សង្គម

ឪពុកយុវតីរងគ្រោះ ថាសំណងជំងឺចិត្ត២,០០០ដុល្លារអាមេរិកនេះ វាគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ

BY
Khmernote Media
January 18, 2020

ខណៈដែលយុវតីរងគ្រោះមិនព្រមចំពោះសំណងជំងឺចិត្ត ព្រោះតែការធ្វើបាប ទាត់ធាក់យ៉ាងព្រៃផ្សៃពីសំណាក់យុវតីទំនើងទាំង៤នោះរួចមក កាលពីប៉ុន្មានម៉ោងមុននេះឪពុករបស់យុវតីជនរងគ្រោះមានគណនីហ្វេសប៊ុកឈ្មោះ Sophorn Chin បានឲ្យដឹងថាលោកសុំស្នើរឲ្យក្រសួងមានសមត្ថកិច្ចបន្តធ្វើតាមនីតិវិធីច្បាប់ ដោយលោកបានបញ្ជាក់ថាសំណងជំងឺចិត្ត២,០០០ដុល្លារអាមេរិកនេះ វាគ្រាន់តែជាជំហានដំបូង។

ដោយឪពុកជនរងគ្រោះបានសរសេររៀបរាប់ថា៖ “ក្នុងនាមខ្ញុំជាឪពុកជនរងគ្រោះ មរកត ខ្ញុំស្នើរសុំដល់ក្រសួងមានសមត្ថកិច្ច និងប្រព័ន្ធតុលាការជួយបន្តនីតិវិធីតាមផ្លូវច្បាប់ ហើយរឿងសំណងជំងឺចិត្ត 2000ដុល្លារ វាគ្រាន់តែជំហានដំបូង បន្ទាប់មកយកកូនខ្ញុំទៅពិនិត្យខាងផ្លូវអារម្មណ៏និងរាងកាយ បើសិនរកឃើញថាកូនខ្ញុំមានសភាពធ្ងន់ធ្ងរ ខ្ញុំនឹងទាមទារសំណងបន្ថែនទៀតចំពោះមុខតុលាការ”។

សូមរំលឹកថាសិស្សរងគ្រោះអាយុ១៦ឆ្នាំ សិក្សាថ្នាក់ទី៨ នៅវិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ ចំណែក​ក្រុម​ជន​បង្ក​មាន​គ្នា​៤​នាក់ ដោយជនបង្កម្នាក់បានហៅបក្ខពួក​ពី​ខាងក្រៅ​ស្រី​វិទ្យាល័យ​ផ្សេង​ចំនួន ៣​ទៀត មកព្រួត​គ្នា​ទាត់​ធាក់​និង​ជេរប្រទេច​ដូច​សត្វ​ធាតុ​។ ដោយសកម្មភាព​នោះ កើតឡើង​កាលពី​រសៀលថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុង​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ និងទើបតែបែកធ្លាយវីដេអូនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០៕

Share This Post: