Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់នឹងរំកិលចុះមកក្រោម ជាមួយនឹងខ្យល់មូសុងឦសានមានឥទ្ធិពលបង្គួរលើកម្ពុជា ដែលស្ថានភាពបែបនេះធ្វើឲ្យមានការប្រែប្រួលអាកាសធាតុដូចខាងក្រោម៖ ១-ចាប់ពីថ្ងៃទី១៥-១៧ ខែមករា៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានជាអាទិ៍ ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន ធាតុអាកាសនឹងចុះត្រជាក់នៅពេលព្រឹកដោយសីតុណ្ហភាពអប្បបរមា មានពី ១៧-២០អង្សា និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣២អង្សា។ ២- តំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សា និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សា។ ៣- តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សា និងសីតុណ្ហភាពអតិបរមា មានពី

    January 14, 2020
  • សិល្បៈ

    មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះករណីឃាតកម្មដែលជនល្មើសមានឈ្មោះ ស៊ិន ស្រីនាង ត្រូវបានគេស្គាល់ថាជាម្តាយបង្កើតរបស់តារាចម្រៀង ពេជ្រ សូលីកា ដោយមានការចុះផ្សាយព្រោងព្រាតពេញបណ្តាញសង្គម ចំពោះករណីឃាតកម្មមួយនេះ។ យ៉ាងណាមិញបន្ទាប់ពីទទួលបាននូវរឿងរ៉ាវបែបនេះ ពេជ្រ សូលីកា បានសរសេរសាររៀបរាប់យ៉ាងដូច្នេះថា៖ “រឿងដែលបានកើតឡើងហើយវាក៏មិនអាចបកក្រោយ បានដែរ នេះជាអ្វីដែលខ្ញុំកំពុងប្រាប់មកដល់ខ្លួនឯង ព្រោះថានៅពេលឥឡូវនេះខ្ញុំមានតួនាទីដែលត្រូវធ្វើច្រើនជាងមុនទៀត ដើរតួជាឪពុកផង ដើរតួជាម្ដាយផងដើរតួជាបងស្រីផង ហើយនៅមិនយូរទៀត ខ្ញុំក៏ត្រូវមានតួនាទីធ្វើជាម្ដាយរបស់គេមួយរូបទៀត។ ព័ត៌មាន និង សង្គមមនុស្ស ដែលបានវាយប្រហារមកលើខ្ញុំ រូបថតខ្ញុំ ឈ្មោះរបស់ខ្ញុំ តើខ្ញុំប្រឈមមុខជាមួយកូនខ្ញុំទៅថ្ងៃអនាគតយ៉ាងម៉េច? បើខ្ញុំមិនមែនជាតារា ជាមនុស្សធម្មតា មិនមានអ្នកស្គាល់ខ្ញុំ តើបងៗសារព័ត៌មាន អាចមកយករូបខ្ញុំ ប្រើឈ្មោះរបស់ខ្ញុំ មកដាក់ទន្ទឹមគ្នាជាមួយជនរងគ្រោះដែលមានគ្រប់

    January 14, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃច័ន្ទ ០៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ដោយមានការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ទោ ហង្ស ជឿន ប្រធាននាយកដ្ឋានស៊ើប និងអនុវត្តនីតិវិធី (ស្តីទី) សហការជាមួយ ប៉ុស្តិ៍នគរបាល ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញចេញនូវជនជាតិចិនចំនួន ១៦នាក់។ លោកឧត្តមសេនីយ៍ទោ ហង្ស ជឿន ប្រធាននាយកដ្ឋានស្តីទី បានឲ្យដឹងថាជនសង្ស័យចំនួន

