Khmernote Media
  • PR

    សំឡេងពីរោះក្រអួនក្រអៅ និងមានទឹកដមរបស់បេក្ខជន The Mask Singer Cambodia ម្នាក់បានអង្រួនឆាកកម្មវិធីឲ្យកក្រើកគគ្រឹកគគ្រេងមិនអាចបំភ្លេចបានកាលពីយប់ថ្ងៃសៅក្នុងកម្មវិធី The Mask Singer Cambodia សប្តាហ៍ទី 8 ។ បេក្ខភាព The Mask Singer Cambodia ដែលមានឈ្មោះថាកំពូល SAMURAI បានឆក់បេះដូងទស្សនិកជនមិនតិចទេ ឲ្យលង់និងពេញចិត្តនឹងសមត្ថភាពច្រៀងរបស់លោក។ គ្រាន់តែចាប់ផ្ដើមច្រៀងបានមួយឃ្លា ម្នាក់ៗក៏ស្រែកហ៊ោគិលពេញស្ទូឌីយោ អមជាមួយបទភ្លេងបែបស្រទន់លាយ កន្ត្រាក់អារម្មណ៍ទៀត កាន់តែធ្វើឲ្យកម្មវិធីនេះមានភាពអស្ចារ្យ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺនៅពេល ដែលដោះរបាំងមុខចេញ បេក្ខជនដែលមានសំឡេងពីរោះមិនធម្មតាម្នាក់នេះគឺជា ពេជ្រ ចេត្រា សោះ

    January 9, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់យ៉ាងសាហាវនៅតុអង្គុយញ៉ាំអី។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៩ ខែមករាឆ្នាំ ២០២០ ស្ថិតនៅក្នុងហាងយីហោ “ហេបភីណេស” ស៊ុបនិងខារ៉ាអូខេគ្រួសារ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ៦៣ ក្នុងសង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយត្រូវបានខ្មាន់កាំភ្លើងបាញ់មួយគ្រាប់ចំសៀតថ្កាស្លាប់ភ្លាមៗតែម្តង។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានបុរសគ្នា៤នាក់បានចូលមកក្នុងហាងកើតហេតុខាងលើ បន្ទាប់មកធ្វើការកម្មង់ម្ហូប ស្រាប់តែមិនទាន់បានកម្មង់ផងក៏មានបុរសម្នាក់ក្នុងចំណោម៤នាក់ ដែលជាខ្មាន់កាំភ្លើងបានងើបឈរ រួចដកកាំភ្លើងបាញ់មកលើជងរងគ្រោះចំសៀតថ្កាមួយគ្រាប់ បន្ទាប់ទម្លាក់កាំភ្លើងចោលរួចបុរសទាំង៣នាក់នោះក៏បានគេចខ្លួនឡើងជិះឡានចេញទៅបាត់តែម្តង។ ក្រោយកើតហេតុប្រជាពលរដ្ឋនៅម្តុំនោះបានរាយការណ៍ទៅកាន់សមត្ថកិច្ច ដើម្បីមកធ្វើការពិនិត្យកោសលវិច្ចិយនៅកន្លែងកើតហេតុ និងកំណត់មុខសញ្ញាជនដៃដល់ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ រូបភាព៖ ពីលោក ប៉ូចគឹមសុខ

    January 9, 2020
  • ព័ត៌មានជាតិ

    ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងដោយកាលពីពេលថ្មីៗនេះ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានប្រើប្រាស់រ៉ឺម៉កកង់បីជាច្រើនគ្រឿងធ្វើដំណើរជុំវិញទីក្រុងភ្នំពេញ។ ការប្រើប្រាស់រ៉ឺម៉កកង់បីជាមធ្យោបាយធ្វើដំណើរនេះក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត អាមេរិក-កម្ពុជា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ។ ក្រៅពីនេះលោកឯកអគ្គរដ្ឋទូតអាមេរិក ក៏បានចូលអុជធូបនៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។ មិនត្រឹមតែប៉ុណ្ណោះនៅល្ងាចថ្ងៃដដែលស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានរៀបចំពិធីអបអរខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងសហរដ្ឋអាមេរិក ដោយមានកម្មវិធីសម្តែងសិល្បៈ រាំកម្សាន្តផងដែរ៕ រូបភាព៖ រូបថត៖ ឯល វឌ្ឍនៈ ប្រភព៖ ក្រសួងព័ត៌មាន

