- Khmernote Media
- បច្ចេកវិទ្យា
Global Positioning System ឬហៅកាត់ថា GPS គឺជាប្រព័ន្ធបច្ចេកវិទ្យាមួយដែលដំណើរការដោយក្រុមផ្កាយរណបស្ទង់ទិសជាង ៣០គ្រឿង កំពុងបណ្តែតខ្លួននៅជុំវិញផែនដីដែលយើងកំពុងរស់នៅមួយនេះ។ យើងអាចដឹងថាផ្កាយរណបទាំងនោះស្ថិតនៅទីតាំងណាបាន គឺដោយសារតែពួកវាបញ្ជូនរលកសញ្ញាចេញមកក្រៅដោយបើកចំហ។ កម្មវិធី GPS ដែលដើរតួជាអ្នកទទួលនៅក្នុងទូរសព្ទដៃរបស់អ្នក នឹងទទួលស្តាប់នៅរាល់រលកសញ្ញាដែលបញ្ជូនមកពីផ្កាយរណបទាំងនោះ។ ភ្លាមៗក្រោយពេលដែលអ្នកទទួលបានគណនានូវរយ:ចម្ងាយរបស់ខ្លួនវាពីផ្កាយរណបចំនួន ៤ ឬច្រើនជាងនេះ នោះវានឹងអាចបង្ហាញលទ្ធផលមកថាអ្នកកំពុងតែស្ថិតនៅទីតាំងណាជាក់ជាមិនខាន។ មនុស្សម្នាធ្លាប់បានក្រឡេកមើលទៅលើមេឃដើម្បីស្វែងរកទិសដៅសម្រាប់ការធ្វើដំណើរ និងជៀសវាងការវង្វេងផ្លូវចាប់តាំងពីបុរាណកាលមកម្លេះ។ អ្នកបញ្ជាក្តោងទូកនាសម័យបុរាណបានប្រើប្រាស់ហ្វូងតារានៅពេលរាត្រីក្នុងការបង្ហាញថាតើពួកគេកំពុងស្ថិតនៅកន្លែងណា និងកំពុងធ្វើដំណើរទៅណា។ បច្ចុប្បន្ន មនុស្សត្រូវការតែឧបករណ៍ GPS សាមញ្ញមួយគ្រឿងកាន់ក្នុងដៃគឺវាគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ស្ទង់ និងកំណត់ទិសដៅបានគ្រប់ទីកន្លែងទាំងអស់នៅលើផែនដីយើងនេះ។ ប៉ុន្តែកុំភ្លេចថា យើងនៅតែត្រូវការឧបករណ៍ដែលពាក់ព័ន្ធមួយចំនួននៅទីលំហអាកាស ដើម្បីជាជំនួយដល់ការសិក្សាពីចំណុចទីតាំងដោយខានពុំបាន ដែលនោះគឺជាផ្កាយរណប។ តើ GPS គឺជាអ្វី?
January 17, 2020 - PR
គោលបំណងនៃកម្មវិធីនេះគឺការផ្សារភ្ជាប់ទំនាក់ទំនងជាមួយស្រ្តីកម្ពុជាទាំងនៅជនបទនិងនៅទីក្រុង អំពីចំណេះដឹងស្តីពីសហគ្រិនភាព សេដ្ឋកិច្ចឌីជីថល និងហិរញ្ញវត្ថុ។ រាជធានីភ្នំពេញ៖ ១៦ មករា ២០២០ – ថ្ងៃនេះ ធនាគារជាតិនៃកម្ពុជា ក្រសួងកិច្ចការនារី និងក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល ចាប់ផ្តើមដំណើរការគម្រោងរយៈពេលមួយឆ្នាំ ដែលមានគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់ ស្ត្រីនៅ កម្ពុជា ដោយផ្តោតលើការប្រើប្រាស់ទម្រង់ឌីជីថល។ គម្រោងនេះមានឈ្មោះថា “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនិងសហគ្រិនស្រ្តី” នឹង រួមចំណែកក្នុងការជំរុញការចូលរួមពីយុវតីនិងសហគ្រិនស្រ្តី ជាពិសេសប្រជាជននៅតាមជនបទ រួមបញ្ចូលទាំងសិស្សនិងនិស្សិតស្រី ដែលកំពុងប្រកបអាជីវកម្មខ្នាតតូច ឬមានបំណងចង់បង្កើតអាជីវកម្ម។ ជាមួយគ្នាផងដែរ គម្រោងនេះមានគោលបំណងបង្កើនសមត្ថភាពបច្ចេកទេសដល់មន្រ្តីក្រសួងកិច្ចការនារី និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ស្ត្រីនៅកម្ពុជាឲ្យបានកាន់តែប្រសើរជាងមុន។ ការចាប់ផ្តើមកម្មវិធីក្នុងថ្ងៃនេះ
January 17, 2020 - ព័ត៌មានជាតិមិនបាច់បារម្ភទេ! ក្រសួងបរិស្ថានប្រកាសថា គុណភាពខ្យល់នៅកម្ពុជាមិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាពនោះទេ
កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែកម្រិតខ្យល់ពុលដែលបង្ហាញនៅក្នុងកម្មវិធី AirVisual បានបង្ហាញពីកម្រិតពណ៌ក្រហមនៅក្នុងទីក្រុងភ្នំពេញរបស់យើង ដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ។ ជុំវិញបញ្ហានេះផងដែរ ក្រសួងបរិស្ថានបានប្រកាសជូនដំណឹងដល់សាធារណជនថា រហូតមកទល់ពេលនេះ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា នៅមិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាពគួរឱ្យព្រួយបារម្ភនៅឡើយទេ។ មន្ត្រីជំនាញនៃក្រសួងបរិស្ថានបាននិងកំពុងបន្តតាមដានលើគុណភាពខ្យល់បន្ថែមទៀត។ ការកើនឡើងកំហាប់និចល PM2.5 ក្នុងខ្យល់នេះមិនមែនមាននៅតែព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះមាននៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់។ ក្រសួងបរិស្ថាននឹងធ្វើការជូនដំណឹងជាបន្តបន្ទាប់ដល់សាធារណជនឱ្យបានជ្រាបអំពីការវិវឌ្ឍថ្មីៗជុំវិញស្ថានភាពគុណភាពខ្យល់នៅប្រទេសកម្ពុជា។ ក្រសួងបរិស្ថានសូមគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានទាំងឡាយទាក់ទងនឹងស្ថានភាពគុណភាពខ្យល់របស់ប្រទេសកម្ពុជាដែលមិនចេញពីប្រភពក្រសួងបរិស្ថានជាព័ត៌មានមិនផ្លូវការ៕
January 17, 2020 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០កន្លងទៅ អជ្ញាធរខេត្តព្រះសីហនុបានបន្តចុះរុះរើតូប និងកន្លែងលក់ដូរ ប្រមាណ១៥០តូប ដែលអាជ្ញាធរខេត្តចាត់ទុកថា ជាការតាំងកន្លែងលក់ដូរមិនស្របច្បាប់ ដើម្បីយកឆ្នេរទុកជាកន្លែងកំសាន្តសាធារណៈ។ អាជ្ញាធរខេត្តព្រះសីហនុ បានលើកឡើងថា ការរុះរើនេះមិនមែនក្នុងគោលដៅប្រមូលយកដីឆ្នេរសមុទ្រតំបន់នេះ ទុកជាសម្បត្តិរដ្ឋវិញនោះទេ ដោយរដ្ឋបាលខេត្តមានគម្រោងធ្វើផ្លូវ និងសួនច្បារ រួមនិងកែលម្អសោភណ្ឌ័ភាពតាមបណ្តោយឆ្នេរឡើងវិញ ដើម្បីទុកជាឆ្នេរសាធារណៈ សម្រាប់ភ្ញៀវទេសចរណ៍មកលេងកម្សាន្ត។ ក្រោយពេលចុះរុះរើ និងសំអាតសំរាម អំពីការលក់ដូរ នៅឆ្នេរ អូរត្រេះរួច គឺនៅសល់រណ្ដៅ បង្គន់លាមក ចំនួន ១៣៦ រណ្ដៅ។ ជុំវិញបញ្ហានេះផងដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការប្រកាសសុំជំនួយបច្ចេកទេស
January 17, 2020 - សុខភាព
ប្រព័ន្ធរំលាយអាហាររបស់មនុស្សមានតួនាទីបំបែកអាហារគ្រប់ប្រភេទអោយទៅជាបំណែកតូចៗ រួចអនុញ្ញាតឱ្យរាងកាយរបស់មនុស្សអាចទទួលយកនូវថាមពល និងសាធាតុចិញ្ចឹមផ្សេងៗដែលមានផ្ទុកនៅក្នុងអាហារទាំងនោះ។ ប្រភេទអាហារផ្សេងៗគ្នា ក៏ត្រូវបានបំបែកទៅតាមវិធីផ្សេងគ្នានោះដែរ ដោយមួយចំនួនមានដំណើរការលឿន ហើយខ្លះទៀតក៏យឺតអាស្រ័យទៅតាមលក្ខខណ្ឌសមប្រកបរបស់វា។ ថ្វីបើអត្រានៃប្រព័ន្ធរំលាយអាហារគឺភាគច្រើនពឹងផ្អែកទៅលើដំណើរការតាមបែបធម្មជាតិរបស់រាងកាយមនុស្សក៏ពិតមែន