Khmernote Media
  • អន្តរជាតិ

    យោងតាមប្រភពព័ត៌មានពី New York Times បានឲ្យដឹងថា នៅថ្ងៃសៅរ៍នេះ អ៊ីរ៉ង់បានសារភាពថាខ្លួនជាអ្នកបាញ់ទម្លាក់ជើងហោះហើរលេខ ៧៥២ របស់ក្រុមហ៊ុន Ukrainian Airlines ពិតមែន ដោយបាននិយាយថា វាជាគ្រោះថ្នាក់ដោយអចេតនា និងបានស្តីបន្ទោសមកលើកំហុសបង្កឡើងដោយកត្តាមនុស្ស។ យោងតាមសេចក្តីថ្លែងការណ៍មួយពីប្រទេសអ៊ីរ៉ង់បាននិយាយថា “យន្ដហោះនោះត្រូវបានបាញ់ទម្លាក់ដោយអចេតនា ដែលជាអកុសលនាំឱ្យមនុស្សស្លូតត្រង់ជាច្រើននាក់បានស្លាប់បាត់បង់ជីវិត”។ គួររំលឹកផងដែរថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ កន្លងទៅ យន្ដហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនមួយគ្រឿងប្រភេទ Boeing 737 ដែលមានអ្នកដំណើរ និងបុគ្គលិកលើយន្តហោះទាំងអស់ចំនួន ១៧៦នាក់ បានធ្លាក់នៅជិតអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini របស់ក្រុងតេអេរ៉ង់ បណ្តាលឲ្យមនុស្សនៅលើយន្តហោះស្លាប់បាត់បង់ជីវិតទាំងអស់។ យន្តហោះនោះបានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងមិនបានប៉ុន្មាន

    January 11, 2020
  • ព័ត៌មានជាតិ

    បញ្ហាចរាចរណ៍នៅតែកើតមានជារៀងរាល់ថ្ងៃ ដោយសារតែអ្នកបើកបរមួយចំនួននៅតែមិនមានការយល់ដឹងនិងចេះតែប្រមាថអាយុជីវិតអ្នកដទៃដែលធ្វើដំណើរនៅលើដងផ្លូវតែមួយ ជាពិសេសភាគច្រើនគឺនៃអ្នកបើកបរទាំងនោះជា អ្នកបើកឡានធំសណ្តោងកន្ទុយផ្សេងៗ។ ជាក់ស្តែងណាស់ថ្មីៗនេះមានការចែករំលែកនូវវីដេអូបង្ហាញនូវករណីគ្រោះថ្នាក់ចរាចរណ៍ដែលរថយន្តកុងតឺន័រ បង្កគ្រោះថ្នាក់ចរាចរណ៍កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅផ្លូវជាតិលេខ១ ចំនុចគីឡូម៉ែតលេខ១៥៦​ ភូមិព្រៃផ្តៅ សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ យោងតាមវីដេអូដែលបានបង្ហាញគេសង្កេតឃើញរថយន្តកុងតឺន័រ បានធ្វើការវ៉ាជែងកុងតឺន័រមួយគ្រឿងទៀត ដោយវ៉ាមិនផុត ក៏បុកនឹងឡានក្បាលអូស​ទ្រុង ពណ៌ខៀវ បណ្តាលឲ្យតៃកុងរថយន្តកុងតឺន័រ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ចំណែកតៃកុងឡានទ្រុងខៀវបានផុតពីគ្រោះថ្នាក់៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖ វីដេអូ៖ Garage0007

    January 11, 2020
  • ព័ត៌មានជាតិ

    សៀមរាប៖ កាលពីពេលថ្មីៗនេះ លោកជំទាវ ទាង អេង ទៀ សីហា បាន ចុះពិនិត្យមើលទីតាំងដាំបន្លែសុវត្ថិភាព “happy+co farm” ដែលស្ថិតនៅក្នុងភូមិពង្រថ្មី ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដើម្បីលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន ជម្រុញការដាំដុះបន្ថែម និងទទួលយកសំណូមពរ និងបញ្ហាប្រឈមមួយចំនួនរបស់ម្ចាស់កសិដ្ឋាន។ បន្ទាប់ពីត្រួតពិនិត្យរួចមក លោកជំទាវ ទាង អេង ទៀ សីហា បានបង្ហាញពីចំណាប់អារម្មណ៍ ចំពោះការដាំដុះបន្លែធម្មជាតិប្រើបច្ចេកវិទ្យាថ្មី ដាំនៅក្នុងបំពង់ទីបជ័រប្រើជាមួយទឹក មិនចាំបាច់មានដី។ ដោយលោកជំទាវ បានសរសេររៀបរាប់ថា៖ “អរគុណសន្តិភាព ដែលធ្វើអោយប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ និងរីកចម្រើនលើគ្រប់វិស័យ

