- Khmernote Media
- អន្តរជាតិ
យោងតាមរបាយការណ៍ចុងក្រោយបង្អស់ចុះផ្សាយដោយសារព័ត៌មាន channelnewsasia បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នេះ ចំនួនអ្នកស្លាប់ដោយសារជំងឺរលាកសួតឆ្លងពីវីរុសកូរ៉េសសរុបកើនដល់១០៦នាក់ ចំណែកឯអ្នកឆ្លងមេរោគនេះនៅទូទាំងពិភពលោកសរុបបានកើនឡើងដល់ ៤ ៣៧៩នាក់ហើយ។ ក្នុងនោះផងដែរ កាលពីម្សិលមិញនៅប្រទេសកម្ពុជាយើងបានរកឃើញ១ករណី ដោយបុរសជនជាតិចិន អាយុ៦០ឆ្នាំ ធ្វេីដំណេីរមកពីទីក្រុង វូហាន ជាមួយគ្រួសារ ៤នាក់ តែវិជ្ជមានតែគាត់ម្នាក់ ដោយគាត់បានចេញដំណេីរពីទីក្រុង វូហាន មកក្រុងព្រះសីហនុ ថ្ងៃទី២៣ ខែមករា ហើយចេញរោគសញ្ញានៅថ្ងៃទី២៥ ខែមករា (គ្រុនក្តៅ ហៀរសំបោរ)៕
January 28, 2020 - ព័ត៌មានជាតិ
បន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសថាមានជនជាតិចិនម្នាក់បានផ្ទុកមេរោគកូរ៉ូណា នៅខេត្តព្រះសីហនុ ស្រាប់តែនៅព្រឹកនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជូនសារទៅបងប្អូន និងសាធារណៈជនថា កុំខ្លាចពេក កុំភ័យពេក កុំហ៊ានពេក តែត្រូវអនុវត្តន៍ តាមការណែនាំរបស់គ្រូពេទ្យ និង ប្រេីម៉ាស់មុខ ពេលនៅទីប្រជុំជន ។ ខាងក្រោមនេះជាសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាលកម្ពុជាបង្ហាញប្រការ០៦ចំនុចសម្រាប់ការពារខ្លួនពីជំងឺរលាកសួតថ្មី ដែលកំពុងរាតត្បាតនៅប្រទេសចិន: + គួរតែជៀសវាងការចូលទៅកន្លែងចិញ្ចឹមសត្វ (បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬប្រឡាក់ដោយលាមកសត្វ បសុបក្សី ឬសត្វដទៃទៀត។ + ជៀសវាងប៉ះពាល់ជិតស្និទ្ធ
January 28, 2020 - សុខភាព
ប៉ុន្មានថ្ងៃក្រោយផ្ទុះព័ត៌មានវីរុសកូរូណាថ្មី មានការចែករំលែកតៗគ្នាថា ខ្ទឹមសអាចការពារជំងឺនេះបាន។ តើការលើកឡើងនេះត្រឹមត្រូវដែរ ឬទេ? លោកវេជ្ជបណ្ឌិត សូ សំណាង ឯកទេសទូទៅ និងបានបម្រើការ មង្គលទួលសង្កែ គ្លីនិច បានឲ្យដឹងថា នោះជារឿងមិនពិតឡើយ។ លោកក៏បានបន្តទៀតថា ការយកខ្ទឹមសដាក់ជាប់ខ្លួន ឬខ្លះទៀតយកទៅដាក់ក្នុងច្រមុះ ព្រោះជឿថាពេលមេរោគផ្លូវដង្ហើមប្រភេទថ្មីនោះស្រូបចូលទៅ ខ្ទឹមសអាចសម្លាប់បាន។ តែទង្វើនោះអាចបណ្ដាលឲ្យរលាកបាន ព្រោះខ្ទឹមសមានជាតិក្ដៅ-កាត់ ដែលនាំឲ្យអាចដាច់រលាត់ ច្រមុះ ឬស្បែកបើដាក់ជាប់រហូត ហើយបើអ្នកមានបើរលាកសាច់ច្រមុះ គឺអាចប៉ះពាល់ដល់ផ្លូវដង្ហើម ព្រោះងាយឆ្លងមេរោគចូល។ ដូចនេះការបំផុសព័ត៌មានថា ខ្ទឹមសអាចជួយការពារបាន សូមកុំជឿឲ្យសោះ ព្រោះនោះជាយុទ្ធសាស្ត្រទីផ្សារ ឬការបំភ្លៃគ្មានមូលដ្ឋាន និងការស្រាវជ្រាវច្បាស់លាស់។ ដើម្បីការការពារខ្លួនពីជំងឺកូរូណាប្រភេទថ្មី