ប៉ុន្តែវានៅតែមានវិធីសាស្ត្រមួយចំនួនទៀតដែរ ដែលអ្នកអាចអនុវត្តដើម្បីជាជំនួយដល់ល្បឿន និងគុណភាពនៃប្រព័ន្ធរំលាយអាហាររបស់អ្នកឱ្យកាន់តែប្រសើរឡើង។ ថ្ងៃនេះ ខ្មែរណូតនឹងលើកយក ៣ចំណុច ដែលផ្តល់ប្រសិទ្ធភាពក្នុងការជំរុញឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានដំណើរការល្អ និងឆាប់រហ័ស ដូចខាងក្រោម៖ ១. ការធ្វើលំហាត់ប្រាណទៀងទាត់ ការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃអាចជួយឱ្យរាងកាយធ្វើការបញ្ជូនអាហារទៅកាន់ប្រព័ន្ធរំលាយអាហារបានត្រឹមត្រូវល្អ។ លើសពីនេះ ការវាក៏អាចជួយបង្កើនល្បឿននៃដំណើរការរំលាយអាហារបានប្រកបដោយប្រសិទ្ធភាពផងដែរ។ ២. ការសម្រាក ការគេងអាចជួយអោយសរីរាង្គរំលាយអាហាររបស់អ្នកមានពេលវេលាមួយអាចសម្រាក និងជួសជុលដោយខ្លួនឯង ហើយក៍អាចបង្កើនថាមពល និងសមត្ថភាពរបស់ពួកវាក្នុងការរំលាយអាហារបានរហ័ស និងថែមទាំងមានប្រសិទ្ធភាពទៀតផង។ អាស្រ័យហេតុនេះ អ្នកគួរផ្លាស់ប្តូរទម្លាប់នៃការគេងមួយចំនួនដើម្បីពង្រឹងប្រព័ន្ធរំលាយអាហាររបស់អ្នក ដែលទាំងនោះមានដូចជា៖ ក. ចូរកុំទាន់គេងភ្លាមៗបន្ទាប់ពីញ៉ាំអាហាររួច
January 17, 2020 - PR
ក្រោយពីស្មាតហ្វូនក្រុមហ៊ុន vivo បានដាក់ឲ្យដំណើរការនៅលើទីផ្សារនូវផលិតផលថ្មីៗនាពេលថ្មីៗកន្លងមកនេះ ក្រុមហ៊ុនមានសេចក្ដីរីករាយយ៉ាងខ្លាំងចំពោះអតិថិជនដែលបានបង្ហាញការគាំទ្រដល់ក្រុមហ៊ុន vivo ខ្ពស់ហួសពីការរំពឹងទុក។ បើធៀបទៅនឹងស្មាតហ្វូនដទៃ ដែលមានតម្លៃប្រហាក់ប្រហែល ស្មាតហ្វូន vivo ពិតជាមានសមត្ថភាពខ្ពស់ មានការរចនាប្លែកស្អាត បច្ចេកវិទ្យាកាន់តែជឿនលឿន និងសំបូរបែបសម្រាប់មនុស្សសម័យថ្មី។ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន ក្រុមហ៊ុន vivo នឹងផ្ដល់ជូននូវរង្វាន់ដល់ទៅ 168 លានរៀលសំរាប់អតិថិជនដែលទិញទូរស័ព្ទ vivo ចាប់ពីថ្ងៃទី 21 ដល់ 25 ខែមករា 2020 ខាងមុខនេះ ដើម្បីជាអាំងប៉ាវក្នុងឱកាសបុណ្យចូលឆ្នាំចិន។ កម្មវិធីនេះមានសម្រាប់ម៉ូដែលទូរស័ព្ទ vivo គ្រប់តម្លៃទាំងអស់ ។ ពេលទិញទូរស័ព្ទ
January 17, 2020 - សុខភាព
ពេលកូននៅក្នុងពោះម៉ាក់ៗព្យាយាមថ្នមខ្លួនប្រាណ ព្រោះខ្លាចប៉ះពាល់ដល់គភ៌ ដូចគ្នានេះដែរ ក្រោយសម្រាលកូនរួច ម៉ាក់ប៉ានៅតែយកចិត្តទុកដាក់ និងថែទាំឲ្យបានដិតដល់ ខ្លាចស្រមោចខាំ ឬកូនឈឺថ្កាត់ណាស់។ ទោះជាយ៉ាងណាការឈឺថ្កាត់ជារឿងចៀសមិនផុត ដូច្នេះហើយអ្នកគ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការនៅមន្ទីរពេទ្យស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានណែនាំថា បើទារកមានសញ្ញាទាំងនេះ ត្រូវប្រញាប់យកមកជួបគ្រូពេទ្យភ្លាម៖ – កូនយំរញ៉ាំរញ៉ូវមិនដឹងមូលហេតុ ប្រហែលជាឈឺពោះ ឬមានសត្វអ្វីចូលក្នុងត្រចៀក – ផ្ចិតកូនមានហៀរទឹកឬធំក្លិនរហូត បើទោះជ្រុះយូរហើយក៏ដោយ – កូនក្ដៅខ្លួនលើសពី ៣៨ អង្សាសេ – កូនមិនព្រមបៅសោះ – កូនមិនបន្ទោបង់ច្រើនថ្ងៃ អ្នកគ្រូពេទ្យក៏ណែនាំឲ្យម៉ាក់ប៉ាទាំងអស់ត្រូវតាមដានកូនជាប្រចាំទាំងកម្ដៅ លាមក
