- Khmernote Media
- រថយន្ត
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger Raptor ស៊េរីថ្មី 2020 ដែលមានទីតាំងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ (ទល់មុខផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី – អ៊ីអន 2) កាលពីថ្ងៃទី 09 ខែមករា ឆ្នាំ 2020 ។ Ford Ranger Raptor បានបង្កើតឡើងដោយមានរួមបញ្ចូលជាមួយនឹង
January 10, 2020 - សង្គម
ខេត្តកំពត៖ ជារឿងមួយគួរឲ្យអាណិតអាសូរ លោកយាយជរាមួយរូប អាយុ៨០ឆ្នាំ រស់នៅយ៉ាងវេទនាគ្មានកូនគ្មានចៅ បងប្អូនមើលថែ សព្វថ្ងៃរស់នៅក្នុងខ្ទមកម្សត់គួរឲ្យសង្វេគជាពន់ពេក។ ជីវិតរបស់លោកយាយ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមសម្តែងក្តីអាណិតជាពន់ពេក និងសង្ឃឹមថាមានសប្បុរសជនជួយជំនួយ ឬមើលថែលោកយាយឲ្យសុខស្រួលនាដង្ហើមចុងក្រោយនេះ។ យោងតាមគណនីហ្វេសប៊ុក “ខ្ញុំបាទរ៉ាហ្វីនដែលជាយុវជនមូស្លីមកម្ពុជា” បានបង្ហោះយ៉ាងដូច្នេះថា៖ “លោកយាយជរា៨០ឆ្នាំមានជំងឺហេីយអត់បាយហូបៗស្បង សូមជួយស៊ែរមួយផង សូមអំពាវនាវដល់សប្បុរសជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេសជួយឧបត្ថម្ភ លោកយាយហ្សៃ ណប អាយុ៨០ គ្មានកូនគ្មានចៅ មានតែម្នាក់ឯងដេកឈឺគ្មានអីហូបៗស្បោង អាណិតគាត់ណាស់។ សូមបងប្អូនជួយគាត់ផងដេីម្បីអោយគាត់បានព្យាបាលផង ហេីយសូមបងប្អូនបេីសិនជាបានឃេីញហេីយសូមជួយសែរដេីម្បីអោយបងប្អូនយេីងបានឃេីញនិងបានជួយដល់គាត់ផង។ មនុស្សម្នាក់ៗគ្មានអ្នកណាម្នាក់មេីលឃេីញវាសនារបស់យេីងថាថ្ងៃមុខទៅជាយ៉ាងណាទេ ចឹងហេីយយេីងត្រូវតែរួមគ្នាសាងអំពេីល្អអោយបានច្រេីនហេីយគាត់រស់នៅភូមិ មាកប្រាំង ឃុំកំពង់ត្រាច ស្រុកទឹកឈូ ខេត្តកំពត បេីសិនជាបងប្អូនជួយឧបត្ថម្ភសូមទំនាក់ទំនងមក 081641318 យេីងរួមគ្នាដេីម្បីប្រទេសជាតិយេីងទាំងអស់គ្នាណាបងប្អូន”៕
January 10, 2020 - ព័ត៌មានជាតិ
ថ្ងៃ១រោចខែបុស្ស ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ព្រះរាជាណាចក្រកម្ពុជា មានការរៀបចំលំហាត់សមយុទ្ឋទ្រង់ទ្រាយធំប្រចាំឆ្នាំនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមប្រធានបទ “ការសង្គ្រោះចំណាប់ខ្មាំងលើយន្តហោះ” ដោយមានការចូលរួមពីស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ។ល។ ដូចនេះបើឃើញមានរថយន្តពន្លត់អគ្គីភ័យ ឬរថយន្តដឹកកងកម្លាំងចល័ត តាមផ្លូវសូមកុំមាន យល់ច្រឡំ សូមជូយសហការណ៍ និង សម្រួលឲ្យការងារនេះប្រព្រឹត្តទៅបានរលូន តាមលទ្ឋភាពដែលលោកអ្នកអាចធ្វើបាន៕ អត្ថបទ៖ សេម
January 10, 2020 - សិល្បៈ
ភ្នំពេញ៖ ពិធីករ លោក អ៊ឹង រដ្ឋា ហៅទុយ និង តារាសម្តែងកញ្ញា អ៊ឹង និមល បានជួបទុក្ខធំ ក្រោយប្អូន/បងស្រីបង្កើតរបស់ខ្លួនបានទទួលមរណភាពក្នុងវ័យ៣៩ឆ្នាំ ដោយសារតែជម្ងឺដុះសាច់ក្នុងខួរក្បាល។ នេះបើយោងតាមការបង្ហោះរបស់លោក ហេង ឡុង បានឲ្យដឹងថា៖ “ប្អូនស្រីរបស់លោក អុឹង រដ្ឋា ហៅ ទុយ ពិធីករដ៏ល្បីនៅទូរទស្សន៍ ctn បានទទួលមរណៈភាព អាយុ ៣៩ឆ្នាំ ស្លាប់ដោយជំងឺដុំសាច់ក្នុងខួរក្បាល វេលាម៉ោង ៦និង២៥ល្ងាច ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ សពតំកល់នៅវត្ត
January 10, 2020 - អន្តរជាតិ
