Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីអធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ បានបង្ហាញអំពី​លទ្ធផល​ បង្រ្កាប​មធ្យោបាយ​គ្រប់​ប្រភេទ​ (ម៉ាស៊ីន​ បំពង​សំឡេង​ សុីមាំងប្រែន​) ដែល​បង្កការរំខានដល់ភ្លៀវជាតិ អន្តរជាតិ តាមបណ្តា ភូមិគ្រឹះថ្នាក់ដឹកនាំ និវេសស្ថាន និង លំនៅដ្ឋានប្រជាពលរដ្ឋ ធ្វើអោយប៉ះពាល់សណ្តាប់សង្គម ជាពិសេសក្នុងម៉ោងសំរាកថ្ងៃ យប់ជាប្រចាំ។ ផ្នែកជំនាញ និងប៉ុស្តិ៍ទាំង១១បានចេញធ្វើសកម្មភាពល្បាតពួន​ស្ទាក់​ ទប់ស្កាត់​បទល្មើស​គ្រប់ប្រភេទ ត្រួតពិនិត្យ និងបង្ក្រាបលេីមធ្យោបាយ(រថយន្ត និងម៉ូតូ​បំពង​សំឡេង​ ខុសប្រក្រតី សុីម័ងប្រែន ) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ខែមករាឆ្នាំ២០២០ ជាលទ្ធផលបានចំនួន២០គ្រឿង ។ ចំពោះមុខកម្លាំងអធិការដ្ឋានបានធ្វើសកម្មភាពត្រួតពិនិត្យ បង្ក្រាបនៅក្នុងភូមិសាស្ត្រទាំង១១សង្កាត់របស់ខណ្ឌដូនពេញរួមមាន: 1-ជុំវិញព្រះបរមរាជវាំង 2-តាមតំបន់ដែលមានស្ថានទូត

    January 20, 2020
  • PR

    កញ្ញាហេងកែវនីតា ដែលត្រូវបានមហាជនជាច្រើនស្គាល់រួចមកហើយថាជាពិធីការនីដ៏ល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍បាយ័ន និងជាអតីតកញ្ញាឯកសាប៊ូលុច្ស កំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយកញ្ញាបានសហការជាមួយក្រុមហ៊ុន The Icon Group ចំណាយទុនរាប់ម៉ឺនដុល្លា នាំចូលផលិតផលថែតរក្សាបំប៉នសម្រស់និងសុខភាពម៉ាកល្បី Room Berry Detox 7 Day ដែលកំពុងតែផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទាំងក្នុងនិងក្រៅប្រទេស។ អ្វីដែលគួរអោយចាប់អារម្មណ៍ផងដែរនោះគឺ ម្សិលមិញយើងបានឃើញគណនេយ្យផ្ទាល់ខ្លួនរបស់កញ្ញាហេងកែវនីតាបានបង្ហោះផងដែថា: “ចា៎ ទេីបឡេីងទទួលមុិញៗ ហ្នឹង រំភេីបខ្លាំងណាស់ សប្បាយៗជាមួយបងប្អូនតំណាងចែកចាយ Room Fiberry Detox 7DAY សាហាវណាស់7DAY យេីងល្បីខ្លាំង ដឹងតាកេីបលុយទៀតហេីយ បងប្អូនយេីង “ គួរបញ្ជាក់ផងដែថាផលិតផល7Day Room

    January 20, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នេះបានឲ្យដឹងថា ដើម្បីរក្សាបាននូវសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ និងរបៀប​រៀបរយ​សាធារណៈ​ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃទី ២៤ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០​ខាងមុខ​នេះ រដ្ឋបាល​រាជធានីភ្នំពេញ​សូមធ្វើ​ការណែនាំ​​ដល់​មន្ទីរ​ អង្គភាព ខណ្ឌ​ សង្កាត់ សមាគមក្រុមហ៊ុន​ឯកជន​ អង្គការ​ក្រៅរដ្ឋាភិបាល និង​សាធារណជនក្នុងរាជធានី​ភ្នំពេញ​ដូចតទៅ៖ ១. ហាមដាច់ខាត៖ + មិន​ឲ្យ​មាន​ការ​ដុត​ផាវ កាំជ្រួច​ ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់ប្រភេទ​ក្នុង​ឱកាស​ពិធីបុណ្យ​នេះ + មិន​ឲ្យ​លេង​ល្បែង​គ្រប់ប្រភេទ​ដែល​មាន​លក្ខណៈ​ស៊ីសង + រាល់​ការ​ហែក្បួន​ផ្សេងៗទាំងបែប​សាសនា​ ឬប្រពៃ​ណី​ដែល​គ្មាន​ការ​អនុញ្ញាត​ត្រូវ​ហាមឃាត់។