    January 11, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ ស្ថិតភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានភ្លៀងកក់ខែមួយមេធំគួរសម បណ្តាលឲ្យទឹកជន់លិចផ្ទះសម្បែងពលរដ្ឋ និងបាក់ស្រុតរបងផ្ទះពលរដ្ឋមួយចំនួន ដែលសង់នៅជាប់អូរប្រឡាយផងដែរ។ ក្នុងនោះផងដែរ នៅកន្លែងទំនាបខ្លះដូចជានៅម្តុំចំការស្ពៃ និងផ្លូវអិលវីជាដើម មានទឹកហូរតែមិនទាន់លិចផ្លូវនោះទេ៕ ប្រភព៖ លោក Huy Bunleng, លោក Heng Ly

    January 11, 2020
  • សុខភាព

    បន្ទាប់ពី​ផ្ទុះ​ព័ត៌មានជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នៅ​ចិន​រួច​មក ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ចេញ​ព័ត៌មាន​ណែនាំ​ដល់ពលរដ្ឋ ពិសេស​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ ឬ​ត្រលប់​មក​ពី​ក្រុង​វូហាន ខេត្តហ៊ុយបេ ប្រទេសចិន ដើម្បី​ការពារ​ខ្លួន និង​ទប់ស្កាត់​ការ​ឆ្លងជំងឺនេះ។ ​ក្រសួងសុខាភិបាលក៏បាន​ក្រើន​រម្លឹកឲ្យ​​ដឹង​​ពី​រោគសញ្ញា និង​វិធី​ការពារ​ជំងឺ​រលាក​សួត​ដែល​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​ឲ្យ​អនុវត្ត​ដូច​ខាងក្រោម៖ ១- រោគសញ្ញា + ក្ដៅ​ខ្លួន + ក្អក + ហត់ ពិបាកដកដង្ហើម + ថត​កាំរស្មី​អ៊ិច​មាន​ឃើញ​ដំបៅ​សួត​សងខាង។ ២- វិធី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី + ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំងឺ​ផ្លូវ​ដង្ហើម​ស្រួច + លាង​ដៃ​ឲ្យ​បាន​ញឹកញាប់ (ជាមួយ​សាប៊ូ និង​ទឹក​ស្អាត) ជា​ពិសេស​បន្ទាប់​ពី​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ ឬ​បរិស្ថាន​ជុំវិញ​គាត់ + ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ

    January 11, 2020
  • បច្ចេកវិទ្យា

    បច្ចុប្បន្ននេះផលិតផល Apple Watch បានក្លាយទៅជាផលិតដ៏ល្បីមួយសម្រាប់អ្នកប្រើប្រាស់ទាំងឡាយលើលោ កជាពិសេសចំពោះមុខងារដ៏ឥតខ្ជោះរបស់ខ្លួនលើបច្ចេកវិទ្យាតាមដានសុខភាពដ៏វ៉ៃឆ្លាតហើយក្នុងនោះផងដែរ ឧទាហរណ៍ជាក់ស្តែងវាបានជួយសង្គ្រោះជីវិតមនុស្សជាច្រើនករណីរួចមកហើយផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាស្ថានភាពនេះហាក់មិនសូវល្អឡើយនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាលើវិស័យសុខមាលភាពមួយរបស់ប្រទេសជប៉ុន ដែលមានឈ្មោះថា Masimo បានត្រៀមពាក្យបណ្តឹងរួចរាល់ហើយ ដើម្បីប្តឹងទៅលើក្រុមហ៊ុន Apple ពាក់ព័ន្ធទៅនឹងការលួចបច្ចេកវិទ្យាសុខភាពរបស់ខ្លួនមកប្រើប្រាស់។ កាន់តែច្បាស់នោះគឺនៅពេលព័ត៌មានដែលត្រូវបានចេញផ្សាយដោយ Bloomberg បានបញ្ជាក់ថា ក្រុមហ៊ុន Masimo បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានមូលដ្ឋាននៅទីក្រុង Cupertino នេះរួចហើយពីបទរំលោភលើប៉ាតង់ចំនួន ១០ ដែលជាកម្មសិទ្ធិរបស់ខ្លួន ។ ប៉ាតង់ទាំងនោះរួមមានបច្ចេកវិទ្យាសំខាន់ៗសម្រាប់ការត្រួតពិនិត្យជីពចររបស់អ្នកប្រើប្រាស់ និងមុខងារផ្តល់សញ្ញាទាក់ទងនឹងសរីរាង្គមួយចំនួន។ គេដឹងផងដែរថា បណ្តឹងនោះបានអះអាងថា ប៉ាតង់ទាំងនេះត្រូវបានប្រើសម្រាប់ Apple Watch series 4

    January 11, 2020
  • សិល្បៈ

    អង្គការ​បរិស្ថាន “សម្ព័ន្ធភាពផែនដី” របស់តារាសម្តែង Leonardo DiCaprio បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាពួកគេគ្រោងនឹងបរិច្ចាគថវិកាចំនួន ៣លានដុល្លារអាមេរិក ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះភ្លើងឆេះព្រៃនៅអូស្ត្រាលី។ ថវិកាដែលបរិច្ចាគដោយ DiCaprio នឹងត្រូវប្រគល់ជូនអង្គការដៃគូក្នុងតំបន់របស់អូស្រ្តាលីមានដូចជាអង្គការ Aussie Ark, Bush Heritage និង Wires Wildlife Rescue។ សូមរំលឹកថារហូតមកដល់ពេលនេះអណ្តាតភ្លើងបានបំផ្លាញដីរាប់លានហិចតានៅក្នុងប្រទេសអូស្ត្រាលី ដោយបានសម្លាប់សត្វជិត ៥០០លានក្បាល និងធ្វើឱ្យមនុស្សរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅ។ មនុស្សជាង ២០នាក់ បានបាត់បង់ជីវិតនៅក្នុងអគ្គិភ័យ ដែលកំពុងឆាបឆេះនៅតាមតំបន់ជាច្រើន៕ អត្ថបទ​៖ ណារ៉ែន ប្រភព៖ celebrity.nine

    January 11, 2020
  • ព័ត៌មានជាតិ

    អ្នកបើកបររថយន្ត Camry ពណ៌ស ស្លាកលេខភ្នំពេញ​ 2BB-0035 ដែលបុកមនុស្សស្លាប់ពីរនាក់យ៉ាងអាណោចអាធ័ម​កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លេីកំណាត់ផ្លូវ​៦០ម៉ែត្រ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅក្នុងស្រុកស្អាង ខេត្តកណ្តាល នៅវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។ ជនបង្កពិតប្រាកដនេះមានឈ្មោះ ហ៊ុយ ទូច អាយុ៣៣ឆ្នាំ ត្រូវជាពូរបស់ម្ចាស់រថយន្ដដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនសាកសួរកាលពីម្សិលមិញ។ បន្ទាប់ពីឃាត់ខ្លួនជនបង្កឈ្មោះ ហ៊ុយ ទូច រួមជាមួយរថយន្ត ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។ សូមរំលឹកថាតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ មុនកើតហេតុគេឃើញ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1IC-4551 ដឹកគ្នាម្នាក់ទៀត

