Khmernote Media
  • ព័ត៌មានជាតិ

    ករណីសិស្សសាលា AIS ចំនួន០២នាក់បានវាយដំគ្នានៅតាមផ្លូវសាធារណៈ ដោយសារតែទំនាស់រឿងហៅ អា ហើយហិង្សានោះបានឈានរហូតដល់មានសិស្សម្នាក់បាត់បង់ជីវិតនោះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជុំវិញករណីនេះផងដែរ បើយោងតាមម្ចាស់គណនី Say Sam ដែលជាឪពុករបស់ជនរងគ្រោះ លោកបានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោកទាំងឈឺចាប់ថា៖ “ការស្លាប់កូនរបស់ខ្ញុំបានធ្វើឲ្យខ្ញុំមានការឈឺចាប់ជា2ដំណាក់កាល៖ -ការឈឺចាប់ទី1៖ ឃើញរូបភាពកូនត្រូវជនល្មើសវាយសង្គ្រប់មិនអាចតដៃបាន មូលហេតុកូនមាឌតូចជាងគេ ហើយខ្លួនមានរបួសជើងទើបដួលមូតូបាន5ថ្ងៃ។ -ការឈឺចាប់ទី2៖ តុលាការបានកែសំណុំរឿង ដើម្បីបន្ធូរបន្ថយទម្ងន់ទោស (ពីការធ្វើមនុស្សឃាតុ មកដាក់ថាការប្រើអំពើហឹង្សា) រឿងពិត÷ពេលប៉ូលីសឲ្យខ្ញុំផ្តិតមេដៃខ្ញុំបានអានមើលដោយផ្ទាល់ភ្នែក ដាក់ថាបទចោទ អំពើមនុស្សឃាតុ។ ឥឡូវតុលាការបានកែសំណុំរឿងដើម្បីបន្ធូរបន្ថយសំរាលទោសឲ្យជនម្មើស មិនដឹងជាមានមូលហេតុអ្វីទេ”។ រងចាំមើលទាំងអស់គ្នាថា តើករណីនេះចុងក្រោយនឹងទៅជាយ៉ាងណា? អត្ថបទ៖ សេម

    January 22, 2020
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងទៅ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនសិស្សសាលាម្នាក់ ពាក់ព័ន្ធករណី សិស្សសាលាវ៉ៃគ្នារហូតដល់ស្លាប់ ដែលកើតហេតុនៅផ្លូវ៤០២​ ក្រុម​១១​ ភូមិ២​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង។ ជនសង្ស័យឈ្មោះនី លីស៊ាង ភេទប្រុស ជនជាតិខ្មែ​រ​ ជាសិស្សសាលា AIS អន្ដរទ្វីបអាមេរិកាំង ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។ ចំណែកឯជនរងគ្រោះមានឈ្មោះ សំ សន្ធិវង្ស ភេទប្រុស ជនជាតិខ្មែរ ជាសិស្សសាលាអន្តរទ្វីបអាមេរិកាំង AIS ស្នាក់នៅផ្ទះលេខ៤៣០​ ផ្លវ២៤BT​ ភូមិត្នោតជ្រំ

    January 22, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យឃុំខ្លួនយុវសិស្ស នី លីស៊ាង អាយុ១៥ឆ្នាំ ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្តោះអាសន្នហើយ ករណីវាយសិស្សសាលាដូចគ្នាបណ្តាលឱ្យស្លាប់។ យុវសិស្សនេះត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឱ្យមរណភាពជនរងគ្រោះ តាមបញ្ញត្តិមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ។ សូមរំលឹកថាកាលពីថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២០ មានករណីហិង្សាមានស្ថានទំងន់ (សិស្សនិងសិស្សវ៉ៃគ្នា បណ្តាលអោយជនរងគ្រោះស្លាប់) កើតហេតុនៅផ្លូវ៤០២​ ក្រុម​១១​ ភូមិ២​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង។ មុនពេលកេីតហេតុជនរងគ្រោះរួមជាមួយមិត្តភក្តិបានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអាមេរិចកាំង​ ទៅជួបជាមួយជនសង្ស័យនៅផ្លូវ៤០២​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ ដោយបានណាត់គ្នាវ៉ៃគ្នាជាមួយជនសង្ស័យ​

