Khmernote Media
  • កីឡា

    នៅក្នុងឆ្នាំ២០០៨ ក្រុមបុរាណវិទូបានជីក និងប្រទះឃើញលលាដ៍ក្បាលបុរសម្នាក់ដែលស្ថិតនៅទីតាំងធ្វើកំណាយមួយកន្លែងក្នុងចក្រភពអង់គ្លេស។ សាកសពបុរសម្នាក់នោះទំនងជាបានស្លាប់រាប់ពាន់ឆ្នាំមកហើយ គឺស្លាប់ដោយការព្យួរក នេះបើតាមការវិនិច្ឆ័យទៅលើឆ្អឹងកងកដែលបានបាក់។ យោងតាមការពិសោធន៍ ឃើញថាលលាដ៍ក្បាលមួយនេះមានអាយុកាលយ៉ាងតិចក៏ ២,៦០០ឆ្នាំ ដែរ។ បើយោងតាមក្រិតក្រមធម្មជាតិ បំណែកសាកសពដែលមានអាយុកាលរាប់ពាន់ឆ្នាំបែបនេះច្បាស់ជាមានសភាពពុកផុយ និងយ៉ាប់យឺនខ្លាំង ប៉ុន្តែដោយឡែកក្រុមអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែខួរក្បាលមួយដុំដែលនៅក្នុងលលាដ៍នោះគឺនៅមានសភាពល្អសឹងតែមិនគួរឱ្យជឿ។ មានសំណួរសួរថា ហេតុអ្វីបានជាខួរក្បាលមួយដុំនោះអាចរក្សាគុណភាពឱ្យមានសភាពស្អាតល្អបានយូរដោយមិនមានការខូចខាតច្រើនយ៉ាងនេះ? យោងតាមការបកស្រាយបែបវិទ្យាសាស្ត្រ ក្រុមអ្នកស្រាវជ្រាវដែលពាក់ព័ន្ធនៅក្នុងការសិក្សាថ្មីមួយនេះជឿជាក់ថា បាតុភូតនេះបណ្តាលមកពីឥទ្ធិពលនៃសមាសធាតុមួយចំនួនពីមជ្ឈដ្ឋានខាងក្រៅ។ នៅក្នុងរបាយការណ៍មួយដែលបានកត់ត្រាដោយក្រុមអ្នកជំនាញបង្ហាញថា “សារធាតុអង់ហ្ស៊ីមមួយប្រភេទដែលគេហៅថា ប្រូទីស (Proteases) ដែលមានវត្តមាននៅក្នុងខួរក្បាលបុរាណនោះ អាចត្រូវបានរារាំង ឬបង្អាក់ដំណើរវិវត្តន៍ដោយសមាសធាតុចម្លែកម្យ៉ាងពីមជ្ឈដ្ឋានខាងក្រៅ។” ក្រុមអ្នកស្រាវជ្រាវបានកត់សម្គាល់ទៅលើដំណើរស្អុយរលួយនៃរាយកាយរបស់មនុស្សបន្ទាប់ពីការស្លាប់ ដែលជាធម្មតាវាចាប់ផ្តើមក្នុងរយ:ពេលពី ៣៦ ទៅ ៧២ម៉ោង ហើយការស្អុយរលួយរហូតសល់តែគ្រោងឆ្អឹងទាំងស្រុងនោះគឺត្រូវចំណាយពេលចន្លោះពី ៥

