សង្គម

ញាក់សាច់! ចោរបន្លំធ្វើជាជាងមកមេីល GPS ឡាន ឃើញឱកាសល្អលួចយកឡាន Lexus NX200T ទៅបាត់

BY
Khmernote Media
January 18, 2020

ករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ខ្លួន។ ជាពិសេសថ្មីៗនេះមានករណីចោរបានបន្លំធ្វើជាជាងមកជួសជុល GPS លួចយករថយន្ត និងលួចរថយន្តយកទៅបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រថយន្តដែលចោរធ្វើសកម្មភាពលួច ម៉ាក Lexus NX200T ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AY-6695។

ម្ចាស់រថយន្តមានគណនីហ្វេសប៊ុកឈ្មោះ Jerm Atiso បានសរសររៀបរាប់ថា៖ “មុននេះបន្តិចមានករណីលួចយករថយន្ត​ NX 200 T ពណ៌ស ផ្លាកលេខ PP 2AY 6695 របស់ប្អូនស្រីខ្ញុំ Nin Nin ចេញពីភូមិព្រៃជីសាក់​ សង្កាត់ចោមចៅ​ ខណ្ឌដង្កោ ដោយវាចូលមកបន្លំថាជាជាងមកមេីល GPS ឡាន​ ដោយអ្នកផ្ទះរវល់ក៏អោយវាមេីលហេីយវាធ្វេីជាមេីលនេះមេីលនោះក៏ឆ្លៀតឱកាសយករថយន្តចេញទៅបាត់​ ! សូមបងប្អូនមេត្តាជួយផ្តល់ដំណឹងផងប្រសិនបេីបានឃេីញរថយន្តដូចក្នុងរូបនិងវីដេអូនេះ​ !សូមមេត្តាជួយ Share ផង”៕

Share This Post: