- Khmernote Media
- បច្ចេកវិទ្យា
កាលពីខែមុនប្រធានក្រុមហ៊ុន Samsung លោក Young Sohn បានធ្វើការប្រកាសគួរឲ្យភ្ញាក់ផ្អើលមួយថា ក្រុមហ៊ុនរបស់ខ្លួនលក់ស្មាតហ្វូនបត់បានរបស់ខ្លួន ដែលមានឈ្មោះថា Galaxy Fold បានក្នុងចំនួនសរុបដល់ទៅ១លានគ្រឿងជាមួយនឹងតម្លៃ២០០០ដុល្លារក្នុងមួយគ្រឿង។ តែការលើកឡើងនេះបានក្លាយទៅជាតួលេខមិនពិតទៅវិញ ដោយក្នុងនោះនៅក្នុងព្រឹត្តិការណ៍ CES ចុងក្រោយនេះ CEO របស់ក្រុមហ៊ុន Samsung លោក DJ Koh បានបញ្ជាក់តួលេខជាក់ស្តែងនៃម៉ូដែលបត់នេះគឺមានត្រឹមតែពី៤០ម៉ឺនទៅ៥០ម៉ឺនប៉ុណ្ណោះត្រូវបានលក់ចេញ ដែលមានន័យថាក្រុមហ៊ុនទទួលបានចំនួនប្រមាណជា១ពាន់លានដុល្លារប៉ុណ្ណោះ។ ក្រឡេកទៅមើលស្មាតហ្វូនបត់បានមួយទៀត ដែលជាផលិតផលរបស់ក្រុមហ៊ុនយក្សចិនគឺ Huawei Mate X ទោះបីជាវាត្រូវបានទទួលរងការដាក់កំហិត និងអាចធ្វើការចរាចរណ៍លក់តែក្នុងនៅប្រទេសចិនយ៉ាងណាក្តី យោងតាមតួលេខរបស់ក្រុមហ៊ុនបានអះអាងថា ខ្លួនបានលក់ដាច់ស្មាតហ្វូននេះក្នុងអត្រាចន្លោះពី ១០០ ០០០
January 13, 2020 - សង្គម
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ដោយមានយុវជនមួយរូបជាជនពិការ រស់នៅភូមិស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានប្រកបរបរលក់ផលិតផលនៅតាមអនឡាញ ដោយគេសង្កេតឃើញយុវជនរូបនេះតែងតែធ្វើការ live វីដេអូលក់ដោយមិនចុះចាញ់ក្នុងឆាកជីវិតទោះបីជាខ្លួនមានកាយសម្បទានមិនគ្រប់គ្រាន់យ៉ាងណាក្តី។ ប៉ុន្តែហាក់ដូចជាការលក់ដូរពុំសូវដាច់ យុវជនខាងលើមានគណនីហ្វេសប៊ុកឈ្មោះ Hhëä Rãvî បានសរសេររៀបរាប់ថាយ៉ាងដូច្នេះថា៖ “ហេតុអីគេមិនទិញខ្ញុំខ្ញុំលក់លិតផលដូចគេដែររឺគេមិនជឿជាក់ ខ្ញុំស៊ូឡើងកុំអស់សង្ឃឹម”។ បន្ទាប់ពីមានការបង្ហោះសារបែបនេះមានមហាជនជាច្រើនសម្តែងក្តីអាណិតអាសូរជាពន់ពេក និងបានខមមិនលើកទឹកចិត្តឲ្យយុវជនខាងលើមិនបោះបង់ការងារនេះ។ សូមជួយលើកស្ទួយ និងលើកទឹកចិត្តចំពោះការងារដែលជនពិការបានធ្វើ៕
January 13, 2020 - ព័ត៌មានជាតិ
នាវេលារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិក មូលនិធិ មុទិតា បានរៀចំកម្មវិធីចែកព្រះរាជអំណោយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាលេីកទី៤ ប្រទានដល់ប្រជាពលរដ្ឋ អ្នករត់ម៉ូតូកង់បី ម៉ូតូឌុប សរុបចំនួន ២៧នាក់ ដេីម្បីឧទ្ទិសមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបសោយព្រះទិវង្គត គម្រប់៧ឆ្នាំ នាព្រះដំណាក់
January 11, 2020 - PR
ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ឯកឧត្តមសុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រូវបានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G សម្រាប់មន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលរៀបចំដោយបណ្ឌិត្យសភាបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃសាធារណរដ្ឋចិន (ហៅកាត់ថា CAICT) នាទីក្រុងប៉េកាំង។ គួរបញ្ជាក់ផងដែរថា CAICT គឺជាវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ ស្ថិតក្រោមក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន (MIIT) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៧។ CAICT បាននិងកំពុងផ្តល់នូវការ គាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្ត្រ ផែនការ គោលនយោបាយ ស្តង់ដា ការសាកល្បង និងវិញ្ញាបនប័ត្រ
