Khmernote Media
  • សិល្បៈ

    ជារឿងមួយគួរឲ្យអាណិតអាសូរដោយតារាកំប្លែងនាយក្តឹប ត្រូវជួបទុក្ខធំខណៈដែលខ្លួនកំពុងមានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ ហើយកូនប្រុសជាទីស្រលាញ់ដែលមានមុខរបរជាអ្នករត់កង់បីឥណ្ឌា បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ អ្វីដែលគួរឲ្យរំជួលចិត្ត តារាកំប្លែងនាយក្តឹបបានសម្រក់ទឹកភ្នែកយំឱបសពកូនប្រុសទាំងសភាពខ្លួនមានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ ជាហេតុធ្វើឲ្យមហាជនសម្តែងក្តីអាណិតអាសូរជាពន់ពេក។ នៅថ្ងៃនេះដែរ យោងតាមផេករបស់លោកហេង ឡុង បានឲ្យដឹងថា នាយក្រឹម និងក្រុមការងារបានទៅចូលបុណ្យកូនប្រុសនាយក្តឹប ដែលទទួលមរណភាពនាពេលថ្មីៗនេះ។ សូមអំពាវនាវបងប្អូនសិល្បករសិល្បការនីទៅចូលរួមបុណ្យកូនប្រុសរបស់គាត់តាមសទ្ធាជ្រះថ្លា។ អាស្រ័យហេតុនេះសុំបងប្អូនមិត្តសិល្បៈមេត្តាជ្រាប! ប្រភពរូបថត៖ លោក ហេង ឡុង

    January 10, 2020
  • PR

    អក្សរសិល្បិ៍បុរាណដ៏ល្បីល្បាញគឺរឿង ”សព្វសិទ្ធិ” ដែលទស្សនិកជនធ្លាប់តែអាន និងស្ដាប់តាមវិទ្យុជាដើមនោះ ត្រៀមនឹងចាក់បញ្ចាំងជាភាពយន្តភាគហើយពីថ្ងៃទី ១៣ ខែមករា នេះតទៅ លើកញ្ចក់ទូរទស្សន៍ PNN។ សព្វសិទ្ធិ ជាស្នាដៃនិពន្ធរបស់ ហ្មឺនភក្តីអក្សរតន់ ដែលនិទានពីសត្វជៀបកប្បាសញី ឈ្មោលមួយគូរស់នៅដោយមានកូនខ្ចីនៅក្នុងសំបុក។ ព្រោះតែការប្រចណ្ឌដោយឥតមានហេតុផល គ្មានការពិចារណារបស់សត្វជៀបកប្បាសញី «សកុណី» ឈានដល់ការធ្វើអត្តឃាតលោតចូលភ្លើងដោយបានសច្ចាថាបើកើតជាតិថ្មីមិនស្តីនិយាយនឹងប្រុសឈ្មោលណាឡើយ។ ”សព្វសិទ្ធិ” ត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងពីផលិតកម្ម អេតគ្រីអេទ័រ ជាមួយការគូក្រាហ្វិច និង Animation សត្វដ៏យកចិត្តទុកដាក់ បានធ្វើឱ្យទស្សនិកជន ជាពិសេសអ្នកនិយមគាំទ្រខ្សែភាពយន្តភាគខ្មែរនៅ PNN ចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង។ ភាពយន្តបែបអក្សរសិល្ប៍ខ្មែរដ៏ល្បីល្បាញនេះ ត្រូវ PNN

