្ធទំនាក់ទំនងមិនអាចអនុញ្ញាតិឲ្យពលរដ្ឋរបស់ខ្លួនខលទៅក្រៅប្រទេសបានឡើយ ៦.មានច្បាប់ចែងអំពីការបើករឿងសិចនឹងត្រូវកាត់ទោសប្រហារជីវិត ប៉ុន្តែការជួញដូរឌីសរឿងសិចនៅតែអាចកើតមានហើយវាមានតម្លៃដល់ទៅ៥០០ដុល្លារក្នុងមួយឌីស ៧.ប៉ុស្តិ៍វិទ្យុទាំងអស់សុទ្ធតែជាកម្មសិទ្ធរបស់រដ្ឋាភិបាល ៨.កម្មវិធីហ្គេមលើស្មាតហ្វូនសុទ្ធតែហ្គេម ដែលផលិតឡើងក្នុងស្រុក ហើយវាមានប្រហែលជាង១៥០ប៉ុណ្ណោះ ៩.ការប្រើប្រាស់និងចែករំលែកWifiត្រូវបានហាមប្រាម ១០.ការគ្រប់គ្រងដ៏តឹងរ៉ឹងទៅលើកម្មវិធីទូរទស្សន៍អនឡាញពីខាងក្រៅ អត្ថបទ៖ ស៊ុនលី
December 30, 2019 - ព័ត៌មានជាតិ
វីរកីឡាការិនី កែ ឡេង ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រោសប្រទាន តម្លើងឋានន្តរស័ក្តិឧត្តមសេនីយទោ (ផ្កាយពីរ) ហើយអ្នកស្រីត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ បំពាក់ស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ជូននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ក្នុងពិធីបូកសរុបលទ្ធផលការងារកីឡាកងយោធពលខេមរភូមិន្ទ។ អ្នកស្រី កែ ឡេង ជាម្ចាស់មេដាយមាស ប្រភេទកីឡាប៉េតុងពិភពលោក ៤ជំនាន់ ជូនជាតិមាតុភូមិកម្ពុជា។ អ្នកស្រី កែ ឡេង បានបង្ហាញនូវអារម្មណ៍រំភើប ដោយអ្នកស្រីបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ទូលព្រះបង្គំ នាងខ្ញុំកែ
December 30, 2019