    January 9, 2020
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ មានការរៀបចំធ្វើព្រះ​ពិធី​បង្សុកូល​ឧទ្ទិស​មហា​ព្រះកុសល​ ថ្វាយ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ សម្តេច​រាជ​បុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ទេពនាថ​វដ្តី​ឯក​ ក្នុង​ឱកាស​ខួប​ថ្ងៃ​ប្រសូត​ គម្រប់​៧៧ព្រះ​វស្សា​​ នៅក្នុង​វត្ត​បទុមវតី​រាជ​វរារាម។ ដោយមានការ​យាង​ និង​អញ្ជើញ​ចូលរួម​ដោយ​ សម្តេច​រាជ​បុត្រី​ព្រះ​អនុជ​ នរោត្តម​ អរុណ​រស្មី​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ និង​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ ស៊ីសុវត្ថិ​ កល្យាណ​ទេវី​ ព្រះ​បុត្រី​​ នៃ​សម្តេច​រាជ​បុត្រី​ព្រះ​រៀម​ ព្រមទាំង​លោកគ្រូ​ អ្នក​គ្រូ​ នាដការបាំ​ព្រះ​រាជ​ទ្រព្យ​ជាច្រើន​រូបផងដែរ។ សូមរំលឹកថាសម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០

    January 8, 2020
  • បច្ចេកវិទ្យា

    កន្លងមកអ្នកតាមដានព័ត៌មានបច្ចេកវិទ្យាបានដឹងហើយថា មានករណីជាច្រើន ដែលក្រុមហ៊ុន Samsung បានប្រើប្រាស់ការរចនាតាមម៉ូដរបស់ Apple រឺក៏ចំលង ដោយផ្ទាល់តែម្តងក៏មាន។ ឥឡូវនេះយីហោរបស់ប្រទេសកូរ៉េមួយនេះសាជាថ្មីត្រូវបានគេមើលឃើញថា បានលួចចម្លងរូបសញ្ញាសម្គាល់របស់ Apple ហើយបានប្រើវានៅក្នុងព្រឹត្តិការណ៍ keynote CES ឆ្នាំ២០២០ ទៀតផង។ ព្រឹត្តិការណ៍ CES ឆ្នាំ ២០២០ របស់ Samsung ក្រុមហ៊ុនបានបង្ហាញនូវលក្ខណៈពិសេសជាច្រើនរបស់ Samsung Pass ផងមុខងារគ្រប់គ្រងលេខសម្ងាត់ និងសេវាកម្មផ្ទៀងផ្ទាត់អ្នកប្រើប្រាស់ដទៃទៀត ដែលជាកម្មវិធីតំឡើងជាមុននៅលើស្មាតហ្វូន និងថេប្លេតមួយចំនួនរបស់ខ្លួន។ អ្នកទស្សនា និងអ្នកសរសេរប្លុកមួយចំនួនបានកត់សម្គាល់ឃើញថា Samsung កំពុងប្រើរូបតំណាង ដែលមើលទៅដូចរូបតំណាងសម្គាល់របស់

    January 8, 2020
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ ជនសង្ស័យក្នុងករណីឆបោកតាមទូរស័ព្ទត្រូវបានអស់លក្ខណ៍ ក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។ ជនសង្ស័យមានឈ្មោះះ វេន យន អាយុ៥២ឆ្នាំ ចំណែកឯជនរងគ្រោះមានឈ្មោះ ប៉ែន សាវី ភេទស្រី អាយុ៦៨ឆ្នាំ ស្នាក់នៅតំបន់រោងជប៉ុនភូមិសាស្រ្ត ឃុំសុចិត្រ ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ។ យោងតាមការបញ្ជាក់ពីឈ្មោះ ប៉ិច ស៊ីវ ភេទប្រុស អាយុ៤៦ឆ្នាំត្រូវជាកូនប្រសាររបស់ជនរងគ្រោះបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមករា មានលេខទូរសព្ឌ័ 067  936 708 បានតេមកទូរស័ព្ទរបស់គាត់លេខ012 217 330 និយាយថា ម្តាយរបស់បងខ្ចីម៉ូតូរបស់ខ្ញុំជិះទៅបុកកូនអ្នកធំ ហើយខាងជនរងគ្រោះទារសំណង 17000$ (មួយម៉ឺនប្រាំពីរពាន់ដុល្លា) បើមិនបានមិនមានជីវិតទៅផ្ទះវិញទេ

