- Khmernote Media
- ព័ត៌មានជាតិ
វិភាគ៖ កាលពីម្សិលមិញនេះ ជនជាតិចិនម្នាក់មានផ្ទុក CoronaVirus នៅកំពង់សោម ធ្វើឲ្យប្រជាជនខ្មែរមានការព្រួយបារម្ភ ហើយអ្វីដែលធ្វើឲ្យខ្ញុំមើលឃើញកាន់តែច្បាស់ គឺបងប្អូនអាជីវករខ្មែរយើងមួយចំនួន គ្មានគុណធម៌ ភ្លេចអស់តម្លៃនៃមនុស្សធម៌ ឆ្លៀតឱកាសតំឡើងថ្លៃម៉ាស់ ពីម៉ាស់ ១ ប្រអប់ 2$ ទៅ 14$ ពីទឹកលាងដៃដបតូច ១ដប 1$ ជាង ទៅ 8.50$ សាប៊ូលាងដៃ ឡើងថ្លៃគុណជា ២ ជា ៣ ដង ធ្វើឲ្យពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយ គ្មានលទ្ធភាពទិញ។ តើលុយសំខាន់រហូតដល់ភ្លេចអស់សុខទុក្ខជាតិសាសន៍ខ្លួនឯង? គិតឡើងវិញកុំស្រឡាញ់ខ្មែរតែមាត់ មើលប្រទេសជប៉ុនផង
January 28, 2020 - កីឡា
ដាណឺម៉ាក៖ ការស្រាវជ្រាវថ្មីពីទស្សនាវដ្តីវិទ្យាសាស្ត្របានរកឃើញថា ជាតិស្ករមានសមត្ថភាពអាចបម្លែងសារធាតុគីមីនៅក្នុងខួរក្បាលរបស់មនុស្សបាន។ ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Aarhus នៃប្រទេសដាណឺម៉ាក បានធ្វើពិសោធន៍ទៅលើសត្វជ្រូកចំនួន ៧ក្បាល ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងទ្រឹស្ដីដែលមានស្រាប់របស់ពួកគេ។ សត្វជ្រូកទាំងអស់នោះត្រូវបានគេដាក់ទឹកស្ករអោយផឹកចំនួន ២លីត្រក្នុងមួយថ្ងៃ ដោយប្រើរយ:ពេលសរុប ១២ថ្ងៃ។ អ្នកស្រាវជ្រាវបានប្រើម៉ាស៊ីនស្កេនខួរក្បាលរបស់ជ្រូកទាំងនោះបន្ទាប់ពីធ្វើការពិសោធន៍បានមួយថ្ងៃ និងម្តងទៀតនៅក្រោយពេលបញ្ចប់ការពិសោធន៍អស់រយ:ពេល ១២ថ្ងៃ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញការផ្លាស់ប្ដូរដ៏សំខាន់មួយចំនួនដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងប្រព័ន្ធមុខងារបញ្ចេញអ័រម៉ូនដូប៉ាមីន និងអូភីយ៉ូអ៊ីដ ដែលមានវត្តមាននៅក្នុងខួរក្បាលសត្វជ្រូក។ លោក Michael Witherdahl ម្នាក់ក្នុងចំណោមអ្នកស្រាជ្រាវដទៃទៀតដែលពាក់ព័ន្ធក្នុងកិច្ចការស្រាវជ្រាវនោះ បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យ Aarhus ថា មុខងារបញ្ចេញអ័រម៉ូនអូភីយ៉ូអ៊ីដរបស់សត្វជ្រូក ដែលមានទំនាក់ទំនងជាមួយនឹងសុខុមាលភាព ព្រមទាំងភាពរីករាយផងដែរនោះ ត្រូវបានចាប់ផ្តើមដំណើរការបន្ទាប់ពីជាតិស្ករបានជ្រាបចូលទៅក្នុងខួរក្បាលរបស់សត្វជ្រូកជាលើកដំបូងមកម្ល៉េះ។ លោក Witherdahl បានពន្យល់ទៅលើពីរចំណុចគឺការរំញោចបែបធម្មជាតិ និងការរំញោចបែបសិប្បនិម្មិត
January 28, 2020 - PR
