- Khmernote Media
- សង្គម
ក្រោយមានផេកមួយចំនួនបានធ្វើការចោទប្រកាន់ទៅលើកងកំលាំងសមត្ថកិច្ចដែលកំពុងអនុវត្តន៍ច្បាប់ ដោយធ្វើការកាត់វិដេអូមួយ និងធ្វើអោយមហាជនមានការភ័ណ្ឌច្រលំ ថាសមត្ថកិច្ចយកគ្រឿងញៀនមកដាក់ក្នុងហោប៉ៅយុវជនម្នាក់ទៅវិញ។ ក្រោយវិដេអូមួយខ្សែនោះត្រូវបានគេចែករំលែកតៗគ្នាពេញបណ្តាញសង្គមរួចមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញមុខបកស្រាយជុំវិញវីដេអូឃ្លីបមួយនេះផងដែរ។ ថ្មីៗនេះម្ចាស់គណនី Facebook ឈ្មោះថា Tes Sovan ក៏បានបញ្ចេញវិដេអូពេញអោយមហាជនអស់ចម្ងល់ និងបានសរសេរសារមួយឃ្លាថែមទៀតថា៖ “វិដេអូពេញ! កុំយកមួយជ្រុងតូច ធ្វើអោយខូចឈ្មោះសមត្ថកិច្ច ល្អ ។ មកដល់ពេលនេះ ម្ចាស់ផេក ដែល ផុសបំពុល សង្គម កំពុងតែដេក ញ័រ នៅផ្ទះហើយមើលទៅ ព្រោះវិធានការច្បាប់ត្រូវបានអនុវត្តន៍។”
January 15, 2020 - ចំណេះដឹង
ការសិក្សាមួយបានលើកឡើងថា ‘ជំងឺស្ត្រេស’ ភាគច្រើនកើតឡើងទៅលើមនុស្សដែលចូលចិត្តគិតរឿងស្មុគស្មាញ ឬរឿងអត់ប្រយោជន៍មួយចំនួន។ អ្នកខ្លះខ្វាយខ្វល់ជាមួយនឹងការងារ រីឯអ្នកខ្លះទៀតមានបញ្ហាជាមួយនឹងរឿងស្នេហា ប៉ុន្តែបញ្ហាចម្បងដែលធ្វើឲ្យមនុស្សវ័យក្មេងៗឆាប់កើតមានជំងឺស្ត្រេសនោះគឺបណ្តាលមកពីឪពុកម្ដាយ តែម្តង។ ខាងក្រោមនេះគឺជាចំណុចទាំង៥ ដែលបង្ហាញថា ឪពុកម្ដាយមួយចំនួនគឺជាមូលហេតុបង្កឲ្យកូនៗរបស់ពួកគេកើតមាននូវ ជំងឺស្ត្រេស៖ ១. តែងតែប្រើជីវិតរស់នៅជាមួយនឹងអតីតកាល ចំពោះរឿងអតីកាលរបស់ក្មេងៗ គឺពួកគេខ្លួនឯងងាយនឹងបំភ្លេចបានណាស់ ព្រោះពួកគេតែងតែធ្វើរឿងដែលសប្បាយៗនាពេលបច្ចុប្បន្ន និងមានការលេងសើចច្រើនជាមួយមិត្តភក្តិរបស់គេ ហើយវានឹងរសាយបាត់នូវរឿងដែលមិនល្អចេញពីខួរក្បាលរបស់គេ ប៉ុន្តែឪពុកម្ដាយមួយចំនួនតែងតែរំឭកឡើងវិញនូវអនុស្សាវរីយ៍ចាស់ៗដែលមិនល្អតាំងពីអតីតកាលមកនៅចំពោះមុខកូនៗរបស់ខ្លួន ដែលជាហេតុធ្វើឲ្យពួកគេចាប់ផ្ដើមគិតឡើងវិញនូវបញ្ហាទាំងនោះឥតឈប់ឈរ ទាំងនេះហើយដែលជាហេតុបណ្ដាលឲ្យកូនៗឆាប់កើតមាន ជំងឺស្ត្រេស ដោយខានពុំបាន។ ២. ការជជែកពិភាក្សា និងវិធីសាស្ត្រអប់រំតាមផ្លូវអវិជ្ជមាន ពាក្យដែលឪពុកម្ដាយមួយចំនួនតែងតែនិយាយទៅកាន់កូនៗរបស់ពួកគេដូចជា “ឯងគ្មានប្រយោជន៍ … ឯងមិនដឹងរឿងអ្វីទេ” ជាដើម។ ទាំងនេះហើយគឺជាពាក្យដែលឈឺចាប់បំផុតសម្រាប់កូនៗដែលស្ថិតក្នុងវ័យមួយពុំទាន់ចេះគិតគូរបានល្អិតល្អន់នោះ។ ការឈឺចាប់ដោយកាយសម្បទា