    January 10, 2020
  • PR

    សព្វថ្ងៃក្រុមហ៊ុននឹងម៉ាកជាច្រើនកំពុងចុះហត្ថលេខាជាមួយតារាល្បីៗដើម្បីធ្វើជាទូតសុច្ឆន្ទៈ តំណាងក្រុមហ៊ុន ជាពិសេសសម្រាប់ភេសជ្ជៈប៉ូវកម្លាំង និងម៉ាកស្មាតហ្វូន។ ជាធម្មតា ទូតសុច្ឆន្ទៈនឹងតំណាងឬបង្ហាញពីបុគ្គលិកលក្ខណៈរបស់ម៉ាកឬក្រុមហ៊ុន។ ក្នុងនាមជាយីហោស្មាតហ្វូនថ្មីដែលទើបនឹងចូលមកប្រទេសកម្ពុជា realme ក៏បានចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីស្វែងរកទូតសុច្ឆន្ទៈរបស់ខ្លួន។ ផងដែរ! ការជ្រើសរើស G-Devith ជា ទូតសុច្ឆន្ទៈ៖: realme តែងតែបង្ហាញពីភាពវ័យក្មេងនិងក្លាហាន ខុសពីយីហោផ្សេងទៀតដែលជ្រើសរើសតែអ្នកដែលមានកេរ្តិ៍ឈ្មោះល្បីៗ ក្រុមហ៊ុន realme បានជ្រើសរើសលោកG-Devith ដោយសារតែគាត់ជាតារាមានឈ្មោះបោះសម្លេង ជាងនេះទៅទៀតគឺនៅយុវវ័យនិងក្លាហាន ដែលត្រូវនឹងគុណតម្លៃរបស់ក្រុមហ៊ុន realme ។ ក្រុមហ៊ុន realme តែងតែព្យាយាមផ្តល់នូវបច្ចេកវិទ្យាជឿនលឿនជាមួយនឹងតម្លៃសមរម្យដោយបំបែកកនូវផ្នត់គំនិតរបស់មនុស្សក៏ដូចជាគូប្រជែងចំពោះម៉ាកយីហោវ័យក្មេង។ តែងតែផ្តល់នូវបទពិសោធន៍ទាន់សម័យនិងសក្ដានុពល អ្វីដែលក្រុមហ៊ុន realme និង លោក G-devith

    January 10, 2020
  • អន្តរជាតិ

    ប្រេស៊ីល៖ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលដោយសត្វ​សុនខ​មួយក្បាល ដែលត្រូវបានម្ចាស់វាបំបរបង់ចោលនៅស្ថានីយ៍ប្រេងឥន្ធនៈ ត្រូវបានម្ចាស់ថ្មីផ្តល់ការងារជាបុគ្គលិកពេញម៉ោងនៅស្ថានីយ៍ប្រេងឥន្ធនៈ Shell នៅក្នុងតំបន់ Mogi das Cruzes ប្រទេសប្រេស៊ីល។ សត្វ​សុនខ​មួយក្បាលនេះមានឈ្មោះ Negão ត្រូវបានម្ចាស់វាបោះបង់ចោល ហើយក៏ត្រូវបានម្ចាស់ថ្មីជាមនុស្សចិត្តធម៌ ស្រលាញ់ដូចក្រុមគ្រួសារ រហូតបានផ្តល់ការងារនៅស្ថានីយ៍ប្រេងឥន្ធនៈជាបុគ្គលិកពេញម៉ោង។ សត្វ​សុនខ​មួយក្បាលនេះ ជាបុគ្គលិកពិតៗដោយមានកាតសម្គាល់ខ្លួននៅកន្លែងធ្វើការ មានម៉ោងឈប់សម្រាក។ Negão ជាសត្វសុនខទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសប្រេស៊ីល ដោយមានមនុស្សម្នាជាច្រើនជាពិសេសអតិថិជនពេលមកស្ថានីយ៍ប្រេងឥន្ធនៈម្តងៗនឹងទទួលបានការស្វាគមន៍យ៉ាងរីករាយពីសំណាក់សត្វសុនខដ៏គួរឲ្យស្រលាញ់មួយក្បាលនេះ៕

    January 10, 2020
  • ព័ត៌មានជាតិ

    នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ ម្ចាស់រថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ដល់ទៅ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។ បុរសដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ឆេង គីមលី អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ នៅពេលសួរចម្លើយ ម្ចាស់រថយ​ន្តរូបនេះ បានប្រាប់ថា ខ្លួនមិនបានបើករថយន្តនោះទេ គឺជាពូរបស់ខ្លួន ដែលបានបើកកាលពីព្រឹកមិញ។ បច្ចុប្បន្នបុរសខាងលើត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីត្រៀមបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី។ សូមបញ្ជាក់ថាមានករណីរថយន្ដស៊េរីទំនើបមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BB-0035 បានបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យមនុស្សស្លាប់២នាក់ ហើយបើករត់គេចខ្លួនបាត់ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខការដ្ឋានចិន តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ

