- Khmernote Media
- ព័ត៌មានជាតិ
យោងតាមវេបសាយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានចុះឲ្យដឹងមុននេះបន្តិចថា៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់សាជាថ្មី ថា ឯកឧត្តម ហ៊ុន ម៉ាណែត មិនអាចធ្វើជានាយករដ្ឋមន្ត្រីតាមរយៈការផ្ទេរអំណាច ឬបន្តវេនទៅកូន ខណៈដែលសម្តេចកំពុងកាន់អំណាច ឬមិនឆ្លង់កាត់ការបោះឆ្នោតនោះទេ។ ការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនេះ ក្នុងជំនួបលើកទី៤ សម្តេចតេជោនាយករដ្ឋមន្រ្តីជាមួយអ្នកសារព័ត៌មាន នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រនារល្ងាចថ្ងៃទី១៤ខែមករា ឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូនប្រុសសម្តេចគឺ ឯកឧត្តម ហ៊ុន ម៉ាណែត មិនអាចធ្វើជានាយករដ្ឋមន្ត្រី មិនមកកាន់តំណែង តាមរយៈការផ្ទេរនោះទេ ។
January 14, 2020 - PR
កាលពីថ្ងៃទី27 និងថ្ងៃទី28 ខែធ្នូ ឆ្នាំ2019 ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងចែកចាយ និងលក់រថយន្ត FORD ប្រចាំប្រទេសកម្ពុជា បានធ្វើការរៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life” នៅក្នុងប្រលានយន្តហោះខេត្តកំពង់ឆ្នាំង ដោយមានអ្នកចូលរួមប្រមាណជាង ២០០នាក់។ កម្ពុជាជាប្រទេសទី 40 ដែលបានបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford
January 14, 2020 - សង្គម
ធ្លាប់ទេអង្គុយរៀនក្នុងថ្នាក់នៅក្រោមកង្ហារចាស់ៗវិលយ៉ាងលឿន ហើយអ្នកគ្រប់គ្នាធ្លាប់គិតថាប្រសិនបើថ្ងៃណាមួយវាដាច់ធ្លាក់មកនឹងមានរឿងអ្វីកើតឡើង។ ជាក់ស្តែងណាស់មានករណីដាច់ធ្លាក់កង្ហារចំនិស្សិតមួយរូបដែលកំពុងអង្គុយរៀននៅក្នុងថ្នាក់ នៃវិទ្យាស្ថានភាសាបរទេស ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បណ្តាលឲ្យនិស្សិតរូបនោះរងរបួសត្រង់ខ្ទង់ច្រមុះ និងកន្ទុយភ្នែក និងខូចខាតកុំព្យូរទ័រ យួរដៃមួយគ្រឿង។ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Meng Sreysros បានសរសេររៀបរាប់ថា៖ “ចំពោះអ្នកដែលចូលចិត្តអង្គុយក្រោមកង្ហារ សូមមេត្តាមានការប្រយ័ត្នប្រយែងខ្ពស់ ជាពិសេសជាមួយកង្ហារចាស់ចាស់។ -ហេតុការណ៍នេះបានកើតឡើងលើមិត្តភក្តិខ្ញុំផ្ទាល់នៅថ្ងៃទី ១៤ មករា ២០២០ ពេលរសៀលដែលកំពុងរៀនក្នុងថ្នាក់ជាមួយគ្នា បណ្តាលអោយគាត់មានរបួសត្រង់ខ្ទង់ច្រមុះ និងកន្ទុយភ្នែក ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ និង ខូចខាតកុំព្យូរទ័រអស់មួយគ្រឿង។ ក្នុងនាមជាមិត្តរួមថ្នាក់មានភាពសោកស្តាយ ដែលមានហេតុការណ៍បែបនេះបានកើតឡើងលើគាត់បែបនេះ ។ -សូមស្នើអោយគណៈគ្រប់គ្រងសាលានានាជួយត្រួតពិនិត្យគ្រឿងបរិក្ខារក្នុងថ្នាក់ជាពិសេស បរិក្ខារចាស់ជាដើម ដើម្បីការពារដល់និស្សិត