    January 14, 2020
  • សង្គម

    ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវករណីតៃកុងឡានដឹកស៊ីម៉ង់ត៍មួយរូប ដែលបានធ្វើនូវទង្វើអសីលធម៌ មិនមានការយោគយល់ ខណៈដែលកងកម្លាំងអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ នៃស្នងការ ដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កំពុងសម្រួលចរាចរណ៍ជូនសិស្សឆ្លងថ្នល់ចូលសាលា ស្រាប់តែតៃកុងឡានរូបនោះបានរោទ៌ម៉ាសុីនឡានឲ្យឮខ្លាំង ចុចស៊ីផ្លេមិនប្រណី ហើយប្រកែកជាមួយនឹងសមត្ថកិច្ច និងលើកដៃកណ្តាលថែមទៀតផង។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្លូវថ្នល់ជាតិលេខ៥ មុខសាលាបឋមសិក្សា​ពន្លៃ ខេត្តកំពង់ឆ្នាំង។ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Neang Nak បានសរសេររៀបរាប់ថា៖ “ខ្ញុំមិននឹកស្មានថាអ្នកបើកបរយានយន្តប្បករណ៍នេះព្រៃផ្សៃយ៉ាងនេះសោះ ។ នៅពេលខ្ញុំកំពុងសម្រួលចរាចរណ៍ជូនសិស្សឆ្លងថ្នល់ ស្រាប់ តែយានយន្តនេះមិនស្តាប់បញ្ជារបស់នគរបាលចរាចរណ៍ទេថែមទាំងរោទ៌ម៉ាសុីនអោយឮហើយចុចសុីផ្លេអោយរំពងនៅមុខសាលារៀន មិនតែប៉ុណ្ណោះគាត់ប្រគល់ក្តអោយទៀត តើគាត់រៀនបើកបរនៅសាលាណា…? ហើយគាត់បើកបរអោយក្រុមហ៊ុនណា…? កូនគេ កូនយើង លោកម្ចាស់អាថោកគិតផង….!៕

    January 13, 2020
  • PR

    ការរួមបញ្ចូលជាមួយគ្នារវាងភាពយុវវ័យ និង គំនិតចាស់ទុំ កាលពីសប្តាហ៍មុន ក្រុមហ៊ុន realme ប្រចាំប្រទេសកម្ពុជាបានប្រកាសជាផ្លូវការថា ក្រុមហ៊ុនបានជ្រើសរើសលោក G-Devith ជាទូតសុច្ឆន្ទៈតំណាងផលិតផល realme ដែលឆ្លុះបញ្ចាំងពីថាមពលនិងភាពយុវវ័យរបស់ម៉ាកសញ្ញារបស់ខ្លួន។ យើងមានការភ្ញាក់មែនទែន ដែលថ្ងៃនេះតារាវ័យក្មេងមួយរូបទៀត ដែលល្បីនៅលើបណ្តាញសង្គម បានចូលរួមជាមួយក្រុមគ្រួសារ realme ដែរនោះគឺលោក ឡាយ ប៊ុនឡេង។ អ្នកណានិយាយថា“ ភាពយុវវ័យ” និង“ គំនិតចាស់ទុំ” មិនអាចរួមបញ្ចូលគ្នាបាន? យុវជន ឡាយ ប៊ុនឡេង កើតនៅក្នុងឆ្នាំ ២០០០ ពិតជាមានវ័យនៅក្មេងខ្ចីនៅឡើយ ប៉ុន្តែជាក់ស្តែងគាត់មាន ភាពស្វាហាប់ វិជ្ជមាន

    January 13, 2020
  • ព័ត៌មានជាតិ

    ក្រោយពីបានទទួលបទបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ សមត្ថកិច្ចនគរបាលនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើការស្រាវជ្រាវរកជនសង្ស័យដែលបានប្រើប្រាស់បណ្ដាញសង្គម Facebook និង YouTube ដើម្បីផ្សព្វផ្សាយ ផលិតនិងលក់ឧបករណ៍នេសាទខុសច្បាប់ តាមសំណើស្នើសុំពីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គរដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ។ ជាលទ្ធផលនៃការស្រាវជ្រាវ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង្វៀន យ៉ាំងតេវ ភេទប្រុសអាយុ ៣១ឆ្នាំ ជាជនជាតិវៀតណាម នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ ០១ ភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ

