- Khmernote Media
- សង្គម
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវរឿងរ៉ាវមួយគួរឲ្យកោតសរសើរ ដោយមានបងប្រុសម្នាក់ជាជាងកាត់សក់ បានបង្ហាញនូវទង្វើសប្បុរសធម៌ដោយបងប្រុសរូបនេះបានកាត់សក់ឲ្យបុរសជាអ្នកសុំទានមួយរូបដោយមិនយកថវិកា។ ដោយជាងកាត់សក់ចិត្តធម៌មានគណនីហ្វេសប៊ុកឈ្មោះ វុទ្ធី ជាងកាត់សក់ បានឲ្យដឹងថា បុរសជាអ្នកសុំទាននេះមួយថ្ងៃដើរសុំគេបានតែ១៥០០រៀលប៉ុណ្ណោះ ដោយឃើញអាណិតជាងកាត់សក់ក៏កាត់ដោយមិនយកថវិកា ថែមទាំងថាថ្ងៃក្រោយអាចមកកាត់សក់កន្លែងគាត់ដោយមិនគិតប្រាក់។ ប្រភពដដែលបានសរសេររៀបរាប់ថា៖ “គាត់ដើរសំុគេមួយថ្ងៃហើយបានតែ១៥០០រៀលទេទៅកាត់សក់ ជាងយក៥០០០រៀល គាត់បានសួរខ្ញុំថាបងកាត់សក់យកលុយម៉ាន? គាត់មានតែ១៥០០រៀលទេ ខ្ញុំថាមិនយកលុយទេ ចាំខ្ញុំកាត់សក់អោយ ខ្ញុំប្រាប់គាត់ថាបើចង់កាត់សក់មកកន្លែងខ្ញុំមកខ្ញុំមិនយកលុយទេ”៕
January 3, 2020 - សិល្បៈ
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមដោយ ពិធីការិនី ជីមមី ទទួលបានការគាំទ្រច្រេីនពីសំណាក់មហាជន ដោយចង់ឃើញពិធីការិនីរូបនេះបង្ហាញសមត្ថភាពតំណាងកម្ពុជា ចូលរួមប្រកួតបវរកញ្ញាលេីឆាកអន្តរជាតិណាមួយ។ ដោយសារតែពិធីការិនីរូបនេះ ក្រៅពីមានរូបរាងមុខមាត់ស្រស់ស្អាតនោះទេ ជីមមី មានចំណេះដឹងទូលំទូលាយ ថែមទាំងអាចនិយាយបានបួនភាសា ខ្មែរ អង់គ្លេស ចិន និងថៃ។ ក្រោយពីទទួលបានការគាំទ្របែបនេះ ជីមមី ក៏បានបង្ហោះសារយ៉ាងដូច្នេះថា៖ “មានបងប្អូនជាច្រេីនសួរជីមមី ថាដែលមានគិតថាចង់ទៅប្រលងបវរកញ្ញាដែរឬទេ? ចំលេីយគឺ អត់ធ្លាប់គិតទេ។ ព្រោះគិតថាជីវិតរាល់ថ្ងៃនេះគឺមានគ្រប់គ្រាន់ហេីយ ទាំងការងារ កេរ្ត៍ឈ្មោះ ចំណូល ទំនាក់ទំនងសង្គម នឹងមានជាប់កុងត្រាជាច្រេីនឆ្នាំទៅមុខទៀត អ្វីដែលសំខាន់នាងខ្ញុំមានផែនការជីវិត និងក្តីស្រម៉ៃជាច្រេីនដែលត្រូវបំពេញ និងត្រូវធ្វេីដំនេីរទៅសហរដ្ឋអាមេរិកឆាប់ៗខាងមុខនេះហេីយ ហេីយមានឱកាសជាច្រេីនកំពុងរង់ចាំខ្ញុំ។ នេះហេីយជាហេតុផលដែលនាងខ្ញុំមិនដែលគិតនឹងទៅប្រលងបវរកញ្ញា ព្រោះនាងខ្ញុំហួងហែងផលប្រយោជន៍ផ្ទាល់ខ្លួនខ្លាំង។
January 3, 2020 - PR
ក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីស្ថានីយ៍ទូរទស្សន៍ហង្សមាសចាប់ផ្តើមចាក់ផ្សាយរឿងភាគខ្មែរនៅលើ កញ្ចក់ទូរទស្សន៍របស់ខ្លួន មានទស្សនិកជនជាច្រើនងាកមកគាំទ្រនិងតាមទស្សនារឿងភាគខ្មែរ ជាបន្តបន្ទាប់។ ពីមួយរឿងទៅមួយរឿងដែលបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស គឺប្រមូលបាន ការគាំទ្រនិងស្ញើចសរសើរ ពីគុណភាពផលិតរឿងភាគខ្មែរមិនចាញ់បរទេសឡើយ ដែលទាំងនេះ ហើយគឺជាចំនុចវិជ្ជមាននៃការស្ទុុះងើបឡើងក្នុងវីស័យភាពយន្តភាគខ្មែរ។ ជាក់ស្តែងតាមរយៈការគាំទ្រដ៏លើសលប់និងដើម្បីជាកាដូឆ្នាំថ្មីដល់ទស្សនិកជន ហង្សមាសបាន បន្ថែមម៉ោងចាក់បញ្ចាំងរឿងភាគខ្មែរថ្មី នៅដើមឆ្នាំថ្មីនេះតែម្តង ហើយរឿងភាគខ្មែរថ្មីសម្រាប់ម៉ោងថ្មី នេះគឺរឿង កូនប្រសាអ្នកមាន ដែលបានប្រមូលផ្តុំសម្តែងដោយតារាល្បីលំដាប់ប្រទេសធានាថា ប្រាកដជាពេញចិត្ត។ រឿង កូនប្រសាអ្នកមាន និងចាក់បញ្ចាំងជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7 – 8 យប់ ចាប់ពីថ្ងៃទី6 ខែមករា
January 3, 2020 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថា នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីគម្រោងសាងសង់ស្ពានថ្មថ្មី ធ្វើនៅជិតស្ពានថ្មចាស់ទ្រុឌទ្រោម ដោយយកលំនាំដើមស្ពានចាស់ ដែលដឹកនាំដោយ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម ចាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម អ៊ុក សុខា អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិភណ្ឌ នៃក្រសួងវប្បធម៌ និងិចិត្រសិល្បៈ និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់នាយកដ្ឋាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត
January 3, 2020 - ព័ត៌មានជាតិ
មានការភ្ញាក់ផ្អើល បន្ទាប់ពីស្ត្រីម្នាក់ ចូលទៅសម្រាលកូន នៅមន្ទីរពេទ្យឯកជនមួយឈ្មោះ យឹម ផល្លា ខាងជើងផ្សារលើ ខេត្តកំពង់ឆ្នាំង បានស្លាប់បាត់បង់ជីវិតទាំងម្តាយនិងកូនហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០។ ក្រោយពីមានករណីមួយនេះកើតឡើងលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រកាសចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតទៅលើម្ចាស់គ្លីនិកឈ្មោះ យឹម ផល្លា បើសិនជារកឃើញថា មានកំហុសក្នុងការសម្រាលស្ដ្រីម្នាក់បណ្តាលឲ្យស្លាប់ទាំងម្តាយ និងកូន ហើយលោករដ្ឋមន្រ្តី ក៏បានចាត់ឲ្យមន្ត្រីសមត្ថកិច្ចដែលពាក់ព័ន្ធនៅក្នុងខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យ និងស៊ើបអង្កេតដល់ទីតាំងគ្លីនិកកើតហេតុ។ សូមរំលឹកថាយោងតាមសម្តីបុរសជាប្តីជនរងគ្រោះបានឲ្យថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្លាក់ឈាមខណៈដែលគ្រប់ខែឆ្លងទន្លេ ពេលនោះលោកក៏បានជូនប្រពន្ធទៅពិនិត្យផ្ទៃពោះ នៅបន្ទប់ថែទាំជំងឺឯកជនខាងលើ ដោយអ្នកគ្រូពេទ្យបានប្រាប់ថាប្រពន្ធគាត់មិនអីទេ អាចសម្រាលកូននៅទីនេះបាន បង់ថ្លៃសេវាអស់តែ១លានរៀលប៉ុណ្ណោះ។ ក្រោយសម្រាលរួច