January 28, 2020 - ព័ត៌មានជាតិ
យោងតាមគណនីហ្វេសបុកស្រីស្អាតម្នាក់ដែលមានឈ្មោះ Mey seav បានបង្ហោះឲ្យដឹងថា៖ “ខ្ញុំចង់បើកការចែកម៉ាស 3M ចំនួន10000ម៉ាស 5000ម៉ាស រឺតិចជាងនេះទៅតាម ជំនួយរបស់អ្នកទាំងអស់គ្នា ដោយត្រូវការ បងប្អូនចូលរួមជាថវិកាជាមួយខ្ញុំ ដើម្បីទិញម៉ាសការពារ រោគវីរុសថ្មី សំរាប់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នា ការពារប្រសើរជាងព្យាបាល មេរោគសាហាវនេះអាចឆ្លងយ៉ាងឆាប់រហ័សនិងស្លាប់លឿនបំផុត ដោយមិនមានថ្នាំព្យាបាលទេ ទោះមិនទាន់រាលដាលក្នុងប្រទេសយើងខ្លាំងក្លា តែវានិងឆ្លងតាមរយះ ប្រជាពលរដ្ឋដែលឧស្សាហ៍ធ្វើដំណើរតាមព្រលានយន្ដហោះ ដោយម៉ាសធម្មតាការពារមិនបាន100%ឡើយ។ តែពេលនេះខ្ញុំត្រូវការជំនួយ ដោយសារម៉ាសថ្លៃខ្លាំង ហើយខ្ញុំកំពុងទាក់ទងទៅខាងរោងចក្រផ្ទាល់ដើម្បីសួរតំលៃម៉ាស ហើយខ្ញុំនិងផ្ញើតំលៃទៅខាង បងប្អូនដែលចូលរួម ជាជំនួយ ជាមួយ Team យើងខ្ញុំផងដែរ នៅពេលដែលគេឆ្លើយតបមកខ្ញុំវិញបើខាងរកចក្រមិនទាន់ឆ្លើយតប ដាច់ខាតខ្ញុំមិនទទួលលុយបងប្អូនណាមួយឡើយ។
January 27, 2020 - ព័ត៌មានជាតិ
នៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នេះមានករណីបង្កហឹង្សាមួយបានកើតឡើងនៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ដោយបុរសម្នាក់ស្រវឹងស្រា រួចយកចាន និងកែវគប់អ្នកជិតខាងបណ្តាលអោយមានរបួសស្នាម។ ហេតុការណ៍នេះដែរជនរងគ្រោះក៏បានធ្វើការ Comment ប្តឹងចូលក្នុងផេករបស់ឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញ គឺឧត្តមសេនីយ៍ឯក ស ថេត ហើយភ្លាមៗក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានដល់ប៉ុស្តិ៍ កម្លាំងប៉ុស្តិ៍អូបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះទៅដល់កន្លែងកេីតហេតុភ្លាម ដេីម្បីនាំខ្លួនជនបង្ករយកមកសួរនាំបន្ថែមនៅប៉ុស្តិ៍អូបែកក្អម។ ក្នុងនោះដែរបងប្អូនមហាជនក៏បានចូល Comment នៅក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបង្ហាញប្រាប់ថាបុរសដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននេះ ធ្លាប់មានរឿងម្តងហើយ ដោយកាលពីលើកមុនគឺស្រវឹងស្រា ដេញវាយអ្នកកាសែតរត់ពេញផ្លូវ និងដៀលប៉ូលីសខ្លាំងៗទៀតផង ដោយអាងខ្លួនមានខ្នងបង្អែកក្រាស់។ មហាជនបានលើកឡើងទៀតថា តើជននេះនឹងត្រូវបានកាត់ទោសទៅតាមច្បាប់ដែររឺទេ រឺមួយក៏ទុកអោយនៅបង្កអុកឡុកប្រជាជន ដែលរស់នៅក្បែរខាងគ្នាបែបនេះតទៅទៀត?