    January 10, 2020
  • សុខភាព

    ជំងឺ​រលាក​ទងសួត​ដែល​កើត​ឡើង​ចំពោះ​កូន​ក្មេង​តូច​ៗ គឺជា​ក្ដី​បារម្ភ​ខ្លាំង​ដោយសារ​ស្លេស្ម​នៅ​ពេញ​សួត​ ធ្វើឲ្យ​កូន​ពិបាក​ដកដង្ហើម។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ។ ជំងឺ​រលាក​ទងសួត​នេះ គឺ​ជាការ​រលាក​និងស្ទះបំពង់ផ្លូវខ្យល់តូចៗ​ខាង​ក្នុង​របស់​បំពង់​ទងសួត ដែល​បំពង់​នេះ​មាន​តួនាទី​ដឹក​នាំ​ខ្យល់​ចេញ និង​ចូល​ទៅ​ក្នុង​សួត។ អាការៈ​មាន​ដូចជា ក្អក ផ្ដាសាយ អាច​ជា​រោគសញ្ញា​សង្ស័យ​មាន​ជំងឺ​រលាក​ទង​សួត​ផង​ដែរ តែ​បើ​ក្អក ផ្ដាសាយ ហើយ​ហត់ ទើប​ជា​រោគសញ្ញា​ច្បាស់លាស់ ក្រៅ​ពី​នោះ​នៅមាន​ដកដង្ហើម​ញាប់​ជាង​ធម្មតា ហៀរ​សំបោរ ក្ដៅ​ខ្លួន ចុង​ដង្ហើម​ផត​ ឆ្អឹងជំនីផតចូលគ្នា ពេល​ដក​ដង្ហើម​ចូល ដក​ដង្ហើម​ឮ​សូរសំលេង និង​មិន​ឃ្លាន​អ្វី​ទាំងអស់។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​កូន​មាន​អាការៈ​ទាំង​នោះ ត្រូវ​ប្រញាប់​នាំ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម ព្រោះ​ជំងឺ​នេះ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត

    January 10, 2020
  • បច្ចេកវិទ្យា

    ជាយូរមកហើយដែល ពាក្យចចាមអារ៉ាមអំពីសកម្មរបស់ក្រុមហ៊ុន Samsung ដែលបាននឹងកំពុងអភិវឌ្ឍស្មាតហ្វូនអាចបត់បានជំនាន់ថ្មីរបស់ខ្លួន ហើយក្នុងនោះមានការសង្ស័យថាវានឹងមានឈ្មោះក្រោមកូដថា Bloom។ មកដល់ថ្ងៃនេះអ្វីៗក្លាយទៅជាការពិតមែនដោយក្រុមហ៊ុនបានធ្វើការអះអាងផ្ទាល់ថាវានឹងមានឈ្មោះ Galaxy Bloom។ ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ផងដែរថា បានបង្ហាញឈ្មោះជាផ្លូវការសម្រាប់ស្មាតហ្វូនដែលអាចបត់ជំនាន់ថ្មីនេះ នៅក្នុងការប្រជុំបិទជិតមួយនៅឯព្រឹត្តិការណ៍ CES ជាមួយនឹងដៃគូសំខាន់ៗប៉ុណ្ណោះ។ ក្នុងនោះរបាយការណ៍ដដែលក៏បាននិយាយផងដែរអំពីការសម្រេចចិត្តក្នុងការប្រើទូរស័ព្ទឈ្មោះ Galaxy S20 ជំនួសឲ្យម៉ូដេលចាស់ Galaxy S11 ។ ក្នុងនោះផងដែរមានលេចធ្លាយទាំងស្លាយសម្រាប់ធ្វើការបង្ហាញ និងរូបភាពខាងក្រោយផងរបស់ Galaxy Bloom ផងដែរជាមួយនឹងភាសាកូរ៉េ ប៉ុន្តែជឿជាក់ថាមិនអាចបញ្ជាក់ពីមូលហេតុអ្វីដែលនាំឲ្យទៅដល់ការប្រើប្រាស់ឈ្មោះ Galaxy Bloom បែបនេះឡើយ៕ អត្ថបទ៖ ស៊ុនលី

