- Khmernote Media
- PR
តាមដែលដឹងមកគឺមានការជជែកយូរមកហើយដែលថាតារាសម្តែងទម្រង់មុខទាក់ទាញ ឌុច លីដា និង ប៊ូ ចាន់ដាណែត មានមុខមាត់ស្រដៀងគ្នានោះ។ ដូចដែលល្បីមិនខុសទេ ពេលដែលដាក់មុខអ្នក ទាំងពីរជិតគ្នាគឺសឹងតែគិតថាជាបងប្អូនបង្កើតនឹងគ្នាផងក៏មិនដឹង។ មានការចង់ឃើញជាច្រើនពីទស្សនិកជនដែលចង់ឲ្យតារាសម្តែងទាំងពីរដួង បានសម្តែងរួមគ្នាក្នុង រឿងតែមួយ ហើយពេលនេះគឺពិតជាពិសេសដូចអ្វីដែលចង់ឃើញដែលកញ្ញា ឌុច លីដា និងកញ្ញា ប៊ូ ចាន់ដាណែត នឹងត្រូវប៉ះគ្នាក្នុងរឿងភាគថ្មីមួយរបស់ទូរទស្សន៍ហង្សមាស។ រឿង កូនប្រសាអ្នកមាន នឹងក្លាយជារឿងដំបូងដែលអ្នកទាំងពីរសម្តែងរួមគ្នា ហើយក៏ជារឿងដំបូងរបស់ទូរទស្សន៍ហង្សមាស សម្រាប់ដើមឆ្នាំថ្មី និងម៉ោងចាក់បញ្ចាំងរឿងភាគខ្មែរថ្មីមិនធ្លាប់មានពីមុនមក។ រឿងភាគខ្មែរថ្មីដ៏គួរឲ្យចាប់អារម្មណ៍មួយនេះនឹងចាក់ផ្សាយជូនទស្សនាក្នុងម៉ោងថ្មីមិនធ្លាប់មាននៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7 –
January 6, 2020 - អន្តរជាតិ
ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីតារាចម្រៀងល្បីឈ្មោះ Adele មានរូបរាងស្គមស្គាំងខុសកាលពីមុន ធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភជាខ្លាំង។ តារាចម្រៀងវ័យ៣១ឆ្នាំរូបនេះត្រូវបានគេប្រទះឃើញដើរលេងនៅលើឆ្នេរខ្សាច់នៅថ្ងៃសៅរ៍ក្នុងតំបន់ការ៉ាបៀនខាងកើត ដោយនាងបានដើរកម្សាន្តជាមួយនឹង Harry Styles និង James Corden ផងដែរ។ រូបភាពប៉ុន្មានស្លឹកដែលត្រូវបានចែកចាយពេញបណ្តាញសង្គម ធ្វើឲ្យមហាជនជាច្រើនព្រួយបារម្ភចំពោះសុខភាពរបស់ Adele រហូតមានអ្នកប្រើប្រាស់បណ្តាញសង្គមបានប្រតិកម្មថា ពួកគេមើលសឹងតែមិនស្គាល់ថាជា Adele នឹងមានការបញ្ចេញមតិឲ្យ Adele ថែទាំសុខភាពផងដែរព្រោះតែរូបនាងមានសភាពស្គមស្គាំងខ្លាំងពេក៕
January 6, 2020 - ព័ត៌មានជាតិ
ប្រតិបត្តិការរុករក និងជួយសង្គ្រោះនៅក្នុងករណីបាក់រលំអគារកំពស់០៦ជាន់នៅខេត្តកែប ត្រូវបានបញ្ចប់នៅម៉ោង ១២ និង០០ ថ្ងៃត្រង់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះ លទ្ធមានដូចខាងក្រោម៖ រកឃេីញសរុប = ៥៩ នាក់ ( ប្រុស ៣៧ , ស្រី ២២ ) – របួស = ២៣ នាក់ ( ប្រុស ១៥ , ស្រី ៨ ) –