January 14, 2020 - សុខភាព
មន្ទីរពេទ្យកាល់ម៉ែត បានជូនដំណឹងដល់ម្តាយឪពុកដែលមានកូនប្រុសស្រី អាយុក្រោម ១៤ ឆ្នាំ មានជំងឺបេះដូង អាចយកមកពិគ្រោះ ពិនិត្យ ព្យាបាលថែទាំ និងវះកាត់ដោយឥតគិតថ្លៃ នៅអគារបេះដូងកុមារ ជាប់របងស្ថានទូតបារាំង។ នៅក្នុងសេចក្តីជូនដំណឹងនោះ មន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា បច្ចុប្បន្នមន្ទីរពេទ្យបាន និងកំពុងបង្កើនលទ្ធភាពជួយឧបត្ថម្ភដល់ការវះកាត់ជំងឺបេះដូងឲ្យកុមារកម្ពុជាដោយឥតគិតថ្លៃ ក្នុងបច្ចេកទេសកាន់តែទំនើប ជាមួយបទពិសោធន៍ជំនាញខ្ពស់។ តាំងពីឆ្នាំ ២០០០ មក មន្ទីរពេទ្យកាល់ម៉ែតបានសហការជាមួយដៃគូអន្តរជាតិ ដើម្បីពិនិត្យព្យាបាលថែទាំ និងវះកាត់ជំងឺបេះដូង ឲ្យកុមារដោយឥតគិតថ្លៃតាមគម្រោងផែនការកំណត់។ ថ្ងៃធ្វើការពីថ្ងៃចន្ទ ដល់ថ្ងៃស្រុក ម៉ោង៨៖០០-១១៖៣០នាទីព្រឹក និងម៉ោង ២៖០០ រសៀល-៥៖០០ល្ងាច ចំពោះព័ត៌មានបន្ថែម សូមទាក់ទងលេខ
January 14, 2020 - សិល្បៈពេជ្រ សូលីកា បង្ហោះសាររំលែកទុក្ខនិងសុំទោសដល់ក្រុមគ្រួសារសពជនរងគ្រោះ ព្រមទាំងដាក់បាត្រឧទិ្ទសកុសលផងដែរ
មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះករណីឃាតកម្មដែលជនល្មើសមានឈ្មោះ ស៊ិន ស្រីនាង ត្រូវបានគេស្គាល់ថាជាម្តាយបង្កើតរបស់តារាចម្រៀង ពេជ្រ សូលីកា ដោយមានការចុះផ្សាយព្រោងព្រាតពេញបណ្តាញសង្គម ចំពោះករណីឃាតកម្មមួយនេះ។ យ៉ាងណាមិញនៅមុននេះបន្តិច ពេជ្រ សូលីកា បានធ្វើការបង្ហោះសាររំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារនៃសពជនរងគ្រោះ ក្នុងនោះ ពេជ្រ សូលីកា ក៏បានដាក់បាត្រឧទិ្ទសកុសលបុណ្យជូនដល់សពជនរងគ្រោះជំនួសអ្នកម្តាយផងដែរ។ ពេជ្រ សូលីកា បានសរសេររៀបរាប់ថា៖ “សាររំលែកទុក្ខដ៏ក្រៀមក្រំ ពីនាងខ្ញុំ ជូនទៅដល់គ្រួសារជនរងគ្រោះនៃសព ក្នុងនាមខ្ញុំជាកូនបង្កើត របស់ជនល្មើស នាងខ្ញុំសុំទោសរាល់ទង្វើរទាំងលាយដែលបានកើតឡើង វាពិតជាឈឺចាប់ខ្លាំងណាស់នៅការបាត់បង់ មនុស្សជាទីស្រលាញ់នៅក្នុងផ្ទះ ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយជាខ្លាំងចំពោះដំណឹងមួយនេះ។ ក្នុងពេលឥឡូវនេះ ខាងគ្រួសាររបស់នាងខ្ញុំក៏មានទុក្ខមិនតិចដែរ ម្ដាយរបស់ខ្ញុំ លោកមានកំហុស ឥឡូវនេះ លោកក៏បានទទួលនៅកំហុសដែលលោកបានធ្វើទៅតាមផ្លូវច្បាប់ផងដែរពាក្យសុំទោសប៉ុន្មានម៉ាត់របស់ខ្ញុំ
January 14, 2020 - PR