January 11, 2020 - សិល្បៈ
តារាកំប្លែងនាយស្មាញ បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅលើផ្លូវ៦០ម៉ែត្រនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តារាកំប្លែងរូបនេះមានឈ្មោះពិត លោក សួន សុខហុីម អាយុ៦៨ឆ្នាំ មានតួនាទីជាឧត្តមសេនីយ៍ត្រី ផ្នែកសិល្បះកងទ័ព មានកូន៤នាក់ មានទីលំនៅនៅភូមិព្រែកហូខាងកើត សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ យោងតាមការបង្ហោះរបស់លោក ហេង ឡុង បានឲ្យដឹងថា បន្ទាប់ពីនាយស្មាញ ត្រូវបានរថយន្តបុករហូតស្លាប់បាត់បង់ជីវិត និងភរិយាដ៏កម្សត់របស់គាត់របួសជើងយ៉ាងធ្ងន់ធ្ងរ មកដល់ថ្ងៃនេះជាង១០ថ្ងៃហើយ មិនទាន់មានសំណងរដ្ឋប្បវេណីណាមួយនៅឡើយ។ ដោយលោកបានបន្តថាក្នុងនាមលោកជាប្រធានសមាគមសិល្បៈចិត្តជួយសង្គម សូមអំពាវនាវក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ មេត្តាជួយផ្ដល់មេធាវីដល់ភរិយារបស់នាយស្មាញផង ព្រោះតែគាត់ជាស្ត្រីក្រីក្រដែលទាមទារការជួយគាំពារផ្នែកផ្លូវច្បាប់ពីមេធាវី ដើម្បីឈានទៅទទួលបានយុត្តិធម៌ទាំងសំណងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ។ លោក ហេង ឡុង បានសរសេររៀបរាប់ថា៖
January 11, 2020 - អន្តរជាតិ
ប្រជាកសិករម្នាក់ដាំបានផ្លែគូលែនគ្មានគ្រាប់ដំបូងបំផុតក្នុងប្រទេសអូស្រ្តាលីដោយជោគជ័យ នៅក្នុងរយៈពេល ១៩ឆ្នាំ បន្ទាប់ពីចំណាយ ៥,០០០ដុល្លារអាមេរិក លើដើមគូលែនមួយដើមដែលគាត់ទិញមកពីប្រទេសចិន។ លោក Tibby Dixon មកពីឆ្នេរ Sarina ក្នុងតំបន់ Far North Queensland តាំងពីពេលនោះមកបានបង្កើតពូជគូលែនជាច្រើនប្រភេទ តាមរយៈការបង្កាត់ពូជដែលបានជ្រើសរើស និងតាមរយៈលម្អងផ្កា ប៉ុន្មានទសវត្សកន្លងមកនេះ។ ការបង្កើតចុងក្រោយរបស់គាត់គឺជាពូជគូលែនដែលគ្មានគ្រាប់ ហើយគាត់បានឲ្យដឹងថា វាមានរសជាតិឆ្ងាញ់ និងរសជាតិដូចម្នាស់តិចតួចដែរ។ កសិករដែលមានវ័យជាង ៤០ឆ្នាំ បានប្រាប់វិទ្យុអេប៊ីស៊ីថា ការបង្កើតពពួកផ្លែគូលែនប្រភេទថ្មីគឺជាការព្យាយាមដ៏យូរអង្វែងមួយ។ លោក Dixon បាននិយាយថា គាត់បានបង្កើតពូជគូលែនគ្មានគ្រាប់ ដោយការចម្លងលម្អងផ្កា – ប្រមូលលម្អងផ្កាឈ្មោលហើយផ្ទេរវាទៅដើមញី។
January 11, 2020 - PR
ផលិតកម្ម LD picture បានបញ្ចេញ នៅ poster និង trailer រឿងថ្មី ” ថេកចុងក្រោយ” ដែលមានតារាសម្តែងល្បីៗជាច្រើន ដូចជាកំលោះសង្ហា នូ ឧសភា កញ្ញា ប៉ូ ចន្ទដាណែត កញ្ញា ប៉ៃ មុន្នីវ៉ាន់ចាន់ពិសិដ្ឋ (Ella) រឿងនេះជាស្នាដៃថ្មីរបស់ផលិតកម្ម LD picture ដែលជាស្នាដៃនិពន្ធរបស់ អ្នកនិពន្ធវ័យក្មេង ម៉ូ លិន ដែល ជាអ្នកសរសេររឿងនាឡិកា ដាស់វិញ្ញាណ។ រឿង ថេកចុងក្រោយ
January 11, 2020 - អន្តរជាតិ
