- Khmernote Media
- សង្គម
ចម្លាក់ទោល «សត្វម្ករ» ដ៏ធំ ដែលបានចុះផ្សាយដោយបណ្តាញសង្គម កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ មានទីតាំងនៅទំនប់ទឹកមុជជាទំនប់ទឹកបុរាណមួយនៅជេីងភ្នំគូលេន ដែលស្ថិតនៅទិសពាយ័ព្យនៃរមណីយដ្ឋានប្រាសាទបេងមាលា ក្នុងភូមិសាស្រ្តភូមិទឹកលេច ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ តាមការចុះពិនិត្យជាក់ស្តែងរបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរា ឃើញមានបំណែកវត្ថុសិល្បៈចំនួន១៤បំណែកដូចជា ចម្លាក់ក្បាលម្ករដ៏ធំ (បណ្តោយទំហំ២១៣០មីលីម៉ែត្រ ទទឹង៩៥០មីលីម៉ែត្រ និងកម្ពស់ទំហំ១០៩០មីលីម៉ែត្រ) ចំនួន០១ រួមទាំងបំណែកដងខ្លួនមានសណ្ឋានជាទរទឹកនិងគម្របទរព្រមទាំងបំណែកវត្ថុសិល្បៈផ្សេងៗទៀត ដែលនៅរាយប៉ាយក្បែរនោះ។ ប្រជាពលរដ្ឋមានជំនឿនិងគោរពបូជាបដិមានេះជាយូរមកហើយរហូតមកដល់បច្ចុប្បន្ន។ ក្រៅពីនោះ ក៏មានស្លាកស្នាមជាការដ្ឋានយកថ្មភក់ពីបុរាណជាច្រើនកន្លែងនៅក្បែរៗនោះដែរ។ លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បញ្ជាក់ថាអាជ្ញាធរជាតិអប្សរានឹងបន្តការសិក្សាស្រាវជ្រាវបែបបុរាណវិទ្យា ដើម្បីដឹងច្បាស់ពីប្រវត្តិទីតាំងសម្រាប់ចងក្រងជាឯកសារ ការផ្សព្វផ្សាយ និងអភិរក្សដើម្បីលើកតម្លៃបេតិភណ្ឌជាតិ
January 21, 2020 - សង្គម
ធ្មេចបើកៗការសម្តែងល្ខោនព្រះរាជទ្រព្យជាលើកដំបូង របស់ភរិយាឯកឧត្តមអភិបាលខេត្តព្រះសីហនុ លោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន កាន់តែកៀកចូលមកដល់ ដោយថ្មីៗនេះលោកជំទាវ និងក្រុមរបាំព្រះរាជទ្រព្យស័្មគ្រចិត្តជាច្រើននាក់បានចូលរួមក្នុងការហាត់សម។ លោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន បានធ្វើការហាត់សម្តែងរបាំព្រះរាជទ្រព្យ ល្ខោនបុរាណ រឿង«ព្រះអនុរទ្ធនាងឱសា» ហើយការសម្តែងនេះក៏ជាការសម្តែងលើកទី១របស់លោកជំទាវផងដែរ។ ការសម្តែងរឿង ព្រះអនរុទ្ធនឹងព្រះនាងឱស្សា ទម្រង់ល្ខោនព្រះរាជទ្រព្យនឹងសម្តែងក្នុងខែមីនា ឆ្នាំ២០២០ នៅសាលមហោស្រពចតុមុខ។ លោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន បានថ្លែងប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុកមួយថា ក្នុងការរៀបចំសំដែងរបាំព្រះរាជទ្រព្យ រឿង«ព្រះអនុរទ្ធនាងឱសា» នេះដោយសារតែលោកជំទាវចង់ចូលរួមលើកស្ទួយសិល្បៈរបាំខ្មែរ ហើយព្រមទាំងធ្វើការរៃអង្គាសថវិកាដើម្បីយកទៅជួយអ្នករបាំបុរាណក្រីក្រ តាមរយៈកាកបាទក្រហមកម្ពុជា៕ រូបភាព៖ Hattha
January 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអន្តរាគមន៍ទៅព្រះរាជអាជ្ញាឲ្យបន្តបណ្តឹងអាជ្ញាលើសិស្សស្រី៤រូប ដែលបង្កហិង្សានិងពាក្យសម្តីមិនសមរម្យលើសិស្សស្រីម្នាក់នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានីផ្សារដើមថ្កូវ ដោយព្រះរាជអាជ្ញា កំពុងឲ្យនគរបាលបញ្ជូនសំណុំរឿងមកតុលាការ ដើម្បីដាក់ទោសតាមផ្លូវច្បាប់។ ដោយលោក ពេជ្រ ស្រស់ បានសរសេរលិខិតមួយច្បាប់ជូនឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅក្នុងកិច្ចប្រជុំធ្វើបទបង្ហាញ និងពិគ្រោះ ពិភាក្សា ក្នុងក្របខ័ណ្ឌឧត្តម ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយប្រតិភូក្រសួងយុត្តិធម៌ ដែលធ្វើឡើងកាលពីព្រឹកមិញនេះនៅវិមានសន្តិភាព។ លោក ពេជ្រ ស្រស់ បានសរសេររៀបរាប់ថា៖