January 3, 2020 - សិល្បៈ
ថ្មីៗនេះ Miss Global Cambodia បានបញ្ចេញនូវផ្នែកនៃឈុតតំណាងជាតិដែលត្រូវយកទៅប្រកួតក្នុងកម្មវិធី Miss GLobal 2019 យ៉ាងណាឈ្មោះនៃឈុតតំណាងជាតិនៅមិនទាន់បញ្ចេញនៅឡើយ ប៉ុន្តែគេក៏បានឃើញនូវវីដេអូបង្ហាញសកម្មភាពបវកញ្ញាកម្ពុជាបានធ្វើការថតឈុតតំណាងជាតិនេះ ដែលអាចនឹងបញ្ចេញរូបភាពផ្លូវការក្នុងពេលឆាប់ៗនេះ។ Miss Global Cambodia 2019 កញ្ញា Jannie Lam មានកំពស់ 165cm កើតនៅ Oakland រដ្ឋ California កញ្ញា ធ្លាប់បានចូលរួមការប្រកួត MasterChef រដូវកាលទី០៩ ដោយនាងបានចម្អិនម្ហូបខ្មែរ និងជាប់ក្នុងជម្រើស top 43។ ក្រោយមកនាងក៏បានចូលរួមប្រកួត Miss
January 3, 2020 - អន្តរជាតិ
ក្រុមចម្រៀងK-POP ដ៏ល្បី BIGBANG ដែលមានសមាជិក៤រូប Taeyang, G-D, Daesung និង TOP នឹងត្រឡប់មកវិញនៅក្នុងវិស័យសិល្បៈបន្ទាប់ពីបញ្ចប់កាតព្វកិច្ចបម្រើកងទ័ព ដោយពួកគេទាំង៤ នឹងត្រឡប់មកវិញដោយសម្តែងនៅក្នុងព្រឹត្តិការណ៍តន្ត្រីដ៏ធំបំផុតនៅឆ្នេរខាងលិច នៃសហរដ្ឋអាមេរិកនៅឆ្នាំ ២០២០។ ដោយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ យោងតាមការបង្ហោះរបស់ Coachella បានបង្ហោះនូវបញ្ជីរាយនាមក្រុមតន្រ្តី សិល្បករសិល្បការិនីល្បីចូលរួមសម្តែង ព្រមទាំងប្រកាសថា ព្រឹត្តិការណ៍តន្រ្តី Coachella នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០-១២ ខែមេសា និងចាប់ពីថ្ងៃទី ១៧-១៩ ខែមេសា នៅរដ្ឋកាលីហ្វ័រញ៉ា។ ក្រុម Big Bang
January 3, 2020 - បច្ចេកវិទ្យា
រំលឹកឡើងវិញអំពីគ្រាដែល Apple បានបង្ហាញម៉ូដែលដំបូង ដែលមានក្បាលឆកដ៏ធំ និងមុខងារ Face ID គឺកាលពីឆ្នាំ២០១៧ ដែល iPhone X ជាអ្នករ៉ាប់រងផ្តល់បទពិសោធន៍ដ៏ប្លែកនេះទៅឲ្យអតិថិជនរបស់ខ្លួន។ តែអស់រយៈពេល៣ឆ្នាំមកហើយទីបំផុតក្រុមហ៊ុន Apple ត្រូវបានគេសង្ស័យថា អាចនឹងសម្រេចចិត្តលប់ចោលមុខងារទាំង២នេះចេញទៅវិញពី iPhone ទាំងអស់របស់ខ្លួនគិតចាប់ពីឆ្នាំ២០២០នេះតទៅ។ នេះជាការចេញផ្សាយដោយ LetsGo Digital និង TechRadar ផងដែរ ដែលបានសេរសេរថា ទាំងម៉ូដសក់ក្បាលឆក (Notch) និង Face ID នឹងលែងមានវត្តមានទៀតឡើយសម្រាប់គ្រប់ម៉ូដែលទាំងអស់របស់ខ្លួនចាប់ពីឆ្នាំ២០២០នេះទៅ។ Face ID នឹងត្រូវជំនួសដោយបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃដែលមានឈ្មោះថា
January 3, 2020 - សុខភាព