    January 20, 2020
  • ព័ត៌មានជាតិ

    មណ្ឌលគិរី៖ កូនសត្វដំរី អាយុ១សប្តាហ៍ ដែលក្រុមការងារអភិរក្សដែនជម្រកសត្វព្រៃភ្នំព្រេច នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអ្នកជំនាញអង្គការ WWF ប្រទះឃើញដេកដួលក្រោមកម្តៅថ្ងៃ កាលពីប៉ុន្មានថ្ងៃមុននោះ នៅទាបភ្លឺឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានស្លាប់បាត់បង់ជីវិតហើយ ដោយសារតែអាការៈជម្ងឺធ្ងន់ធ្ងរ អស់កម្លាំង លែងកម្រើក លែងទទួលចំណី និងទឹក។ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងក្រុមការងារជួយសង្រ្គោះទាំងអស់ សូមចូលរួមសោកស្ដាយនូវការបាត់បង់កូនសត្វដំរីព្រៃ១ក្បាល នៅដែនជម្រកសត្វព្រៃភ្នំព្រេច៕ សូមអានសេចក្តីប្រកាសព័ត៌មានបន្ថែមនៅខាងក្រោមនេះ៖  

    January 20, 2020
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ដើម្បីរក្សាគុណភាពប្រាក់រៀលក្នុងការចរាចរឲ្យបានស្អាត និងធានាផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ និងរក្សាទុកប្រាក់រៀល អគ្គបេឡា សូមកំណត់នូវចំណុចមួយចំនួនសម្រាប់ធ្វើការពិនិត្យ និងប្តូរប្រាក់រៀលមិនគ្រប់លក្ខណៈ។ ក្រដាសប្រាក់មិនគ្រប់លក្ខណៈដូចជា ពុកផុយ ចាស់ ទក់ រហែក ដាច់ដោចច្រើនកន្លែង ជ្រួញ សរសេរគូសវាស លាបពណ៌ បិទផ្គុំគ្នា បោះត្រា បិទវត្ថុស្អិត ហើរពណ៌ ភ្លើងឆេះ កណ្តៀរកោរកណ្តុរកាត់ បាត់បង់រូបភាពដើម ឬបោះពុម្ពខុសបច្ចេកទេស។ សូមអានសេចក្តីជូនដំណឹងខាងក្រោម ដើម្បីដឹងព័ត៌មានលំអិត! អត្ថបទ៖ សេម

    January 20, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០២០​នេះ​ថា​ នៅប៉ុន្មានថ្ងៃទៀតទេ ដល់ថ្ងៃចូលឆ្នាំ ចិន វៀតណាម កូរ៉េ ហើយក្នុងនាមខ្ញុំបាទ ស្នងការនគរបាលខេត្ត សូមគោរពអញ្ជើញ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិ មកទេសចរណ៍ និង លេងកំសាន្ត ក្នុងខេត្តព្រះសីហនុ ដែលមានឆ្នេរសមុទ្រ ស្រស់ស្អាត និង ឆ្នេរតាមបណ្ដាកោះនានា ។ យើងមានផ្ទះសំណាក់ បឹងកាឡូ រីហ្សត សណ្ឋាគារ និង ភោជនីយដ្ឋាន

    January 20, 2020
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះមានករណីចោរឆក់ទូរស័ព្ទដៃពីជនបរទេសតែពុំបានសម្រេច ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៦៣ កែង២៧៦ ភូមិ៤ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ Peter Csilla Hajnalka ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិ ហង់គ្រី កាន់លិខិតឆ្លងដែនលេខ BH6380972 មុខរបរមេការភោជនីយដ្ឋាន បានមកកម្សាន្តនៅក្រុងភ្នំពេញ ក៏ត្រូវចោរឆក់ទូរស័ព្ទដៃម៉ាកសាំសុងកាឡាក់សុីអេ៦ ពណ៌ខ្មៅ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋនៅក្បែរទីតាំងកើតហេតុជួយដេញ និងចាប់ចោរបានប្រគល់ជូនសមត្ថកិច្ច។ ជនសង្ស័យមានឈ្មោះ ជន ម៉េងហាក់ ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិខែ្មរ សញ្ជាតិខ្មែរ