January 15, 2020 - បច្ចេកវិទ្យា
មួយរយៈចុងក្រោយនេះព័ត៌មានជាច្រើន ដែលបានចុះផ្សាយអំពីម៉ូដែលជំនាន់ថ្មីរបស់ Galaxy S20 ប៉ុន្តែនៅថ្ងៃនេះវែដេអូដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានបង្ហាញពីរូបរាងយ៉ាងច្បាស់លាស់អំពី Samsung Galaxy S20 Plus ទាំងដែលស្មាតហ្វូនមួយនេះមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយ។ វិដេអូរយៈពេលត្រឹមតែ១៥វិនាទី ប៉ុន្តែយើងអាចមើលឃើញរូបរាងដ៏ស្អាតរបស់វាបានយ៉ាងច្បាស់ ហើយវាអាចថែមទាំងធ្វើឲ្យយើងអាចបញ្ជាក់ច្បាស់ពីចំណុចសំខាន់មួយចំនួន ដែលបានអាប់ដេតផងដែរ។ ក្នុងវីដេអូនោះបង្ហាញអំពីអេក្រង់មុខប្រើកាមេរ៉ាទំលុះអេក្រង់ស្រដៀងទៅនឹង Galaxy Note 10 ចំណែកឯកាមេរ៉ាក្រោយមានចំនួនដល់ទៅ៤គ្រាប់រាងចតុកោណ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Galaxy S20 មានកំរិតបង្ហាញរូបភាព 3,200 x 1,440 pixels មានកំរិត aspect ratio 20:9 មានអេក្រង់ល្បឿន 120Hz ជាមួយកំរិតបង្ហាញរូបភាពត្រឹម 1080p (មានន័យថា បើយើងបើកអេក្រង់ដល់កំរិត
January 15, 2020 - កីឡា
ក្រុមជីវវិទូនៅតែមានមន្ទិលសង្ស័យថា មនុស្សលោកទាំងឡាយកំពុងរស់នៅក្នុងស្ថានការណ៍មួយដែលពួកយើងទាំងអស់គ្នាមិនចង់ដឹង មិនចង់ឮ និងជាពិសេសក៏មិនចង់ជួបប្រទះនោះដែរ ដោយវាគឺជាមហាវិនាសកម្មដ៏ធំបំផុតរបស់ពិភពលោកលើកទី៦។ មានមនុស្សមួយចំនួនក៏បានដឹងស្រាប់ហើយថា ផែនដីដែលយើងកំពុងរស់នៅមួយនេះធ្លាប់បានជួបប្រទះនូវមហាវិនាសកម្មចំនួន ៥លើក រួចមកហើយ ដែលពេលនោះជាង ៧៥% ភាគរយនៃអម្បូរសត្វ និងរុក្ខជាតិចម្លែកៗត្រូវបានបំផ្លិចបំផ្លាញ ព្រមទាំងបាត់បង់រហូតមកទល់សព្វថ្ងៃនេះ។ លោក Rolf Schmidt ដែលជាអ្នកស្រាវជ្រាវផ្នែកផូស៊ីលប្រចាំនៅសារមន្ទីរ ម៉េលប៊ន របស់អូស្ត្រាលីបានលើកឡើងថា “ពួកយើងនៅតែរកមិនឃើញពីមូលហេតុពិតប្រាកដ ថាតើអ្វីដែលបង្កឱ្យកើតមានឡើងនូវមហន្តរាយដ៏អាក្រក់ទាំងនោះមកលើភពផែនដីយ៉ាងដូច្នេះនោះ ប៉ុន្តែភាគច្រើនត្រូវបានគេអះអាងថា វាបណ្តាលមកពីបម្រែបម្រួលអាកាសធាតុនៅក្នុងកម្រិតមួយដ៏ធ្ងន់ធ្ងរ។” ខាងក្រោមនេះជាព្រឹត្តិការណ៍នីមួយៗដាច់ដោយឡែកពីគ្នាស្តីអំពីសោកនាដកម្មរបស់ផែនដីដែលបានកើតឡើងនៅក្នុងអតីតកាលរាប់រយលានឆ្នាំមុន៖ ១. អ័រដូវីស្សិន (Ordovician) គឺជាព្រឹត្តិការណ៍នៃវិនាសកម្មលើកទី១ដែលបានកើតឡើងកាលពីអំឡុង ៤៤៤លានឆ្នាំមុន និងបានបន្សល់ទុកនូវការបាត់បង់ប្រមាណជា ៨៦% នៃប្រភេទសត្វសមុទ្រ ជាពិសេសគឺពពួកប្លង់តុងទឹកជ្រៅ
January 15, 2020 - សុខភាព
ពេលពពោះ កាលណាកូនកាន់តែធំ ចេះរើ ឬធាក់ ពោះម៉ាក់ៗកាន់តែធ្ងន់ ពិបាកទាំងដេក ដើរ ឈរអង្គុយ ពិសេសជួបបញ្ហាថប់ដង្ហើមញឹកញាប់។ បើជួបអាការៈថប់ដង្ហើម ម៉ាក់ៗត្រូវធ្វើដូចម្តេច? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានរៀបរាប់ថា ម៉ាក់ៗដែលធាត់ៗតែងជួបបញ្ហាពិបាកដកដង្ហើម និងពិបាកគេង នៅត្រីមាសទី៣ កៀកពេលសម្រាលកូន ព្រោះកូនកាន់តែធំ រើ និងធាក់ញឹកញាប់។ ម្យ៉ាងវិញទៀតការកើនឡើងនូវអ័រម៉ូនអឺស្ត្រូសែន អំឡុងពពោះ ធ្វើឲ្យហើមភ្នាសច្រមុះ បណ្តាលឲ្យកើនបរិមាណឈាម រីកសរសៃឈាមក្នុងភ្នាសច្រមុះ ពិបាកក្នុងការដកដង្ហើមដែរ។ លោកវេជ្ជបណ្ឌិតថា អាការៈថប់ដង្ហើមធ្វើឲ្យម៉ាក់ៗគេងមិនលក់ កាលណាគេងមិនគ្រាន់គ្រាន់ ធ្វើឲ្យម៉ាក់ៗអស់កម្លាំង ប៉ះពាល់សុខភាពទាំងម្តាយទាំងកូនក្នុងពោះ។
January 15, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងខ្សែវីដេអូឃ្លីបខ្លីមួយបង្ហាញពីសកម្មភាពប៉ូលិសធ្វើការឃាត់ខ្លួនយុវជនម្នាក់ ហើយបានដាក់របស់ម៉្យាងចូលក្នុងហោប៉ៅរបស់យុវជននោះ ដោយមហាជនមានការសង្ស័យថា របស់ដែលប៉ូលិសបានដាក់ចូលនោះគឺជាគ្រឿងញៀន។ ជុំវិញករណីនេះផងដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបកស្រាយថា៖ ” អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សូមធ្វេីការបញ្ជាក់ជូនសាធារណ:ជនអោយបានជ្រាបថា រូបភាពពណ៌ស តូចនោះ មិនមែនជាគ្រឿងញៀន នោះទេ វាគឺជាដែកកេះរបស់ជនសង្ស័យដែលមានពណ៌ស ។ ដោយមាន Facebook