Khmernote Media
  • PR

    បើនិយាយពីតារាចម្រៀងថៃលោក Toey ភាគច្រើនទស្សនិកជនសុទ្ធតែបានស្គាល់គាត់តាមរយៈបទចម្រៀងដ៏ល្បីមួយបទចំណងជើង «Ngut Toeung Ngut» ដែលធ្វើអោយម្នាក់ៗ មិនថាចាស់ ឬក្មេងបានរីករាយជាមួយបទចម្រៀងមួយបទនេះ។ ដោយសារតែមានការគាំទ្របែបនេះ ទើបស្ថានីយទូរទស្សន៍ភីអិនអិន បានអញ្ជើញរូបលោក មកចូលរួមក្នុងកម្មវិធីប្រគំតន្ត្រី «Boostrong Music On Fire» ដោយអនុញ្ញាតិអោយទស្សនិកជន មកជួបផ្ទាល់ ច្រៀង កម្សាន្តជាមួយលោកដោយសេរីនៅស្ទូឌីយោរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន។ នៅថ្ងៃនោះដែរមិនត្រឹមតែបទចម្រៀង Ngut Toeung Ngut ប៉ុណ្ណោះទេToey ក៏នឹងលើកយកបទចម្រៀងចំនួនបីបទផ្សេងទៀតមកបង្ហាញជូនទស្សនិកជន។ ជឿជាក់ថាសប្តាហ៍នេះនឹង មានភាពខុសប្លែកពីសប្តាហ៍កន្លងទៅពិតជាមិនខាន។ ដោយឡែកសម្រាប់តារាចម្រៀងខ្មែរយើងដែលមានវត្តមានក្នុងថ្ងៃតែមួយជាមួយលោកក៏សុទ្ធសឹងតែជាតារាដែលមានឈ្មោះបោះសម្លេង និងមានអ្នកគាំទ្រយ៉ាងច្រើន មានដូចជា កញ្ញា

    January 17, 2020
  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាមានករណីលោកតាម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់​ (ខ្យល់គ) ក្នុងអង្រឹង នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ ដោយបុរសចំណាស់ខាងលេីមានឈ្មោះ​ សេន​ វេត​ អាយុ​ ៨២ឆ្នាំ​ រស់នៅភូមិថ្មី​ ឃុំរុងរឿង​ ស្រុកថ្ពង​ ខេត្តកំពង់ស្ពឺ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាបុរសចំណាស់ខាងលេីបានធ្វេីដំណេីរតាមផ្លូវ​ដោយជិះកង់ និងបានមកសុំស្នាក់អាស្រ័យពេលយប់ក្នុងវត្ត​ថ្មី ក្នុងភូមិវត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង ហេីយក៏ស្លាប់ដោយខ្យល់គក្នុងអង្រឹងតែម្តងទៅ​ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

    January 17, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉ក និងរថយន្តធុនធំបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ០៥ និង ៣០ នាទីព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ ស្ថិតចំណុចខាងមុខសាលាសង្កាត់ព្រែក​ហូរ​ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល តាមបណ្ដោយផ្លូវជាតិលេខ២។ ជនរងគ្រោះមានឈ្មោះ កែវ​ រតនា​ ភេទ ប្រុសអាយុ ២៥ ឆ្នាំ មានទីលំនៅភូមិស្ទឹងជ្រៅ​ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ម៉ាក SUZUKI VIVA 110 ពណ៌ ខ្មៅ​ គ្មានស្លាកលេខ (មិនពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ)។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ