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នេះ ស្ថានីយទូរទ្សន៍ PNN នឹងធ្វើការបង្ហាញនូវផ្ទាំងទស្សនីយភាពខ្សែភាពយន្តភាគថៃថ្មីមួយរឿងទៀតជូនដល់អ្នកទស្សនា គឺរឿង «ព្រហ្មលិខិតស្នេហ៍» ដែលរៀបរាប់ពីស្នេហាឆ្លងភពដ៏អាថ៌កំបាំង ។ ខ្សែភាពយន្តនេះ តំណាលពី រ៉ាសស៊ីកា ដែលជាក្មេងស្រីសម័យទំនើប មានទំនុកចិត្តលើខ្លួនឯងនិងចូលចិត្តប្រលោមលោកមនោសញ្ចេតនា ។ ថ្ងៃមួយនាងទិញប្រលោមលោករឿង ដូចព្រហ្មលិខិតស្នេហ៍ មកអាន ពេលអានម្ដងៗទិដ្ឋភាពនៃរឿងនោះតែងផុសចេញមកស្ដែងៗតែម្ដងធ្វើឲ្យនាងចម្លែកអារម្មណ៍ណាស់។ កាន់តែចម្លែកទៀតនោះតួឯកស្រីឈ្មោះ ការ៉ាកេត នៅក្នុងរឿងប្រលោមលោកនោះមានមុខម៉ាត់ដូចនាងបេះបិទ។ ក្នុងរឿងនោះរៀបរាប់ពីដំណើរដើមទង របស់ ការ៉ាកេត ដែលជាកូនស្រីអ្នកមានឋានៈខ្ពស់ម្នាក់ នាងមានចរិតស្លូតបូត និងតែងត្រូវបានធ្វើបានដោយម្ដាយចុង និងប្អូនស្រី។ ក្រៅតែពីរឿងរ៉ាវស្នេហាឆ្លងភពរបស់ Rasika និងអ្នកអង្គម្ចាស់រូបសង្ហា
January 28, 2020 - ព័ត៌មានជាតិ
ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) កំពុងតែរាតត្បាតស្ទើរតែជុំវិញពិភពលោក ហើយកម្ពុជាក៏បានរកឃើញករណីជំងឺផ្លូវដង្ហើម កូរ៉ូណាវីរុសនៅលើជនជាតិចិនម្នាក់ នៅកំពង់សោម ប្រជាពលរដ្ឋជាច្រើនមានភាពភ័យខ្លាច ដោយនាំគ្នាការពារខ្លួនពីការឆ្លងជម្ងឺ តាមរយៈការពាក់ម៉ាស ពុំមានមូលដ្ឋានច្បាស់លាស់ រហូតដល់មានអ្នកឆ្លៀតឱកាសមួយចំនួនបានតម្លើងថ្លៃម៉ាសយ៉ាងច្រើន។ យ៉ាងណាមិញអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋប្រាប់ឈ្មោះឱសថស្ថាន លេខទូរស័ព្ទ និងអាស័យដ្ឋាន ប្រសិនបើជួបប្រទះនូវការឡើងថ្លៃម៉ាស់ហួសហេតុ ដោយ ឯកឧត្តមបានសរសេររៀបរាប់ថា៖ “គោរពជម្រាបជូនបណ្ដាញសារព័ត៌មាន និងប្រិយមិត្តFBFs ប្រសិនបើបងប្អូនទាំងអស់បានជួបប្រទះ នូវការឡើងថ្លៃម៉ាស់ហួសហេតុ។ សូមមេត្តាជួយប្រាប់អាស័យដ្ឋាន លេខទូរស័ព្ទ និងឈ្មោះឱសថស្ថាន។ អរគុណ”។ សូមរំលឹកថាកាលពីពេលថ្មីៗនេះឯកឧត្ដម ផៃ ស៊ីផាន ព្រមានអ្នកលក់ម៉ាស់តម្លេីងថ្លៃអាចប្រឈមមុខពីបទមជ្ឈឹមដែលអាចជាប់គុកពី
January 28, 2020 - PR
ក្រុមហ៊ុន Hanan lee បានរៀបចំពិធីជួបជុំគ្រួសារ Hanan lee និងប្រគល់ពានរង្វាន់ដល់តំណាងចែកចាយទូទាំងប្រទេសនិងសម្ភោធផលិតផលថែរក្សាសម្រស់ថ្មីដែលមានឈ្មោះថា Coll-lee collagen ត្រៀមវាយលុកទីផ្សាអនឡាញដើមឆ្នាំ២០២០ ។ កាល់ពីថ្ងៃទី ២៦កន្លងទៅនេះ ក្រុមហ៊ុន Hanan lee បានរៀបចំពិធីជួបជុំគ្រួសារ Hanan lee និងប្រគល់ពានរង្វាន់ដល់តំណាងចែកចាយទូទាំងប្រទេសដែលរង្វាន់មានដូចជា ពានរង្វាន់សម្រាប់សាខាឆ្នើម ចិញ្ជៀនមាស លុយសុទ្ធ ទូរស័ព្ទ iphone 11 pro ចែកជូនវិញាបនបត្រដល់តំណាងចែកចាយឆ្នើមទាំង៣៥នាក់ ព្រមទាំងការចាប់ឆ្នោតផ្សងសំណាងនិង surpriseកាដូរដល់តំណាងចែកចាយធំទៀតផង។ លោកស្រីនាយិការ ហាណាន លី បានថ្លែងនៅក្នុងកម្មវិធីថា
