- Khmernote Media
- ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាដល់ជនរងគ្រោះ អ្នករងរបួស និងស្លាប់នៅក្នុងករណីបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប។ ដោយអ្នករងរបួសក្នុងមួយនាក់ទទួលបានថវិកា ៤០លានរៀល (១ម៉ឺនដុល្លារអាមេរិក) អ្នកស្លាប់វិញសាកសពមួយថវិកា ២០០លានរៀល (៥ម៉ឺនដុល្លារអាមេរិក) ព្រមទាំងថវិកាបន្ថែម១០លានរៀលសម្រាប់បុណ្យសពនីមួយៗ។ សម្តេចតេជោ បានសរសេររៀបរាប់ថា៖ “ដើម្បីសម្រាលនៅការលំបាកសម្រាប់ជនរងគ្រោះទាំងអ្នករបួសនិងគ្រួសារអ្នកដែលបានស្លាប់ខ្ញុំសម្រេចជួយឧបត្ថម្ភអ្នករបួសក្នុងម្នាក់៤០លានរៀលស្មើរនឹង១មុឺនដុល្លារ10,000$។ សម្រាប់អ្នកស្លាប់សាកសពមួយថវិកាចំនួន២០០លានរៀលស្មើនឹង៥មុឺនដុល្លារ50,000$ និងបន្ថែម១០លានរៀលសម្រាប់បុណ្យសពនីមួយៗ។ ថវិការដ្ឋនិងថវិកាសប្បុរសជនត្រូវបានប្រើប្រាស់សម្រាប់ការងារនេះ។ ជំនួយការខ្ញុំលោកសេង ទៀងនឹងយកថវិការទៅដល់ផ្ទះនៃគ្រួសារសព”។ គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃនេះ ជនរងគ្រោះ២៥នាក់ត្រូវបានរកឃើញ ក្នុងនោះស្លាប់៧នាក់ ខណៈក្រុមការងារសង្រ្គោះបន្ទាន់បន្តជួយសង្គ្រោះយ៉ាងសកម្មបំផុត៕ សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុងសសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤:៣០នាទីល្ងាចថ្ងៃទី០៣
January 4, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ មានករណីបុរសម្នាក់កាន់ជំពាមកៅស៊ូដេីរបាញ់ព្រាបតាមផ្លូវសាធារណៈ ធ្វើឲ្យអ្នកធ្វើដំណើរខ្លះត្រូវគេចគ្រាប់ជំពាមបង្កជាការព្រួយបារម្ភអាចនឹងបង្កហានិភ័យ។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោង១០:០០នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ បងប្អូនពលរដ្ឋបានអោយដឹងថា បុរសម្នាក់កាន់ ជំពាមកៅស៊ូ ដេីរបាញ់ព្រាបនៅម្តុំផ្សារលេី ដែលពេលខ្លះបណ្ដាលអោយ អ្នកធ្វេីដំណេីរតាមផ្លូវនោះ គេចនឹងគ្រាប់ជំពាមកៅស៊ូរបស់គាត់ ខ្លះត្រូវម៉ូតូខ្លះត្រូវឡាន ដែលនេះជាក្ដីបារម្ភពេលពួកគាត់ធ្វេីដំណេីរតាមនោះគ្រប់ៗគ្នា។ យ៉ាងណាមិញបុរសខាងលើនេះត្រូវបានប្រជាពលរដ្ឋប្រាប់ថាជាមនុស្សវិកលចរិត ហើយតែងតែធ្វើសកម្មភាពបែបនេះជារៀងរាល់ថ្ងៃ៕ ប្រភព៖ស៊រ
January 4, 2020 - PR