    January 17, 2020
  • បច្ចេកវិទ្យា

    ជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែង ដើម្បីអតិថិជនរបស់ខ្លួន នៅពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បាននឹងកំពុងព្យាយាមទាក់ទាញឲ្យក្រុមអ្នកអភិវឌ្ឍន៍ក្នុងការបង្កើតកម្មវិធីទូរស័ព្ទជាច្រើនសម្រាប់ទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនក្នុងពេលបច្ចុប្បន្ន ដែលខ្លួនកំពុងស្ថិតនៅក្រៅសេវាកម្មរបស់ Google នៅលើប្រព័ន្ធប្រតិបត្តិការ Android ។ ទោះជាយ៉ាងណាក្តីទូរស័ព្ទរបស់ក្រុមហ៊ុន Huawei នៅតែអាចដំណើរការប្រព័ន្ធប្រតិបត្តិការ Android ជាធម្មតាទេ (គ្រាន់តែមិនមែន Google Service) ប៉ុន្តែឥឡូវនេះក្រុមហ៊ុនត្រូវការកម្មវិធីដែលអាចតម្រូវទៅលើស្មាតហ្វូនទាំងឡាយរបស់ខ្លួនដើម្បីជំនួសតម្រូវការនៃសេវាកម្មដែលបាត់បង់នៅក្នុងកម្មវិធី Google Play ។ សេចក្តីប្រកាសមួយត្រូវបានធ្វើឡើងនៅក្នុងទីក្រុង London ដោយ Huawei បានប្រកាសផ្តល់ជាជំនួយទឹកប្រាក់រហូតដល់ទៅ២៦លានដុល្លារក្នុងការលើកទឹកចិត្ត និងវិនិយោគជាមួយនឹងក្រុមអ្នកអភិវឌ្ឍកម្មវិធី ដែលមានប្រភពមកពីអង់គ្លេស និងអៀរឡ់ង ដើម្បីបង្កើតកម្មវិធីឲ្យបានច្រើនសម្រាប់ដាក់ចូលទៅក្នុង Huawei App Gallery

    January 17, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពេលប្រជាពលរដ្ឋប្រទះឃើញសាកសពរបស់នារីម្នាក់ដេកស្លាប់នៅក្នុងផ្ទះ។ ហេតុការណ៍នេះបានកើតឡើងនៅបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ នារីរងគ្រោះត្រូវបានគេស្គាល់មានឈ្មោះ ស៊ុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យ និងអ្នកលក់អនឡាញ។ យោងតាមប្រភពពីប្រជាពលរដ្ឋនៅម្តុំកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានលឺសំលេងបាញ់ រួចក៏ឃើញបុរសជាសង្សារបានបីនារីរងគ្រោះចេញមកក្រៅដោយមានឈាមហូរស្រោចខ្លួនតែម្តង ដាក់កង់បីបញ្ចូនទៅកាន់មន្ទីរពេទ្យ ដោយអ្នកនៅម្តុំនោះមិនដឹងថាមានរឿងអ្វីកើតឡើងឡើយ។ ប៉ុន្តែជាអកុសលនារីរងគ្រោះបានស្លាប់បាត់បង់ជីវិតពេលបញ្ចូលទៅកាន់មន្ទីរពេទ្យ ដោយសារតែរបួសធ្ងន់ធ្ងរពេក ចំណែកឯបុរសជាសង្សារបានរត់គេចខ្លួនបាត់។ ករណីបាញ់ប្រហារនេះគេនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ប៉ុន្តែជំហានដំបូងសមត្ថកិច្ចដាក់ការសង្ស័យថាជាករណីភ្លើងប្រច័ណ្ឌ៕

    January 17, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដើម្បីដោះស្រាយបញ្ហាជន់លិចដោយទឹកភ្លៀងនៅរដូវវស្សា ដែលតែងតែកើតមានឡើងក្នុងរាជធានីភ្នំពេញ និងដោយពិនិត្យឃើញពីស្ថានភាពស្ពានទ្វារទឹកដើមស្លែងដែលឆ្លងកាត់ប្រឡាយស្ទឹងមានជ័យ មានសភាពចាស់ទ្រុឌទ្រោម និងមានទំហំតូច ដែលធ្វើឲ្យស្ទះផ្លូវបង្ហូរទឹក នៃប្រឡាយស្ទឹងមានជ័យផងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមសាងសង់ស្ពានបេតុងថ្មីត្រង់ចំណុចទ្វារទឹកដើមស្លែង និងជីកដាក់លូប្រអប់មេ តាមបណ្តោយផ្លូវ៣៧១ ទំហំមុខកាត់ ២,៥ម៉ែត្រ x ២,៥ម៉ែត្រ មានចំនួន៣ជួរ ប្រវែង២៦១ម៉ែត្រតភ្ជាប់ទៅប្រឡាយស្ទឹងមានជ័យ ដែលអាចរំដោះទឹកចេញពីតំបន់ខាងកើត និងខាងត្បូងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាពិសេសតំបន់សឡា ផ្លូវលេខ២០០៤ ផ្លូវណ័រប្រ៊ិត ផ្លូវឌួងងៀប ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ចប់ការដ្ឋាន មានរយៈពេល១៤៩ថ្ងៃ ដោយមិនអនុញ្ញាតឲ្យរថយន្តគ្រប់ប្រភេទឆ្លងកាត់លើកលែងតែទោចក្រយានយន្ត។ ដូច្នេះបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ម្តុំនោះអាចធ្វើការពង្វាងចរាចរចេញពីទីតាំងខាងលើទៅតាមផែនទីពង្វាងដូចខាងក្រោម៖ អត្ថបទ៖ សេម

    January 17, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី មន្ទីរបរិស្ថាន​ខេត្ត​រតនគិរី​ នៅថ្ងៃពុធ​ ៦រោច ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី១៥ ខែមករា​ ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សនៃឧទ្យានជាតិអូរយ៉ាដាវ ចំនួន​ ០៣នាក់​ ក្រោយពីទទួលដំណឹងពីប្រជានេសាទ​ បានឱ្យដឹងអំពី​ការប្រទះឃើញសាកសពសត្វដំរី ០១ក្បាលបានងាប់នៅក្នុងទឹកក្នុងអូរលាវ​ ព្រំប្រទល់រវាង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី​ ដោយ​មិនទាន់ដឹងមូលហេតុ និងសាកសពមានសភាពស្អុយរលួយទៅហើយ។ តាមការសាកសួរពីអ្នកភូមិ បានឱ្យដឹងថា ប្រហែលជាង10ថ្ងៃមុន មានដំរីប្រមាណពី 20 ទៅ30ក្បាល បានចូលមកឧទ្យានជាតិអូរយ៉ាដាវ ដោយធ្វើការកាច់បំបាក់ដើមឬស្សី និងមែកឈើ បន្សល់លាមកជាច្រើន ហើយឆ្លងទៅទឹកដីខេត្តមណ្ឌលគិរីវិញ

    January 17, 2020
  • ចំណេះដឹង សុខភាព

    នៅពេលដែលអ្នកថែរក្សាសុខភាពឲ្យបានល្អនោះវានឹងអាចជួយឲ្យអ្នកឆាប់លូតកម្ពស់បានលឿនផងដែរ។ កម្ពស់របស់មនុស្សម្នាក់ៗត្រូវបានកំណត់ដោយហ្សែន ហើយចំពោះវ័យដែលកំពុងលូតលាស់ខ្លាំងផ្នែកកម្ពស់នោះគឺនៅចន្លោះអាយុចាប់ពី១៤ឆ្នាំ ដល់ ១៨ឆ្នាំ។ ប្រសិនបើអ្នកបរិភោគនូវអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងផ្តល់ឱ្យអ្នកនូវសុខភាពល្អនោះកម្ពស់របស់អ្នកនឹងនៅតែបន្តលូតលាស់។ លើសពីនេះទៅទៀត កម្ពស់របស់អ្នកអាចនឹងលូតលាស់បន្ថែមទៀតពី ១,៣ ដល់​ ៥,១សង់ទីម៉ែត្រ ប្រសិនបើអ្នកព្យាយាមធ្វើលំហាត់ប្រាណពត់ឆ្អឹងខ្នងរបស់អ្នកជារៀងរាល់ថ្ងៃ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលអាចជួយឲ្យអ្នកឆាប់លូតកម្ពស់បានយ៉ាងល្អ៖ ១. ការផ្លាស់ប្ដូររបបអាហារ អ្នកគួរតែបរិភោគអាហារដែលសម្បូរជីវជាតិ និងត្រឹមត្រូវដើម្បីជួយពន្លូតកម្ពស់របស់អ្នក។ ជាការពិតណាស់ អាហាររូបត្ថម្ភមានភាពចាំបាច់បំផុតក្នុងការជួយទ្រទ្រង់កម្ពស់របស់អ្នកឱ្យដំណើរការលូតលាស់បានល្អប្រសើរ។ អ្នកគួរតែចាប់ផ្ដើមបរិភោគបន្លែ ផ្លែឈើ និងអាហារដែលគ្មានជាតិខ្លាញ់ ហើយព្យាយាមបរិភោគអាហារសម្រន់ដែលមានវីតាមីនដូចជា ផ្លែឈើ ឬក៏ទឹកដោះគោស្រស់ដែលគ្មានជាតិស្ករជាដើម។ ២. ទទួលទានចំណីដែលមានប្រូតេអ៊ីនបន្ថែមពីលើរបបអាហារប្រចាំថ្ងៃរបស់អ្នក អ្នកត្រូវចាំថា សារធាតុប្រូតេអ៊ីនអាចជួយពង្រឹងរាងកាយរបស់អ្នកឲ្យបានរឹងមាំ និងមានសុខភាពល្អដូចជាជំនួយដល់សាច់ដុំជាដើម ហើយវាក៏អាចជួយឲ្យអ្នកលូតកម្ពស់បានខ្ពស់ថែមទៀតផង។ អ្នកគួរតែបរិភោគអាហារដែលមានជាតិប្រូតេអ៊ីនឲ្យបានច្រើនទៅតាមពេលវេលាសមប្រកប។ អ្នកគួរតែបរិភោគអាហារដែលមានជាតិប្រូតេអ៊ីនដូចជា

