Khmernote Media
  • ចំណេះដឹង

    ផែនដីមានលក្ខណ:ពិសេសខ្លាំងណាស់ ដោយសារតែវាមានបរិមាណទឹកដ៏ច្រើនសន្ធឹកសន្ធាប់។ ទឹកទាំងនោះមានវត្តមាននៅក្រោមដី ក្នុងមហាសមុទ្រធំៗ ក្នុងបរិយាកាសដែលយើងកំពុងរស់នៅ និងថែមទាំងមាននៅក្នុងសារពាង្គកាយរបស់ភាវរស់ទាំងឡាយផងដែរ។ ជាក់ស្តែង រាងកាយរបស់មនុស្ស ភាគច្រើនកើតឡើងពីសមាសធាតុរបស់ទឹក។ ទឹកគ្របដណ្តប់ប្រមាណជា ៧១% នៃផ្ទៃផែនដីទាំងមូល ហើយដែល ៩៦,៥% គឺជាទឹកប្រៃ។ ទឹកប្រៃផ្ទុកទៅដោយប្រភេទសារធាតុអំបិលផ្សេងៗពីគ្នា ប៉ុន្តែទោះជាយ៉ាងណា ភាគច្រើនគឺមានសមាសធាតុសូដ្យូមក្លរីដ (NaCl) ជាប្រភេទអំបិលដែលយើងរាល់គ្នាយកមកធ្វើជាគ្រឿងផ្សំជាមួយអាហារផ្សេងៗ។ វាស្ទើរតែមិនគួរឱ្យជឿសោះថា បរិមាណទឹកសាបនៅលើផែនដីយើងនេះមានត្រឹមតែ ៣,៥% ប៉ុណ្ណោះ ដែលយើងអាចទទួលទានបាន។ ហើយ ៦៨% នៃទឹកសាបទាំងអស់ត្រូវហ៊ុមព័ទ្ធទៅដោយវាលទឹកកក និងផ្ទាំងទឹកកកធំៗ។ បរិមាណ ១/៣ នៃទឹកសាបសរុប មានវត្តមាននៅក្នុងដី ដែលគេនិយមហៅថា

    January 18, 2020
  • សង្គម

    ខណៈដែលយុវតីរងគ្រោះមិនព្រមចំពោះសំណងជំងឺចិត្ត ព្រោះតែការធ្វើបាប ទាត់ធាក់យ៉ាងព្រៃផ្សៃពីសំណាក់យុវតីទំនើងទាំង៤នោះរួចមក កាលពីប៉ុន្មានម៉ោងមុននេះឪពុករបស់យុវតីជនរងគ្រោះមានគណនីហ្វេសប៊ុកឈ្មោះ Sophorn Chin បានឲ្យដឹងថាលោកសុំស្នើរឲ្យក្រសួងមានសមត្ថកិច្ចបន្តធ្វើតាមនីតិវិធីច្បាប់ ដោយលោកបានបញ្ជាក់ថាសំណងជំងឺចិត្ត២,០០០ដុល្លារអាមេរិកនេះ វាគ្រាន់តែជាជំហានដំបូង។ ដោយឪពុកជនរងគ្រោះបានសរសេររៀបរាប់ថា៖ “ក្នុងនាមខ្ញុំជាឪពុកជនរងគ្រោះ មរកត ខ្ញុំស្នើរសុំដល់ក្រសួងមានសមត្ថកិច្ច និងប្រព័ន្ធតុលាការជួយបន្តនីតិវិធីតាមផ្លូវច្បាប់ ហើយរឿងសំណងជំងឺចិត្ត 2000ដុល្លារ វាគ្រាន់តែជំហានដំបូង បន្ទាប់មកយកកូនខ្ញុំទៅពិនិត្យខាងផ្លូវអារម្មណ៏និងរាងកាយ បើសិនរកឃើញថាកូនខ្ញុំមានសភាពធ្ងន់ធ្ងរ ខ្ញុំនឹងទាមទារសំណងបន្ថែនទៀតចំពោះមុខតុលាការ”។ សូមរំលឹកថាសិស្សរងគ្រោះអាយុ១៦ឆ្នាំ សិក្សាថ្នាក់ទី៨ នៅវិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ ចំណែក​ក្រុម​ជន​បង្ក​មាន​គ្នា​៤​នាក់ ដោយជនបង្កម្នាក់បានហៅបក្ខពួក​ពី​ខាងក្រៅ​ស្រី​វិទ្យាល័យ​ផ្សេង​ចំនួន ៣​ទៀត មកព្រួត​គ្នា​ទាត់​ធាក់​និង​ជេរប្រទេច​ដូច​សត្វ​ធាតុ​។ ដោយសកម្មភាព​នោះ កើតឡើង​កាលពី​រសៀលថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុង​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ និងទើបតែបែកធ្លាយវីដេអូនៅថ្ងៃទី១៦ ខែមករា

