- Khmernote Media
- សង្គម
នៅព្រឹកនេះមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះករណីឃាតកម្មដែលឃាតកមានឈ្មោះ ស៊ិន ស្រីនាង ត្រូវបានគេស្គាល់ថាជាម្តាយបង្កើតរបស់តារាចម្រៀង ពេជ្រ សូលីកា ដោយមានការចុះផ្សាយព្រោងព្រាតពេញបណ្តាញសង្គម ចំពោះករណីឃាតកម្មមួយនេះ។ ចំពោះករណីនេះផងដែរ លោក អ៊ឹម ជីវ៉ា ក៏បានបញ្ចេញមតិយ៉ាងដូច្នេះ៖ “សូមផ្ញើសារនេះជូនបងប្អូនមួយចំនួន ខ្ញុំយល់ថាជនសង្ស័យជាឃាតកជាម្តាយបង្កើត របស់តារាចំរៀង ពេជ្រ សូលីកា បើនិយាយត្រឹមឈ្មោះបានហើយ ហេតុអីក៏ដល់ថ្នាក់ដាក់រូបកូនដែលគ្មានកំហុស គុណនិងទោស ល្អនិងអាក្រក់ គឺមិនអាចច្របាច់បញ្ចូលគ្នាបានទេ អ្នកណាធ្វើខុសអ្នកនោះទទួលទោសទៅតាមច្បាប់ វាមិនអាចបូកបញ្ជូលសមាជិកទាំងអស់បានឡើយ លើកលែងតែសមាជិករូបមួយណារួមគំនិតក្នុងករណីឃាតកម្មនិងតែប៉ុណ្ណោះទើបរាប់ចូល។ ឧទាហរណ៍មួយចុះ បើកូនជួញដូរលក់គ្រឿងញៀន ឪពុកម្តាយជាតារាល្បី ឬជាមន្រ្តីរាជការមានមុខមាត់ តើគួរយករូបថតឪពុកនោះមកដាក់បញ្ចូលក្នុងករណីលក់គ្រឿងញៀនហ្នឹងបានទេ បើដាក់បានទាល់តែឪពុកឬម្តាយនិងប្រព្រឹត្តឬរួមគំនិតដែរ។ ដូចករណីម្តាយសូលីកាចឹង យើងដឹងថាជនសង្ស័យជាឃាតកជាម្តាយគាត់
January 13, 2020 - PR
ប្រទេសកម្ពុជា ១៣ មករា ២០២០ – ការរៀបចំគម្រោងសម្រាប់ដំណើរកំសាន្តកាន់តែឆាប់កាន់តែប្រសើរ ជាពិសេសនៅពេលនិយាយអំពីដំណើរកំសាន្តផ្សងព្រេង។ អ្នកដំណើរនឹងរីករាយក្នុងការរៀបចំការធ្វើដំណើរដ៏អស្ចារ្យក្នុងឆ្នាំថ្មីនេះ ជាមួយនឹងប្រម៉ូសិនថ្លៃសំបុត្រធ្វើដំណើរទូទាំងពិភពលោករបស់អ៊ែមមឺរឹតឆ្នាំ ២០២០ ។ សម្រាប់ពេលវេលាមានកំណត់ អ្នកដំណើរទាំងអស់នៅក្នុងប្រទេសកម្ពុជាអាចទទួលយកប្រម៉ូសិនពិសេសសម្រាប់ទិសដៅសំខាន់ៗនៅក្នុងបណ្តាញសកលរបស់អ៊ែមមឺរឹតជាមួយនឹង ថ្នាក់ពាណិជ្ជកម្ម (Business Class) និងថ្នាក់សន្សំសំចៃ (Economy Class)។ ជាមួយនឹងតម្លៃសំបុត្រធ្វើដំណើរទៅវិញទៅមកចាប់ពី ៩៩ ដុល្លារ សម្រាប់ថ្នាក់សន្សំសំចៃ (Economy Class) ឬ ចាប់ពី១៩៩ ដុល្លារសម្រាប់ថ្នាក់ពាណិជ្ជកម្ម (Business Class) ដែលជាហេតុផលមួយដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកធ្វើដំណើរក្នុងការគ្រោងទុកជាមុននាឆ្នាំ ២០២០។ តម្លៃប្រម៉ូសិននេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១