    January 17, 2020
  • បច្ចេកវិទ្យា

    មនុស្សមួយចំនួន ឈានដល់វ័យ២៥ឆ្នាំមិនទាន់នោះទេក៏ចាប់ផ្តើមទទួលរងនូវការចុករោយនៅត្រង់សរីរាង្គមួយចំនួនដូចជាឆ្អឹងខ្នង និងកញ្ចឹងក ជាដើម។ បើទោះជាយ៉ាងណាក្តី ក៏ទំនើបកម្មនៃបច្ចេកវិទ្យាមិនទុកឱ្យអ្នកក្លាយជាជនរងគ្រោះដោយសាររោគសញ្ញាបែបនេះអស់មួយជីវិតនោះឡើយ។ ឥលូវនេះ អ្នកគួរឈប់ខ្វល់ខ្វាយពីអាការ:បែបនេះទៀតទៅ ព្រោះថាក្រុមអ្នកជំនាញបានផលិតឡើងនូវឧបករណ៍មួយប្រភេទមានឈ្មោះថា Neck Massager ដែលជាអ្នកឯកទេសម៉ាស្សាកញ្ចឹងកយ៉ាងមានប្រសិទ្ធភាពបំផុតក្នុងការជួយសម្រួល និងកាត់បន្ថយរាល់ការចុករោយស្រពន់ នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់។ តើហេតុអ្វីបានជាមនុស្សម្នានាំគ្នាចាត់ទុកវាជាឧបករណ៍ពិសេស? Neck Massager គឺជាឧបករណ៍ម្យ៉ាងដែលមានរូបរាងតូច និងងាយស្រួលក្នុងការប្រើប្រាស់ លើសពីនេះវាមានសមត្ថភាពអាចជួយកាត់បន្ថយស្ត្រេស ធ្វើលំនឹងភាពតង់ស្យុងនៅក្នុងរាងកាយ និងថែមទាំងជួយឱ្យអ្នកគេងលក់ស្រួលផងដែរនៅពេលយប់។ ពុំមានឱសថ ឬក៏វិធីសាស្ត្រណាមួយផ្តល់សារប្រយោជន៍ដល់សុខភាពរបស់អ្នកឱ្យបានល្អប្រសើរដូចឧបករណ៍មួយនេះឡើយ! ឧបករណ៍អេឡិចត្រូនិកប្រភេទនេះត្រូវបានផលិតឡើងដោយបំពាក់ជាមួយនឹងថ្មខ្នាតតូចៗប្រភេទ AAA batteries ចំនួន២គ្រាប់ ដែលប្រាកដណាស់ថាវាល្មមគ្រប់គ្រាន់ឱ្យអ្នកអាចប្រើប្រាស់បាននៅរាល់ពេលដែលអាការ:ចុករោយចាប់ផ្តើមវាយប្រហារអ្នក។ ឧបករណ៍ម៉ាស្សា Neck Massager ត្រូវបានគេបំពាក់ជាមួយនឹងវិធីសាស្ត្រ

    January 17, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ក្រោយមានការផ្សព្វផ្សាយ និងចែកចាយជាបន្តបន្ទាប់នូវវីដេអូខ្លីបមួយ ដែលបង្ហាញពីសកម្មភាពសិស្សសាលាមួយក្រុមព្រួតគ្នាទាត់ធាក់សិស្សស្រីម្នាក់ និងជេរប្រទេចដូចសត្វធាតុ សមត្ថកិច្ចបានស្រាវជ្រាវឃើញថា សកម្មភាពហិង្សានោះកើតឡើងនៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាមសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ពេលនេះសមត្ថកិច្ចបានកំពុងចាត់វិធានការករណីនេះហើយ។ តែបើតាមសមត្ថកិច្ច សកម្មភាពទាត់ធាក់ក្មេងស្រីម្នាក់នោះ កើតឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។ អធិការនគរបាលខណ្ឌចំការមន លោក យិន សាន បានប្រាប់ថា ទាំងជនរងគ្រោះ និងជនដៃដល់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការដោះស្រាយ និងចាត់វិធានការតាមច្បាប់។ គួរជម្រាបថា អ្នកប្រើប្រាស់បណ្តាញសង្គម Facebook នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានចែកចាយខ្លីបវីដេអូមួយ

    January 16, 2020