    January 11, 2020
  • សុខភាព

    ជប៉ុន ចាប់​ផ្តើម​បើក​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ទៀត ដោយ​នឹង​ចិញ្ចឹម​សរីរាង្គ​មនុស្ស​ឲ្យ​ធំ​លូតលាស់ក្នុង​សត្វ​ជ្រូក ដើម្បី​បម្រើ​ការ​វះកាត់​ផ្លាស់​ប្តូរ​សរីរាង្គ​ទៅ​ថ្ងៃ​អនាគត។ ក្រសួង​សុខាភិបាល​ជប៉ុន ថ្មីៗ​នេះ​បាន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សុខាភិបាល ចាប់​ផ្តើម​​ការ​សិក្សា​ស្រាវជ្រាវ​ចិញ្ចឹម​សរី​រាង្គ​មនុស្ស ដូច​ជា​លំពែង នៅ​ក្នុង​ខ្លួន​សត្វ​ជ្រូក ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​វះកាត់​សរីរាង្គ ខណៈ​ការ​ស្រាវជ្រាវនេះ​ធ្វើ​ឡើងដោយ​​ក្រុម​សាស្ត្រចារ្យ នៃ​សាកល​វិទ្យាល័យ Meiji និង​ក្រុម​អ្នក​ស្រាវជ្រាវ​ផ្សេង​ទៀត។ ក្រុម​អ្នក​ស្រាវ​ជ្រាវ រំពឹង​នឹង​ចាក់​បញ្ចូល​កោសិកា​បង្ក​កំណើត​ដើម​របស់​មនុស្ស ហៅ​ថា pluripotent stem cells ឬ iPS cells ទៅ​នឹង​ស៊ុត​បង្ក​កំណើត​របស់​សត្វ​ជ្រូក ដើម្បី​ឲ្យ​ធំ​លូត​លាស់​ក្នុង​ស្បូន​ជ្រូក។ ស៊ុត​បង្ក​កំណើត​ត្រូវ​អ្នក​វិទ្យសាស្ត្រ​ជប៉ុន​រំពឹងថានឹង​លូត​លាស់​ទៅ​ជា​គភ៌​ដែល​ជា​ការ​ផ្សាំ​រវាង​កោសិកា​ដើម​របស់​ជ្រូក និង​កោសិកា​ដើម​របស់​មនុស្ស។ នៅ​៣០ថ្ងៃ​បន្ទាប់ ក្រុម​អ្នក​វិទ្យាសាស្ត្រ នឹង​ទាញ​យក​ភគ៌​ចេញ​មក​ក្រៅ ដើម្បី​ពិនិត្យ​មើល​ថា កោសិកា​មនុស្ស​បាន​លាយ​ជា​មួយ​កោសិកា​ដែល​នឹង​វិឌ្ឍន៍​ទៅ​ជា​លំពែង​បាន ឬ​យ៉ាង​ណា។ ករណី​លទ្ធផល​ដូច​ការ​រំពឹង​ទុក

    January 11, 2020
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះតារាសម្តែងលោក យូ ឌីស្កូ បានជួបទុក្ខធំជាពន់ពេកដោយអ្នកម្តាយជាទីស្រលាញ់បានទទួលមរណភាពកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។ យ៉ាងណាមិញ លោក យូ ឌីស្កូ បានអញ្ជើញដល់មហាជន និងសិល្បករ សិល្បការិនី ចូលរួមពិធីបុណ្យខួប៧ថ្ងៃនិង១០០ថ្ងៃ ដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យ​ ទី១២​ ខែមករា​ ឆ្នាំ២០២០​ នេះ ដោយលោកបានប្រកាសនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ “ជំរាបសួរបងប្អូនមិត្តភក្តិនៅក្នុងហ្វេសប៊ុកនិងសិល្បករ​សិល្បការិនីខ្មែរទាំងអស់​ ខ្ញុំសូមគោរពអញ្ជេីញបងប្អូនចូលរួម​ បុណ្យគំរប់៧ថ្ងៃនិង១០០ថ្ងៃ​ អ្នកម្តាយខ្ញុំនៅថ្ងៃ​អាទិត្យ​ ទី១២​ ខែមករា​ ឆ្នាំ២០២០​ នេះ​ផង។ គួរពុំគួរក៏សូមអធ្យាស្រ័យ ដល់ខ្ញុំនឹងក្រុមគ្រួសារដែលមិនបានអញ្ជេីញផ្ទាល់មាត់នឹិងជួបផ្ទាល់ដោយក្តីអនុគ្រោះផង។ សង្ឃឹមថាបងប្អូននឹងផ្តល់វត្តមានសំរាប់ក្រុមគ្រួសារខ្ញុំផងចុះ”៕ />

    January 11, 2020