- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទាក់ទងនឹង ករណីគាស់សោរទ្វារផ្ទះចូលលួចយកម៉ូតូប្រជាពលរដ្ឋ។ ករណីនេះកើតហេតុនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២៣ម៉៤១នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ បូ ដារ៉ូ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)
January 7, 2020 - អន្តរជាតិ
អូស្ត្រាលី៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវកម្រងរូបភាព ក្មេងប្រុសអាយុ១៩ខែម្នាក់ ជាកូនប្រុសអ្នកពន្លត់អគ្គិភ័យដែលបានជួបគ្រោះថ្នាក់ខណៈធ្វើដំណើរបំពេញបេសកម្មពន្លត់ភ្លើងឆេះព្រៃអូស្រ្តាលី បានឡើងទទួលមេដាយកិត្តិយសជំនួសឪពុករបស់ខ្លួន។ កុមារារូបនេះបានស្លៀកពាក់ក្នុងឯកសណ្ឋានអ្នកពន្លត់អគ្គិភ័យ ត្រូវបានលោកស្នងការបំពាក់មេដាយកិត្តិយសដោយផ្ទាល់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ឪពុករបស់ក្មេងប្រុសរូបនេះបានស្លាប់ក្នុងវ័យ៣២ឆ្នាំ ខណៈដែលកំពុងជិះរថយន្តជាមួយនឹងក្រុមការងារម្នាក់ទៀតធ្វើដំណើរបំពេញបេសកម្មពន្លត់អគ្គិភ័យភ្លើងឆេះព្រៃកាលពីធ្នូ ឆ្នាំ២០១៩ ដោយត្រូវបានដើមឈើដួលរលំលើបណ្តាលឲ្យក្រឡាប់រថយន្តស្លាប់យ៉ាងអាណោចអាធម។ សូមរំលឹកថាបញ្ហាភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្រ្តាលីបានសម្លាប់សត្វប្រមាណជា ៥០០ លានក្បាល បើគិតមកត្រឹមពេលបច្ចុប្បន្ននេះ៕
January 6, 2020 - បច្ចេកវិទ្យា
ឆ្នាំ២០១៩ជាឆ្នាំដ៏មមាញឹកបំផុតសម្រាប់ក្រុមហ៊ុន Apple ប៉ុន្តែជឿជាក់ថាឆ្នាំ២០២០ គឺមានសភាពកាន់តែមមាញឹកជាងនេះទៅទៀតដោយក្នុងនោះយោងតាម DigiTimes បានចុះផ្សាយនាពេលចុងក្រោយនេះបានបញ្ជាក់ថា iPhone ថ្មីចំនួន២ម៉ូដែលដើរតួជំនួស iPhone SE ដែលជឿជាក់ថា នឹងអាចប្រើប្រាស់ឈ្មោះ iPhone 9 បើទោះបីជាកន្លងមកមានព័ត៌មានជាច្រើនថាវានឹងមានឈ្មោះថា iPhone SE2 ក្តី។ iPhone 9 ថ្មីនេះនឹងមានរូបរាងធំជាង iPhone SE ជំនាន់មុនហើយមានមុខងារពិសេសមួយចំនួនដូចទៅនឹង iPhone 8។ តាមប្រភពដដែល DigiTimes នេះបានបញ្ជាក់ទៀតថា ដូចនេះ Apple នឹងដាក់បង្ហាញ iPhone ថ្មីរបស់ខ្លួនដល់ទៅ៦ម៉ូដែលក្នុងឆ្នាំ២០២០នេះ
January 6, 2020 - សុខភាព