January 5, 2020 - ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ម្ចាស់អគារ៧ជាន់ដែលបានបាក់រលំនេះគឺកំពុងស្ថិតក្នុងដៃសមត្ថកិច្ច ដែលត្រូវអនុវត្តទៅតាមនីតិវិធីតុលាការ។ សម្តេចតេជោ បានបញ្ជាក់ថា រឿងដែលសំខាន់បំផុតក្នុងអំឡុងពេលកើតហេតុនោះ គឺការជួយសង្រ្គោះជីវិតមនុស្ស កុំគិតទៅតែលើរឿងស្តីបន្ទោសនោះទេ។ ចំពោះការជួយឧបត្ថម្ភទៅលើបងប្អូនជនរងគ្រោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាដែលទទួលបានពីសប្បុរសជន គឺសំរាប់អ្នកដែលរងរបួសគឺទទួលបាន១ម៉ឺនដុល្លារ។ ដោយឡែកករណីពិសេសនៃការជួយសង្គ្រោះប៉ុន្មាននាក់ចុងក្រោយនេះ គឺម្នាក់ៗទទួលបាន២ម៉ឺនដុល្លារ។ សំរាប់គ្រួសារសពជនរងគ្រោះម្នាក់ៗទទួលបាន៥ម៉ឺនដុល្លារ និង បន្ថែម១០លានរៀលទៀតសម្រាប់ពិធីបុណ្យសព។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមនៅក្នុងប្រតិបត្តិការជួយសង្គ្រោះបន្ទាន់នេះ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទានថវិកាជួយដល់បងប្អូនជនរងគ្រោះ៕
January 5, 2020 - ព័ត៌មានជាតិ
មុននេះបន្តិចសម្តេចតេជោ បានបង្ហោះឲ្យដឹងនៅក្នុងហ្វេសបុកផេករបស់សម្តេចថា៖ នៅក្នុងប្រតិបត្តិការសង្រ្គោះបន្ទាន់នេះ សម្តេចតេជោនាយករដ្ធមន្រ្តី បានសម្រេចមិនដកដំណែងអភិបាលខេត្តកែបទេ ព្រោះសម្តេចគិតថានេះមិនមែនជាកំហុសរបស់អភិបាលខេត្តនោះដែរ វាជាឧប្បទ្ទវហេតុ។ សម្ដេចតេជោ បានទាញលើកឧទាហរណ៍នៃការបាក់រលំអាគារដែលបានកើតមានឡើងនៅតាមបណ្ដាលប្រទេសផ្សេងៗ ក៏គេមិនមានការដកតំណែងអភិបាលក្រុង ឬអភិបាលខេត្តនោះដែរ នេះគឺជារឿងឧប្បទ្ទវហេតុសម្រាប់ប្រទេសមួយៗ។ ផ្ទុយទៅវិញ សម្តេចតេជោនាយករដ្ធមន្រ្តី បានស្ដីបន្ទោសដល់មន្ត្រីបក្សនយោបាយ និងមន្ត្រីក្នុងជួររដ្ឋាភិបាលមួយចំនួន ដែលបានចូលរួមបញ្ចេញយោបល់ក្នុងការជំរុញឲ្យអោយដោះដូរអភិបាលខេត្ត ឬក៏ដោះដូរមន្ត្រីនេះ មន្ត្រីនោះ ហើយ សម្ដេចតេជោ បានព្រមានថា សម្តេចនឹងស្រាវជ្រាវ និងព្រមានដល់មន្ត្រីទាំងនោះនាពេលបន្ទាប់នេះ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ម្ចាស់អគារ៧ជាន់ដែលបានបាក់រលំនេះគឺកំពុងស្ថិតក្នុងដៃសមត្ថកិច្ច ដែលត្រូវអនុវត្តទៅតាមនីតិវិធីតុលាការ។ សម្តេចតេជោ បានបញ្ជាក់ថា រឿងដែលសំខាន់បំផុតក្នុងអំឡុងពេលកើតហេតុនោះ
January 5, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ចាក់ពី កងពលតូចលេខ៧០ បានបញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការរុករក និងជួយសង្គ្រោះនៅក្នុងករណីបាក់រលំអគារកំពស់០៦ជាន់នៅខេត្តកែប ត្រូវបានបញ្ចប់នៅម៉ោង ១២ និង០០ ថ្ងៃត្រង់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះ លទ្ធមានដូចខាងក្រោម៖ រកឃេីញសរុប = ៥៩ នាក់ ( ប្រុស ៣៧ , ស្រី ២២ ) – របួស = ២៣ នាក់ ( ប្រុស ១៥ , ស្រី