ទាំងលោក ឈឹម សក្កដា និងកញ្ញា ដួង ម៉ានិច អ្នកទាំងពីរសុទ្ធតែជាតារាសម្តែងដែលកំពុងមាន ទីផ្សារខ្លាំងតាមរយៈទេពកោសល្យសម្តែងដ៏ប៉ិនប្រសប់មិនថាទម្រង់បែបណា។ អ្វីដែលរឹតតែពិសេសតារាសម្តែងឆ្នើមទាំងពីរដួងនឹងត្រូវចេញមកអង្រួនអារម្មណ៍អ្នកគាំទ្រក្នុង រឿងភាគខ្មែរថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV ហើយកាន់តែពិសេសមិនធម្មតានោះ គឺអ្នកទាំងពីរសុទ្ធតែត្រូវសម្តែងជាតួអង្គពីរក្នុងរឿងភាគថ្មីដើមឆ្នាំរបស់ហង្សមាសតែម្តង។ តាមការបង្ហាញខ្លះៗពីរឿងភាគខ្មែរថ្មីមួយនេះពីទំព័រហ្វេសប៊ុកផ្លូវការ Hang Meas Khmer Drama លោក ឆឹម សក្កដា នឹងត្រូវដើរតួជាស្វាមីរបស់កញ្ញា ដួង ម៉ានិច និងត្រូវដើរតួមួយទៀតគឺជាកូនរបស់ ខ្លួនឯងផ្ទាល់។ ចំណែកឯកញ្ញា ដួង ម៉ានិច ដ៏ល្វតល្វន់របស់យើងវិញគឺត្រូវសម្តែងជាតួអង្គតែមួយទេ តែត្រូវសម្តែងតាំងពីក្មេងរហូតដល់ចាស់ ពោលគឺត្រូវសម្តែងនៅពេលក្មេងនិងពេលចាស់។ គ្រប់គ្នាកំពុងតែទន្ទឹងរង់ចាំទស្សនារឿងភាគខ្មែរថ្មីដ៏គួរឲ្យចាប់អារម្មណ៍មួយនេះយ៉ាងខ្លាំងព្រោះ មិនត្រឹមតែចូលរួមសម្តែងពីតារាល្បីៗជាច្រើនដួងប៉ុណ្ណោះទេ
January 4, 2020 - ព័ត៌មានជាតិ
កាលពីវេលាម៉ោងប្រមាណ ៤ និង៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ អគារធ្វើពីស៊ីម៉ង់បេតុងសរសៃដែកកម្ពស់៧ជាន់មួយ បានបាក់រលំនៅ បណ្តាលឲ្យមនុស្សជាច្រើនរងរបួស និងជាប់នៅក្នុងគំនរអគារនោះ ហើយគិតត្រឹមម៉ោង៥ និង០០ព្រឹក ថ្ងៃទី០៤ មករា ឆ្នាំ២០២០ ក្រុមការងារចម្រុះសង្រ្គោះបន្ទាន់បានរកឃើញជនរងគ្រោះចំនួន២៥នាក់ ហើយដែលក្នុងនោះមានស្លាប់៧នាក់។ បន្ទាប់ពីកើតមានហេតុការណ៍នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតគណៈកម្មការ ដើម្បីធ្វើកោសល្យវិច័យអគារ ដែលបានបាក់រលំនៅខេត្តកែបនោះ ដោយមានឯកឧត្តម ទេព ធន ជាប្រធាន និងឯកឧត្តម ប៊ិន សម្បត្តិថារ័ត្ន ជាអនុប្រធាន ព្រមទាំងសមាជិកចំនួន០៩នាក់ទៀត៕
January 4, 2020 - ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខអ្នករងរបួស នៅមន្ទីរពេទ្យ យប់ទាបភ្លឺថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីសង្គ្រោះចេញពីគំនរបាក់បែកក្នុងហេតុការណ៍បាក់ស្រុតអាគារ ៧ជាន់ នៅខេត្តកែប។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី គឺតែងតែនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងគ្រាលំបាកបំផុត ដូចជាករណីបាក់រលំអគារកំពស់៧ជាន់នៅខេត្តកែបនេះ។ សូមបញ្ជាក់ថាគិតត្រឹមម៉ោង៥:០០ព្រឹក ថ្ងៃទី០៤ មករា ឆ្នាំ២០២០ ក្រុមការងារចម្រុះសង្រ្គោះបន្ទាន់បានរកឃើញជនរងគ្រោះចំនួន២៥នាក់ ហើយដែលក្នុងនោះមានស្លាប់៧នាក់។ មកទល់ព្រឹកថ្ងៃទី ៤ មករានេះ ក្រុមការងារសង្រ្គោះបន្ទាន់កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សសៃដែករុករកបន្តទៀត។ កាលពីយប់មិញថ្ងៃទី ៣ មករា សម្តេចតេជោ ហ៊ុន