ទ្រនាប់ឆ្អឹងខ្នងលៀនចេញតាមធម្មតាកើតមាននៅត្រង់តំបន់ខ្នងផ្នែកខាងក្រោមនិងតំបន់កញ្ចឹងក (ឆ្អឹងខ្នងត្រង់ចង្កេះ និងឆ្អឹងខ្នងកញ្ចឹងក)។ ក្នុងករណីខ្លះទ្រនាប់ឆ្អឹងខ្នងលៀនចេញអាចកើតមាននៅត្រង់ខ្នងផ្នែកខាងលើ (ឆ្អឹងខ្នងតំបន់ប្រអប់ទ្រូង) អាស្រ័យលើទីតាំងនៃទ្រនាប់ឆ្អឹងដែលបានរអិលភ្លាត់ចេញ ហើយការឈឺចាប់អាចនឹងខុសប្លែកពីគ្នា។ ១- តើផលវិបាកនៃទ្រនាប់ឆ្អឹងខ្នងដែលបានរអិលភ្លាត់ចេញមានអ្វីខ្លះ? ប្រសិនបើទុកចោលមិនព្យាបាលទ្រនាប់ឆ្អឹងខ្នងដែលបានរអិលភ្លាត់ចេញធ្ងន់ធ្ងរទេ នោះវាអាចនាំឲ្យខូចខាតសរសៃប្រសាទធ្ងន់ធ្ងរ ដែលឈានទៅដល់ខូចជារៀងរហូត។ ករណីកម្រណាស់ដែលមានទ្រនាប់ឆ្អឹងខ្នងបានរអិលភ្លាត់ចេញអាចកាត់ផ្តាច់សញ្ញាសរសៃប្រសាទទៅកាន់ខ្នងផ្នែកខាងក្រោម និងជើងបាន។ ពេលបញ្ហារបៀបនេះកើតមានឡើង អ្នកនឹងបាត់បង់ការគ្រប់គ្រងលើប្លោកនោម។ ទ្រនាប់ឆ្អឹងខ្នងដែលរអិលភ្លាត់ចេញក៏អាចបណ្តាលឲ្យមានផងដែរនូវភាពស្ពឹកនៅត្រង់តំបន់កញ្ចូញគូថពេលអង្គុយលើកែប ដូចជាកែបកង់ ឬម៉ូតូ ជាដើម (saddle anesthesia)។ នេះគឺជាសភាពមួយនៅពេលដែលទ្រនាប់ឆ្អឹងដែលរអិលភ្លាត់ចេញបានដាក់សម្ពាធសង្កត់ទៅលើសរសៃប្រសាទហើយបង្កឲ្យមានការកាត់បន្ថយនូវការទទួលដឹងញាណនៅលើភ្លៅផ្នែកខាងក្រោយជើង និងចុងពោះវៀនក្បែរក្រសាលគូទ។ មានវិធីជាច្រើនដែលអ្នកជំងឺងអាចធ្វើ ដើម្បីបន្ថយរោគសញ្ញានៃការរអិលទ្រនាប់ឆ្អឹងខ្នង តែនៅពេលខាងមុខអ្នកជំងឺអាចនឹងមានបញ្ហានេះ ម្ដងទៀតដូចគ្នា។ ប្រសិនបើអ្នកជំងឺមិនអាចធ្វើសកម្មភាពប្រចាំថ្ងៃដូចធម្មតាទេ នោះជាពេលដែលអ្នកជំងឺត្រូវទៅជួបគ្រូពេទ្យហើយ ដើម្បីឲ្យដឹងពីរោគវិនិច្ឆ័យនិងការព្យាបាលត្រឹមត្រូវ។ ២– តើសញ្ញាទ្រនាប់ឆ្អឹងខ្នងរអិលភ្លាត់ចេញមានអ្វីខ្លះ? ទ្រនាប់ឆ្អឹងខ្នងដែលរអិលភ្លាត់ចេញអាចកើតមានឡើងបាននៅគ្រប់កន្លែងនៃឆ្អឹងខ្នង។
January 3, 2020 - អន្តរជាតិ
ថៃ៖ ខណៈដែលការប្រើប្រាស់ផ្លាស្ទិកកាន់តែកើនឡើងព្រមទាំងប៉ះពាល់ដល់បរិស្ថាននោះ ពិភពលោកក៏កាន់តែមានការយល់ដឹងពីបរិស្ថានដោយធ្វើការការពារ ដោយធ្វើយ៉ាងណាដើម្បីកាត់បន្ថយផ្លាស្ទិក។ ជាក់ស្តែងណាស់នាដើមឆ្នាំ២០២០នេះ ហាងលក់ទំនិញទាំងតូច និងធំ នៅប្រទេសថៃ បានបញ្ឈប់ប្រើថង់ផ្លាស្ទិក លើកលែងតែរបស់ក្តៅៗ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះការបញ្ឈប់ការប្រើប្រាស់ថង់ផ្លាស្ទិកនេះ ប្រជាជនថៃ ក៏បានយកថង់បរិស្ថាន និងរបស់របរផ្សេងៗដូចជាការ៉ុង ប៉ោត ដែលអាចដាក់ទំនិញដែលខ្លួនបានទិញនៅក្នុងហាង ដោយចៀសវាងការប្រើប្រាស់ថង់ផ្លាស្ទិក ក៏បង្កើតជារូបភាពប្លែកៗជាច្រើន។ សូមរំលឹកថាគោលបំណងការបញ្ឈប់ការលក់ និងប្រើប្រាស់ថង់ផ្លាស្ទិកនៅក្នុងហាងទូទាំងប្រទេសថៃ គឺចង់អោយប្រទេសនេះគ្មានផ្លាស្ទិកទាំងស្រុងនៅ ឆ្នាំ២០២១។ តោះមកមើលរូបភាពនៅខាងក្រោមនេះ៖
January 3, 2020









