- Khmernote Media
- ព័ត៌មានជាតិ
ឥណ្ឌូនេស៊ី៖ អាជ្ញាធរប្រចាំទីក្រុតចាកាតា ប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ថា រហូតមកទល់នឹងពេលនេះចំនួនអ្នកស្លាប់ដោយសារបញ្ហាទឹកជំនន់បានកើនដល់ចំនួន ៦៦ នាក់ហើយ។ ក្រៅតែពីមានមនុស្សស្លាប់ក៏មានដែរ មនុស្ស ២ នាក់ផ្សេងទៀតត្រូវបានបាត់ខ្លួនរកមិនឃើញ ហើយគេក៏មិនដឹងថាមនុស្សទាំងពីរនាក់នោះត្រូវស្លាប់ ឬរសាត់អណ្ដែតទៅដល់ទីណានោះទេ។ បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីឯនោះវិញបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ផ្ទះរាប់ពាន់ខ្នងនៅក្នុងសហគមន៍ចំនួន ១៥៨ ត្រូវបានបំផ្លាញខ្ទេចខ្ទីដោយទឹកជំនន់ ខណៈប្រជាពលរដ្ឋប្រមាណជា ១៧៣ ០០០ នាក់ត្រូវជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព។ ពេលនេះរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកំពុងដុតដៃដុតជើងដើម្បីជួយផ្តល់ស្បៀងអាហារ និងថ្នាំពេទ្យដល់ប្រជាពលរដ្ឋទាំង ១៧៣ ០០០ នាក់ ឲ្យបានទាន់ពេលវេលា ខណៈភ្លៀងនៅបន្តធ្លាក់និងជំរុញឲ្យស្ថានភាពទឹកជំនន់កាន់តែអាក្រក់ឡើងៗ។ សូមរម្លឹកជូនថា ទឹកជំនន់បានផ្តើមកើតមានឡើងយ៉ាងឆាប់រហ័សកាលពីថ្ងៃឆ្លងឆ្នាំ ២០១៩ ចូល ២០២០ ហើយគេមិនទាន់ដឹងច្បាស់ថា ទឹកជំនន់នឹងថយចុះទៅវិញនៅពេលណានោះទេ៕
January 9, 2020 - PR
ភ្នំពេញថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២០៖ ដើម្បីអបអរ និងបើកទំព័រឆ្នាំថ្មីនៃផលិតផល សាមសុង ដែលមានការគាំទ្រយ៉ាងច្រើនលើសលុបក៏ដូចជាការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាថ្មីចុងក្រោយដ៏អស្ចារ្យរបស់ខ្លួន ក្រុមហ៊ុន សាមសុង បានប្រារព្ធពិធីជួបជុំយ៉ាងឱឡារិកជាមួយគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន សាមសុង អាជីវករលក់ដុំ លក់រាយយ និងស្ថាប័នអ្នកសារព័ត៌មានជាច្រើន ទូទាំងប្រទេសដែលស្ថិតក្នុងបរិយាកាសដ៏សប្បាយរីករាយជាទីបំផុតមិនអាចបំភ្លេចបាននៅ សណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់។ គួរបញ្ជាក់ថាគោលបំណងចម្បងក្នុងការបង្កើតកម្មវិធីជួបជុំនេះឡើងគឺដើម្បីថ្លែងអំណរគុណដល់អាជីវករលក់ដុំ លក់រាយទាំងអស់ដែលបានគាំទ្រ និងជឿជាក់លើគ្រប់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចរបស់សាមសុង ក៏ដូចជាអបអរសាទរឆ្នាំថ្មីផងដែរ។ ក្នុងកម្មវិធីជប់លៀងនេះក្រៅពីការទទួលទានអាហារពេលល្ងាចដ៏មានឱជារសក្រុមហ៊ុន សាមសុង ក៏បានដាក់បង្ហាញនូវគ្រឿងបរិក្ខារអេឡិចត្រូនិចទំនើបៗជំនាន់ចុងក្រោយជាច្រើនម៉ូឌែលដែលកំពុងពេញនិយម និងទទួលបានការគាំទ្រខ្លាំងបំផុតនៅលើទីផ្សារក្នុងប្រទេសកម្ពុជាដែលក្នុងនោះរួមមានដូចជា៖ កំពូលទូរទស្សន៍ឆ្លាតវៃបំផុត Samsung QLED 8K ,ម៉ាស៊ីនត្រជាក់, ទូទឹកកក, ម៉ាស៊ីនបោកសម្លៀកបំពាក់ផងដែរ។ ឆ្លៀតក្នុងឱកាសដ៏សែនមនោរម្យ និងសប្បាយរីករាយនេះ