January 26, 2020 - អន្តរជាតិ
ចិន៖ អាជ្ញាធរក្នុងខេត្ត Hubei ប្រទេសចិន បានដាក់ទីក្រុងសរុបចំនួន ១៦ បិទមិនឲ្យចេញ-ចូល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀតនៅក្នុងការផ្ទុះវីរុសកូរ៉ូណា។ ទីក្រុងទាំង ១៦ នោះមានដូចជា៖ + Wuhan (មានប្រជាជន ១១ លាននាក់) + Ezhou (១,០៧ លាននាក់) + Xiantao(១,៥៦ លាននាក់) + Zhijiang (៥៥០ ០០០នាក់) + Qianjiang (៩៦០ ០០០ នាក់) + Huanggang
January 26, 2020 - ព័ត៌មានជាតិ
សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះមុននេះឲ្យដឹងថា៖ យើងចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) ទន្ទឹមនឹងបងប្អូនជនរួមជាតិកំពុងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន សូមបងប្អូនចូលរួមទប់ស្កាត់ជំងឺឆ្លងតាមផ្លូវដង្ហើមថ្មីដែលមានឈ្មោះថា កូរ៉ូណា (Corona) ដែលកំពុងរាតត្បាតនៅប្រទេសចិន ហើយពេលនេះបានមកដល់ប្រទេសមួយចំនួនដូចជា អាមេរិក, អូស្ត្រាលី, កាណាដា, បារាំង, នេប៉ាល់, ជប៉ុន, សិង្ហបូរី, កូរ៉េខាងត្បូង, តៃវ៉ាន់, ថៃ, វៀតណាម និងម៉ាឡេហ្សី។ អាការៈរោគគឺមាន ផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បាល ក្តៅខ្លួនខុសប្លែកខុសពីធម្មតា។ បងប្អូនអាចប្រើម៉ាសពាក់ការពារច្រមុះ និងលាងដៃសម្អាតជាមួយសាប៊ូ ឬអាល់កុលសម្លាប់មេរោគអោយបានញឹកញាប់។ កុំនៅក្បែរអ្នកដែលមានអាការៈរោគខាងលើ និងកុំនៅជិតសត្វពាហានៈ ឬកសិដ្ឋានចិញ្ចឹមសត្វ។
January 26, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារដុតផាវ ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ១០ និង១៥នាទី នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ ផាន់ណា ដារ៉ូ ភេទប្រុស អាយុ០៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ។ វត្ថុតាងចាប់យក៖ ១.ធុងសាំងពណ៌ក្រហមចំណុះ២០០លីត្រ.ទំហំ០,៥៨ម៉ែត្រ កំពស់.០,៩ម៉ែត្រ.មានស្នាមប៉ោងគូថធុង ២.សន្ទះធុងសាំងចំនួន០១ ៣.ប្រអប់ផាវម៉ាកpopចំនួន០១ មុនពេលកើតហេតុ ឪពុកជនរងគ្រោះបាននាំកូនទៅលេងផ្ទះឈ្មោះ ហួថារី (ត្រូវជាបង) លុះដល់ម៉ោង០៩ និង០០នាទីឪពុកជនរងគ្រោះត្រឡប់មកផ្ទះវិញ ហើយទុកកូននៅលេងផ្ទះឈ្មោះ ហួថារី