    January 13, 2020
  • សុខភាព

    នីតិវិធី​វះ​កាត់​ប្តូរ​ស្បូន និង​ការទទួល​បាន​​សេរីរាង្គ​ស្បូន​ថ្មី​ពី​អ្នក​បរិច្ចាគ​​ បាន​ជួយ​ឱ្យ​ស្ត្រី​ម្នាក់​ដែល​មាន​បញ្ហា​ស្បូន​ហើយ​ចង់​បាន​កូន បាន​សម្រាល​​បុត្រ​​​​​ដោយ​ជោគ​ជ័យ ហើយ​​​នេះ​ជា​លើក​ទី​ពីរ​ដែល​ការ​វះ​កាត់​ប្រភេទនេះ​ទទួល​បាន​ជោគ​ជ័យ​​នៅ​សហរដ្ឋអាមេរិក។​ ទារក​​ឈ្មោះ Benjamin Gobrecht បាន​ឃើញ​ពន្លឺ​ព្រះ​អាទិត្យ​​កាល​ខែ​​វិច្ឆិកា​ ឆ្នាំ២០១៩​ កន្លង​ទៅនេះ ​នៅ​ឯ​មន្ទីរ​ពេទ្យ​នៃ​សាកលវិទ្យាល័យ Pennsylvania សហ​រដ្ឋអាមេរិក​ ដែលមាន​​ម្តាយឈ្មោះ​​ Jennifer ធ្លាប់​បាន​​ទទួល​​ការ​វះ​កាត់​ប្តូរ​ស្បូន​ថ្មី​នៅ​ទី​នោះ​ផង​ដែរ​។ បើ​តាម​អ្នក​ស្រី Jennifer ប្រាប់​ទៅ​សារព័ត៌មាន​ បាន​ឱ្យ​ដឹង​ថា អ្នក​ស្រី​កើត​មក​មាន​បញ្ហា​​ជំងឺ​ម្យ៉ាង​ឈ្មោះ​ថា Mayer-Rokitansky-Kuster-Hauser (MRKH) ដែល​ជា​ករណី​ជំងឺ​បង្ក​ឱ្យ​ស្បូន​លូត​លាស់​មិន​គ្រប់​លក្ខណៈ ឬ​ស្បូន​ពុំ​អាច​បង្ក​កំណើត តែ​អូវ៉ែ​រ​នៅ​ដំណើរ​ការ​ផលិត​ស៊ុត​សម្រាប់​ការ​បង្ក​កំណើត​បាន​ធម្មតា។ យ៉ាង​ណា​មិញ ដោយ​សារ​អ្នក​ស្រី​ចង់​បាន​កូន ហើយ​បាន​​ដឹង​​ដំណឹង​ពី​ការ​វះ​កាត់​ស្បូន ដែល​ធ្លាប់​ធ្វើ​ឡើង​​​ជោគ​ជ័យ​លើ​ស្រ្តី​វ័យ​៣២​ឆ្នាំ​ម្នាក់​នៅ​​សហរដ្ឋអាមេរិក​​ផង​នោះ ទើប​អ្នក​ស្រី​​បាន​សម្រេច​ចិត្ត​ទាក់​ទង​ទៅ​ខាង​មន្ទីរ​ពេទ្យ Pennsylvania។ ជា​​ភ័ព្វ​សំណាង​

    January 13, 2020
  • សិល្បៈ

    នៅព្រឹកនេះមានការភ្ញាក់ផ្អើលចំពោះករណីឃាតកម្ម ដែលជនល្មើសត្រូវបានគេស្គាល់ថាជាម្តាយរបស់ ពេជ្រ សូលីកា។ ហេតុនេះហើយក៏មានការលើកឡើងព្រួយបារម្ភចំពោះ ពេជ្រ សូលីកា ខណៈដែលកំពុងពរពោះក្នុងផ្ទៃ ប៉ុន្តែបែរជាជួបនូវរឿងរ៉ាវបែបនេះ។ យ៉ាងណាមិញ ទូច ស្រីល័ក្ខ ក៏បានបង្ហោះសារព្រមទាំងអំពាវនាវឲ្យមហាជនលើកទឹកចិត្ត ពេជ្រ សូលីកា ដោយអ្នកនាងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ក្នុងនាមខ្ញុំជារៀមច្បងសិល្បៈរួមអាជីពជាមួយគាត់ គឺខ្ញុំសូមលេីកទឹកចិត្តប្អូនស្រីអេាយមានភាពរឹងមាំហេីយអីដែរប្អូនត្រូវតែគិតនៅក្នុងពេលនេះគឺកូននៅក្នុងផ្ទៃរបស់ប្អូន ហេីយប្អូនត្រូវក្រេាកឈរដេីម្បីបង្ហាញពីភាពរឹងមាំរបស់ប្អូនអេាយមនុស្សគ្រប់គ្នាបានឃេីញថាប្អូនមិនចុះចាញ់នឹងពាក្យសំដីរបស់នរណាម្នាក់ឡេីយ។ សំខាន់អ្វីដែលប្អូនត្រូវគិតនៅថ្ងៃបន្ទាប់គឺកូនប្អូននិងសុខភាពប្អូន ហេីយប្អូនខ្លួនឯងត្រូវតែយកឈ្នះគ្រប់បញ្ហាទាំងអស់ ប្អូនគឺជាម្តាយដ៏អស្ចារ្យរបស់កូនប្អូន ហេីយប្អូនជាប្រពន្ធដែរល្អសំរាប់ស្វាមីប្អូន។ បងជឿជាក់ថាប្អូនមិនចុះចាញ់នឹងពាក្យសំដីរបស់មនុស្ស សូមអេាយបងប្អូនទាំងអស់គ្នាលេីកទឹកចិត្តគាត់ផងព្រេាះពេលនេះប្អូនស្រីកំពុងមានទំងន់ទៀត តេាះកុំអេាយប្អូនស្រីបាក់ទឹកចិត្តអេាយសេាះ”៕