(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ននេះ វិស័យអចនទ្រព្យនៅក្នុងប្រទេសកម្ពុជា កំពុងតែបោះជំហាន និងរីកលូតលាស់ទៅមុខជាលំដាប់ ដែលជាសញ្ញាណនៃកំនើនសេដ្ឋកិច្ច ស្របពេលដែរអ្នកវិនិយោគគិនក្នុងស្រុក និងក្រៅស្រុក កំពុងមានការកើនឡើងក្នុងការិនិយោគ គួរឲ្យគត់សម្គាល់ ហើយបើក្រឡេកទៅមើលសំណង់លំនៅស្ថានទំនើបបែបស៉ីវិល័យ កំពុងមានហាងឆេងខ្ពស់ ឬអាចនិយាយបានថា ប្រជាជនកម្ពុជាមានជីវភាពកាន់តែធូរធារ ដែលធ្វើឲ្យពួកគាត់អាចមានលទ្ធភាពទិញលំនៅស្ថានជា លក្ខណះ បុរី ដែរជាលំនៅស្ថានបែបទំនើប មានផាសុខភាពសុវត្តិភាព ប្រកបទៅដោយភាពស៊ីវិល័យ។ ជាមួយគ្នានេះដែរ បុរី ប៊ុនលី ចំការដូងដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ប្រកាសការដាក់បង្ហាញ ស្តង់របស់ខ្លួននៅថ្ងៃទី១៨-២០ ខែ មករា ២០២០ នៅផ្សារអូឡាំពេជ្រ រាជធាន្នីភ្នំពេញ ជាការអបរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងថ្លែងអំណរគុណដល់ភ្ញៀវកិត្តយសដែរបានគាំទ្រតាំងពីការដ្ឋានបុគគ្រឹស្ត
January 14, 2020 - សិល្បៈ
នៅមុននេះបនិ្តចស្ថាប័នកញ្ញាឯកភពផែនដីកម្ពុជា បានបញ្ចេញនូវមកុដថ្មី ដែលត្រៀមបំពាក់ជូនកញ្ញាឯកភពផែនដីកម្ពុជាឆ្នាំ២០២០ខាងមុខនេះ។ «រំដួលអង្គរ» ជាឈ្មោះមកុដ កញ្ញាឯកភពផែនដីកម្ពុជា២០២០ (Miss Planet Cambodia) ដែលច្នៃនិងរៀបចំម៉ូដដោយ កញ្ញា រំដួលលិចទឹក។ មកុដនេះច្នៃចេញពីលោហៈធាតុស្ពាន់ ស្រោបមាស ច្នៃចេញជាផ្ការំដួល តូចធំ ក្រពុំនិងរីកចំនួន ៥២ ផ្កាដែលមានដាំត្បូងខ្មែរតូចៗចំនួនប្រមាណជិត៦០០០គ្រាប់ ដោយមានលាយជាមួយនិងក្បាច់ក្បាលនាគអមដោយក្បាច់ភ្ញីអង្គរ ផងដែរ ការរចនាឡើងគឺចង់បង្ហាញពីស្នាដៃកូនខ្មែរក្នុងការរចនាម៉ូដមកុដកញ្ញាឯកភពផែនដីកម្ពុជា២០២០ នេះតែម្តង។ សូមជម្រាបជូនថារាត្រីគ្រងមកុដកញ្ញាឯកភពផែនដីកម្ពុជា២០២០ (Miss Planet Cambodia) នឹងរៀបចំធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅ មណ្ឌលវប្បធម៌ភ្នំពេញ ( ចេនឡា
January 14, 2020 - សិល្បៈ
មានការភ្ញាក់ផ្អើលចំពោះករណីឃាតកម្ម ដែលជនល្មើសត្រូវបានគេស្គាល់ថាជាម្តាយរបស់ ពេជ្រ សូលីកា។ ហេតុនេះហើយក៏មានការលើកឡើងព្រួយបារម្ភចំពោះ ពេជ្រ សូលីកា ខណៈដែលកំពុងពរពោះក្នុងផ្ទៃ ប៉ុន្តែបែរជាជួបនូវរឿងរ៉ាវអកុសលផ្ទួនៗគ្នាបែបនេះ។ ដោយមានសិល្បករសិល្បការិនីជាច្រើនបានសរសេរសារលើកទឺកចិត្តឲ្យតារាស្រីរូបនេះមានភាពរឹងមាំ និងមិនចុះចាញ់នូវពាក្យសម្តីរបស់អ្នកដទៃ។ ជាក់ស្តែងណាស់តារាចម្រៀងអ្នកស្រី ម៉េង កែវពេជ្ជតា បានសរសេរសារលើកទឹកចិត្តយ៉ាងដូច្នេះថា៖ “រឹងមាំឡេីងប្អូនស្រី! មានមនុស្សច្រេីនណាស់ដែលយល់ដឹង និងចេះបែងចែក ប្អូនកុំអស់សង្ឃឹម។ ជាអ្នកល្បីឈ្មោះ ជៀសមិនផុតពីការឆ្លៀតកេងចំណេញរបស់គេនោះទេ វាត្រូវតែបែបនេះ តែសំខាន់ប្អូនកុំបាក់ទឹកចិត្ត កុំតក់ស្លុត ហេីយខំថែទាំសុខភាពដេីម្បីកូន ព្រោះអូននៅមានកូន អូននៅមានស្វាមីល្អ ពិសេសអូននៅមានអ្នកគាំទ្រជាច្រេីនទៀត ស៊ូៗកុំព្រមចាញ់អោយសោះណា សូលីកា។ ចំពោះអ្នកមួយចំនួន ឈប់បន្តទៅ ត្រូវគិតថានេះជារឿងបុគ្គលទេ កុំទាញឈ្មោះអ្នកនេះ