    January 18, 2020
  • សង្គម

    ករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ខ្លួន។ ជាពិសេសថ្មីៗនេះមានករណីចោរបានបន្លំធ្វើជាជាងមកជួសជុល GPS លួចយករថយន្ត និងលួចរថយន្តយកទៅបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រថយន្តដែលចោរធ្វើសកម្មភាពលួច ម៉ាក Lexus NX200T ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AY-6695។ ម្ចាស់រថយន្តមានគណនីហ្វេសប៊ុកឈ្មោះ Jerm Atiso បានសរសររៀបរាប់ថា៖ “មុននេះបន្តិចមានករណីលួចយករថយន្ត​ NX 200 T ពណ៌ស ផ្លាកលេខ PP 2AY 6695

    January 18, 2020
  • ព័ត៌មានជាតិ

    បន្ទាប់ពីករណី​ យុវតីបង្កហិង្សាទាំងបួននាក់​ បានដោះស្រាយបញ្ចប់ ដោយធ្វើការយល់ព្រម​ទទួល​កំហុស​ និងសុំទោសជនរងគ្រោះ​ ព្រមទាំងរួមគ្នាសងជម្ងឺចិត្តចំនួន​ ២០០០​ ដុល្លារ​ ដល់ជនរងគ្រោះ​ ។ ចំណែក​អាណាព្យាបាលជនរងគ្រោះ​បានយល់ព្រមទទួលយកការសុំទោសនិងថវិកា​ ២០០០​ដុល្លារ​ ជាថ្នូរ​ដកពាក្យ​បណ្ដឹង​។ ប៉ុន្តែនៅយប់ថ្ងៃទី១៧ ខែមករា ម្សិលមិញនេះ យុវតីរងគ្រោះបានរត់ទៅរក K01 វិញ ដោយជនរងគ្រោះមិនព្រមឡើយនូវការសម្របសម្រួលលុយសំណងថវិកា២ពាន់ដុល្លារ ​ ហើយមិនត្រឹមតែប៉ុណ្ណោះលោក K01 បានឲ្យដឹងថា យុវតីឈ្មោះអន បានយកវីដេអូមួយដែលខ្លួនធ្លាប់វាយគ្នានៅតាមផ្លូវយកទៅគំរាមយុវតីរងគ្រោះធ្វើឲ្យគ្នាមានការភ័យខ្លាច។ ដោយលោក K01 បានសរសេររៀបរាប់ថា៖ “នេះជាវីឌីអូមួយថ្មីទៀត ដែលធ្វើអោយមរកតភ័យឡើងញ័របន្ទាប់ពី ក្មេងទំនើងឈ្មោះថា អនជាអ្នកវាយក្មេងស្រីដទៃទៀត តាមដងផ្លូវ