January 13, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ មន្ត្រីជំនាញបានធ្វើការរំដោះយកគ្រាប់បែក (MK82) ចេញពីក្នុងដី ដែលត្រូវបានគេប្រទះឃើញខណៈដែលកំពុងជីករណ្តៅ។ យោងតាមការបង្ហោះរបស់ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានឲ្យដឹងថា៖ “មិនមែនគ្រាប់កាំជ្រួចត្រៀមបាញ់អ្វីនោះទេ គឺជាគ្រាប់បែកទម្លាក់ពីយន្តហោះកប់ក្នុងដីជិត៥០ឆ្នាំ ហេីយនៅពេលអភិវឌ្ឍន៍ជាងក្រុងភ្នំពេញជីករណ្តៅដីក៏ប្រទះឃេីញតែម្តង។ ប្រហែលមេក្រុមហ៊ុនជីកដីនិងអ្នកជីកដីនោះជំនាញខាងដោះគ្រាប់ហេីយមេីលទៅ បានជាឃេីញគ្រាប់បែកទំហំធំជាងមនុស្សពេញវ័យទៅទៀត នៅតែបន្តជីកដោយគ្មានញញេីតគ្រោះថ្នាក់សោះតែម្តង។ បេីមានការផ្ទុះកេីតឡេីងគឺថា គ្រឿងចក្រនិងរថយន្តដូចក្តាមក្នុងរណ្តៅដីនោះ ប្រហែលគ្រោះថ្នាក់ធ្ងន់និងខូចខាតថៅកែរត់ចោលស្រុកមិនខាននៅពេលមានមនុស្សស្លាប់និងរបួសនោះ”៕
January 13, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ ម្តាយបង្កើតរបស់តារាចម្រៀង ពេជ្រ សូលីកា ត្រូវកម្លាំងនគរបាល ឃាត់ខ្លួន ក្រោយសង្ស័យថា បានសម្លាប់ស្ត្រីវ័យ៥០ឆ្នាំម្នាក់ នៅខណ្ឌមានជ័យកាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្នុង ក្នុងបុរីវីឡាថោន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ បន្ទាប់ពីមន្ត្រីបច្ចេកទេសកោសល្យវិច័យ មូលហេតុគឺរកឃើញថា សពត្រូវបានស្លាប់ ដោយសារថប់ដង្ហើម គឺមានគេយករបស់អ្វីមួយសង្កត់ពីលើមុខរហូតថប់ដង្ហើមស្លាប់។ យ៉ាងណាមិញ ពេលនេះជនសង្ស័យត្រូវបានសមត្ថកិច្ចវែកមុខហើយ គឺជាម្តាយបង្កើតរបស់តារាចម្រៀងស្រី ពេជ្រ សូលីកា។ ប្រភពពីគ្រួសាររបស់សពបានប្រាប់ថា មុនកើតហេតុពួកគាត់បានទូរសព្ទ័ទៅរកជនរងគ្រោះ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ តែមិនមានអ្នកលើក ស្រាប់តែម៉ោងជិត៣រសៀលថ្ងៃដដែល មានគេទូរស័ព្ទមកប្រាប់ថា
January 13, 2020 - ព័ត៌មានជាតិ
យោងតាមការផ្តល់បទសំភាសន៍របស់លោកអធិការខណ្ឌមានជ័យ លោកអធិការបានមានប្រសាសន៍ថា ដំបូងឡើយគឺជនសង្ស័យដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ តែពេលសមត្ថកិច្ចមកពិនិត្យគឺឃើញមានស្នាមចងដៃ និងស្លាប់ដោយសារថប់ដង្ហើម។ ក្រោយពីប្រកែកអស់ចិត្ត ជនសង្ស័យបានសារភាពថាខ្លួនបានយកខ្នើយមកខ្ទប់មុខជនរងគ្រោះ នៅពេលជនរងគ្រោះមកដល់ក្នុងស្ថានភាពស្រវឹង ហើយទន់ដៃទន់ជើង និងបានយកខ្សែចងដៃខាងក្រោយផង។ មូលហេតុមកពីឈ្លោះប្រកែកគ្នា ដោយខ្លួនជាមនុស្សស្រីស្រឡាញ់ស្រីផងនោះ បានកើតចិត្តប្រចណ្ឌដោយសារមិនឃើញជនរងគ្រោះពុំមានពាក់ចិញ្ចៀនពេជ្រទាំង០២វង់ដូចធម្មតា ហើយម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកាដែលជាជនសង្ស័យបានទារលុយ ១៥០០០ដុល្លារ ដែលឲ្យយកទៅរកស៊ីចងការ ពីជនរងគ្រោះមកវិញ តែជនរងគ្រោះមិនព្រមឲ្យ ក៏ឈានដល់ទំនាស់រហូតជ្រុលសម្លាប់នេះទៅ។ ខាងក្រោមនេះជាសកម្មភាពធ្វើត្រាប់របស់ជនសង្ស័យ គួរបញ្ជាក់ថានៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ដែលសម្លាប់ស្ត្រីវ័យ៥០ឆ្នាំ នៅក្នុងបុរីវីឡាថោន ភូមិទួលរកា សង្កាត់