អូស្ត្រាលី៖ បុរសនៅរដ្ឋ New South Wales ម្នាក់រងការចោទប្រកាន់ពីបទលួចដុតព្រៃនៅឯប្រទេសអូស្ត្រាលី។ បុរសឈ្មោះ Michael Truong អាយុ៣៦ឆ្នាំ គ្មានទីលំនៅច្បាស់លាស់ ត្រូវបានចាប់ខ្លួនដោយអ្នកស្រុក Johnsonville ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រភាគខាងកើតនៃក្រុង Bairnsdale។ យោងតាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា ប្រជាពលរដ្ឋជាច្រើនមានការខឹងសម្បារនឹងបុរសរូបនោះយ៉ាងខ្លាំង ពេលឃើញលោកបង្ហាញខ្លួននៅឯតុលាការ Bairnsdale Magistrates។ ប្រជាពលរដ្ឋរស់នៅតំបន់នោះផ្ទុះការខឹងសម្បារយ៉ាងខ្លាំង ហើយបានស្នើរសុំឲ្យតុលាការកាត់ទោសប្រហារជីវិតបុរស (ព្យួរ.ក) តែម្តង ដោយសារតែមានមនុស្សយ៉ាងហោចណាស់៣នាក់បានស្លាប់ សត្វព្រៃរាប់រយលានក្បាលបានស្លាប់ និងព្រៃឈើរាប់សិបហិចតាត្រូវបានបំផ្លាញ ដោយសារតែភ្លើងឆេះព្រៃនោះ។ ខណៈពេលនេះ ជនសង្ស័យត្រូវបានបន្តឃុំខ្លួននៅឡើយ និងរងចាំឡើងតុលាការជាថ្មីម្តងទៀតនៅខែមេសាខាងមុខ៕ អត្ថបទ៖
January 10, 2020 - ព័ត៌មានជាតិ
មុននេះបន្តិចឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅលើហ្វេសបុកផ្លូវការរបស់ឯកឧត្តមថា៖ “នាពេលឆាប់ៗខាងមុខនេះ នឹងមានផ្លូវក្រោមដីត្រង់ចំនុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL)។ នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការស្ថាបនាផ្លូវក្រោមដី ត្រង់ចំនុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL) ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីជួយសម្រួលការធ្វើដំណើររបស់សិស្សនិស្សិតដែលមកសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL) និងបញ្ចៀសការកកស្ទះចរាចរណ៍នៅត្រង់ចំនុចនោះ៕
January 9, 2020 - PR
ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន Huawei Technologies (Cambodia) Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ដែលក្នុងនោះរួមមាន ក្រុមការងារបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានពន្ធដារ ចុះទស្សនកិច្ចសិក្សានៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Huawei ដែលស្ថិតនៅទីក្រុង Shenzhen នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្វែងយល់ពីការអភិវឌ្ឍនូវបច្ចេកវិទ្យាទំនើបថ្មីៗ និងធ្វើការផ្លាស់ប្តូរបទពិសោធន៍ក្នុងការបង្កើត និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ពិសេសក្នុងវិស័យពន្ធដារ។ ក្នុងក្របខ័ណ្ឌនេះ អគ្គនាយកដ្ឋានពន្ធដារកម្ពុជាត្រូវបានអញ្ជើញដើម្បីធ្វើទស្សនកិច្ចសិក្សាអំពីផលិតផល និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានជាច្រើនរបស់ក្រុមហ៊ុន Huawei ដែលមានដូចជា បច្ចេកវិទ្យាឆ្លាតវៃ
January 9, 2020 - PR
ក្រោយពីស្មាតហ្វូននៃត្រកូល V ម៉ូឌែល vivo V17 បានដាក់ឲ្យដំណើរការនៅលើទីផ្សារអស់រយៈពេលប៉ុន្មានមកនេះ ឃើញថាចំនួនអតិថិជនដែលបានធ្វើការកុម្មង់ទុកមុនទៅលើស្មាតហ្វូន V17 មានចំនួនច្រើន ហើយនឹងអតិថិជនដែលបានមកធ្វើការជាវផ្ទាល់កើតឡើងខ្ពស់ហួសពីក្ដីរំពឹងទុក។ អ្វីដែលទាក់ចិត្តនឹងធ្វើឲ្យអតិថិជននៅតែអ្នកគាំទ្រ នឹងបន្តធ្វើការជាវទៅលើស្មាតហ្វូន V17 ដោយសារតែការរចនាមានភាពប្លែក បញ្ចេញនូវបែបបទថ្មី បច្ចេកវិទ្យាកាន់តែមានភាពជឿនលឿន