    January 16, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា បច្ចុប្បន្នភាព​ ជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសថ្មី គិតត្រឹម​ ថ្ងៃទី១៦​ ខែ​ មករា​ ឆ្នាំ​ ២០២០ មានសរុបចំនួនករណី​ ៤៣​ (ប្រទេសចិន​ ៤១​ ប្រទេសថៃ​ ១​ ប្រទេសជប៉ុន​ ១​ (ទេីបរកឃេីញ​ ១៦​ មករា)​ ក្នុងនោះស្លាប់ម្នាក់នៅចិន ហើយនៅប្រទេសកម្ពុជាពុំទាន់រកឃេីញមានកើតជំងឺនេះទេ។​ ជំងឺនេះភាគច្រេីនរកឃេីញចំលងចេញពីទីផ្សារលក់គ្រឿងសមុទ្រ​ ក្នុងទីក្រុងវូហាន​ (ផ្សារនេះត្រូវបានបិទនិងសំអាតនៅថ្ងៃទី​ ១​ មករា​ ម្លេះ) ហើយជំងឺនេះ ជាប្រភេទមេរោគ​ កូរ៉ូណាវីរុស​ថ្មី​ រកឃេីញដំបូងនៅថ្ងៃទី​ ៧​

    January 16, 2020
  • សុខភាព

    តាម​បែបបទ​បុរាណ ស្ត្រី​សម្រាល​កូន​រួច​ចាស់​ៗ​នឹង​ឲ្យ​ផឹក​ថ្នាំ​ឬសឈើ ឬ​ផឹក​ស្រា​ថ្នាំ​ដែល​ស្រា​នោះ​មិន​ដឹង​ជា​លាយ​ជាមួយ​អ្វី​ឲ្យ​ប្រាកដ​ឡើយ។ បញ្ហា​ផឹក​ស្រា​របស់​ម្ដាយ​នេះ​ដែរ មិន​ត្រឹមតែ​ប៉ះពាល់​តែ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ កូន​ដែល​បៅ​ដោះ​ក៏​ទទួល​បាន​ជាតិ​អាល់កុល​នោះ​ដូចគ្នា ហើយ​កូន​តូច​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ខ្សោយ ទើប​បណ្ដាល​ឲ្យ​កើត​ជំងឺ​មួយ​ចំនួន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ។ លោក​បាន​បញ្ជាក់​ថា ក្មេង​បៅ​ដោះ​ម្ដាយ​ផឹក​ស្រា គឺ​ភាគច្រើន​កើត​ជំងឺ​ក្រិនថ្លើម ឬ​រលាក​ថ្លើម ដោយសារ​ជាតិ​អាកុល​ដែល​ម្ដាយ​ផឹក​នោះ​បញ្ចេញ​តាម​ទឹកដោះ​ទៅ​កូន។ ក្រៅពី​ក្រិន​ថ្លើម នៅ​ធ្វើឲ្យ​កូន​មាន​បញ្ហា​រលាក​ក្រពះ ពោះវៀន និង​តម្រង​នោម ព្រោះ​ជាតិ​អាកុល​សុទ្ធតែ​ឆ្លងកាត់​សរីរាង្គ​ខាងក្នុង​ទាំង​នេះ។ វេជ្ជបណ្ឌិត រតនា ថា​បញ្ហា​សំខាន់​មួយ​ទៀត ទារក​ដែល​បៅ​ដោះ​មាន​ជាតិ​ស្រា អាច​ប៉ះពាល់​ដល់​ខួរក្បាល ដោយ​ពេល​ធំ​ឡើង​កូន​មិន​សូវ​មាន​ការ​ចងចាំ​បាន​ល្អ ឬ​ភ្លេចភ្លាំង​ច្រើន។ ជា​រួម​បើ​យើង​ផឹក​ស្រា ហើយ​ឲ្យ​កូន​បៅ​ដោះ​កូន​មាន​ការ​លូតលាស់​មិន​បាន​ល្អ​ឡើយ ខ្សោយ​បញ្ហា​ស្មារតី និង​មាន​សុខភាព​មិន​សូវ​ល្អ។ ជា​ដំបូន្មាន​របស់​លោក​វេជ្ជបណ្ឌិត