    January 22, 2020
  • សិល្បៈ

    ផ្ទុះភាពភ្ញាក់ផ្អើលពីសំណាក់អ្នកគាំទ្រជាខ្លាំង ក្រោយពីបានឃើញកំពូលតារាចម្រៀងបង្ហាញវត្តមានថតសម្អាតការក្នុងពេលតែមួយបែបនេះ។ ជាក់ស្ដែងតាមរយៈវីដេអូហ្វេសប៊ុកពីផេក ប្រណិតនារី កាត់ដេរ បានបង្ហាញនូវសកម្មភាពកំពូលតារាចម្រៀង២ដូងថតម៉ូតសម្អាងការ ដោយបានសរសេររៀបរាប់ថា៖ “សកម្មភាពថតម៉ូតថ្ងៃនេះ យូរៗប៉ះគ្នាម្តង កូរពេញហាង” ជាពិសេស មាស សុខសោភា និង សុគន្ធ និសា កំពុងតែបង្ហាញនូវភាពស្និទ្ធស្នាល ពោរពេញដោយបរិយាកាសរីករាយ។ ដោយតារាទាំង២ដូងនេះ សុទ្ធតែគ្រងឈុតបែបប្រពៃណី បង្អួតសម្រស់ដាក់គ្នា ធ្វើឲ្យហ្វេនមើលហើយជ្រួលជ្រើមមិនតិចទេ តែនេះក៏មិនមែនជាលើកដំបូងដែរ ដែលកំពូលតារាចាស់វស្សាទាំងនេះបានធ្វើការរួមគ្នា។ តោះៗ កុំឲ្យខាតពេលយូរ ទស្សនារូបភាព និងវីដេអូខាងក្រោម៖

    January 22, 2020
  • ព័ត៌មានជាតិ

    អង្គការមូលនិធិកុមារកម្ពុជា​ ហៅកាត់ថា CCF ដែលបង្កើតឡើងក្នុងឆ្នាំ២០០៤​ ដោយលោក​ Scott Neeson​ បានធ្វើបេសកកម្មផ្តល់ជូននូវការផ្លាស់ផ្តូរជីវិត​ ការអប់រំ ក៏ដូចជាជំនួយផ្សេងៗ​ទៅដល់សហគមន៍ក្រីក្រលំបាកនៅក្នុងប្រទេសកម្ពុជា​។ ហើយជាក់ស្តែងណាស់ដោយក្មេងប្រុសមួយរូបដែលត្រូវម្តាយបោះបង់ចោលតាំងពីអាយុ៦ឆ្នាំ ត្រូវរស់នៅជាមួយឪពុកដើររើសអេតចាយនៅកន្លែងចាក់សំរាមស្ទឹងមានជ័យ។ ប៉ុន្តែក្រោមការជួយរបស់អង្គការមូលនិធិកុមារកម្ពុជា ក្មេងប្រុសឈ្មោះ ដារ៉ា បច្ចុប្បន្នឈប់កាន់ថង់បាវរើសអេតចាយ មកស្ពាយកាតាបរៀន សិក្សាថ្នាក់ទី៨។ ដោយ CCF បានសរសេររៀបរាប់ថា៖ “នៅអាយុ ៦ ឆ្នាំ គាត់ត្រូវបានម្តាយរបស់គាត់បោះបង់ចោល ហើយត្រូវរស់នៅជាមួយឪពុកក្នុងសហគមន៍ក្រីក្រនៅជុំវិញអតីតកន្លែងចាក់សំរាមស្ទឹងមានជ័យ។ ប៉ុន្តែសម្រាប់​ CCF យើងជឿជាក់ថាកុមារទាំងអស់ត្រូវទទួលបានឱកាសដូចៗគ្នា។ តាមរយៈការជួយដល់ ដារ៉ា យើងបានផ្តល់ឱ្យក្មេងប្រុសម្នាក់នេះនូវឱកាសដើម្បីបង្ហាញពីសក្តានុពលរបស់គាត់។ ឥឡូវនេះគាត់មានអាយុ ១៤

    January 22, 2020
  • ព័ត៌មានជាតិ

    នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញជំងឺរលាកសួត ដែលកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅប្រទេសចិនបានរាតត្បាតដល់ប្រទេសនានាដូចជាប្រទេសថៃ និងកូរ៉េជាដើម។ ហើយរហូតមកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ មានចំនួន២២២ករណី ក្នុងនោះប្រទេសចិន មាន២១៨ករណី នៅទីក្រុងបាងកក ប្រទេសថៃ ២ករណី និងនៅប្រទេសកូរ៉េខាងត្បូង ១ករណី ហើយករណីស្លាប់មាន៤នាក់ មាននៅតែក្នុងទីក្រុងវូហាន ខេត្តហ៊ូប៊ី ប្រទេសចិន ប៉ុណ្ណោះ។ ទោះបីជាបច្ចុប្បន្ន កម្ពុជាមិនមានករណីជំងឺផ្តាសាយបក្សីកើតឡើងទៀតក៏ដោយ និងពុំទាន់រកឃើញករណីជំងឺរលាកសួតប្រភេទថ្មីនេះក៏ដោយ ក៏បុគ្គលគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួនក្នុងការការពារសុខភាពពីការឆ្លងជំងឺខាងលើ នារដូវបុណ្យចូលឆ្នាំចិន ខាងមុខនេះដោយ៖ + គួរតែជៀសវាងការចូលទៅកន្លែងចិញ្ចឹមសត្វ (បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬប្រឡាក់ដោយលាមកសត្វ

    January 22, 2020
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា “ថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែ មករា ឆ្នាំ២០២០ រដ្ឋបាលស្រុកជីក្រែង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណៈជន មេត្តាជ្រាបថា ដោយយោងទៅលើគណនេយ្យទំនាក់ទំនងបណ្ដាញសង្គម ហេ្វកបុក (Facebook) ឈ្មោះ Ath Chantha ផេកសារព័ត៌មាន តារាញូ៍ស និងគណនេយ្យទំនាក់ទំនងបណ្ដាញសង្គម ហេ្វកបុក (Facebook) ឈ្មោះ Dana Try និងផេកហ្វេកបុកដទៃផ្សេងទៀត ដែលបានធ្វើការបង្ហោះពីភាពកំសត់ខ្វះខាតសម្លៀកបំពាក់

    January 22, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នៅទីបំផុតអត្តសញ្ញាណខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ DJ ចាក់ភ្លេង ស្លាប់លើតុកាលពីថ្ងៃទី០៩ ខែមករា កន្លងទៅនេះ ត្រូវបានកម្លាំងសមត្ថកិច្ចកំណត់អត្តសញ្ញាណបាន ខណៈដែលព្រះរាជអាជ្ញា​អមសាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញដីកាបញ្ជាអោយចូលខ្លួនផងដែរ។ ជនសង្ស័យឈ្មោះ ដួង មុនីរដ្ឋ អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវកំណត់ឲ្យបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញអោយបានមុនថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។ ជនដៃដល់​បាញ់សម្លាប់​ Dj ហូ​ មិនា​ គឺ​ជា​មន្ត្រី​កងរាជ​អាវុធហត្ថ​ ពាក់​ស័ក្ដិ៍​ ៤​ ឈ្មោះ​ ដួង​ មុន្នី​រដ្ឋ​ ពេល​នេះ​ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ បានបញ្ជូនដីកាទៅគ្រប់ច្រកព្រំដែនទូទាំងប្រទេសដេីម្បីតាមចាប់ជនដៃដល់រូបនេះ​មកផ្ដន្ទាទោស​តាមច្បាប់​

    January 21, 2020
  • ចំណេះដឹង

    នេះជារឿងអតីតកាលមួយដែលយើងគ្រប់គ្នាបានដឹងរួចមកហើយ។ តើអ្នកនៅចាំបានទេអំពីហេតុការណ៍ដ៏អាក្រក់បំផុតមួយដែលបានកើតឡើងនៅអំឡុងឆ្នាំ ១៩១២? ប្រាកដណាស់វាគឺជាគ្រោះមហន្តរាយរបស់នាវាទេសចរណ៍យក្សទីតានិក (Titanic) មួយគ្រឿងដែលបានជ្រុលចង្កូតទៅបុកទង្គិចជាមួយនឹងផ្ទាំងទឹកកកដ៏ធំមួយ និងបណ្តាលឱ្យរយះចេញជាពីរចំណែក រួចក៏បានលិចសន្សឹមៗចូលទៅក្នុងជម្រៅនៃបាតមហាសមុទ្រអាត្លង់ទិកប៉ែកខាងជើង ដោយនាំយកនូវ​ចំនួនអ្នកធ្វើដំណើរនៅលើនាវានោះប្រមាណជា ១,៥០០នាក់ ទៅជាមួយផងដែរ។ ស្នាមឆ្នូតពណ៌ខ្មៅនៅក្នុងរង្វង់ក្រហមបង្ហាញពីទីតាំងដែលឆេះខ្លោច នៅមុនពេលដែលនាវាចេញដំណើរ តើអ្នកគិតដូចជាមនុស្សដទៃទៀតដែរឬទេ ដែលថានាវាដ៏អភ័ព្វមួយនោះពិតជារងគ្រោះដោយសារតែការប៉ះទង្គិចជាមួយនឹងផ្ទាំងទឹកកកតែម្យ៉ាងនោះ? ភ័ស្តុតាងដ៏ថ្មីស្រឡាងមួយពាក់ព័ន្ធនឹងសោកនាដកម្មជាប្រវត្តិសាស្ត្រដ៏ជូរចត់នេះ បានបង្វែរទិសដៅនៃផ្នត់គំនិតមនុស្សជាច្រើន ដោយសារតែវាជាហេតុផលសមស្របអាចទទួលយកបាន។ តើភ័ស្តុតាងថ្មីមួយនោះជាអ្វីឱ្យប្រាកដ? ហ្វូងមនុស្សកំពុងឈរត្រៀបត្រានៅលើកំពុងផែខណ:នាវា Titanic ត្រៀមចេញដំណើរពីទីក្រុង Southampton ប្រទេសអង់គ្លេស នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ១៩១២ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩១២ នាវា Titanic បានចាប់ផ្តើមចេញដំណើរពីទីក្រុង

    January 21, 2020
  • ព័ត៌មានជាតិ

    ក្រសួងបរិស្ថាននឹងរៀបចំកម្មវិធីបោះតង់បរិស្ថាននិងបំបួសដើមឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅថ្ងៃទី១៤ និងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ខាងមុខ ដោយគ្រោងនឹងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន​ ប្រជាសហគមន៍នៃសហគមន៍តំបន់ការពារធម្មជាតិ ដែលកំពុងរស់នៅក្នុងនិងជុំវិញតំបន់ព្រៃឡង់ ព្រមទាំងយុវជនយុវនារីនៃក្រសួងបរិស្ថាន សរុបប្រមាណ៥០០ នាក់ ដើម្បីបង្កើនសេចក្តីស្រឡាញ់​ និងការចូលរួមការពារ អភិរក្សធនធានធម្មជាតិជា ជីវ:ចម្រុះ​ និងប្រព័ន្ធអេកូឡូស៉ី​ នៅកម្ពុជានិយាយជារួម​ និងជាពិសេសនៅតំបន់ព្រៃឡង់។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ៖ «គោលបំណងនៃការរៀបចំកម្មវិធីបោះតង់បរិស្ថាន​ និងពិធីបំបួសដើមឈើនេះគឺដេីម្បីបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ ជីវ:ចម្រុះ​ និងប្រព័ន្ធអេកូឡូស៉ីក្នុងចំណោមប្រជាពលរដ្ឋខ្មែរ​ ជាពិសេសយុវជន និងដេីម្បីជំរុញឱ្យមានការចូលរួមកាន់តែសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលយើងមាន»។ គួរបញ្ជាក់ថា ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលបង្កើតជាដែនជម្រកសត្វព្រៃព្រៃឡង់ នៅឆ្នាំ

    January 21, 2020