January 26, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយពីសារព័ត៌មាន channelnewsasia បានឲ្យដឹងថា ថាចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ណានៅក្នុងប្រទេសចិនបានកើនឡើងដល់ ៥៦ នាក់ហើយចំនួនអ្នកឆ្លងនៅទូទាំងប្រទេសមានចំនួនជិត ២០០០ នាក់។ យ៉ាងហោចណាស់មាន មនុស្ស ១៥ នាក់បន្ថែមទៀតបានស្លាប់ និងមានប្រមាណ ៦៨៨ ករណីថ្មីនៃការឆ្លងវីរុសនេះត្រូវបានអាជ្ញាធរបញ្ជាក់។ ក្នុងចំណោមអ្នកស្លាប់ថ្មីនោះមាន ១៣ នាក់នៅខេត្ត Hubei ដែលជាចំណុចសំខាន់នៃការផ្ទុះវីរុសនេះឡើង ខណៈសៀងហៃបានរាយការណ៍ពីការស្លាប់ដំបូងរបស់ខ្លួន។ រហូតមកដល់ពេលនេះអាជ្ញាធរចិនបានរាយការណ៍ថា អ្នកឆ្លងវីរុសនេះមានចំនួន ១ ៩៧៥ ករណីនៅទូទាំងប្រទេស៕ ប្រភព៖ channelnewsasia
January 26, 2020 - ចំណេះដឹង
សេចក្ដីសុខមិនពិបាករកនោះទេ គ្រាន់តែមនុស្សម្នាក់ៗចូលចិត្តធ្វើវាឲ្យក្លាយទៅជារឿងស្មុគស្មាញ រួចពួកគេតែងនិយាយថាជីវិតរបស់ពួកគេមានតែភាពសោកសៅ តែនិយាយត្រលប់មកវិញ មូលហេតុគឺមកពីពួកគេខ្លួនឯងនោះទេ ដូចនេះគន្លឹះខាងក្រោមនេះនឹងអាចជួយឲ្យអ្នកមានសេចក្ដីសុខជាងមុនបានច្រើន៖ ១. ស្គាល់ពីទំនួលខុសត្រូវរបស់ខ្លួនឯង៖ ក្នុងឆាកជីវិតរបស់អ្នក អ្នកមិនមែនមានតែទំនួលខុសត្រូវមួយនោះទេ (ការសិក្សា ឬការងារ) បន្ថែមពីលើនោះ អ្នកត្រូវចេះទទួលខុសត្រូវទៅលើសុខភាពរបស់ខ្លួនឯង ក្រុមគ្រួសាររបស់អ្នក ឬបន្ទុកផ្សេងៗទៀតជាដើម ព្រោះថាបើអ្នកធ្វើមិនដឹងមិនឮ មិនយូរមិនឆាប់ វានឹងរឹតតែក្លាយទៅជាបន្ទុកមួយដ៏ធំសម្រាប់អ្នក។ ២. ស្រលាញ់ខ្លួនឯងឲ្យច្រើនឡើង៖ ទោះបីពេលខ្លះ វាអាចមើលទៅដូចជាមិនចូលចិត្តអ្នកដទៃ តែវាមិនមែននោះទេ។ ការចំណាយពេលនៅម្នាក់ឯងសម្រាប់សិក្សាពីខ្លួនឯង ឬធ្វើអ្វីដើម្បីតម្រូវចិត្តរបស់ខ្លួនឯង មិនប្រាកដថាសុទ្ធតែអាក្រក់រហូតនោះទេ។ ការធ្វើបែបនេះ ក៏មានការបញ្ជាក់អំពីតម្លៃ និងក្ដីស្រលាញ់ដែលអ្នកឲ្យទៅខ្លួនឯងផងដែរ។ ៣. ស្មោះត្រង់ជាមួយខ្លួនឯង៖ អ្នកកុហកខ្លួនឯងកាន់តែច្រើនកាលណា នោះអ្នកនឹងទទួលបានការឈឺចាប់ច្រើនប៉ុណ្ណឹងដូចគ្នា។
January 25, 2020