    January 18, 2020
  • សិល្បៈ

    កាលពីព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ តារាសម្តែង លោក ផា ពិសទ្ធិ ដែលជាស្វាមីរបស់តារាសម្តែង ឡោម លក្ខិណា បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរូបលោកស្លាប់បាត់បង់ជីវិត។ ពិធីបុណ្យសពរបស់តារាសម្តែងលោក ផា ពិសិទ្ធ ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្ត ក្រាំងធ្នង់ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ។ ក្រោយពិធីបូជាសពរបស់ស្វាមីបានចប់សព្វគ្រប់ តារាសម្តែង ឡោម លក្ខិណា ក៏បានបង្ហោះសារយ៉ាងរំជួលចិត្តថា៖ “សល់តែ45នាទីទៀតទេបងត្រូវបានបូជាហេីយ បងចាកចេញចោលអូននឹងកូន​ ម៉ាក់ប៉ា​ ញាតិមិត្ត​ បងប្អូន​ រហូត​ហេីយអូនគ្មានពាក្យអ្វីនិយាយទេពេលនេះ​

    January 18, 2020
  • បច្ចេកវិទ្យា

    សូមត្រៀមខ្លួនក្នុងការទទួលយកនូវពេលវេលាដ៏មានអត្ថន័យក្នុងឆ្នាំ ២០២០ កត់ត្រាជីវិតរបស់អ្នកហើយសញ្ជឹងគិតឱ្យបានឆ្ងាយ នោះអ្នកនឹងរកឃើញនូវអនុស្សាវរីយ៍ល្អៗនៅក្នុងជីវិត។ នៅពេលដែលឆ្នាំថ្មីជិតមកដល់ មនុស្សគ្រប់គ្នា តែងតែរំលឹកឡើងនូវរូបភាព និង វីដេអូកាលពីឆ្នាំចាស់ដើម្បីយកមកពិពណ៌នាអំពីបទពិសោធន៍ ឬ ការចងចាំខ្លះៗ ហើយចែករំលែកទៅក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនានា។ ប៉ុន្តែគ្រប់ពេលដែលលោកអ្នករំលឹកនូវរឿងរ៉ាវដ៏មានអត្ថន័យ ឬក៏ពេលវេលាដ៏ពិសេសប្រកបដោយភាពភ្ញាក់ផ្អើលណាមួយនោះ លោកអ្នកនឹងចាប់អារម្មណ៍ឃើញថាការចងចាំដ៏មានអត្ថន័យមួយចំនួន គឺយើងអាក់ខានមិនបានថតជារូបភាព ឬជាវីដេអូទុកនោះឡើយ។ នេះក៏ព្រោះហេតុថា ភាពភ្ញាក់ផ្អើល វាតែងតែកើតឡើងហួសពីការរំពឹងទុកជានិច្ចនេះឯង។ ដើម្បីរក្សាការចងចាំឱ្យកាន់តែមានតម្លៃអ្នកត្រូវមានទូរស័ព្ទកាមេរ៉ាល្អជាងមុនដើម្បីចាប់យករូបភាពនិងវីដេអូ ក្រៅពីភាពភ្ញាក់ផ្អើលដែលមិននឹកស្មានដល់ទាំងនោះ ពេលខ្លះយើងក៏ជួបប្រទះបញ្ហាគួរឱ្យឈឺក្បាលមួយចំនួនទៀតដូចជា៖ ការមិនអាចចាប់រូបភាពបានគ្រប់ជ្រុងជ្រោយ បញ្ហាពន្លឺមិនគ្រប់គ្រាន់ធ្វើឱ្យរូប និង វីដេអូមិនស្អាត មិនមានកម្មវិធីបន្ថែមលើការថតរូបនិង វីដេអូឱ្យស័ក្ដិសមទៅនឹងកាលៈទេសៈ កាមេរ៉ាដើរយូរមិនអាចចាប់ជាប់រូបភាពក្នុងខណៈពេលដ៏អស្ចារ្យណាមួយបានជាដើម។ ដើម្បីដោះស្រាយគ្រប់ស្ថានការណ៍ខាងលើ អ្នកត្រូវតែមានស្មាតហ្វូនល្អឥតខ្ចោះសម្រាប់ថតរូបហើយនោះគឺ – realme

    January 18, 2020
  • ចំណេះដឹង

    នៅពេលដែលអ្នកកំពុងធ្វើជាមេរបស់គេ អ្នកប្រាកដណាស់ថានឹងព្យាយាមធ្វើកិច្ចការ និងគោរពតួនាទីរបស់អ្នកឲ្យបានល្អ ដើម្បីបម្រើដល់អង្គភាពដែលអ្នកកំពុងធ្វើនោះ។ ប្រសិនបើអ្នកបំពេញការងារបានល្អ នោះបុគ្គលិកដែលស្ថិតនៅក្រោមឱវាទនឹងបំពេញការងារបានល្អដូចដែលអ្នកបានធ្វើផងដែរ។ ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រមួយចំនួនក្នុងការជំរុញអ្នកដើម្បីឲ្យក្លាយជាចៅហ្វាយដ៏ល្អម្នាក់ មិនថាឡើយអ្នកទើបតែធ្វើជាមេគេ ឬធ្លាប់មានបទពិសោធន៍ពីមុនខ្លះៗក៏ដោយ៖ ១. ធ្វើខ្លួនរបស់អ្នកឲ្យមានភាពជិតស្និទ្ធជាមួយនឹងបុគ្គលិកដែលស្ថិតនៅថ្នាក់ក្រោមយើង និងមានភាពរាក់ទាក់ជាមួយពួកគេឱ្យបានច្រើនតាមដែលអាចធ្វើបានទៅតាមពេលវេលាសមស្របណាមួយ។ ឧទាហរណ៍ ដូចជាការបើកទ្វារចូលទៅក្នុងការិយាល័យរបស់អ្នក នោះវាមិនមែនជារឿងអ្វីដែលគួរឲ្យធុញទ្រាន់នោះទេ ផ្ទុយទៅវិញវាមានន័យថា នយោជិករបស់អ្នកអាចមករកអ្នកដោយមានបញ្ហា ឬឬយោបល់ល្អៗផ្ដល់ឲ្យអ្នកដើម្បីធ្វើឲ្យក្រុមហ៊ុនកាន់តែមានភាពជោគជ័យនៅថ្ងៃខាងមុខផងដែរ។ ២. គោរព និងផ្ដល់តម្លៃដល់បុគ្គលិករបស់អ្នក ប្រាកដណាស់បុគ្គលិកគ្រប់រូបដែលធ្វើការនៅក្នុងអង្គភាពរបស់អ្នក គឺពួកគេបានចូលរួមចំណែកយ៉ាងសកម្មដើម្បីជួយសម្រេចគោលដៅរបស់ក្រុមហ៊ុននៅថ្ងៃខាងមុខ។ អ្នកត្រូវតែទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់ពួកគេ ហើយជាពិសេសគួរតែប្រាប់ពួកគេផ្ទាល់ថាគេបានធ្វើចំណុចល្អៗ និងចំគោលដៅហើយសម្រាប់ក្រុមហ៊ុន។ ៣. ជម្រុញទឹកចិត្តបុគ្គលិកឲ្យធ្វើការអស់ពីសមត្ថភាព ប្រសិនបើអ្នកជាមេរបស់គេ អ្នកគួរតែបង្កើតបរិយាកាសការងារនៅក្នុងការិយាល័យរបស់អ្នកឱ្យមានភាពវិជ្ជមាន និងសប្បាយរីករាយដើម្បីធ្វើឲ្យបុគ្គលិកទាំងអស់មានអារម្មណ៍ស្រស់ថ្លាក្នុងការបំពេញការងាររួមគ្នា។ ជាពិសេសអ្នកគួរតែរៀបចំឲ្យមានការផ្ដល់ជូននូវរង្វាន់ ដើម្បីជាការលើកទឹកចិត្តដល់បុគ្គលិកដែលខិតខំប្រឹងប្រែងបំពេញការងារជូនក្រុមហ៊ុនដូចជា ការបង្កើតឲ្យមានពិធីជប់លៀង

