Khmernote Media
  • អន្តរជាតិ

    សិង្ហបុរី៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០ នេះបានប្រកាសពីករណីវីរុស coronavirus ជាវីរុសថ្មី ដែលបានបង្កឱ្យមនុស្សរាប់រយនាក់ធ្លាក់ខ្លួនឈឺ និងយ៉ាងហោចណាស់ ១៧ នាក់ស្លាប់បាត់បង់ជីវិត។ នៅក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងថា មានអ្នកជំងឺជាបុរសជនជាតិចិនអាយុ ៦៦ ឆ្នាំម្នាក់ ដែលជាអ្នកស្រុកអ៊ូហាន មានផ្ទុកវីរុស coronavirus ដោយរូបគាត់បានមកដល់ប្រទេសសិង្ហបុរីជាមួយក្រុមគ្រួសាររបស់គាត់កាលពីថ្ងៃទី ២០ ខែមករា កន្លងទៅ ដោយបានហោះចេញពីក្វាងចូវតាមជើងហោះហើរចិនភាគខាងត្បូង CZ351។ បច្ចុប្បន្នបុរសរូបនោះត្រូវបានដាក់ឲ្យដាច់ដោយឡែកពីគេឯងនៅមន្ទីរពេទ្យ Singapore General Hospital គាត់ត្រូវបានរាយការណ៍ថា មានអាការៈឈឺបំពង់កពេលកំពុងហោះហើរ ប៉ុន្តែគ្មានគ្រុនក្តៅទេ។ ប៉ុន្មានថ្ងៃក្រោយមកបុរសនោះក៏មានអាការៈគ្រុនក្តៅ និងចាប់ផ្តើមក្អកទៀតផង។

    January 23, 2020
  • បច្ចេកវិទ្យា

    ភ្លេចៗជិតចូលឆ្នាំចិនបាត់ហើយ សម្រាប់អ្នកមានជាប់សែចិនគួរតែរួសរាន់ត្រៀមខ្លួនស្វាគមន៍ឆ្នាំថ្មី ទាំងគ្រឿងសំណែន សម្ភារៈប្រើប្រាស់ថ្មី យកហុងស៊ុយ។ ប្រសិនបើចង់អាំងប៉ាវដល់សាច់ញាតិបងប្អូន មនុស្សជាទីស្រឡាញ់ ឬ ឡើងស៊េរីទូរស័ព្ទថ្មី លោកអ្នកអាចពិចារណាស្មាតហ្វូនកាមេរ៉ា 4 OPPO Reno2 F តម្លៃ $349 និង Reno2 $599 ទាន់មានប្រូម៉ូសិនឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត សរុប 39រង្វាន់ ដោយគ្រាន់តែ បំពេញលេខទូរស័ព្ទលើប័ណ្ណធានា រួចប្រគល់ឲ្យម្ចាស់ហាង ឬបុគ្គលិកលក់ OPPO។ បន្ទាប់មកក្រុមហ៊ុន OPPO នឹង ធ្វើការចាប់ផ្សងសំណាងលេខអាយមីទូរស័ព្ទ (IMEI) តាមរយៈការ Random

    January 23, 2020
  • PR

    ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការរស់នៅប្រកបដោយភាពស៊ីវិល័យ និងសម្រេចក្ដីស្រម៉ៃរស់នៅក្នុងគេហដ្ឋានក្នុងក្ដីសុបិន ដែលជាលទ្ធផលក្រុមហ៊ុន Urban Hub (Cambodia) បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ និងដាក់សម្ពោធជាផ្លូវការនូវការិយាល័យ ខុនដូ ថ្មី (Urban Village Phase II) គម្រោងទី ២ ដែលជាគម្រោងអគារបែបលំនៅដ្ឋាន ការិយាល័យ និងកន្លែងកម្សាន្ដបែបប្រណិត ក្នុងតម្លៃសមរម្យ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២០ ក្រោមអធិបតីភាពឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

    January 23, 2020
  • ចំណេះដឹង

    នៅក្នុងស្ថាប័នមួយ ប្រសិនបើមានបញ្ហាបុគ្គលិកចេញចូលច្រើនពេក គឺវាជាសញ្ញាមួយដែលមិនល្អនោះទេ ព្រោះកាលណាបុគ្គលិកចេញចូល ឬលាឈប់ច្រើន គឺវាបានបង្ហាញពីការដឹកនាំមិនល្អរបស់អ្នកគ្រប់គ្រង ឬរូបភាពមិនល្អរបស់ស្ថាប័ននោះ។ អាស្រ័យបែបនេះហើយបានជាអ្នកគ្រប់គ្រង ឬអ្នកដឹកនាំតែងតែព្យាយាមធ្វើយ៉ាងណាខិតខំយកបេះដូងបុគ្គលិករបស់ខ្លួនឱ្យបាន ដើម្បីឱ្យបុគ្គលិករបស់ខ្លួនបន្តនៅក្នុងស្ថាប័នឱ្យបានយូរអង្វែង។ អ្នកដឹកនាំតែងតែប្រើនូវមធ្យោបាយលើកទឹកចិត្តជាច្រើនដើម្បីយកបេះដូងបុគ្គលិកដូចជាការដំឡើងប្រាក់ខែ ការដាក់ការងារឱ្យត្រូវជាមួយនឹងជំនាញរបស់បុគ្គលិក ការយកចិត្តទុកដាក់ ការបន្ថែមនូវប្រាក់រង្វាន់ ការដំឡើងដំណែងនិងមធ្យោបាយផ្សេងៗជាច្រើនទៀត។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ក៏បុគ្គលិកមួយចំនួននៅតែបន្តលាឈប់ពីការងារដដែលដោយសារតែមូលហេតុមួយចំនួននេះ៖ ១. លែងមានការអភិវឌ្ឍខ្លួន នៅពេលណាដែលបុគ្គលិកយល់ថានៅកន្លែងការងារដែលគេកំពុងតែធ្វើនេះ លែងមានចំណេះដឹងថ្មីៗដើម្បីរៀនសូត្រ និងអាចឱ្យគេអភិវឌ្ឍន៍ខ្លួនទៀតហើយនោះ គេនឹងចាកចេញទៅរកកន្លែងផ្សេងដើម្បីអាចរៀនសូត្រចំណេះដឹងល្អៗផ្សេងៗ។ ២.​ការងារច្រើនលើសលប់ពេក មិនខ្វល់ថាក្រុមហ៊ុនបានផ្ដល់ប្រាក់ខែឱ្យច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែប្រសិនបើក្រុមហ៊ុនដាក់ការងារឱ្យបុគ្គលិកនោះធ្វើច្រើនហួសហេតុពេកនោះ គឺនឹងធ្វើឱ្យបុគ្គលិកមានអារម្មណ៍ថាគេទទួលរងនូវសម្ពាធការងារខ្លាំងឡើងៗរហូតដល់ពេលមួយដែលបុគ្គលិកទ្រាំលែងបានគឺគេនឹងលាឈប់។ និយាយបែបនេះមិនមែនមានន័យថាមិនឱ្យដាក់ការងារឱ្យបុគ្គលិកច្រើននោះទេ គ្រាន់តែត្រូវចេះវិភាគជាមួយនឹងកម្លាំងកាយ ចំណេះដឹង សមត្ថភាពរបស់បុគ្គលិកថាការងារនេះគេពិតជាអាចធ្វើបាន និងមិនមានសម្ពាធខ្លាំងហួសហេតុពេកនោះទេសម្រាប់បុគ្គលិក។ ៣. ខ្វះការសហការគ្នានៅក្នុងក្រុមហ៊ុន

    January 23, 2020
  • ចំណេះដឹង

    ប្រាកដណាស់ខ្ញីត្រូវបានគេដឹងថាវាមានរសជាតិហឹរ ហើយជាពិសេសវាមានសមត្ថភាពខ្ពស់បំផុតក្នុងការជួយអ្នកដែលកើតមានបញ្ហាក្រពះ និងពោះវៀនតូចៗបានដោយប្រសិទ្ធភាព។ ដោយឡែកខ្ញី ក៏អាចជួយការពារនិងប្រឆាំងនឹងការរលាកបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ ប្រសិនបើអ្នកថែមខ្ញី ទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក នោះវានឹងអាចធ្វើឱ្យសុខភាពរបស់អ្នកមានភាពប្រសើរឡើង។ ខាងក្រោមនេះគឺជាវិធីសាស្ត្រ និងការណែនាំមួយចំនួននៃការបរិភោគខ្ញីដើម្បីឲ្យមានសុខភាពល្អ៖ ១. ការផឹកទឹកខ្ញី ការផឹកទឹកខ្ញីជាប្រចាំ វាក៏បានផ្ដល់ផលប្រយោជន៍ជាច្រើនផងដែរដូចជា ការសម្រកទម្ងន់ និងកាត់បន្ថយជាតិខ្លាញ់ចេញពីសារពាង្គកាយ។ ដោយវិធីសាស្ត្រនេះអ្នកគ្រាន់តែយកខ្ញី ឬមើមខ្ងីយកដាំជាមួយនឹងទឹកក្ដៅ ហើយបរិភោគរួចជាការស្រេច។ ២. បន្ថែមខ្ញីទៅក្នុងរបបអាហារ អ្នកគួរតែចាប់ផ្ដើមដាក់បន្ថែមខ្ញីទៅក្នុងរបបអាហាររបស់អ្នកជាប្រចាំថ្ងៃ ព្រោះវាបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនទៅក្នុងរាងកាយរបស់អ្នក ដោយសារតែខ្ញីគឺជាថ្នាំម្យ៉ាងដែលគ្មានហានិភ័យនៅពេលដែលអ្នកបរិភោគជាប្រចាំ។ ៣. បរិភោគថ្នាំដែលផលិតចេញពីខ្ញី តាមការស្រាវជ្រាវបានឲ្យដឹងថា ខ្ញីអាចប្រើជាថ្នាំគ្រាប់ដើម្បីជួយការពាររាងកាយរបស់អ្នកពីជំងឺផ្សេងៗ និងជាពិសេសវាអាចទប់ស្កាត់មេរោគដែលឆ្លងបានយ៉ាងច្រើនប្រភេទផងដែរ។ ក. ប្រសិនបើអ្នកកើតមាន បញ្ហាក្រពះ ដែលមានរោគសញ្ញាដូចជា ចង់ក្អួត