    January 13, 2020
  • សង្គម

    ខេត្ត​បាត់ដំបង ជា​​ខេត្ត​មួយ​ក្នុងចំនោម​ខេត្តទាំង​អស់​នៃព្រះរាជាណាចក្រ​កម្ពុជាដែលមាន​កន្លែងទេសចរណ៍វប្បធម៌ មានកន្លែងកម្សាន្តជាច្រើនហើយទាំងអស់នេះហើយ​គឺ​ជា​សក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា។ យ៉ាងណាមិញថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវទិដ្ឋភាពសួនផ្កាមួយកន្លែងដែលមានការរៀបចំតុបតែងដាំផ្កាស្រស់មើលឃើញហើយពិតជាទ្រាំមិនបានចង់ទៅកម្សាន្តថតរូបលេងកម្សាន្ត។ កន្លែងដែលអ្នកលេងបណ្តាញសង្គមបានបង្ហោះនេះមានឈ្មោះ ផ្ទះផ្កា Begonia ដែលមានទីតាំងនៅក្បែរចំការទំពាំងបាយជូរតាមផ្លូវបាណន់ ស្ថិតនៅក្នុងភូមិ​បត់សាលា​ ឃុំឈេីទាល​ ស្រុកបាណន់​ ខេត្តបាត់ដំបង។ នេះបើរូបភាពពីគណនីហ្វេសប៊ុកឈ្មោះ Phab Sunda ដែលបានទៅលេងកម្សាន្ត បានសរសេររៀបរាប់ថា៖ “ផ្ទះផ្កា Begonia ទីតាំងខេត្តបាត់ដំបង ជាប់ចំការទំពាំងបាយជូរបាណន់ គេUpdate Version2 ផ្កាស្រស់ពិតៗ”៕

    January 13, 2020
  • ព័ត៌មានជាតិ

    ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម នូវសកម្មភាពយុវជនយុវតី២រូបដែលចំណាយ​ពេលវេលា​ដេីររេីស​សំរាម​តាមឆ្នេរអូរឈេីទាលអោយស្រស់បំព្រង បានរហូតដល់ទៅ៣បាវ​ ហើយនេះក៏ជាគំរូមួយដែលប្រជាពលរដ្ឋគួរតែតម្រាប់តាម។ ដោយយោងតាមគណនីហ្វេសប៊ុកឈ្មោះ Bonvongsaranyou សរសេររៀបរាប់ថា៖ “ល្ងាចនេះបាន៣បាវ ដោយមានគ្នាត្រឹមតែ២នាក់ ចុះទម្រាំមានគ្នាច្រើនលើសនេះ តើយើងនឹងអាចរើសបានសម្រាមប៉ុន្មានបាវទៅ? ខ្ញុំសង្ឃឹមថាអ្នកទាំងអស់និងចូលរួមជាមួយពួកខ្ញុំនាសប្តាហ៍ក្រោយ”។ បន្ទាប់ពីមានសកម្មភាពរបស់យុវជនយុវតីសម្អាតបរិស្ថាននៅតាមឆ្នេរនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការកោតសរសើរដោយឯកឧត្តមបានសរសេររៀបរាប់ថា៖ “ពូពិតជាសូមកោតសសេីរ​យ៉ាងក្រៃលែងនូវសកម្មភាពដ៏ល្អប្រពៃ​ និងគម្រូរបស់ក្មួយទាំងពីរក្នុងការសម្អាតឆ្នេរអូរឈេីទាលអោយស្រស់បំព្រងកាលពីរសៀលនេះ។ ពូសូមលេីកទឹកចិត្តអោយមានសកម្មភាពបែបនេះជាបន្តបន្ទាប់ទៀត​ ដេីម្បីអោយឆ្នេរសមុទ្រយេីងកាន់តែមានសោភ័ណភាព​។ ឆ្នេរសមុទ្រ​ស្អាតផ្តេីមចេញពីយេីងទាំងអស់គ្នា”៕

    January 13, 2020