    January 10, 2020
  • សិល្បៈ

    អ្នកនាង សំ ប៉ូលីដា ដែលជាសិល្បការិនី ផ្នែកកំប្លែង ដែលបច្ចុប្បន្នគាត់មានជំងឺប្រចាំកាយ និងជីវភាពខ្វះខាត នៅថ្ងៃនេះបានធ្វើឲ្យមហាជនសម្តែងការព្រួយបារម្ភជាខ្លាំងដោយសារតែជម្ងឺប្រចាំកាយរបស់អ្នកនាងបានធ្វើទុក្ខ ហើយពេលនេះអ្នកនាងក៏កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើយោងតាមការបង្ហោះរបស់ សិល្បករកម្ពុជា បានឲ្យដឹងថា៖ “តារាចំរៀងនិងកំប្លែង អ្នកនាង សំ ប៉ូលីដា កំពុងសង្រ្គោះបន្ទាន់ ដោយសារជំងឺបេះដូងធ្វើទុក្ខ! ពេលកំពុងស្ថិតនៅមន្ទីពេទ្យឯកជនមួយនៅម្តុំជ្រោយចង្វារត្រើយខាងកើត ។ ជូនដំណឹងដោយ អុឹម ជីវ៉ា”៕

    January 10, 2020
  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាលនៃកម្ពុជា បានចេញសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី វិធានការណ៍ការពារ ជម្ងឺរលាកសួត​មិនស្គាល់អត្តសញ្ញាណ (មិនដឹងប្រភព ឬមូលហេតុ)។ ដោយក្រសួងបានក្រើនរំលឹកដល់អ្នកដំណើរដែលមានគម្រោងធ្វើដំណើរទៅ ឬត្រឡប់មកពីទីក្រុង​វូហាន ខេត្តហ៊ុយបេ ប្រទេសចិន ត្រូវប្រុងប្រយ័ត្ន។ ដោយឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវដល់អ្នកធ្វើដំណើរទៅ ឬវិលត្រឡប់មកពីទីក្រុងវ៉ូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយឯកឧត្តមបានមានប្រសាសន៍ថា៖ ខ្ញុំសូមប្រកាសធ្វើការក្រើនរំលឹក ជូនដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើការបង្ការការចម្លងជម្ងឺរលាកសួតដែលមិនស្គាល់អត្តសញ្ញាណ ដែលអាចកើតមានជាយថាហេតុ ដោយអនុវត្តនូវវិធានការណ៍ដូចតទៅ៖ ១.ជៀសវាងប៉ះពាល់ជិតសិ្នទជាមួយអ្នកមានជម្ងឺផ្លូវដង្ហើមស្រួច។ ២.លាងដៃអោយបានញឹកញាប់ (ជាមួយសាប៊ូនិងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជម្ងឺឬបរិស្ថានជុំវិញ។ ៣. ជៀងវាងប៉ះពាល់ជិតសិ្នទ ឬទៅទីផ្សារលក់គ្រឿងសមុទ្រហូណាន

    January 10, 2020
  • PR

    ប៉ុស្តិ៍ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV នៅតែបន្តឈរជួរមុខគេក្នុងការបម្រើអារម្មណ៍ ទស្សនិកគ្រប់វ័យ ជាមួយនឹងការផលិតកម្មវិធីទូរទស្សន៍ល្បីៗយ៉ាងមានគុណភាព ការប្រគំតន្រ្តីប្រចាំ សប្តាហ៍យ៉ាងសម្បូរបែប កម្មវិធីព័ត៌មានដ៏មានប្រជាប្រិយភាព និងកម្មវិធីផ្សេងៗទៀតជាច្រើន។ ហើយអ្វីដែលកាន់តែពិសេសនោះគឺស្ថានីយ៍ទូរទស្សន៍លំដាប់លេខមួយនេះ កំពុងតែសាងកេរ្ត៍ឈ្មោះ ឲ្យវិស័យភាពយន្តភាគខ្មែរកាន់តែល្បីរន្ទឺមានការទទួលស្គាល់ពីមហាជននូវគុណភាព ផលិតបាន យ៉ាងល្អមិនចាញ់កុនភាគបរទេសឡើយ។ ជាក់ស្តែងដោយមានការគាំទ្រយ៉ាងគគ្រឹគគគ្រេងសម្រាប់រឿងភាគខ្មែររបស់ប៉ុស្តិ៍ហង្សមាស នៅដើម ឆ្នាំ 2020 នេះមានការបន្ថែមម៉ោងចាក់ផ្សាយថ្មី ជាមួយនឹងការបន្ថែមចំនួនរឿងភាគថ្មីមួយទៀត ផងដែរ។ នៅរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7 -8 យប់ លោកអ្នកនឹងបានទស្សនារឿងភាគថ្មីមួយ ទៀតរបស់ហង្សមាសគឺរឿង កូនប្រសាអ្នកមាន ដែលបានចាក់ផ្សាយចំនួន 3ភាគ

    January 10, 2020