    January 16, 2020
  • ចំណេះដឹង

    ខាងក្រោមនេះគឺជាកំពូលបក្សីទាំង ៥ ដែលអាចធ្វើដំណើរក្នុងល្បឿនលឿនជាងគេបំផុតក្នុងចំណោមសត្វបក្សីទាំងអស់ដែលមានវត្តមាននៅលើពិភពលោកយើងនេះ។ ៥. Eurasian Hobby ជាសមាជិកនៃអម្បូរស្ទាំងដែលមានខ្លួនតូចច្រឡឹងមួយប្រភេទដែលត្រូវបានគេប្រទះឃើញនៅតំបន់ព្រៃច្រូងច្រាង និងនៅតាមច្រាំងទន្លេនានាពាសពេញទ្វីបអាហ្វ្រិក អឺរ៉ុប និងអាស៊ី ជាពិសេសវាអាចហោះហើរបានរយៈចម្ងាយជាអតិបរមា ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ស្មើនឹង ១០០ម៉ៃល៍ក្នុងមួយម៉ោង។   ៤. White Throated Needletail ជាបក្សីមួយប្រភេទដែលចូលចិត្តតាំងទីជម្រកនៅតំបន់កូនភ្នំតូចៗដែលគ្របដណ្តប់ទៅដោយផ្ទាំងសិលាធំៗមានទីតាំងស្ថិតនៅក្នុងដែនដីស៊ីបេរី និងទ្វីបអាស៊ី។ បក្សីប្រភេទនេះត្រូវបានគេស្គាល់ថាមានឆ្អឹងកងនៅត្រង់កន្ទុយ ដែលជាកត្តាជួយឱ្យសមត្ថភាពនៃការហោះហើររបស់ពួកវាកាន់តែប្រសើរជាងបក្សីដទៃទៀត។ ពួកវាអាចហោះបានក្នុងរយៈចម្ងាយអតិបរមា ១៦៥គីឡូម៉ែត្រក្នុងមួយម៉ោង ស្មើនឹង ១០៥ម៉ៃល៍ក្នុងមួយម៉ោងដោយមិនសម្រាក។ ៣. Gyrfalcon ជាពូជសត្វស្ទាំងដែលមានរូបរាងធំជាងគេបង្អស់នៅលើពិភពលោក។ ពួកវាមានសមត្ថភាពហោះបោះពួយបានយ៉ាងលឿនជាមួយនឹងស្លាបវែងស្រួចទាំងគូរបស់វា និងមានទំហំដងខ្លួនប្រវែងចន្លោះពី ២០-២២អ៊ីញ ជាមួយនឹងទម្ងន់ប្រមាណជា

    January 16, 2020
  • បច្ចេកវិទ្យា

    តាមជំនឿ រៀងរាល់ចូលឆ្នាំចិន ប្រជាពលរដ្ឋខ្មែរជាប់សែចិននៅកម្ពុជា តែងចែកអាំងប៉ាវដល់សាច់ញាតិបងប្អូន ជាពិសេសអ្នកអត់លិត ឬ អ្នកនៅលីវតែម្តង រឺក្មេងៗ កូនក្មួយ ដើម្បីទទួលបានលាភសំណាង មានទ្រព្យហូរចូល ក៏ដូចជាសុខភាពល្អ ជម្នះបានរាល់ឩបសគ្គ ទទួលបានជោគជ័យគ្រប់ការងារ គ្រប់ពេលវេលា សំណាងល្អ និងមាសប្រាក់ហូរចូលច្រើនៗ ហេងចូលហេងពេញមួយឆ្នាំ ។ ពាក្យថាអាំងប៉ាវសំដៅលើ លាភសំណាង ដែលមានសេចក្តីដំណាលតៗគ្នាថា “កាលមួយនោះមានសត្វចម្លែកមួយឈ្មោះ «នាន» តែងតែចេញមកខាំសម្លាប់មនុស្សស៊ីជារៀងរាល់ឆ្នាំ ធ្វើឲ្យអ្នកស្រុកតក់ស្លុតភ័យខ្លាចខ្លាំងណាស់ ហើយនាំគ្នារត់ឡើងទៅលើភ្នំដើម្បីសុវត្ថិភាព។ ស្រាប់តែឆ្នាំមួយនោះ មានគ្រួសារចំណូលថ្មីមួយគ្រួសារមកពីស្រុកផ្សេង ពុំបានរត់គេចពីសត្វនានដូចអ្នកភូមិខាងលើនោះទេ ពួកគេបានស្លៀកសំលៀកបំពាក់ពណ៌ក្រហម ផ្តល់ក្រដាសក្រហមដល់កូនចៅព្រមទាំងបានបិទក្រដាសក្រហមនៅមុខផ្ទះ។ នៅពេលដែលសត្វនាននោះមកដល់ឃើញសុទ្ធតែក្រដាសក្រហម ក៏ភ័យរត់បាត់ទៅ