    January 18, 2020
  • អន្តរជាតិ

    រដូវកាលនីមួយៗនៅលើភពផែនដីដែលយើងកំពុងរស់នៅនេះ កើតឡើងដោយសារតែការផ្អៀងនៃអ័ក្សឈររបស់ផែនដី។ នៅក្នុងរយ:ពេលមួយឆ្នាំពេញ ផ្នែកផ្សេងៗគ្នារបស់ផែនដីគឺចៀសមិនផុតពីការទទួលរងនូវរស្មីពន្លឺព្រះអាទិត្យក្នុងកម្រិតមួយខ្លាំងបំផុតនោះឡើយ។ អាស្រ័យហេតុនេះហើយ នៅពេលដែលប៉ូលខាងជើងផ្អៀងទៅរកព្រះអាទិត្យ នោះមានន័យថារដូវក្តៅនឹងកើតមានទៅលើអឌ្ឍគោលខាងជើង។ ផ្ទុយទៅវិញ ប្រសិនបើប៉ូលខាងត្បូងមានសភាពផ្អៀងទៅរកព្រះអាទិត្យវិញនោះ រដូវរងានឹងចាប់ផ្តើមភ្លាមនៅអឌ្ឍគោលខាងជើង។ មានមនុស្សមិនតិចទេដែលជឿថាផែនដីធ្វើបំលាស់ទីទៅជិតព្រះអាទិត្យទើបមានរដូវក្តៅកើតឡើង ហើយវាជាមូលហេតុដែលនាំឱ្យអាកាសធាតុកាន់តែក្តៅទៅៗ។ ម្យ៉ាងវិញទៀត ពួកគេគិតថាប្រហែលជាផែនដីស្ថិតនៅឆ្ងាយពីព្រះអាទិត្យហើយមើលទៅ ទើបអាកាសធាតុចាប់ចុះត្រជាក់ រួចក៏បង្កើតទៅជារដូវរងាតែម្តង។ ថ្វីបើផ្នត់គំនិតខាងលើនេះហាក់មានហេតុផលគួរយកជាការបានក៏ពិតមែន ប៉ុន្តែវាមិនមែនជាជំនឿដែលត្រឹមត្រូវនោះឡើយ។ វាគឺជាការពិតមួយដែលថាគន្លងរបស់ផែនដីមិនមែនជារង្វង់មូលឥតខ្ចោះនោះ។ ជាក់ស្តែងវាមានសភាពផត ឬប៉ោងបន្តិចបន្តួចទៅតាមលក្ខខណ្ឌធម្មជាតិ។ វាត្រូវតែមានចន្លោះពេលណាមួយនៅក្នុង១ឆ្នាំ ដែលផែនដីធ្វើបម្លាស់ទីទៅកាន់តែជិតព្រះអាទិត្យជាងពេលណាៗទាំងអស់។ តែទោះជាយ៉ាងណា ក៏អឌ្ឍគោលខាងជើងនឹងនៅតែជួបប្រទះរដូវរងាដែរនៅពេលដែលផែនដីបម្លាស់ទីទៅជិតព្រះអាទិត្យបំផុតនោះ ហើយរីឯរដូវក្តៅវិញនឹងចាប់ផ្តើមនៅពេលដែលផែនដីខិតកាត់តែឆ្ងាយពីព្រះអាទិត្យ។ មានហេតុផលខុសប្លែកពីគេមួយចំពោះហេតុការណ៍វិវត្តរបស់រដូវទាំងប៉ុន្មាននៅលើផែនដីយើងនេះ។ អ័ក្សរបស់ផែនដី គឺជាខ្សែបន្ទាត់ដៅប៉ូលដែលស្ថិតក្នុងការស្រមើស្រមៃមួយ ត្រូវបានគេគូសពុះចំចំណុចកណ្តាលនៃផែនដីចាប់ពីផ្នែកខាងលើផុតចុះមកចុងផុតនៃផ្នែកខាងក្រោម។ ផែនដីវិលជុំវិញខ្សែបន្ទាត់បញ្ឈរ ឬអ័ក្សប៉ូលមួយនេះ ដោយបង្កើតបានរយ:ពេល១ថ្ងៃពេញដែលស្មើនឹង ២៤ម៉ោង។ នេះហើយជាមូលហេតុបង្កើតឱ្យមានពេលថ្ងៃ