January 13, 2020 - ព័ត៌មានជាតិ
យោងតាមការផ្តល់បទសំភាសន៍របស់លោកអធិការខណ្ឌមានជ័យ លោកអធិការបានមានប្រសាសន៍ថា ដំបូងឡើយគឺជនសង្ស័យដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ តែពេលសមត្ថកិច្ចមកពិនិត្យគឺឃើញមានស្នាមចងដៃ និងស្លាប់ដោយសារថប់ដង្ហើម។ ក្រោយពីប្រកែកអស់ចិត្ត ជនសង្ស័យបានសារភាពថាខ្លួនបានយកខ្នើយមកខ្ទប់មុខជនរងគ្រោះ នៅពេលជនរងគ្រោះមកដល់ក្នុងស្ថានភាពស្រវឹង ហើយទន់ដៃទន់ជើង និងបានយកខ្សែចងដៃខាងក្រោយផង។ មូលហេតុមកពីឈ្លោះប្រកែកគ្នា ដោយខ្លួនជាមនុស្សស្រីស្រឡាញ់ស្រីផងនោះ បានកើតចិត្តប្រចណ្ឌដោយសារមិនឃើញជនរងគ្រោះពុំមានពាក់ចិញ្ចៀនពេជ្រទាំង០២វង់ដូចធម្មតា ហើយម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកាដែលជាជនសង្ស័យបានទារលុយ ១៥០០០ដុល្លារ ដែលឲ្យយកទៅរកស៊ីចងការ ពីជនរងគ្រោះមកវិញ តែជនរងគ្រោះមិនព្រមឲ្យ ក៏ឈានដល់ទំនាស់រហូតជ្រុលសម្លាប់នេះទៅ។ គួរបញ្ជាក់ថានៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ដែលសម្លាប់ស្ត្រីវ័យ៥០ឆ្នាំ នៅក្នុងបុរីវីឡាថោន ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម
January 13, 2020 - PR
កាហ្វេ និងភេសជ្ជៈឆ្ងាញ់ៗប្រចាំហាងជាច្រើនមុខ ត្រូវបានចែកជូន Free ចំនួន ១១១ កែវ ដល់បងប្អូនជាច្រើនដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសបើកសម្ពោធលក់សាកល្បងរបស់ហាងកាហ្វេ Coffee Berry នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ជាន់ទី១ កាលពីរសៀល ថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ។ ក្នុងឱកាសបើកសម្ពោធលក់សាកល្បងរបស់ Coffee Berry បានប្រព្រឹត្តទៅពោរពេញដោយបរិយាកាសរីករាយ និងអ៊ូរអរបំផុត ជាមួយនឹងការចូលរួមពីតារាស្រីល្បីៗ ៣ដួងប្រចាំប្រទេសកម្ពុជា រួមមាន កញ្ញា ស៊ីន យូប៊ីន កញ្ញា Abby និងកញ្ញា Stella