January 17, 2020 - PR
(ភ្នំពេញ) ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០៖ ស្របពេលដែលបច្ចេកវិទ្យាក្រុមហ៊ុន សាមសុង មានការអភិវឌ្ឍន៍ឥតឈប់ឈរ ការសាងសង់សំណង់អគារពាណិជ្ជកម្មធំៗ ផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន ហាងអាហារបែបបជ្ឈឹមប្រទេស និងសាលធំៗជាច្រើនក៏កំពុងសាងសង់ និងរំលេចខ្លួនឡើងពាសពេញទីក្រុង ទូទាំងប្រទេស និងទូទាំងពិភពលោក! ហេតុដូច្នេះហើយបានធ្វើឱ្យម៉ាស៊ីនត្រជាក់ម៉ូឌែល Samsung 360 Cassette និង Wind-Free 4 Way Cassette ក្លាយជាផលិតផលម៉ាស៊ីនត្រជាក់ដែលពេញនិយម និងជាជម្រើសតម្រូវការទីផ្សារទី១ សម្រាប់អ្នកវិនិយោគិន និងម្ចាស់ពាណិជ្ជកម្មគ្រប់ប្រភេទ! បច្ចុប្បន្ននេះម៉ាស៊ីនត្រជាក់ម៉ូឌែល Samsung 360
January 17, 2020 - ព័ត៌មានជាតិ
មុននេះបន្តិចយោងតាមលោកផែង វណ្ណៈ បានបង្ហោះឲ្យដឹងពីការបែកធ្លាយ វីដេអូទី២ ដែល យុវតីពាល ប្រេីហឹង្សាលេីសិស្សស្រីនៅ វិទ្យាល័យផ្សារដេីមថ្កូវ ។ ហើយលោកផែង វណ្ណៈ បានសំណូមពេថាតាមរយៈ វីដេអូ ២ នេះ សមត្ថកិច្ចមិនត្រូវយោគយល់ ឬ លេីកលែងអោយ យុវតីពាលទាំងនោះជាដាច់ខាត ។ គួរតែបញ្ជូនយុវតីពាលទាំងនោះទៅ តុលាការចាត់ការតាមច្បាប់ ។ សុំប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖ គួរបញ្ជាក់ថាកាលពីម្សិលមិញនេះក្រោយមានការផ្សព្វផ្សាយ និងចែកចាយជាបន្តបន្ទាប់នូវវីដេអូខ្លីបមួយ ដែលបង្ហាញពីសកម្មភាពសិស្សសាលាមួយក្រុមព្រួតគ្នាទាត់ធាក់សិស្សស្រីម្នាក់ និងជេរប្រទេចដូចសត្វធាតុ សមត្ថកិច្ចបានស្រាវជ្រាវឃើញថា សកម្មភាពហិង្សានោះកើតឡើងនៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាមសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា
January 17, 2020 - PR
ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទដៃយីហោម៉ាក Nokia បានចេញប្រកាសជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីមួយទៀតគឺ Nokia 2.3 នាំមកនូវជាមួយកាមេរ៉ាដែលបំពាក់ទៅដោយបច្ចេកវិទ្យា AI ដែលជួយឱ្យលោកអ្នកថតរូបបានកាន់តែស្អាត កាន់តែច្បាស់ត្រជាក់ភ្នែក ។ ស្មាតហ្វូន Nokia 2.3 ប្រើអេក្រង់ប្រភេទ HD+ ជាមួយទំហំ 6.2 អ៊ីង កាន់ថ្មបានរហូតដល់ទៅ២ថ្ងៃ អាចរីករាយជាមួយកម្មវិធីកម្សាន្តយ៉ាងសម្បូរបែបដោយមិនព្រួយបារម្ភ ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតស្មាតហ្វូន Nokia ម៉ូឌែលថ្មីនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត ហើយអាចធ្វើបច្ចុប្បន្នភាពទៅ Android™ 10 ឆាប់ៗ។ Nokia 2.3 នឹងទទួលបានការធ្វើបច្ចុប្បន្នភាព
January 17, 2020