January 21, 2020 - បច្ចេកវិទ្យា
ស្របពេលដែលការបង្ហាញខ្លួនម៉ូដែលចុងក្រោយរបស់ OnePlus កាន់តែខិតជិតមកដល់ហើយនោះ ព័ត៌មានបែកធ្លាយក៏នៅតែបន្តចេញផ្សាយពាក្យចចាមអារ៉ាមអំពីម៉ូដែល OnePlus 8, OnePlus 8 Lite និង OnePlus 8 Pro ។ ព័ត៌មានដែលត្រូវបានគេមើលឃើញចេញផ្សាយដោយ TrueTech មានទាំង រូបភាពផងនោះ បង្ហាញយ៉ាងច្បាស់ឲ្យបានឃើញថាម៉ូដែលថ្មីទាំងនោះគឺនឹងបង្ហាញខ្លួនជាមួយនឹងជម្រើសល្បឿនអេក្រង់ refresh rate ចំនួនបីរួមមាន 60Hz, 90Hz និង 120Hz។ ល្បឿនអេក្រង់ 120Hz សម្រាប់អ្នកចង់បានអេក្រង់បង្ហាញរូបភាព smooth ល្អ ប៉ុន្តែរៀងស៊ីថ្មបន្តិច ចំណែកឯល្បឿងអេក្រង់ 90Hz
January 21, 2020 - បច្ចេកវិទ្យា
នៅក្នុងឆ្នាំ ២០១៩ realme គឺជាម៉ាកសញ្ញាទូរស័ព្ទដៃថ្មីទំនើបដែលកំពុងលេចធ្លោ ដោយប្រកាន់ខ្ជាប់នូវស្មារតី «Dare to Leap» ដែលបានដាក់បង្ហាញពីផលិតផលរបស់ខ្លួនមួយចំនួនរួចមកហើយនោះ យើងនឹងនាំមកជាមួយនឹងបទពិសោធន៍ដ៏គួរឱ្យភ្ញាក់ផ្អើលហួសពីការរំពឹងទុកដល់អ្នកប្រើប្រាស់យុវវ័យក្នុងសកលលោកទាំងមូល ។ ក្រុមហ៊ុន realme ក៏បានវិវដ្តខ្លួនក្លាយជាម៉ាកសញ្ញា ទូរស័ព្ទដែលមានការពេញនិយមយ៉ាងឆាប់រហ័សទូទាំងពិភពលោកដោយបានជាប់ ចំណាត់ថ្នាក់ជាម៉ាកសញ្ញាទូរស័ព្ទលំដាប់កំពូលទី ៧ ក្នុងតារាងចំណាត់ថ្នាក់ស្មាតហ្វូនលំដាប់សកលផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុន realme ក៏បានឈ្នះពានរង្វាន់ល្បីល្បាញលំដាប់ពិភពលោកជាង ៦០ ផ្សេងទៀតក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ហើយវាត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជាម៉ាកសញ្ញាដែលមានគំនិតច្នៃប្រឌិតនិងបទពិសោធន៍នៃការប្រើប្រាស់ផលិតផល។ ក្នុងឆ្នាំ ២០១៩ កន្លងទៅនេះស្ថាប័ន Android Authority បានរៀបចំការស្ទង់មតិទូរស័ព្ទ ដៃប្រចាំឆ្នាំរបស់ខ្លួនហើយ realme
January 21, 2020 - ព័ត៌មានជាតិ
ថ្មីៗនេះលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលទើបតែឡើងថ្មីៗ បានបង្ហោះនៅលើហ្វេសបុកផ្ទាល់ខ្លួនរបស់លោក ប្រកាសលេខទូរស័ព្ទផ្ទាល់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទំនាក់ទំនងរាល់បញ្ហាដែលកើតមាននៅក្នុងខណ្ឌរបស់ខ្លួន ដោយគាត់បានរៀបរាប់ថា៖ “ក្នុងនាមខ្ញុំបាទជាអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ខ្ញុំបាទសូមប្រកាសលេខទូរស័ព្ទខ្ញុំបាទផ្ទាល់ ដើម្បីបងប្អូនទំនាក់ទំនងរាល់បញ្ហាដែលមាននឹងកើតឡើង ។ ពិសេស បើមាននគរបាលក្នុងខណ្ឌយើងខ្ញុំមានបញ្ហាឬមិនបំពេញភារកិច្ចជានគរបាលជូនប្រជាពលរដ្ឋដោយប្រការណាមួយ រឺមិនទទួលពាក្យបណ្តឹងបងប្អូន សូមខលមក លេខរបស់ខ្ញុំផ្ទាល់ 012932666 ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។”