January 14, 2020 - សុខភាព
ទុកទូរស័ព្ទក្បែរខ្លួនពេលគេង ព្រោះដាក់រោទ៍ងាយភ្ញាក់ពេលព្រឹក ឬដាក់វាក្បែរខ្លួនពេលគេង ព្រោះប្រើ Apps តាមដានគុណភាពដំណេក។ តែយ៉ាងណាមិញ វិធីទាំងនោះពុំបានផ្ដល់ផលល្អដល់សុខភាពនោះទេ ការស្រាវជ្រាវមួយចំនួនបានបង្ហាញពីផលវិបាកដែលកើតមាន តាមរយៈទម្លាប់ប្រើទូរស័ព្ទរបៀបនេះ៖ ១. គេងដាក់ទូរស័ព្ទក្បែរខ្លួន ទូរស័ព្ទគឺជាគ្រឿងអេឡិចត្រូម៉ាញ៉េទិក បញ្ចេញរលកសញ្ញា ដែលមានន័យថាគ្រឿងទទួល និងបញ្ជូនរលកសញ្ញា ដើម្បីអាចទាក់ទងគ្នាបាន។ ការស្រាវជ្រាវបានបង្ហាញថា រលកសញ្ញានោះអាចប៉ះពាល់ដល់ខួរក្បាល ប្រសិនបើនៅក្បែររលកសញ្ញានោះជាច្រើនម៉ោង បន្ថែមពីនោះវាក៏រំខានដល់ការគេង ប៉ះពាល់ដល់គុណភាពដំណេកផងដែរ។ ដូចនេះដំណោះស្រាយគឺ ការបិទទូរស័ព្ទ ឬទុកវាឱ្យឆ្ងាយពីខ្លួននៅម៉ោងគេង។ ២. ត្រូវពន្លឺ Blue Light ច្រើន ពន្លឺចេញពីអេក្រង់ទូរសព្ទ ឬគ្រឿងអេឡិចត្រូនិកផ្សេងៗទៀត គេឱ្យឈ្មោះថា Blue
January 14, 2020 - សង្គម
ភ្នំពេញ៖ ជាដំណឹងល្អដោយអភិបាលខណ្ឌបឹងកេងកង សម្រេចបិទទីតាំងចោលសម្រាមដែលស្ថិតនៅក្រោយវិទ្យាល័យព្រះយុគន្ធរ ដោយទីតាំងនេះត្រូវបានប្រជាពលរដ្ឋរិះគន់ជាខ្លាំងដោយ វិទ្យាល័យព្រះយុគន្ធរ ក្លាយជាកន្លែងចាក់សំរាមដែលបង្កអោយប៉ះពាល់ដល់សុខភាពដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅម្តុំនោះ។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក ទូច ឌីន បានសរសេររៀបរាប់ថា៖ “ខ្ញុំបាទតំណាងឲ្យសិស្សានុសិស្ស នៃវិទ្យាល័យព្រះយុគន្ធរទាំងអស់ សូមគោរពថ្លែងអំណរគុណ ដល់លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ព្រមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចុះសំអាត និងលុបបំបាត់ទាំងស្រុងនូវទីតាំងចាក់សំរាម ស្ថិតនៅផ្លូវលេខ២៧៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ជាប់នឹងរបងវិទ្យាល័យព្រះយុគន្ធរ។ ដោយទីតាំងនេះត្រូវបានគេយកសំរាមមកចាក់គរក្លាយជាដេប៉ូសំរាម អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ បានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យព្រះយុគន្ធរ ។ ជាចុងក្រោយនេះខ្ញុំបាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នូវការយកចិត្តទុកដាក់ចំពោះសុខភាពរបស់សិស្សានុសិស្ស ។ សូមគោរពជូនពរដល់
January 14, 2020