January 5, 2020 - ព័ត៌មានជាតិ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហោះនៅលើផេកផ្លូវការរបស់ឯកឧត្តមថា “គួរឲ្យស្រឡាញ់ សង្រ្គោះបាន ចូចូ ពីគំនរបាក់បែកក្នុងរយៈពេល ៣៣ ម៉ោង និងមួយទៀតពណ៌ខ្មៅ ក្នុងរយ:ពេល ៤២ ម៉ោង។ “។ គួរបញ្ជាក់ថាគិតត្រឹមម៉ោង ១១:០៥ ព្រឹកនេះ ជនរងគ្រោះសរុប ដែលបានសង្រ្គោះ យកចេញបានពីអគារ គឺមានចំនួន ៥៧ នាក់ ( ស្រី ២២នាក់ និងស្លាប់៣៤ នាក់ -មានស្រី ១៣
January 5, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន២ម៉ឺនដុល្លារ ដើម្បីឧបត្ថម្ភជួយដល់ជនរងគ្រោះនៅក្នុងឧបទ្ទវហេតុ បាក់រលំអគារកម្ពស់៦ជាន់ នៅខេត្តកែប។ គិតមកត្រឹមវេលាម៉ោង ១១ និង០៥នាក់ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នេះ ចំនួនជនរងគ្រោះសរុប ដែលបានសង្រ្គោះយកចេញបានពីអគារគឺមានចំនួន ៥៧ នាក់ ( ស្រី ២២នាក់ និងស្លាប់៣៤ នាក់ -មានស្រី ១៣ នាក់)៕
January 5, 2020 - ព័ត៌មានជាតិ
យោងតាមផេក សម្តេចតេជោ មុននេះបន្តិច បានបង្ហោះឲ្យដឹងពីតួលេខជនរងគ្រោះដែលយកចេញពីអគារបាក់ស្រុតនៅកែបថា៖ ព័ត៌មាន Update ពីអគារបាក់រលំខេត្តកែប កាលពីថ្ងៃទី ៣ មករា ២០២០ គឺមកដល់ថ្ងៃទី ៥ មករា ម៉ោង ១១:០៥ ព្រឹកនេះ គឺសរុបជនរងគ្រោះដែលបានសង្រ្គោះយកចេញបានពីអគារគឺមានចំនួន ៥៧ នាក់ ( ស្រី ២២នាក់ និងស្លាប់៣៤ នាក់ -មានស្រី ១៣ នាក់)។ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កំពុងមានវត្តមាននៅទីតាំងអគារបាក់រលំ
January 5, 2020 - ព័ត៌មានជាតិ
កាលពីព្រឹកមិញថ្ងៃទី ៥ មករា ឆ្នាំ ២០២០ នៅម៉ោង ៩:១៨នាទីព្រឹក គឺក្រុមការងារចម្រុះសង្គ្រោះបន្ទាន់ បានសង្រ្គោះជនរងគ្រោះភេទស្រីបាន១នាក់ ថែមទៀតពីក្នុងគំនរអគារបាក់បែក៧ជាន់ ដែលបានបាក់រលំ នៅខេត្តកែបកាលពីថ្ងៃទី៣ មករា កន្លងទៅនេះ។ មកដល់ថ្ងៃទី ៥ មករា ម៉ោង ១០:៤៥ ព្រឹកនេះ គឺសរុបជងរងគ្រោះដែលបានសង្រ្គោះយកចេញបានពីអគារគឺមានចំនួន ៥៣ នាក់ ( ស្រី ២២នាក់ និងស្លាប់៣០ នាក់) ។ សម្តេចតេជោ នាយករដ្ឋមន្រ្តីមានសេចក្តីរីករាយ និងរំភើបក្រៃលែងដែលជីវិតមនុស្សម្នាក់ទៀតត្រូវបានសង្គ្រោះចេញពីផ្ទាំងបេតុងនៃអគារដ៏សែនធ្ងន់ដែលគ្រប់គ្នាមិននឹកស្មានថាអាចមានអ្នករស់រានមានជីវិតនៅឡើយ។ នៅពេលនេះ សម្តេចតេជោ
January 5, 2020