January 4, 2020 - រថយន្ត
ភ្នំពេញ៖ ក្រុមហ៊ុនHyundai ប្រគល់រថយន្តស៊េរីទំនើបឆ្នាំ២០២០ Palisade ដល់អតិថិជនដំបូងរបស់ខ្លួនជាផ្លូវការ ដើម្បីស្វាគមន៍ដើមឆ្នាំថ្មី ២០២០ ក្រោយរថយន្តដ៏ទំនើបស៊េរីថ្មីម៉ូដែលនេះ ទើបតែប្រកាសវត្តមានជាផ្លូវក្នុងទីផ្សារកម្ពុជាមិនបានប៉ុន្មានថ្ងៃផង។ នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ ២០២០នេះ ក្រុមហ៊ុនរថយន្ត ហ៊ីយ៉ាន់ដាយ បានធ្វើការប្រគល់រថយន្តស៊េរីទំនើបម៉ូដែលថ្មីចុងក្រោយឆ្នាំ ២០២០ Hyundai Palisade 2020 ទៅដល់អតិថិជនដំបូងរបស់ខ្លួន ដែលបានបញ្ជាទិញរថយន្តម៉ូដែលថ្មីនេះជាផ្លូវការ បន្ទាប់ពីក្រុមហ៊ុនទើបតែបានប្រកាសពីវត្តមានរថយន្តថ្មីនេះក្នុងទីផ្សារកម្ពុជា ហើយទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអតិថិជនរបស់ខ្លួន ពិសេសអ្នកនិយមប្រើប្រាស់រថយន្តប្រភេទSUV ។ បើតាមការបញ្ជាក់ពី អ្នកនាង ខន អេងលី ប្រធានផ្នែកលក់រថយន្តHyundai បានអោយដឹងថា បន្ទាប់ពីសម្ពោធជាផ្លូវការនូវវត្តមានរបស់ Hyundai
January 4, 2020 - សង្គម
ត្បូងឃ្មុំ៖ ពិតជាគួរឲ្យអាណិតអាសូរដោយអ្នកមីងមួយរូបមានជម្ងឺមហារីស្បូន ហើយកូនប្រុសអាយុ១៨ឆ្នាំមានជម្ងឺទឹកនោមប្រៃ ដោយស្វាមីអ៊ុំស្រីជាទាហាន ហើយក្រុមគ្រួសារពិតជាខ្វះខាតគ្មានលទ្ធភាពព្យាបាល សុខចិត្តដេកឈឺនៅផ្ទះទាំងម្តាយនិងកូន។ ក្រុមគ្រួសារកម្សត់នេះរស់នៅភូមិស្លាប់ក្តោង (ថ្នល់ទទឹង)ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Rith T-smok បានសរសេររៀបរាប់ថា៖ “អាណិតក្រុមគ្រួសារគាត់ណាស់ ធ្វេីជាទាហានបំរេីប្រជាពលរដ្ឋបំរេីជាតិ លះបង់ជីវិតអោយតែការពារទឹកដីនិងប្រជាពលរដ្ឋជួបសន្តិភាព លះបង់ជីវិតក៏ព្រម។ តែពេលនេះក្រុមគ្រួសារខ្លួនជួបបញ្ហា សង្ឃឹមថាបងប្អូននឹងជួយដល់ក្រុមគ្រួសារគាត់ផង តិចច្រេីនតាមលទ្ធភាព សង្ឃឹមលោកពូដែលមានឋានៈនិងធនធានជួយដល់យោធាម្នាក់នេះផង គាត់រស់នៅភូមិស្លាប់ក្តោង (ថ្នល់ទទឹង)ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ គាត់ពិបាកក្នុងការទាក់ទងណាស់ អាចសាកសួរពត៌មានបានតាមលេខខ្ញុំ0976667575″៕
January 4, 2020 - បច្ចេកវិទ្យា