    January 23, 2020
  • ព័ត៌មានជាតិ

    នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានច្រានចោលនូវព័ត៌មានមិនពិតលេីករណីជំងឺរលាកសួតដោយវីរុសនូវែលកូរូណា ដែលថាកំពុងកើតមាននៅខេត្តព្រះសីហនុ។ ដោយរដ្ឋបាលខេត្តបានសរសេររៀបរាប់ថា៖ “គិតត្រឹមម៉ោងនេះនៅក្នុងទឹកដីនៃខេត្តព្រះសីហនុទាំងមូល មិនមានករណីជម្ងឺរលាកសួតប្រភេទថ្មី (កូរ៉ូណា) នេះឡើយ។ រាល់ការផ្សព្វផ្សាយព័ត៌មានដែលគ្មានមូលដ្ឋាននៃការពិត គឺជាការបំពុលសង្គម និងធ្វើឱ្យមានការជ្រួលច្របល់។ សូមរង់ចាំតាមដានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលធ្វើការបញ្ជាក់បន្ថែមលើករណីនេះ”។ សូមបញ្ជាក់ថា រាល់ព័ត៌មានផ្លូវការនឹងត្រូវប្រកាសដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕

    January 23, 2020
  • អន្តរជាតិ

    សិង្ហបុរី៖ ប៉ូលិសបានចាប់ខ្លួនស្ត្រីជាអ្នកបម្រើអាយុ ៣០ ឆ្នាំម្នាក់ពីបទធ្វើបាបក្មេងស្រីអាយុ ១៦ ខែ ដោយស្ត្រីរូបនោះបានចាប់ដៃក្មេងចូលក្នុងឆ្នាំងដែលកំពុងក្តៅនៅលើចង្ក្រានម្តងហើយម្តងទៀត បណ្តាលរលាកដៃឆ្វេងជាទម្ងន់។ ថ្លែងប្រាប់កាសែត The Straits Times នៅថ្ងៃពុធ ស្ត្រីជាម្តាយឈ្មោះLow បាននិយាយថាហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១៤ ខែមករានាងបាននិយាយថា ៖ “រាងកាយរបស់ខ្ញុំទាំងមូលញ័រអស់ហើយនៅពេលដែលខ្ញុំបានឃើញវីដេអូនេះ” ។ លោកស្រីបានបន្ថែមថា៖ “ចាប់តាំងពីថ្ងៃកើតហេតុរាល់យប់កូនស្រីរបស់ខ្ញុំ យំហើយយំមិនឈប់ ហើយនាងក្មេងនិយាយត្អូញត្អែរមិនចេញ ដូច្នេះយើងមិនដឹងថាតើនាងមានសុបិនអាក្រក់ឬឈឺចាប់ខ្លាំងយ៉ាងណានោះទេ”។ លោកស្រីបានឲ្យដឹងទៀតថាអ្នកបំរើនោះមកពីប្រទេសមីយ៉ាន់ម៉ា គ្រួសារលោកស្រីបានជួលឲ្យមកធ្វើការកាលពីខែធ្នូឆ្នាំមុន។ អ្វីដែលគួរឲ្យហួសចិត្តនោះដំបូងឡើយ ស្ត្រីជាអ្នកបម្រើបានអះអាងថា គ្រោះថ្នាក់នេះបានកើតឡើងដោយសារតែក្មេងបានដើរទៅប៉ះឆ្នាំងក្តៅនៅក្នុងចង្រ្កានដោយខ្លួនឯង។ យោងតាមវីដេអូសរុប៤ដងដែលអ្នកបំរើបានដាក់ដៃក្មេងស្រីចូលទៅក្នុងឆ្នាំងក្តៅ ហើយស្ត្រីជាអ្នកបម្រើត្រូវប៉ូលិសចាប់ខ្លួនយកទៅសាកសួរ និងចាត់ការតាមនីតិវិធី៕ https://singaporeuncensored.com/wp-content/uploads/2020/01/ezgif.com-rotate.mp4

    January 23, 2020
  • សិល្បៈ

    តារាសម្តែងស៊ិចស៊ី កញ្ញា ដួង ម៉ានិច កំពុងតែទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន ក៏ព្រោះតែសម្រស់ដ៏ស្រស់ស្អាត និងជាពិសេសការសម្តែងរបស់នាងនៅក្នុងខ្សែភាពយន្តជាច្រើន ដែលតារាស្រីរូបនេះតែងតែបង្ហាញសមត្ថភាពសម្តែងយ៉ាងប៉ិនប្រសព្វ។ គេតែងតែឃើញ ដួង ម៉ានិច និយមស្លៀកពាក់បែបស៊ិចស៊ី ស្ទាយបែបយុវវ័យ ជាមួយនឹងរូបសម្រស់ ញញឹមស្រស់បែបនេះ ដួង ម៉ានិច ក៏កំពុងត្រូវប៉ាន់ខ្លាំងក្នុងការថតសម្អាងការទាំងបុរាណ និងសម័យ។ ក្នុងនោះផងដែរថ្មីៗនេះ កញ្ញា ដួង ម៉ានិច បានតុបតែងថតសម្អាងការបែបឈុតបុរាណចិន ដោយ ដួង ម៉ានិច បានសរសេររៀបរាប់ថា៖ “អធិរាជ ស្ដេចស្រី អ៊ូម៉ីនាង ( អ្នកម្នាង អ៊ូ

    January 23, 2020
  • បច្ចេកវិទ្យា

    មានការលើកឡើងចុងក្រោយមួយបានបញ្ជាក់ថា ការប្រើប្រាស់ស្មាតហ្វូនចាស់ៗទោះបីជា iPhone, Samsung ឬម៉ូដែល Android ទាំងឡាយក្តី គឺនឹងអាចប្រឈមមុខទៅនឹងបញ្ហាដ៏អាក្រក់ណាមួយកើតឡើងជាមិនខានជាពិសេសគឺពីសំណាក់ក្រុម hacker។ នេះគឺជាការលើកឡើងរបស់ក្រុមអ្នកជំនាញខាងផ្នែកសកម្មភាពវាយប្រហារតាមអិនធើណេត ដែលបានជម្រុញនិងលើកទឹកចិត្តឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនចាស់ៗទាំងអស់គួរតែចាប់ផ្តើមធ្វើការផ្លាស់ប្តូរស្មាតហ្វូនរបស់អ្នកភ្លាមទៅប្រើស្មាតហ្វូនថ្មី ដែលមានប្រព័ន្ធសុវត្ថិភាពខ្លាំង និងទំនើបជាងមុនជំនួសវិញ។ ក្រុមអ្នកជំនាញទាំងនោះបានប្រាប់ទៀតថា ដោយសារតែ version ចាស់របស់ស្មាតហ្វូនទាំងនោះ វាគឺអាចអនុញ្ញាតិឲ្យក្រុម hackers ចូលទៅលួចយកទិន្នន័យ និងលួចព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបានយ៉ាងងាយស្រួល។ ក្រុមហ៊ុនផលិតស្មាតហ្វូនទាំងអស់លើលោកក៏បានដឹងពីបញ្ហានេះដែរ ប៉ុន្តែបានត្រឹមតែទុកឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនចាស់ៗរបស់ខ្លួនទៅតាមដំណើរដោយមិនសូវមានចំណាត់ការល្អណាមួយនៅឡើយ៕ អត្ថបទ៖ ស៊ុនលី

    January 23, 2020
  • សិល្បៈ

    ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថា កញ្ញា ប៉ុន សុរ៉ាវត្តី ទទួលជ័យលាភីក្លាយជា កញ្ញាឯកភពផែនដីកម្ពុជា ឆ្នាំ២០២០ (Miss Planet Cambodia) ដោយសារតែមានសមត្ថភាព និងរូបសម្រស់ស្រស់សោភា។ បន្ទាប់ពីទទួលជ័យលាភីបវកញ្ញារូបនេះ ត្រូវប៉ាន់ខ្លាំងក្នុងការថតសម្អាងការ ដោយ កញ្ញា ប៉ុន សុរ៉ាវត្តី បានបង្ហាញរូបសម្រស់ស្រស់ស្អាតបែបស្ត្រីខ្មែរ ក្នុងឈុតប្រពៃណីជាតិ។ សូមរំលឹកថា Miss Planet Cambodia 2020 ប៉ុន សុរ៉ាវត្តី មានអាយុ២០ឆ្នាំ កម្ពស់ 1.70 cm ជានិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង សិក្សាឆ្នាំសិក្សាមូលដ្ឋាននៃមហាវិទ្យាល័យទេសចរណ៍។ កញ្ញា

    January 23, 2020