January 28, 2020 - សុខភាព
ម៉ាស់កំពុងតែហក់ឡើងថ្លៃខ្លាំង ដោយសារតម្រូវការទីផ្សារខ្ពស់ ព្រោះម្នាក់ៗខ្លាចឆ្លងវីរុសកូរ៉ូណាថ្មី។ ទោះជាយើងបានទិញម៉ាស់ហើយ និងពាក់គ្រប់ពេលក៏ដោយ តែអ្នកខ្លះនៅតែធ្វើខុស ដូចនេះលោកវេជ្ជបណ្ឌិតជំងឺទូទៅ លី ឬទ្ធីគុណ នឹងណែនាំពីរយៈពេលប្រើប៉ុន្មានម៉ោងនៃម៉ាស់ធម្មតា (surgical mask) និងម៉ាស់ KN95។ ១- ម៉ាស់ធម្មតា ជាទូទៅម៉ាស់ប្រភេទនេះពាក់បានត្រឹមតែ ១ ម៉ោងប៉ុណ្ណោះ ហើយបើមិនដល់មួយម៉ោងមានសភាពសើមទឹកមាត់ សំបោរ ក៏ត្រូវផ្លាស់ថ្មីភ្លាមដែរ។ មួយវិញទៀតទម្លាប់ខុសឆ្លងរបស់ប្រជាជនយើង គឺប្រើមួយច្រើនថ្ងៃ ហើយអ្នកខ្លះយកទៅបោកសាប៊ូ និងហាលថ្ងៃស្ងួតយកមកពាក់ទៀត។ ក្រោយយកម៉ាស់មកពាក់ម្ដងទៀត ម៉ាស់នោះលែងមានប្រសិទ្ធភាពការពារវីរុស ឬធូលីហុយទៀតហើយ ព្រោះសម្លីពីស្រទាប់ខាងក្នុងត្រូវបានបំផ្លាញ និងសាច់ម៉ាស់មានសភាពស្ដើង។ ២- ម៉ាស់ KN95
January 28, 2020 - ព័ត៌មានជាតិ
យោងតាមការបង្ហោះរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា រហូតដល់ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ាវីរុសប្រភេទថ្មី មានសុខភាពល្អ គ្មានរោគសញ្ញាធ្ងន់ធ្ងរទេ ។ អ្នកប៉ះពាល់ និងជិះយន្តហោះជាមួយអ្នកជំងឺ រហូតពេលនេះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡេីយដែរ ។ មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ ។ ហេីយគ្រូពេទ្យថែទាំអ្នកជំងឺ គ្មានចេញរោគសញ្ញាអ្វីទេ និងគ្រប់គ្រូពេទ្យបំរេីការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កំពុងបំរេីការងារក្នុងមន្ទីរពេទ្យជាធម្មតា ។ រហូតពេលនេះពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ។ សូមបញ្ជាក់ថាប្រសិនបើសង្ស័យថាឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី ដោយមានគ្រុនក្តៅ ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី
January 28, 2020 - ព័ត៌មានជាតិ