January 9, 2020 - សិល្បៈ
បន្ទាប់ពីក្រសួងសាធារណការនិងដឹកជញ្ជូនបានដាក់ឱ្យដំណើរការជាផ្លូវការ នូវការដាក់លក់ផ្លាកលេខពិសេស ស្រាប់តែមានផ្លាកលេខពិសេសផ្ទាល់ខ្លួនជាច្រើនត្រូវបានគេប្រទះឃេីញបំពាក់លើរថយន្តស៊េរីទំនើបៗ និងបានធ្វើចរាចរណ៍នៅតាមដងផ្លូវ។ ក្នុងនោះដែរ ចំពោះម្ចាស់ផ្លាកលេខពិសេសផ្ទាល់ខ្លួនដែលមានឈ្មោះ S.SOLIKA ដែលបំពាក់លើរថយន្តស៊េរីទំនើបម៉ាក Lexus 570 និងបានធ្វើចរាចរណ៍មុនគេនោះ គឺជារបស់ពិធីការិនីប្រចាំទូរទស្សន៍បាយ័ន អ្នកនាង ស៊ឹម សូលីកា។ បើយោងតាមការបង្ហោះរបស់ផេក សិល្បករកម្ពុជា បានឲ្យដឹងថា៖ “សិល្បករសិល្បការិនីដែលប្រើរថយន្តផ្លាកជាអក្សរមុនគេ គឺ ឯកឧត្តម អេង រីទ្ធី និងលោកជំទាវ សុឹម សូលីកា ដែលជាអតីតតារាភាពយន្តនិងជាពិធីករពិធីការនី ។ មួយរយៈពេលប៉ុន្មានថ្ងៃនេះឃើញមានការរិះគន់ជាច្រើនលើបណ្តាញសង្គម Facebook ទាក់ទងទៅនឹងការប្រើប្រាស់ស្លាកជាអក្សរមួយនេះ ពិសេសគឺតម្លៃតែម្តង តែទោះបីជាយ៉ាងណាទោះបីជាមានការរិះគន់ក៏ដោយក៏មានមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋនៅតែកម្មង់ស្លាកជាអក្សរជាច្រើនដែរ
January 9, 2020 - បច្ចេកវិទ្យា
ជារឿយៗមានរឿងភ្ញាក់ផ្អើលកើតឡើងនៅក្នុងព្រឹត្តិការណ៍តាំងពិពណ៍ដ៏ធំបំផុតលើលោក CES ដោយសារតែក្រុមហ៊ុននានាបាននាំគ្នាបង្អួតបច្ចេកវិទ្យាទំនើបៗដាក់គ្នា។ឆ្នាំ២០២០នេះ CES នៅទីក្រុង Las Vegas ដែលកំពុងដំណើរការក៏កំពុងទាក់ទាញចិត្តអ្នកតាមដានមិនអន់នោះដែរ។ ក្នុងនោះអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់បច្ចេកវិទ្យាកំព្យូទ័រវិញ ក្រុមហ៊ុន Lenovo បានបង្ហាញស្នាដៃដ៏អស្ចារ្យមួយទៀត ដែលជឿជាក់ថា មិនទាន់មានអ្នកណាធ្វើបាននៅឡើយ។ គ្រប់គ្នាធ្លាប់លឺ និងឃើញពីស្មាតហ្វូនអេក្រង់បត់បាន តែលើកនេះកំព្យូទ័រដែលអាចបត់អេក្រង់បានគឺបានលេចរូរាងឡើង និងជាផលិតផលរបស់ក្រុមហ៊ុនមួយនេះ។ ក្រុមហ៊ុន Lenovo បានហៅកំព្យូទ័ររបស់ខ្លួនថា លេបថប ដែលអាចបត់អេក្រង់បានដំបូងគេបង្អស់នៅលើលោក (the world’s first foldable PC) ហើយវាត្រូវបានហៅ ឈ្មោះថា ThinkPad X1 Fold ដោយបើយើងក្រឡេងមួយភ្លែតទៅវាមានរូបរាងដូចទៅនឹងថេប្លេតធម្មតាមួយដោយសារតែទំហំរបស់វាមានតែត្រឹម១៣,៣អ៊ិញប៉ុណ្ណោះហើយគេអះអាងថា
January 9, 2020 - ព័ត៌មានជាតិ
ខេត្តកំពត៖ សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីនគរបាលស្រុកដងម្នាក់ កាលពីពេលថ្មីនេះ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ពីបទឆបោក លុយ៨៥០០$ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ រហូតបច្ចុប្បន្ន (ដោយភូតកុហកថា៖ ធានាជួយឲ្យចូលបម្រើក្របខណ្ឌមន្ត្រីនគរបាលជាតិ) ប្រព្រឹត្តនៅភូមិព្រៃសំណាងក្រោម ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត។ មន្ត្រីនគរបាលស្រុកដងទង់បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ហ៊ឹម ទូច ភេទប្រុស អាយុ៣៥ឆ្នាំ បច្ចុប្បន្នភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត មុខរបរមន្ត្រីនគរបាល ឋានន្តរស័ក្គិ អនុសេនីយ៍ទោ ឋានៈអនុប្រធានផ្នែកសន្តិសុខ នៃកម្លាំងអធិការដ្ឋាននគរបាលស្រុកដងទង់ ។