    January 16, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រៃវែង៖ កាលពីវេលាម៉ោង១៣ និង៥៨នាទី ថ្ងៃទី១៥ ខែមករាឆ្នាំ២០២០ កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញខេត្ត អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ និងស្រុកមេសាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ជនសង្ស័យមានឈ្មោះ ហ៊ន ណាង ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិរបោះផ្ចឹកទី២ ឃុំព្រៃឃ្នេស ស្រុកមេសាង ហើយសមត្ថកិច្ចដកហូតបានអាវុធ AK ស្វាយបត់១ដើម កាត់កាណុង មានបង់១ និងគ្រាប់ AK ចំនួន៧គ្រាប់។ តាមចម្លើយសារភាពរបស់ឈ្មោះ ថន និធី ភេទប្រុស អាយុ ២០ឆ្នាំ

    January 16, 2020
  • សុខភាព

    មាន​ក្មេង​ៗ​មួយចំនួន ​មិន​ថា​ប្រុស ឬ​ស្រី​ឡើយ​ មាន​បញ្ហា​ជាប់​គល់​អណ្ដាត ។ ជាប់​គល់​អណ្ដាត​នេះ កើតឡើង​ដោយសារ​សរសៃ​ស្ដើង​ជាប់​ជាមួយ​នឹង​គល់​អណ្ដាត ហើយ​ម៉ាក់​ប៉ា​ដែល​មានកូនបែប​នេះ​អាច​យក​ទៅ​កាត់​ចោល​បាន។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ក្មេង​ដែល​មាន​ជាប់​គល់​អណ្ដាត​មាន​ផល​វិបាក​មួយ​ចំនួន​ដូចជា ​ពិបាក​បញ្ចេញ​សំឡេង​ និយាយ​មិន​សូវ​ច្បាស់ ហើយ​សម្រាប់​ក្មេង​នៅ​តូច​វិញ​ពិបាក​ជញ្ជក់​បៅ បៅ​ឈ្លក់ បៅ​មិន​គ្រប់ មិនសូវ​ឡើង​គីឡូ ព្រោះ​មាន​សភាព​តឹង ហើយ​នៅ​ពេល​កូន​ធំ​ឡើង​ទៅ​ជួប​បញ្ហា​អនាម័យ​មាត់​ធ្មេញ។ ទោះ​វា​គ្រាន់តែ​ភាព​មិន​ប្រក្រតី​តិចតួច​មែន តែ​បើ​កូន​ជាប់​អណ្ដាត​កម្រិត​ធ្ងន់ធ្ងរ​អាច​ធ្វើឲ្យ​ទារក​ពិបាក​ដកដង្ហើម​តាម​មាត់។ ក្នុង​នោះ​ដែរ​លោកវេជ្ជបណ្ឌិត​​ណែនាំ​ឲ្យ​ម៉ាក់​ប៉ា​យក​កូន​ទៅ​កាត់​តាំងពី​តូច​ទៅ ព្រោះ​​ថា​​នៅ​វ័យ​​កាន់​តែ​​តូច​​មាន​​ឈាម​​ហូរ​​តិច ក្មេង​​មិន​​រើ​បម្រាស​ខ្លាំង។ សម្រាប់​ដំណើរការ​កាត់​ទៀតសោត​ក៏​មិន​យូរ​ដែរ ព្រោះ​ពេទ្យ​គ្រាន់តែ​យក​កន្ត្រៃ​មក​ច្រឹប​បន្តិច​ប៉ុណ្ណោះ ហើយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​សណ្ដំ​អ្វី​ទាំងអស់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។