January 13, 2020 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ដែលសម្លាប់ស្ត្រីវ័យ៥០ឆ្នាំ នៅក្នុងបុរីវីឡាថោន ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីធ្វើត្រាប់ពីសកម្មភាពដែលជនសង្ស័យស្លាប់ជនរងគ្រោះ។ ជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។ ចំណែកឯជនរងគ្រោះមានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ។ ដោយមានការសង្ស័យថាផ្តើមចេញពីការប្រច័ណ្ឌស្រីស្រលាញ់ស្រី ដោយជនសង្ស័យយកខ្សែចងដៃ និងយកខ្នើយខ្ទប់ជនរងគ្រោះ បណ្តាលថប់ដង្ហើមរហូតដាច់ខ្យល់ស្លាប់ ក្នុងបុរីវីឡាថោន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ៕
January 13, 2020 - សុខភាព
នារីជនជាតិអង់គ្លេសវ័យ២៨ឆ្នាំម្នាក់ ក្រោយវះកាត់ពង្រីកដើមទ្រូង ក្នុងតម្លៃទាបបញ្ចុះថ្លៃមិនបានប៉ុន្មានម៉ោងផង ក៏បែរជាជួបហេតុការណ៍ផ្ទុះស៊ីលីកូន បន្សល់ទុកឱ្យនាងនូវស្លាកស្នាមលើសុដន់ នឹងតម្រូវឱ្យវះកាត់យកជាលិកាទាំងនោះចេញ។ តាមសារព័ត៌មាន Daily Mail កញ្ញា Zara Rodriguez បានធ្វើដំណើរពីអង់គ្លេស ទៅក្រុង Istanbul ប្រទេសតួកគី ក្នុងបំណងទៅវះកាត់ពង្រីកដើមទ្រូង និងសម្រកក្បាលពោះ នៅទីនោះ ព្រោះមានតម្លៃធូរថ្លៃ ទាបជាងទីផ្សារប្រទេសខ្លួន។ ក្រោយពេលវះកាត់រួច រយៈពេលត្រឹម៧ម៉ោង ពេលកញ្ញា Zara មកដល់អង់គ្លេសវិញ ស្រាប់តែសុដន់ខាងឆ្វេងរបស់នាងលេចធ្លាយជាលិការាវចេញពីចំណុចវះកាត់ចេញមក ឯសុដន់ម្ខាងទៀតក៏ធ្លាក់ចុះមក។ ឃើញសភាពបែបនេះ កញ្ញាអង់គ្លេសវ័យ២៨ឆ្នាំរូបនេះ បានបង្ហោះរូបលើបង្ហាញសង្គមពីលទ្ធផលនៃការវះកាត់ខាងលើ ចំណែកខាងគ្លីនិកនៅប្រទេសតួកគី បានទទួលព្យាបាលនាងឡើងវិញ ដើម្បីសងការខូចខាត។
January 13, 2020 - សង្គម
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាអ្នកឯកទេសខាងអប់រំ ជាសហគ្រិនមួយរូបអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នផ្តល់សេវាអប់រំឯកជនមួយឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបានសំណូមពរឲ្យមហាជនទាំងឡាយ ពិសេសក្មេងៗបញ្ឈប់ជាបន្ទាន់ចំពោះការបរិភោគសាច់គោអាំងលាយខ្លាញ់ជ្រូក ដែលបង្កជាគ្រោះថ្នាក់នៅក្នុងពេលខាងមុខ។ មូលហេតុដែលលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសំណូមពរដូច្នេះដោយសារតែ អាហារសម្រន់សាច់គោអាំងលាយខ្លាញ់ជ្រូក ឬដាក់ខ្លាញ់ជ្រូកនៅចន្លោះចង្កាក់នេះពិតជាគ្រោះថ្នាក់ ដោយខ្លាញ់នោះពេលចម្អិនពុំឆ្អិនបណ្តាលឲ្យមានមេរោគ ឬតេនញ៉ា ហើយខ្លាញ់ទាំងនោះបង្កឲ្យមានជម្ងឺខ្លាញ់កកក្នុងសរសៃឈាម។ លោកក៏សំណូមពរឲ្យអាណាព្យាបាលមេត្តាប្រុងប្រយ័ត្នមើលថែឲ្យបានជិតដិតចំពោះកូនតូចៗដែលចូលចិត្តទិញចំណីអាហារដែលពុំមានសុវត្ថិភាព។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖
January 13, 2020