Account និង Facebook Page មួយចំនួន បានយកព័ត៌មានចាស់ក្នុងពេលដែលសមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាំងពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨ ក្នុងពេលនោះជនសង្ស័យ២នាក់បានជិះម៉ូតូជិតមកដល់គោលដៅត្រួតពិនិត្យ ក៏បានជិះគេចខ្លួន ដោយមានការសង្ស័យនៅពេលនោះកម្លាំងអន្តរាគមន៍នៃអធិការខណ្ឌ បានដេញចាប់បានរួចធ្វេីការឆែកឆេរ និងនាំយកទៅពិនិត្យទឹកនោមដេីម្បីស្វែងរកសារធាតុញៀន ជាលទ្ធផលគឺពិតជាមានសារធាតុញៀនមែន ។
January 15, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២០ និង៤០នាទី ដែលស្ថិតនៅ ភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានគ្រោះអគ្គីភ័យមួយកើតឡើងបណ្ដាលឲ្យឆេះផ្ទះចំនួន ៣ ខ្នង ។ ទី១- ផ្ទះឈ្មោះ ឡង់ ឌី ភេទ ប្រុស ធ្វើពីឈើប្រក់ស័ង្កសី ទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រ ឆេះខូចខាតទាំងស្រុង ទី២- ផ្ទះឈ្មោះ សុខ ផៃ ភេទ ស្រី អាយុ ៦៦
January 15, 2020 - ព័ត៌មានជាតិ
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវករណីមួយដែលក្មេងប្រុសស្រី២រូប ដែលមិនបានទទួលការកក់ក្តៅមើលថែទាំពីអាណាព្យាបាលរស់នៅផ្ទះជួលជាមួយម្តាយ ប៉ុន្តែម្តាយតែងតែដើរក្រៅបាត់ៗយប់ឡើងស្រវឹង អ្វីដែលគួរឲ្យអាណិតនោះក្មេងៗក៏ត្រូវបុរសស្រវឹងស្រាហើយសតិមិនគ្រប់វាយធ្វើបាប។ យោងតាមសម្តីពីអ្នកនៅជិតផ្ទះក្មេងកម្សត់២រូបនេះ ពួកគេរស់នៅផ្ទះជួលជាមួយនឹងម្តាយ (មិនមានឪពុក) នៅឯផ្សារស៊ីឡិប ផ្លូវត្រសក់ផ្អែម ហើយក្មេងៗពុំមានការថ្នាក់ថ្នមឬមើលថែពីសំណាក់ម្តាយឡើយ ពេលថ្ងៃត្រូវអត់ឃ្លាន សំណាងបានអ្នកជិតខាងជួយបានជារបស់ញុាំបន្តិចបន្តួច ហើយម្តាយវិញចេញក្រៅបាត់ៗ លុះពេលយប់ទើបត្រឡប់មកផ្ទះជួលវិញទាំងស្រវឹង។ នេះប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Lim Puthisith បានសរសេររៀបរាប់ថា៖ “២នាក់បងប្អូននៅផ្ទះជួលគេទល់មុខផ្សារស៊ីឡិប ផ្លូវត្រសក់ផ្អែម មានតែម្តាយ អត់មានឳពុកទេ ពេលថ្ងៃឡើងម្តាយដើរចោល យប់ឡើងពេលមកវិញផឹកស្រវឹងហើយទុកកូនចោល។ ឥឡូវនេះរកតែបាយញ៉ំាក៏អត់មានដែរ បានអ្នកជិតខាង និងអ្នកលក់ដូរក្បែរហ្នឹង គេឲ្យរបស់ញ៉ំាបន្តិចបន្តួច អត់ស្គាល់សាលារៀនហ្នឹងគេទេ ហើយឥឡូវនេះ មានអាមួយផឹកស្រវឹងនៅក្បែរហ្នឹងសតិមិនគ្រប់មកវាយធ្វើបាបទៀត។ ក្មេងទាំង២នាក់នេះ បើមិនមានអង្គការណាមួយយកទៅចិញ្ចឹមទេ គឺក្មេងទាំង២នេះចប់ហើយ