    January 16, 2020
  • PR

    កាលពីថ្ងៃ១៤ខែមករាឆ្នាំ២០២០ ក្រុមហ៊ុន Smart Axiata បានប្រកាសការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile នៅថ្ងៃទី២៩ខែកុម្ភៈ រហូតដល់ថ្ងៃទី២៨ខែមិនា អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺ ដៃគូរក្នុងការសហការរបស់Smart លើកនេះគឺជា realme។ Smart នឹង realme គឺមិនមែនទើបតែនឹងសហការលើកទីមួយនោះទេ កាលពីមួយរយៈមុន realme X2 Pro ក៏បានដាក់លក់ផ្តាច់មុខនៅ Smart ដែរ។ ឥឡូវនេះrealme ដែលក្នុងនាមជាដៃគូរសហការរបស់Smart ក្នុងការប្រកួតលើនេះ realme នឹងជួយផ្តល់ជាទូរស័ព្ទសេរីថ្មីដល់សមាជិកគ្រប់រូបសម្រាប់ប្រើប្រាស់ក្នុងការប្រកួត នឹងធ្វើជារង្វាន់សម្រាប់សមាជិកក្រុមដែលទទួលបានជ័យលាភី។ មិនចម្លែកទេដែល Smart ជ្រើសយក

    January 16, 2020
  • ព័ត៌មានជាតិ

    ​ព្រៃវែង​៖​ កម្លាំង​នគរបាល​ស្រុក​ពារាំង​ បាន​ឲ្យ​ដឹង​ថា​ មាន​ករណី​អគ្គិភ័យ​ឆេះ​រថយន្ត​សង្គ្រោះ​ (​ឡានពេទ្យ​)​នៅ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៩៖៣០​នាទី​។​ ​សមត្ថកិច្ច​ដដែល​បន្ត​ថា​ មាន​រថយន្ត​សង្គ្រោះ​មួយ​គ្រឿង​ដឹក​អ្នកជំងឺ​ទៅ​ភ្នំពេញ​ពេល​មក​ដល់​ចំណុច​ស្ពាន​ខាងកើត​ ភូមិ​ត្មោ​ត​ ឃុំ​រកា​ ស្រុក​ពារាំង​ រថយន្ត​នោះ​រថយន្ត​នោះ​ក៏​បាន​ឆ្លង​ចរន្តអគ្គិសនី​ម៉ាស៊ីន​ ហើយ​បាន​ឆេះ​ដោយ​ខ្លួនឯង​ រីឯ​មនុស្ស​នៅ​ក្នុង​រថយន្ត​ចំនួន​៥​នាក់​ មិន​មាន​គ្រោះថ្នាក់​អ្វី​ទេ​ រថយន្ត​ខាង​មក​ពី​ស្រុក​ឆ្លូង​ខេត្តក្រចេះ​សំដៅ​ទៅ​ភ្នំពេញ​៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    January 16, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០៖ ក្នុងដើមឆ្នាំ 2020 នេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ពិតជាបានផ្តល់ជូននូវអ្វីដែលថ្មី ទំនើប និងកាន់តែធំអស្ចារ្យដល់អតិថិជនរបស់ខ្លួនទូទាំងពិភពលោកមែន! ឆ្លងតាមការដាក់សម្ពោធជាផ្លូវការកាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ ដែលបានធ្វើឡើងនៅទីក្រុងចាហ្គាតាប្រទេសឥណ្ឌូណេស៊ី ដែលមានឈ្មោះថា ក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនចំនួន ២ ម៉ូឌែលទៀតដែលស្ថិតក្នុងត្រកូល A ស៊េរី! ម៉ូឌែលទាំង ២ ស៊េរីដែលកំពុងតែពញ្ញាក់ និងធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺស៊េរី Galaxy A51 និង Galaxy

    January 15, 2020