    January 18, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ករណីក្មេងស្រីម្នាក់ដែលត្រូវបានក្មេងស្រីមួយក្រុមវាយនៅក្នុងថ្នាក់រៀន នៃវិទ្យាល័យផ្សារដេីមថ្កូវ ត្រូវបានដោះស្រាយបញ្ចប់ ដោយភាគីជនរងគ្រោះយល់ព្រមដកពាក្យបណ្តឹង ជនបង្ក និងអាណាព្យាបាល ក៏បានសូមទោសដល់ជនរងគ្រោះ ក្រុមគ្រួសារ និងសាធារណ:ជនទាំងអស់ ចំពោះកំហុសឆ្គងដ៏ធ្ងន់ធ្ងរដែលគាត់បានធ្វេី ម្យ៉ាងវិញទៀតក៏មានការឯកភាពយល់ព្រមពីលោក កែវ សុធា ព្រះរាជអជ្ញា នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ បន្ទាប់ពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងប៉ុស្តិ៍ផ្សារដេីមថ្កូវនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានកោះហៅជនបង្ក និងអាណាព្យាបាល ដេីម្បីធ្វេីការសាកសួរ ទាក់ទងទៅនឹងករណីវាយសិស្សស្រីម្នាក់ក្នុងថ្នាក់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ។ ក្រោយពីធ្វេីការសាកសួរ និងធ្វេីកំណត់ហេតុរួច ជនបង្កត្រូវបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដេីម្បីធ្វេីការបន្តលេីករណីនេះ ជនបង្កបានសារភាពនូវកំហុស

    January 17, 2020
  • ព័ត៌មានជាតិ

    កាលពីល្ងាចមិញនេះ ក្រសួងបរិស្ថានបានបង្ហោះឲ្យដឹងថា ​​យោងតាមលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់​ពីស្ថានីយ​ត្រួត​​ពិនិត្យ​គុណភាពខ្យ​ល់ ​ដែល​ក្រសួងបរិស្ថានបានដំឡើងនៅតាមបណ្តារាជធានី ខេត្តទូទាំង​ប្រទេសបាន​​បង្ហាញថា ស្ថានភាព​គុណភាព​​ខ្យល់មានការធ្លាក់ចុះគួរឱ្យបារម្ភ ជាពិសេសកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិត​​និចល PM10 និង PM2.5 មាន​ការ​​កើន​ឡើង​​លើសកំណត់ស្តង់ដា ដែលជាហានិភ័យបង្កការប៉ះពាល់ចំពោះ​សុខភាព​ប្រជាពល​រដ្ឋ។ ប្រភព​និង​សកម្មភាពសំខាន់ៗ ដែលជាហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM10 និង PM2.5 មានការ​កើន​ឡើង​នេះមានជាអាទិ៍ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូតនិងពី​ចំហេះ​ឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុត​សំណល់រឹងនៅតាមទីវាល និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។ ដោយពិនិត្យ​ឃើញ​នូវបញ្ហា​បែបនេះ និងដើម្បីកែលម្អគុណភាពខ្យល់នៅតាមរាជធានី ខេត្ត ក្រសួងបរិស្ថាន​សូមណែនាំ​ដល់​មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត

    January 17, 2020