    January 20, 2020
  • បច្ចេកវិទ្យា

    មិត្តភាពដ៏ជិតស្និទ្ធរបស់ប្រធានាធិបតីដូណាល់ត្រាំជាមួយមិត្តភក្ដិរបស់គាត់គឺលោក Tim Cook កំពុងត្រូវបានគេមើលឃើញថាកំពុងតែមានបញ្ហា ដោយសារជាថ្មីម្តងទៀត Apple បានបដិសេធក្នុងការអនុញ្ញាតិឱ្យ FBI អាចមានសិទ្ធដោះកូដទូរស័ព្ទ iPhone របស់ក្រុមភេរវករហើយករណីបានកើតឡើងជាច្រើនលើកមកហើយ។ ជាការឆ្លើយលោកប្រធានាធិបតីបានបង្ហោះសារមួយទៀតនៅលើ Twitter របស់ខ្លួនថា យើងបានជួយក្រុមហ៊ុន Apple គ្រប់ពេលវេលាលើទាំងការធ្វើពាណិជ្ជកម្ម និងបញ្ហាជាច្រើនទៀត ប៉ុន្តែក្រុមហ៊ុននេះនៅតែបដិសេធមិនដោះសោទូរស័ព្ទដែលប្រើដោយឃាតករអ្នកជួញដូរគ្រឿងញៀន និងក្រុមឧក្រិដ្ឋកម្មដ៏ឃោរឃៅផ្សេងទៀតដូចនេះយើងត្រូវតែបោះជំហានទៅមុខជាមួយនឹងវិធីផ្សេងដើម្បីជួយដល់ប្រទេសដ៏អស្ចារ្យរបស់យើង។ កាលពីឆ្នាំ២០១៥តុលាការមួយរបស់អាមេរិកបានចេញបញ្ជាឲ្យក្រុមហ៊ុន Apple ក្នុងការដោះសោរ iPhone 5c ដែលជាកម្មសិទ្ធរបស់ឧក្រិដ្ឋជនម្នាក់មានឈ្មោះថា Syed Farrok ក្នុងហេតុការណ៍បាញ់ប្រហារនៅ San Bernardino ប៉ុន្តែត្រូវបានខាង Apple បដិសេធហើយបញ្ជាក់ថាមានវិធីតែមួយគត់ដើម្បីដោះវាបានគឺត្រូវ

    January 20, 2020
  • ព័ត៌មានជាតិ

    សៀមរាប៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា​ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានបំពាក់គ្រឿងឥស្សរិយយសរបស់ជប៉ុន “The Order of the Rising Sun, Gold Rays with Neck Ribbon” ជូនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ សមាជិកសភាជាតិកម្ពុជា ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏វិសេសវិសាស ក្នុងការរឹតចំនងមិត្តភាពរវាង ជប៉ុននិងកម្ពុជា។ ពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ព្រមទាំង

    January 20, 2020
  • ព័ត៌មានជាតិ

    ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ កម្លាំងចម្រុះប្រចាំស្នាក់ការប្រចាំបញ្ជានៅគីឡូម៉ែត្រលេខ ៥៩ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើការចាប់ឃាត់ជនសង្ស័យចំនួន​០២នាក់ ដែលបានជួញដូរសត្វព្រៃខុសច្បាប់ រួមនឹងវត្ថុតាងមានៈ សត្វសេកចំនួន ១០៩ក្បាល និងម៉ូតូចំនួន០២គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងយើងបានប្រគល់ជូនកម្លាំងជំនាញដែនជំរកសត្វព្រៃសីមា ដើម្បីចាត់ការបន្តតាមនីតិវិធី ។ សូមបញ្ជាក់ថា ចំពោះសត្វសេកយើងបានធ្វើការប្រឡែង​ទៅវិញ ហើយសត្វសេកនេះដែរគឺជាអំបូរសត្វដែលកម្រស្ទើរតែផុតពូជទៅហើយ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

    January 20, 2020