    January 8, 2020
  • បច្ចេកវិទ្យា

    ថ្មីៗនេះ ក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោក OPPO បានពញាក់អារម្មណ៍ អ្នកគាំទ្រ និង អតិថិជនរបស់ខ្លួន តាមរយៈមុខងារ “Peer-to-Peer Transmission Alliance” ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ OPPO ColorOS 7 (Android 10) អាចបញ្ចូនរូបភាព វីដេអូ និង ឯកសារ ទៅកាន់ស្មាតហ្វូន Android 10 ម៉ាកដទៃទៀត បានយ៉ាងងាយស្រួល រហ័សទាន់ចិត្តបំផុត (Just one click) មិនចាំបាច់ត្រូវការ Internet នេះបើយោងតាមសេចក្តីប្រកាសលើគេហទំព័រផ្លូវការរបស់ OPPO

    January 8, 2020
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះ មានករណីគ្រោះរញ្ជួយដីកំរិត ៤.៩ រ៉ិចទ័រ បានវាយប្រហារនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់។ ការរញ្ជួយដីនេះបានកើតឡើងនៅចម្ងាយប្រមាណ ៦ គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុង Borazjan នៅភាគនិរតីរបស់ប្រទេសនៅព្រឹកថ្ងៃពុធនេះ។ ទីតាំងនៃការរញ្ជួយដីនេះមានចម្ងាយប្រហែល ៤០ ម៉ាយ (ប្រហែលជាង៦០ គីឡូម៉ែត្រ) ពីរោងចក្រថាមពលនុយក្លេអ៊ែរនៅទីក្រុង Bushehr ដែលជាទីតាំងនៃកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាសរបស់អ៊ីរ៉ង់។ ការរញ្ជួយដីនេះបានកើតឡើងនៅថ្ងៃតែមួយ ដែលប្រទេសអ៊ីរ៉ង់បានវាយប្រហារទៅលើកងទ័ពសហរដ្ឋអាមេរិកជាមួយនឹងគ្រាប់មីស៊ីលផ្លោង និងយន្តហោះដឹកអ្នកដំណើរមួយគ្រឿងផ្ទុកមនុស្សចំនួន ១៧៦ នាក់បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះចេញពីទីក្រុងតេអេរ៉ង់។ នេះជាការរញ្ជួយដីលើកទី ២ ហើយដែលវាយប្រហារតំបន់នេះក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ។ គ្រោះរញ្ជួយដីកម្រិត ៥.១ រ៉ិចទ័របានវាយប្រហារតំបន់តែមួយក្បែររោងចក្រថាមពលកាលពីថ្ងៃទី២៦ ខែធ្នូ កន្លងទៅ៕ អត្ថបទ៖

    January 8, 2020
  • PR

    បន្ទាប់ពីបានស្ងាត់មួយរយៈពេលនៃស្មាតហ្វូនត្រកូល Y ពេលនេះក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការពន្លេចចេញនូវម៉ូឌែលកូនពៅ vivo Y15 ជាមួយនឹងជម្រើសពណ៌ថ្មីដែលជាពណ៌បី Phantom Black ដែលវាមានលក្ខណៈបែបខ្មៅប្រដេញនូវរលកពណ៌ដ៏ស្រទន់បែកឆ្នូតៗ មើលមកពិតជាមានភាពទាក់ទាញចិត្តសម្រាប់មនុស្សគ្រប់វ័យតែម្តង។ ដូច្នេះនៅពេលនេះសម្រាប់ម៉ូឌែល Y15 គឺមានជម្រើសដល់ទៅ 3 ពណ៌គឺ៖ ពណ៌ Burgundy Red ពណ៌ Aqua Blue នឹងជម្រើសពណ៌ថ្មីចុងក្រោយ Phantom Black ដោយលោកអ្នកអាចធ្វើការជ្រើសរើសបានថា តើជម្រើសពណ៌មួយណាដែលសាកសមសម្រាប់អ្នក? រីឯសម្រាប់តម្លៃលក់របស់ស្មាតហ្វូន vivo Y15 នេះវិញនៅរក្សាជាមួយនឹងកញ្ចប់តម្លៃដ៏ដែរគឺ $179 ។

    January 8, 2020
  • ព័ត៌មានជាតិ

    នៅថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ដោយមានការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យ លោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋានស៊ើប និងអនុវត្តនីតិវិធី សហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញចេញ ជនជាតិចិនចំនួន ៦១នាក់ ស្រី ០៦នាក់ ។ លោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋាន បានឲ្យដឹងថា

    January 8, 2020