ព័ត៌មានទាក់ទងនឹង Samsung Galaxy S10 Lite និង Galaxy Note 10 Lite ត្រូវបានចេញផ្សាយអស់មួយរយៈមកហើយដោយក្នុងនោះពាក្យចចាមអារាមក្រុមហ៊ុន Samsung ដែលកំពុងធ្វើការលើម៉ូដែល “Lite” នៃ Galaxy S10 និង Note 10ចាប់ផ្តើមដំបូងតាំងតែពីខែតុលា។ ចាប់តាំងពីពេលនោះមកព័ត៌មាន និងការលេចធ្លាយរូបភាព និងវិដេអូនានាត្រូវបានចេញផ្សាយជាបន្តបន្ទាប់ ប៉ុន្តែមកដល់ថ្ងៃនេះក្រុមហ៊ុន Samsung បានដាក់បង្ហាញម៉ូដែលទាំងពីរនេះជាផ្លូវការហើយនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ CES ។ តាមព័ត៌មានលំអិតដែលបានផ្តល់ឲ្យយើងអាចមើលឃើញថាទាំង Galaxy S10 Lite និង Note
January 4, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ០៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២០ ដោយមានការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យ លោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញចេញជនជាតិចិន ចំនួន ០៧នាក់។ លោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋាន បានឲ្យដឹងថា ជនជាតិចិនទាំង
January 4, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ ករណីរំលោភសេពសន្ថវៈនៅក្នុងសង្គមខ្មែរហាក់នៅតែបន្តកើតមានឡើងជារឿយ ដោយជនរងគ្រោះភាគច្រើនគឺជាកុមារីតូចៗ និងស្រ្តីងាយរងគ្រោះ។ បើទោះបីជាមានចំណាត់ការជាច្រើនលើកច្រើនសារចំពោះបញ្ហានេះ តែហាក់នៅតែមិនថមថយចុះសោះឡើយ។ យ៉ាងណាមិញកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីរំលោភសំលាប់មិនបានសម្រេច ដោយក្មេងស្រីមួយរូបបានធ្វើដំណើរទៅរៀនដោយតាមរថយន្តឈ្នួលតាមបណ្ដោយផ្លូវជាតិលេខ៤ ក៏ត្រូវបានជនតិរិច្ឆានមួយរូបចាប់រំលោភសំណាងជនរងគ្រោះបានរត់រួចខ្លួន ប៉ុន្តែក្មេងស្រីរូបនេះក៏រងរបួសផងដែរ។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Sokhom Pov បានសរសេររៀបរាប់ថា៖ “ករណីរំលោភសំលាប់តែមិនបានសម្រេច 03/01/2020 សូមបងប្អូនដែលមានកូន ចៅ ទៅរៀនដោយការធ្វើដំណើរតាមរថយន្តឈ្នួលតាមបណ្ដោយផ្លូវជាតិលេខ 4 ឬនៅតាមផ្លូវណាក៏ដោយ សូមមានការប្រុងប្រយ័ត្នអោយមែនទែន កុំអោយកើតមានឡើងដូចប្អូនស្រីខាងលើនេះ។ សំណាងហើយគាត់មានស្មានតីរឹង ប្អូនបានរត់រួច គាត់ជាសិស្សវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច យេីង បញ្ជាក់នៅម្ដុំគីឡូម៉ែត្រលេខ 75
January 4, 2020