ការរត់ហាត់ប្រាណអាចជួយក្នុងការសម្រកទម្ងន់ តែសូមគិតមួយភ្លេតសិន។ ការសម្រកទម្ងន់គឺជាការដុតបំផ្លាញកាឡូរីក្នុងខ្លួនអ្នកក្នុងអំឡុងពេលហាត់ប្រាណ។ ដូចនេះ ការរត់កាន់តែច្រើនកាឡូរីក្នុងខ្លួនរបស់អ្នកគឺកាន់តែត្រូវបានដុតបំផ្លាញ។ ដូច្នេះ វាអាស្រ័យលើហេតុផលថាបើអ្នករត់កាន់តែច្រើនកាលណា ទម្ងន់របស់អ្នកកាន់តែចុះច្រើនតាមណោះដែរ។ ទោះយ៉ាងណា ពេលណាយើងបានរត់ដល់គោលដៅកាន់តែច្រើនទៅៗ នោះរាងកាយយើងនឹងចាប់ផ្តើមមានតំរូវការអាហារសំរាប់ទ្រទ្រង់រាងកាយមកវិញកាន់តែច្រើនដែរ គឺដើម្បីការពារកុំឲ្យបាក់កម្លាំង ឬឈឺមានរបួសរ៉ាំរៃ។ មួយវិញទៀតពេលណាយើងសំរុកញ៉ាំអាហារទៅតាមការឃ្លានដើម្បីបំពេញកំលាំងដែលបាត់បង់នោះមកវិញមិនមែនជាការល្អនោះទេសំរាប់ការសម្រកទម្ងន់។ អ៊ីចឹងតើអ្នកគួធ្វើដូចម្តេចដើម្បីសម្រកទម្ងន់? ការរត់ជាសកម្មភាពដ៏ប្រសើរបំផុតចំពោះការសម្រកទម្ងន់ ឲ្យតែយើងចេះប្រើប្រាស់វាតាមកម្រិតរង្វាស់នៃរូបមន្តកាឡូរីត្រឹមត្រូវ។ មានន័យថាអ្នកគួតែកាត់បន្ថយកំរិតនៃការញ៉ាំ ហើយធ្វើការរត់ហាត់ប្រាណឲ្យបានគ្រប់គ្រាន់។ ធ្វើការកំណត់គោលដៅ ការដុតបំផ្លាញកាឡូរីប្រហែល ៣០០ ទៅ៥០០ ក្នុងមួយថ្ងៃ។ បន្ថែមលើនេះទៅទៀត ការរត់អាចជួយឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានសមត្ថភាពដុតកំទេចកាឡូរីទាំងនោះ។ ខាងក្រោមនេះជាការរត់ធ្វើលំហាត់ប្រាណ៣យ៉ាងដែលអ្នកគួអនុវត្តន៍តាម៖ ១- របៀបរត់ដើម្បីដុតបំផ្លាញជាតិខ្លាញ់ដោយមានស្ថិរភាព ដូចចំណងជើងខាងលើ អ្នកគួរសាកល្បងរត់ក្នុងកម្រិតត្រឹម ៥០ភាគរយនៃល្បឿនរបស់អ្នកតាមដែលអាចធ្វើបាន។ កាលណាអ្នករត់បានកាន់តែឆ្ងាយខ្លាញ់របស់អ្នកក៏កាន់តែត្រូវបានដុតបំផ្លាញកាន់តែច្រើនដែរ។ ទោះយ៉ាងណាសូមព្យាយាមរត់ក្នុងល្បឿនដែលថេរឲ្យបានយូរ។
January 6, 2020 - ព័ត៌មានជាតិ
ដោយមានការសហការជាមួយក្រុមគ្រូពេទ្យប្រទេសអូស្ត្រាលី ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នឹងផ្តល់ជូនការពិនិត្យ និងព្យាបាលជំងឺ ដែលបណ្តាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែក ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។ យោងតាមការប្រកាសរបស់មន្ទីរពេទ្យបានឲ្យដឹងថា៖ “ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូនការពិនិត្យ និងព្យាបាលជម្ងឺ ដែលបណ្តាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែក ដូចជា ការបាត់បង់គំហើញដោយមិនដឹងមូលហេតុ ឬក្រោយការប៉ះទង្គិចក្បាល ការបាត់បង់គំហើញដោយមិនដឹងមូលហេតុ ឬក្រោយការប៉ះទង្គិចក្បាល ការបាត់បង់ផ្នែកណាមួយនៃការមើលឃើញ ភ្នែកស្រលៀង ត្របកភ្នែកធ្លាក់ចុះ ឬទាញឡើងទៅលើ ឬញាក់ខុសធម្មតា។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្ថិតនៅតាមបណ្តោយមហាវិថី យោធពលខេរមៈភូមិន្ទ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ
January 6, 2020 - ព័ត៌មានជាតិ
ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានបង្ហោះសាររំលែកទុក្ខ ចំពោះជនរងគ្រោះដែលបានស្លាប់ក្នុងឧប្បទ្ទហេតុបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប។ ដោយខាងក្រោមនេះជាសាររំលែកទុក្ខពីឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន៖ “ខ្ញុំមានអារម្មណ៍សោកស្តាយជាពន់ពេកក្រោយពីបានទទួលព័ត៌មានស្តីពីឧបទ្ទវហេតុបាក់អាគារដែលបានកើតឡើងនៅខេត្តកែប កាលពីថ្ងៃទី៣ ខែមករា។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ។ ខ្ញុំសូមបួងសួងដល់ជនរងគ្រោះដែលបានចែកឋានសូមឲ្យវិញ្ញាណក្ខន្ធទៅកាន់សុគតិភព។ ខ្ញុំសូមឲ្យជនដែលរងរបួស សូមឆាប់ជាសៈស្បើយ”។ សូមរំលឹកថាសរុបជនរងគ្រោះដែលសង្រ្គោះយកចេញបានពីអគារគឺមានចំនួន ៥៩នាក់ ក្នុងនោះមានជនរងគ្រោះស្លាប់៣៦នាក់ (ស្រី១៤នាក់) និងជនរងគ្រោះដែលមានជីវិតនៅរស់គឺមាន ២៣នាក់ (ប្រុស១៥ និងស្រី៨នាក់)។ សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុងសសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤:៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ អាគារខាងលើនេះ
January 6, 2020 - ព័ត៌មានជាតិ
មុននេះបន្តិចយោងតាមគណនី ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានសរសេរឲ្យដឹងពីករណីយុវជន៣ នាក់ចូលទៅផឹកស៉ី ដល់យប់ជ្រៅហើយមិត្តភក្តិគេចខ្លួនអស់សល់ម្នាក់ឯង អត់មានលុយឲ្យម្ចាស់ហាង ភ័យខ្លាចគេវាយ ប្រាប់គេថាស្គាល់ស្នងការខេត្តបន្ទាយមានជ័យ លោក អាត់ ខែម។ ក្រោយពីលោកស្នងការបានជួបគឺមិនដែលស្គាល់គ្នាទេ តែដោយក្តីអាណិតជួយលុយ 200,000 រៀលឲ្យទៅសងម្ចាស់ហាងគេ។ គណនីឈ្មោះស្នងការខេត្តបន្ទាយមានជ័យដដែលបានសរសេររៀបរាប់លើផេកថា៖ “យុវជននេះគាត់ចូលហាងស៊ីផឹក គ្នាបីនាក់ យប់ជ្រៅ ម៉ោង2ហើយ អ្នកមកជាមួយ គេគេចខ្លួនអស់សល់ម្នាក់ឯង គ្មានលុយថ្លៃស៊ីផឹកគេ គេសួរស្គាល់អ្នកណាខ្លះ គាត់ឆ្លើយថាគាត់ស្គាល់អ៊ំ អាត់ ខែម ម្ចាស់ហាងរាយការណ៍មកលោក ស្នងការ ទាំងយប់ លោកស្នងការចាត់កំលាំងឲ្យទៅអញ្ជើញគាត់មកសួរនាំ តាមសេចក្តីរាយការណ៍ម្ចាស់ហាង ព្រឹកឡើង
January 6, 2020 - សង្គម
ជារឿងមួយគួរឲ្យអាណិតអាសូរដោយមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញករណីស្រ្តីមេម៉ាយកូន៣មួយរូបបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលកូនប្រុសស្រីតូចៗទាំង៣។ ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស៊ូ ចន្ទ័លក្ខិណា ប្រកបរបរលក់ផលិតផលនៅតាមអនឡាញ បានដឹកអីវ៉ាន់ឲ្យភ្ញៀវដោយខ្លួនឯងរហូតបានជួបគ្រោះថ្នាក់ត្រូវរថយន្តក្រុងបុកនិងកិនពីលើបណ្តាលឲ្យស្លាប់គួរឲ្យអាណិតអាសូរ នៅផ្លូវ271 ។ ពុំមានព័ត៌មានលម្អិតលើករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដោយក្រុមគ្រួសារជនរងគ្រោះបានស្នើឲ្យមានយុត្តិធម៌លើសពជនរងគ្រោះ ខណៈពុំមានអ្នកចេញមុខទទួលខុសត្រូវចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះឡើយ។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Hul Kangha Pk បានសរសេររៀបរាប់ថា៖ “”សែនអាសូរណាស់ក្មួយៗអើយ ក្មួយៗនៅតូចពេកហើយ កូនបង៤ឆ្នាំ បន្ទាប់២ឆ្នាំ កូនពៅទើបតែ៥ខែ មច្ចុរាជអើយ ហេតុអ្វីសាហាវម្ល៉េះប្អូនខ្ញុំជាស្រ្តីមេម៉ាយណា។ គ្នាខំលក់អ៊នឡាញ ហើយខំដឹកខ្លួនអែងអោយភ្ញៀវ បែរជាមកត្រូវឡានក្រុងមកបុក ហើយកិនគ្នាទៀត ដឹងអត់ប្អូនខ្ញុំត្រូវមើលថែកូនតូចៗគាត់ ហេតុម្តេចមកពង្រាត់គ្នាពីកូនទៀត អត់ចេះគិតម៉ងហី ព្រហ្មលិខិតឯងនេះសាហាវហាក។ នាងខ្ញុំសូមលើកម្រាមដៃដប់ ដល់បងប្អូន ដែរបានរស់នៅផ្លូវ271
January 6, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ ផ្ទះឈើប្រក់ស័ង្កសី១៥ល្វែង ស្មើ១៦០គ្រួសារ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្រុមទី០១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។ តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ការឆាបឆេះនេះ មូលហេតុពុំទាន់ដឹងគឺកំពុងស្ថិតក្នុងការស្រាវជ្រាវ ។ ក្នុងការឆាបឆេះនេះ បណ្តាលឲ្យឆេះផ្ទះអស់១៥ល្វែង ប្រហែល១៦០បន្ទប់ ស្មើនឹង១៦០គ្រួសារ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។ ប្រតិបត្តិការណ៍សង្គ្រោះបានពន្លត់ចប់នៅម៉ោង៣និង០០នាទីនា ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០៕
January 6, 2020 - បច្ចេកវិទ្យា
នាពេលកន្លងមក មានព័ត៌មានលេចធ្លាយមួយថា ក្រុមហ៊ុន Samsung បានផ្លាស់ប្តូរឈ្មោះថ្មីនៅលើត្រកូល Galaxy S ដោយប្តូរពី Galaxy S11 ទៅជា Galaxy S20 វិញសម្រាប់ឆ្នាំ២០២០ នេះ។ មកដល់ពេលនេះក្រុមហ៊ុនផលិតស្មាតហ្វូនយក្សរបស់កូរ៉េខាងត្បូង Samsung បានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់បង្ហាញម៉ូដែលថ្មីៗចុងក្រោយបំផុតរបស់ខ្លួនហើយក្នុងនោះ Galaxy S20 នឹងអាចចេញមកមុនគេតែម្តងទោះបីជាមិនទាន់មានការអះអាងផ្ទាល់ដោយក្រុមហ៊ុន Samsung ថាមានម៉ូដេលណាខ្លះដែលនឹងអាចមានវត្តមានក្នុងព្រឹត្តិការណ៍ឆ្នាំ២០២០នេះក្តី។ នៅក្នុងវិដេអូមួយដែលត្រូវបានបង្ហាញដោយគណនេយ្យ Vimeo របស់ក្រុមហ៊ុន Samsung ដែលត្រូវបានកត់សំគាល់ឃើញដោយគណនេយ្យ Twitter ដែលមានឈ្មោះថា water8192 នោះអាចបង្ហាញយើងឲ្យឃើញនូវព័ត៌មានចំនួន ដែលបញ្ជាក់ថា Galaxy
January 6, 2020