BLACKPINK ក្រុមចម្រៀង K-POP នារីដ៏ល្បី ត្រូវបានអ្នកជំនាញបង្ហាញពីចំណូលប្រចាំខែរបស់ក្រុមចម្រៀងរូបនេះ ដែលរកបានពីឆានែលយូធូបផ្ទាល់ខ្លួន។ នៅក្នុងកម្មវិធីជជែកកម្សាន្តមួយរបស់ស្ថានីយទូរទស្សន៍ KBS គឺ Radio Show អ្នកជំនាញខាងទិន្នន័យលោក Jeon Min Ki បានប៉ាន់ស្មានចំណូលក្នុងមួយខែៗរបស់ក្រុម BLACKPINK ដែលទទួលបានពីយូធូបរបស់ពួកគេ។ ខណៈដែលអ្នកជំនាញ Jeon Min Ki បានផ្តើមកិច្ចសន្ទនានិយាយពី YouTubers វ័យក្មេងនៅកូរ៉េខាងត្បូងដែលរកចំណូលបានច្រើននោះ លោកក៏បានបង្ហាញចំណាត់ថ្នាក់ដែលចម្រៀង K-POP ដែលមានការគាំទ្រខ្លាំងនៅលើយូធូប គឺក្រុមចម្រៀង BLACKPINK ដែលមាន subscribers រហូតដល់ទៅ៣២លាននាក់។ ដោយមានការប៉ាន់ស្មានថាប្រាក់ចំណូលប្រចាំខែរបស់ពួកគេគឺប្រហែល
January 11, 2020 - PR
នៅថ្ងៃនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនយក្សជាច្រើនដូចជា vivo, OPPO និង Xiaomi ប្រកាសអំពីភាពជាដៃគូរបស់ពួកគេក្នុងការនាំយកនូវប្រព័ន្ធក្នុងការបញ្ចូនទិន្នន័យឥតខ្សែលឿន(wireless file transfer system) ថ្មីដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់សម្រាប់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក។ នៅក្នុងគំនិតផ្តួចផ្តើមនៃ “Peer-to-Peer Transmission Alliance” នោះ ប្រព័ន្ធថ្មីនេះអនុញ្ញាតអោយអ្នកអាចធ្វើការផ្ទេរទិន្នន័យនៅលើម៉ាកយីហោស្មាតហ្វូនផ្សេងគ្នាបានដោយគ្រាន់តែចុចមួយ Click ប៉ុណ្ណោះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Vivo, OPPO និង Xiaomi ក៏ដាក់អោយដំណើរការនូវ “Peer-to-Peer Transmission Alliance” ក្នុងការផ្តល់អោយអ្នកប្រើប្រាស់នូវបទពិសោធន៍កាន់តែអស្ចារ្យបំផុតថែមទៀតក្នុងការបញ្ចូនទិន្នន័យ។ សម្រាប់ប្រព័ន្ធបញ្ចូនទិន្នន័យឥតខ្សែថ្មី (wireless file transfer system)
January 11, 2020 - សិល្បៈ
កំពូលតារាចម្រៀងល្បីមិនស្រកស្រុតជាងពីរទសវត្ស លោក ព្រាប សុវត្ថិ នៅតែមានសមត្ថភាពស្រូប យកភាពល្បាញល្បីឈរនៅលំដាប់កំពូលមិនធ្លាក់តំណែងទោះបីពេលនេះលោកមានវ័យជ្រេរបន្តិចទៅហើយក្តី។ កំពូលតារាចម្រៀងរបស់ប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ បានឈានដល់វ័យ ៤៤ឆ្នាំ ហើយជាពិសេសគេសង្កេតឃើញថាតារាប្រុសរូបនេះ និងក្រុមគ្រួសារមិនដែលមិនរឿងរ៉ាវឈ្លោះប្រកែកអ្វីឡើយមានតែភាពផ្អែមល្ហែមគួរឲ្យស្ងើចសរសើរ។ យ៉ាងណាមិញថ្មីៗនេះ លោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ បានប្រកាសថានឹងចំណាយថវិកាជួសជុលសាលារៀន១ខ្នង ដែលមានសភាពទ្រុឌទ្រោមនិងធ្លុះធ្លាយនៅឯភូមិស្វាយ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ នេះបើយោងតាមប្រភពពីលោក ហេង ឡុង បានឲ្យដឹងថា៖ “ក្នុងនាមខ្ញុំបាទជាអ្នកស្រុកកំណើតខេត្តព្រៃវែង សុំកោតសរសើរទឹកចិត្តរបស់បង ព្រាប សុវត្ថិ និងក្រុមគ្រួសារដែលចំណាយថវិកាជួសជុលសាលារៀន១ខ្នង ដែលមានសភាពទ្រុឌទ្រោមនិងធ្លុះធ្លាយនៅឯ
January 11, 2020