January 21, 2020 - បច្ចេកវិទ្យា
ម៉ូដែល Oppoថ្មីដែលមានឈ្មោះថា Find X2 នឹងកាន់តែខិតជិតចូលមកដល់ទីផ្សារហើយ ខណៈដែលមុខងារមួយចំនួនរបស់វាក៏អាចបញ្ជាក់ច្បាស់បានដែរទោះបីជាមិនផ្លូវការក្តី ដោយសារតែព័ត៌មានចចាមអារ៉ាម និងបែកធ្លាយជាច្រើនបន្តបន្ទាប់គ្នាកន្លងមក។ ក្នុងនោះយោងតាមការចេញផ្សាយរបស់គណនេយ្យមួយនៅលើបណ្តាញសង្គមយក្សចិន Weibo យើងអាចជឿជាក់បានថា Find X2 នឹងមានកញ្ចក់ទំហំ៦,៥អ៊ិញជាមួយនឹងកំរិតបង្ហាញភាពច្បាស់ 3168 x 1440 pixel ជាកញ្ចក់កោងជាមួយនឹងអេក្រង់ OLED ហើយលើសពីនេះគឺមានល្បឿនអេក្រង់ refresh rate ដល់ 120Hz ផងដែរ។ លើសពីនេះព័ត៌មានបែកធ្លាយដដែលបានបញ្ជាក់ទៀតថា អ្នកប្រើប្រាស់អាចជ្រើសរើសរវាង Find X2 ដែលមានគុណភាពអេក្រង់ FHD+ និង QHD+
January 21, 2020 - PR
ដូចដែរបានសន្យា ចាប់ថ្ងៃទី 21 ដល់ 25 ខែមករានេះតទៅ ក្រុមហ៊ុនស្មានហ្វូន vivo មានអាំងប៉ាវពិសេសសម្រាប់អតិថិជនដែលជាវទូរស័ព្ទដៃ vivo គ្រប់ម៉ូឌែល និងគ្រប់តម្លៃទាំងអស់ ។ សូមកុំភ្លេចសួររកឆ្នោតផ្សងសំណាងពីម្ចាស់ហាង ដើម្បីមានឱកាសឈ្នះរង្វាន់ដូចជាទូរស័ព្ទដៃ និងទឹកប្រាក់សុទ្ធ ដែលរង្វាន់សរុបជាទឹកប្រាក់រហូតដល់ 168 លានរៀល!!! • ចំពោះអតិថិជនដែលមានសំណាងឈ្នះទឹកប្រាក់សុទ្ធ 4ម៉ឺនរៀល 2ម៉ឺនរៀល ឬ 4 ពាន់រៀល សូមទទួលយកទឹកប្រាក់សុទ្ធពីម្ចាស់ហាងផ្ទាល់ ពេលឈ្នះភ្លាម ! • ចំពោះរង្វាន់ទូរស័ព្ទដៃអតិថិជន សូមទទួលយកនៅតាម Services Center
January 21, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការបញ្ជាក់ឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានឲ្យដឹងថា៖ ចាប់ពីម៉ោងនេះតទៅ ឆ្នេរអូរឈើទាល២ ” អតីតឆ្នេរអារីស្តុន ” និងឆ្នេរអូរត្រេះ នឹងត្រូវបានរៀបចំជាឆ្នេរសមុទ្រសាធារណៈ និងជាសម្បត្តិរួម របស់ប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេសចរ ជាតិ និងអន្តរជាតិអាចមកកំសាន្តដោយសេរី ឥតមានការបង់ថ្លៃអ្វីឡើយ។ ឆ្នេរស្អាត អនាម័យបរិស្ថានល្អ មានផាសុកភាព។ កន្លងមករដ្ឋបាលខេត្ត បានចេញ លិខិតជូនដំណឹងលេខ៤៧៣/១៩ សជណ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងលក់ដូរ និងអាស្រ័យផល នៅលើឆ្នេរអូរឈើទាល “អតីតឆ្នេរអារីស្តុន
January 21, 2020 - សិល្បៈ
ភ្នំពេញ៖ ពិធីករឌីជេ ឡាយអិន និងបក្ខពួក៣នាក់ទៀត កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ ត្រូវតុលាការសម្រេចដាក់ទោសឲ្យជាប់ពន្ធនាគារ រយៈពេលពី៤ឆ្នាំរហូតដល់១៥ឆ្នាំ ពីបទជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់។ ដោយពិធីករឌីជេ ឡាយអិន ឈ្មោះពិត ហែម បូរិទ្ធ អាយុ៣៣ឆ្នាំ និង ឈ្មោះ ម៉ៅ ស្រីណា ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ៤ឆ្នាំនិងពិន័យ៦លានរៀល ចំណែកបក្ខពួក២នាក់ទៀតមាន ឈ្មោះ អុិន សាខន ផ្តន្ទាទោសដាក់ពន្ធនាគារ១១ឆ្នាំពិន័យ២០លានរៀល និងឈ្មោះស៊ិន សម្ភស្ស ដាក់ពន្ធនាគារ ១៥ឆ្នាំ
January 21, 2020