January 15, 2020 - សុខភាព
ការបរិភោគសាច់ជ្រូក សាច់ក្រហម ឬសាច់ច្នៃ អាចប្រឈមនឹងហានិភ័យមហារីកពោះវៀន នេះបើតាមការសិក្សាថ្មីមួយរបស់សាកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេស។ ប្រភពសារព័ត៌មាន CNN បានឲ្យដឹងថា អ្នកដែលហូបសាច់ជ្រូក សាច់ក្រហម ឬសាច់ជ្រូកច្នៃប្រមាណ ៧៦ក្រាម ឬស្មើនឹងសាច់បឺហ្គឺពាក់កណ្តាល ក្នុងមួយថ្ងៃ គឺមានហានិភ័យកើតមហារីកពោះវៀន២០ភាគរយ។ បន្ថែមពីនោះ សម្រាប់អ្នកហូបសាច់ជ្រូកប្រមាណ ២១ក្រាម ឬស្មើនឹង១បន្ទះ ក្នុងមួយថ្ងៃក៏ជួបហានិភ័យក្នុងកម្រិតមួយផងដែរ។ ការសិក្សាក៏បានបង្ហាញដែរថា សាច់ជ្រូកច្នៃដូចជា សាច់ក្រក ឬសាច់ជ្រូក អាចបង្កហានិភ័យខ្ពស់ជាងសាច់ក្រហមទៅទៀត ដោយពាក់ព័ន្ធនឹងជំងឺមហារីកពោះវៀន ២០ភាគរយ ក្នុងការបរិភោគប្រមាណ ២៥ក្រាម ដែលស្មើនឹងការបរិភោគសាច់ក្រហមប្រមាណ៥០ក្រាម នឹងជួបហានិភ័យមហារីកពោះវៀន១៩ភាគរយ។ លោកTim
January 15, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបំបែកសំណុំរឿងជនជាតិចិន បង្ខាំងមនុស្សជំរិតទារប្រាក់ជនជាតិចិនដូចគ្នា ដែលមានទីតាំងស្ថិតនៅចំណុចផ្ទះជួលក្រោយវិទ្យាស្ថាន បណ្តុះបណ្តាលវិជ្ចាជីវះ (អណ្តូងអ៊ុនតាក់) ស្ថិតក្នុងក្រុម១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។ ប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានរំដោះជនរងគ្រោះម្នាក់មានឈ្មោះ CHEN GUIQONG ភេទស្រី កាន់លិខិតឆ្លងដែនលេខ L11054567 និងឃាត់ខ្លួនបានជនសង្ស័យ៥នាក់ជាជនជាតិចិនដូចគ្នា។ ក្រៅពីនេះសមត្ថកិច្ច ក៏ដកហូតបានលុយយន្ត ១៥០យន្ដ, លុយខ្មែរ ៦៩,០០០រៀល, លិខិតឆ្លងដែន៤ក្បាល, រថយន្តស្តារិច ពាក់ស្លាក់លេខព្រះសីហនុ2C-8756 មួយគ្រឿង, ទូរស័ព្ទ២គ្រឿង, អត្តសញ្ញាណបណ្ណចិន៧សន្លឹក, កាបូបស្ពាយចំហៀង១,
January 15, 2020