January 9, 2020 - សិល្បៈថ្ងៃនេះ នាយចឺម ឡើងផ្ទះថ្មីមានតម្លៃជាង២០មុឺនដុល្លារ ដែលជាផ្ទះធ្វើជូនអ្នកមានគុណទាំងពីរ នៅខេត្តកំពងស្ពឺ
នាយ ចឺម តារាចម្រៀងប្រុសប្រចាំផលិតកម្ម សាន់ដេ និងជាអតីតតារាកំប្លែងមានប្រជាប្រិយភាពមួយរូបប្រចាំក្រុមពែកមី។ សង្កេតឃើញថាបច្ចុប្បន្ននេះនាយ ចឺម ហាក់មានភាពមមាញឹកជាខ្លាំងដោយលោកតែងចេញមុខតាមកម្មវិធីទូរទស្សន៍ ខនសឺត ព្រមជាមួយបទចម្រៀងថ្មីៗជាច្រើនបទ។ យ៉ាងណាមិញនៅថ្ងៃនេះយោងតាមប្រភព សិល្បករកម្ពុជា បានឲ្យដឹងថា នាយចឺម បានរៀបចំកម្មវិធីជប់លៀងឡើងផ្ទះវីឡាថ្មី មានតម្លៃជាង២០មុឺនដុល្លា នៅខេត្តកំពងស្ពឺ ដែលជាផ្ទះធ្វើជូនអ្នកមានគុណទាំងពីរ នៅឯស្រុកកំណើត ដែលកម្មវិធីធ្វើឡើងនៅល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២០នេះ។ ដោយនាយចឺម បានអញ្ជើញអ្នកសិល្បៈជាច្រើនអោយចូលរួម ជាពិសេសក្នុងពិធីឡើងគេហដ្ឋានថ្មីរបស់នាយ ភ្ញៀវទាំងអស់តម្រូវអោយស្លៀកសំលៀកបំពាក់ពណ៌មាសផងដែរ។ គួរបញ្ជាក់ថា គេហដ្ឋានថ្មីតម្លៃ ជាង២០ម៉ឺនដុល្លារ មានទីតាំងស្ថិតនៅភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
January 9, 2020 - សង្គម
ថ្មីៗនេះក្រសួងសាធារណការនិងដឹកជញ្ជូន បានធ្វើការប្រកាសដាក់លក់ផ្លាកលេខពិសេសជាផ្លូវការ។ ផ្លាកលេខពិសេសដែលអាចប្រើប្រាស់តកូនតចៅនេះដែរ ត្រូវបានដាក់លក់ក្នុងតំលៃទាបបំផុតចាប់ពី ២លានរៀលឡើងទៅ ហើយសាធារណៈជនអាចធ្វើការទិញផ្លាកលេខនេះទៅប្រើប្រាស់បាន។ ក្នុងនោះផងដែលតារាសម្តែងកញ្ញា សូ ដានីតា ក៏បានដាក់សំនួរមួយចំនួនសាកសួរដល់រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ពាក់ព័ន្ធនឹងបញ្ហាមួយចំនួនចំពោះការមិនដាក់អក្សរ និងលេខ ខ្មែរ និងវិធានការពេលរថយន្តបំពាក់ផ្លាកលេខផ្ទាល់ខ្លួនបានបង្កគ្រោះថ្នាក់ចរាចរណ៍ហើយរត់គេចខ្លួនបាត់។ ដោយតារាសម្តែងរូបនេះបានសរសេររៀបរាប់ថា៖ “នាងខ្ញុំ សូ ដានីតា សុំសួរប៉ុន្មានសំនួរ ទៅ ឯ/ឧទេសរដ្ធមន្ត្រី ស៊ុន ចាន់ថុល និងសុំឆ្ងល់បន្តិចចំពោះផ្លាកលេខរថយន្តកម្ពុជាដែលប្រើបានមួយជីវិត។ ១- ស្លាកលេខកម្ពុជា ហេតុអី លេខនិងឈ្មោះ មិនដាក់លេខខ្មែរ និង អក្សរខ្មែរ? ២- ពេលប្តូររថយន្តអាច ផ្លាស់ប្តូរដោះដាក់រថយន្តថ្មី
January 9, 2020 - ព័ត៌មានជាតិ
ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីការប្រកួតប្រជែងល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់ជាតិលើកទី៩ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា បានរកឃើញបេក្ខជនឆ្នើមទាំង៣រូបហើយ។ ដោយជ័យលាភីលេខ១ បានទៅលើ វ៉ាន់ ស្រីពេជ្រ មកពីវិទ្យាល័យទួលទំពូង, ជ័យលាភីលេខ២ បានទៅលើ ប្រាក់ ស្រីតូច មកពីសាលារៀនជំនាន់ថ្មី វិ.ព្រះស៊ីសុវត្ថិ ចំណែក ជ័យលាភីលេខ៣ បានទៅលើ ញ៉េប បុញ្ញាឬទ្ធិ មកពី សាលាអ៊ីធូស្ទេមអេឌូខេសិន ព្រះយុគន្ធរ។ បេក្ខជនឆ្នើមជ័យលាភីលេខ១ដល់លេខ៣ នឹងតំណាងកម្ពុជា ទៅចូលរួមការប្រកួតល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់តំបន់ ASEAN Quiz Regional Level 2020 នៅប្រទេសសិង្ហបុរី៕
January 9, 2020 - ព័ត៌មានជាតិ
ខេត្តកែប៖ រដ្ឋបាលខេត្តកែប និមន្តព្រះសង្ឃជាង១០០អង្គ ធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនជនរងគ្រោះ៣៦នាក់ដែលស្លាប់ក្នុងអគារបាក់រលំនៅក្រុងកែប។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃ០៨ ខែមករា ឆ្នាំ២០២០ ទីកន្លែងអគាររលំបាក់ ក្រោមវត្តមានឯកឧត្តមកែន សត្ថា អភិបាលខេត្តកែប និងវត្តមានឯកឧត្តមសំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប។ សូមរំលឹកថាសរុបជនរងគ្រោះដែលសង្រ្គោះយកចេញបានពីអគារគឺមានចំនួន ៥៩នាក់ ក្នុងនោះមានជនរងគ្រោះស្លាប់៣៦នាក់ (ស្រី១៤នាក់) និងជនរងគ្រោះដែលមានជីវិតនៅរស់គឺមាន ២៣នាក់ (ប្រុស១៥ និងស្រី៨នាក់)។ សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុងសសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤:៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ អាគារខាងលើនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០% ហើយដែលបានបាក់រលំនៅពេលដែលចាក់ប្លង់សេជាន់លើបង្អស់៕ ប្រភព៖ លោក ហ៊ុយ
January 9, 2020 - ព័ត៌មានជាតិ
កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតិយភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានធ្វើការប្រកាសដាក់លក់ជាផ្លូវការនូវផ្លាកលេខពិសេស ដោយផ្លាកលេខពិសេសនេះអាចប្រើប្រាស់តកូនតចៅបាន ដែលត្រូវបានដាក់លក់ក្នុងតំលៃទាបបំផុតចាប់ពី ២លានរៀលឡើងទៅ ហើយសារធារណៈជនអាចធ្វើការទិញផ្លាកលេខនេះទៅប្រើប្រាស់បាន។ ផ្លាកលេខពិសេសនេះ អាចធ្វើការដាក់តួអក្សរនិងលេខ បានរហូតដល់ទៅ៨ខ្ទង់យ៉ាងច្រើនបំផុត ហើយផ្លាកលេខខ្លះតម្រូវអោយមានការដេញថ្លៃ ខ្លះទៀតតម្រូវអោយមានការស្នើរសុំ និងខ្លះទៀតមានដាក់លក់ជាមួយតំលៃជាក់លាក់ស្រាប់ផងដែរ។ គ្រាន់តែផ្លាកលេខពិសេសនេះដាក់លក់ជាផ្លូវការមិនទាន់បានប៉ុន្មានផង យើងឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានទិញ និងចាប់ផ្លាកលេខនេះនៅលើរថយន្តរបស់ខ្លួន និងចរាចរណ៍តាមដងផ្លូវព្រោងព្រាតបាត់ទៅហើយ។ ខាងក្រោមនេះគឺជាបណ្តាផ្លាកលេខពិសេសមួយចំនួន ដែលត្រូវបងប្អូនប្រទះឃើញនៅតាមដងផ្លូវ៖
January 9, 2020