ហើយសំបូរបែបទាន់នឹងសម័យកាលនាមនុស្សសម័យថ្មី។ បើធៀបទៅនឹងស្មាតហ្វូនដ៏ទៃ ដែលមានតម្លៃខ្ទង់ $300 ជាងដូចគ្នាស្មាតហ្វូន vivo V17 ពិតជាមានសមត្ថភាពខ្ពស់ ដែលអ្នកទាំងអស់គ្នាអាចធ្វើការពិចារណាបាន។ ចំពោះស្មាតហ្វូន V17 នេះមានតួរខ្លួនស្រោបផ្ទៃខាងក្រោយហើយនឹងគែមសងខាងប្រើប្រាស់ដោយប្លាស្ទិច។ ហើយវាក៏ត្រូវបានធ្វើការឌីហ្សាញ់នូវប្រព័ន្ធកាមេរ៉ាខាងក្រោយបែបថ្មីមានរាងអក្សរ L ដាំបញ្ឈរនៅជិតគែមខាងឆ្វេងរំលេចដោយកែវលែនកាមេរ៉ាចំនួន 4 គ្រាប់ និងអមជាមួយអំពូលភ្លើង
January 9, 2020 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ស្លាប់គួរឲ្យអាសូរ រីឯឪពុកទទួលរងរបួសធ្ងន់ ដោយសារផ្ទុះធុងហ្គាស នៅវេលាម៉ោង១១និង១០នាទី នៅចំណុចផ្ទះបញ្ចូលហ្គាស ស្ថិតក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ ណែម សុកុល ភេទប្រុស អាយុ៣៥ឆ្នាំ របួសធ្ងន់ និងក្មេងប្រុសម្នាក់ទៀតឈ្មោះ កុល រ៉ាវុធ អាយុ៤ឆ្នាំ (ស្លាប់) ។ ជនរងគ្រោះទាំង២នាក់ត្រូវជាឪពុកកូននឹងគ្នា ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកសម្ភារៈខូចខាតរួមមាន៖ ឆេះផ្ទះ១ខ្នង ទំហំ៤មx៥ម ធ្វើអំពីថ្មក្រោម ដំបូងប្រក់ស័ង្កសី ។ ប្រភពដដែលបន្តថា ក្រោយពីមានករណីខាងលើ
January 9, 2020 - សិល្បៈ
ភ្នំពេញ៖ ជារឿងមួយគួរឲ្យអាណិតអាសូរដោយតារាកំប្លែងនាយក្តឹប ត្រូវជួបទុក្ខធំខណៈដែលខ្លួនកំពុងមានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ ហើយកូនប្រុសជាទីស្រលាញ់ដែលមានមុខរបរជាអ្នករត់កង់បីឥណ្ឌា បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ អ្វីដែលគួរឲ្យរំជួលចិត្ត តារាកំប្លែងនាយក្តិបបានសម្រក់ទឹកភ្នែកយំឱបសពកូនប្រុសទាំងសភាពខ្លួនមានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ ជាហេតុធ្វើឲ្យមហាជនសម្តែងក្តីអាណិតអាសូរជាពន់ពេក។ សូមបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីម៉ោងជាង១១យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ បង្កឡើងដោយរថយន្តមួយគ្រឿងបានបុកពេញអ្នករត់កង់បីឥណ្ឌាដែលគេស្គាល់ថាជាកូនប្រុសបង្កើតនាយក្ដឹបតារាកំប្លែងជើងចាស់ដែលមានជំងឺធ្ងន់ប្រចាំកាយ ពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗ នៅតាមបណ្តោយផ្លូវជាតិលេខ៦A នៅចំណុចស្ពានទី១ ជិតវត្តខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះគេបានបុរសម្នាក់បានបើករថយន្តបង្កមួយគ្រឿងម៉ាក Nissan ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-3961 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតបានជ្រុលបុកម៉ូតូកង់បីឥណ្ឌាពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1HR-8111ដែលជាកូនប្រុសបង្កើតនាយក្ដឹបតារាកំប្លែងជើងចាស់ដែលមានជំងឺធ្ងន់ប្រចាំកាយពេញទំហឹងបណ្តាលឲ្យកំពិតរងការខូចខាតផ្នែកខាងមុខបែកកញ្ចក់រួចរថយន្តបង្កនៅមិនទាន់អស់ល្បឿនបានរ៉េចង្កូតទៅបុកផើងផ្កានៅមុខផ្ទះប្រជាពលរដ្ឋបែកអស់ចំនួនមួយផើងថែមទៀត ចំណែកអ្នកបើកម៉ូតូកង់បីរងរបួសបែកក្បាលធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុជួយនាំយកទៅមន្ទីរពេទ្យ ប៉ុន្តែអកុសលដោយសាររបួសធ្ងន់ធ្ងរពេកបានផុតដង្ហើមទៅហើយ៕
January 9, 2020