នៅមុននេះបន្តិចស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបដិសេធទាំងស្រុងនូវវីដេអូឃ្លីបដែលសែងជនជាតិចិនទៅមន្ទីរពេទ្យហើយថាឆ្លងជំងឺកូរ៉ូណា។ ការចែកចាយដែលគ្មានប្រភពច្បាស់លាស់ធ្វើឲ្យមានការយល់ច្រឡំយ៉ាងខ្លាំងថា ជំងឺរលាកសួតប្រភេទថ្មី កូរ៉ូណា កំពុងកើតឡើងយ៉ាងខ្លាំងនៅខេត្តព្រះសីហនុ។ ដោយ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានសរសេររៀបរាប់ថា៖ “ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ សូមបដិសេធទាំងស្រុង ចំពោះវិដេអូឃ្លិប ដែលបង្ហោះនោះមិនមែនជាជម្ងឺឆ្លង នោះទេ។ គឺគាត់មកពីប្រទេសចិនខេត្តគ័ង ចូវ ហើយគាត់មានបញ្ហា ដាច់សសៃឈាមក្នុងក្រពះ កំពុងសំរាកព្យាបាលនៅគ្លីនិក (ថៃថាង) ចិន។ សូមអរគុណ”៕
January 28, 2020 - ព័ត៌មានជាតិ
យោងតាមការបង្ហោះរបស់ ក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននានា បានចូលរួមធ្វើសកម្មភាពទប់ស្កាត់ការឆ្លងវីរុសនេះនៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន ដោយលើកទឹកចិត្តឱ្យបុគ្គលិក និងសិស្សានុសិស្ស ពាក់ម៉ាសការពារជាប្រចាំ មានការវាស់ស្ទង់សីតុណ្ហភាពក្នុងខ្លួន មុនពេលចូលរៀនជាដើម។ ក្នុងនោះដែរ ក៏មានដាក់អាកុល សាប៊ូ សម្រាប់សិស្សលាងដៃ ឱ្យបានទៀងទាត់ និងញឹកញាប់ជាប្រចាំ ពិសេសមុនពេលបរិភោគអាហារ ឬក្រោយពេលប៉ះពាល់អ្វីដែលកខ្វក់ ព្រមទាំងមានការណែនាំឱ្យសិស្សចៀសវាងប៉ះពាល់អ្នកមានជំងឺផ្លូវដង្ហើម ប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យស្អាត សុវត្ថិភាពចំណីអាហារ មិនគួរទៅកាន់កន្លែងណាដែលមានមនុស្សអ៊ូអរពេក ព្រមទាំងបរិភោគទឹកឱ្យបានច្រើន។ សូមជម្រាបថា ចំនួនអ្នកស្លាប់ដោយសារការឆ្លងវីរុសកូរ៉ូណានៅប្រទេសចិនបានកើនឡើងដល់ ១០៦នាក់ ខណៈដែលករណីថ្មីកើតមានជិត ១៣០០នាក់ ដែលត្រូវបានបញ្ជាក់។ វីរុសកូរ៉ូណាថ្មី កំពុងរាតត្បាតនៅទីក្រុង វូហាន
January 28, 2020 - សុខភាព
ថ្មីនេះៗមានផ្ទុះករណីជំងឺរលាកសួត ដែលបណ្តាលមកពីវីរុស កូរ៉ូណាប្រភេទថ្មី នៅក្រុងវូហាន ខេត្ត ហ៊ុយបេ ប្រទេសចិន។ ទោះបីជាប្រទេសកម្ពុជាមិនទាន់ករណីជំងឺនេះនៅឡើយ ប៉ុន្តែក្រសួងសុខាភិបាលបានចេញ ប្រកាសឲ្យពលរដ្ឋខ្មែរ ពិសេសអ្នកដំណើរដែលមានគម្រោងធ្វើដំណើរទៅ ឬត្រលប់មកពីទីក្រុង វូហាន ខេត្តហ៊ុយបេ ប្រទេសចិន ត្រូវប្រយ័ត្នចំពោះករណីជំងឺរលាកសួត ដែលបណ្តាលមកពីវីរុស កូរ៉ូណាប្រភេទថ្មី និងបានដាក់ម៉ាស៊ីនស្កេនកម្តៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប។ តើវីរុសកូរ៉ូណាជាអ្វី? ឆ្លងដោយរបៀបណាខ្លះ? ខាងក្រោមនេះជាការបកស្រាយលម្អិតអំពី វីរុសកូរ៉ូណា រៀបរៀងដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។ ១. វីវុសកូរ៉ូណាជាអ្វី? វីរុសកូរ៉ូណា គឺជាក្រុមគ្រួសារវីរុសដ៏ធំមួយដែលបណ្តាលឲ្យមានជំងឺផ្តាសាយធម្មតា រហូតដល់ជំងឺធ្ងន់ធ្ងរជាច្រើនទៀត ដូចជា
January 28, 2020









