Khmernote Media
  • ព័ត៌មានជាតិ

    ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) កំពុងតែរាតត្បាតស្ទើរតែជុំវិញពិភពលោក ហើយកម្ពុជាក៏បាន រកឃើញករណីជំងឺផ្លូវដង្ហើម កូរ៉ូណាវីរុសនៅលើជនជាតិចិនម្នាក់ នៅកំពង់សោម ប្រជាពលរដ្ឋជាច្រើនមានភាពភ័យខ្លាច ដោយនាំគ្នាការពារខ្លួនពីការឆ្លងជម្ងឺ តាមរយៈការពាក់ម៉ាស និងមានអ្នកឆ្លៀតឱកាសមួយចំនួនបានតម្លើងថ្លៃម៉ាសគុណនឹង២។ ក្នុងនោះផងដែរនៅព្រឹកថ្ងៃទី២៩ ខែមករានេះ ឧកញ៉ា ស្រី ចាន់ថន ក៏បាន ចែកម៉ាស់ដល់កម្មករ-កម្មការនី ក្នុងតំបន់អភិវឌ្ឍក្រុមហ៊ុន 7NG ជាង៣ម៉ឺនម៉ាស់ ដើម្បីការពារការចម្លងវីរុសកូរ៉ូណា។ ដោយឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថា​​​​​​​៖ “ព្រឹកនេះខ្ញុំបាទ​ និងក្រុមការងារ​ ចែកម៉ាស់ដល់កម្មករ-កម្មការនី ក្នុងតំបន់អភិវឌ្ឍក្រុមហ៊ុន 7NG ជាង៣ម៉ឺនម៉ាស់ ដើម្បីការពារការចម្លងវីរុសកូរ៉ូណា។ នៅព្រឹកថ្ងៃទី២៩​

    January 29, 2020
  • ព័ត៌មានជាតិ

    ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) កំពុងតែរាតត្បាតស្ទើរតែជុំវិញពិភពលោក ហើយកម្ពុជាក៏បាន រកឃើញករណីជំងឺផ្លូវដង្ហើម កូរ៉ូណាវីរុសនៅលើជនជាតិចិនម្នាក់ នៅកំពង់សោម ប្រជាពលរដ្ឋជាច្រើនមានភាពភ័យខ្លាច ដោយនាំគ្នាការពារខ្លួនពីការឆ្លងជម្ងឺ តាមរយៈការពាក់ម៉ាស ពុំមានមូលដ្ឋានច្បាស់លាស់ រហូតដល់មានអ្នកឆ្លៀតឱកាសមួយចំនួនបានតម្លើងថ្លៃម៉ាសគុណនឹង២។ យ៉ាងណាមិញថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវសកម្មភាពបុរសម្នាក់ ដែលគេសន្និដ្ឋានបានថាជាជនជាតិបរទេស បានឈរចែកម៉ាស់កណ្តាលថ្ងៃក្ដៅជូនប្រជាពលរដ្ឋកម្ពុជាដែលធ្វើដំណើរតាមផ្លូវ។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Oeng Dona បានសរសេររៀបរាប់ថា៖ “សុំសរសើរមិនបានមែន គាត់ជាជនជាតិម្នាក់ដែលបានឈរចែកម៉ាស់កណ្តាលថ្ងៃក្ដៅឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ប៉ុន្តែខ្មែរមួយចំនួនវិញបានឆ្លៀតឳកាសកេញចំណេញលើជាតិសាសន៍របស់ខ្លួនដោយមិនគិតពីផលប្រយោជន៍រួមឡើយ មើលឃើញហើយខ្មាសគេជំនួស លោកអ្នកស្រីដែលលក់ម៉ាស់ថ្លៃហ្នឹងយកភ្នែកមើលហើយយកខួរគិតខ្លះផង”៕

    January 29, 2020
  • ព័ត៌មានជាតិ

    ខេត្តកែប៖ ជាថ្មីម្តងទៀតករណីជនអគតិមួយចំនួនបានបំពុលសង្គមទាក់ទងនឹងជំងឺមេរោគឆ្លងកូរ៉ូណានៅកម្ពុជា។ ថ្មីៗនេះផងដែរនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ មានជនអគតិបំពុលសង្គមម្នាក់ បានបង្កើតសារជា សំឡេងនិយាយ ពន្លើសក្នុងន័យបង្កអសន្តិសុខសង្គម ថានាពេលនេះ នៅខេត្តកែប ក៏ដូចជានៅក្នុងមន្ទីរពេទ្យខេត្តកែប កំពុងមានអ្នកជំងឺផ្ទុកមេរោគឆ្លងកូរ៉ូណា ៤នាក់កំពុងដេកសម្រាកក្នុងមន្ទីរពេទ្យខេត្តកែប ។ ដោយខាងមន្ទីរពេទ្យបានប្រកាសថា៖ “យើងខ្ញុំជាមន្ត្រីពេទ្យ នៅមន្ទីរពេទ្យខេត្តកែប សូមធ្វើការបដិសេធយ៉ាងដាច់អហង្ការ និងសូមធ្វើការអះអាងថា មកដល់ម៉ោងនេះ (ម៉ោង ១៣ ថ្ងៃត្រង់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០) នៅមន្ទីរពេទ្យខេត្តកែប យើងខ្ញុំ ពុំទាន់ជួបប្រទះឬរកឃើញថាមានអ្នកជំងឺណាម្នាក់គួរអោយសង្ស័យថាមានកើតជំងឺកូរ៉ូណានោះឡើយ។ អាស្រ័យហេតុនេះ សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន

    January 29, 2020
  • បច្ចេកវិទ្យា

    realme គឺជាម៉ាកវ័យក្មេងមួយដែលទើបនឹងបង្កើតឡើងដែលជាម៉ាកទូរស័ព្ទ ឌីសាញឡើងសម្រាប់យុវវ័យ ។ ក្នុយរយៈពេលត្រឹមតែមួយឆ្នាំកន្លះ realme បានទទួលលទ្ធផលយ៉ាងល្អគួរអោយកត់សម្គាល់នៅទូទាំពិភពលោក ដូចដែលយើងបានដឹងហើយថាកន្លងមក realme ធ្លាប់បានចេញទូរស័ព្ទជាច្រើនម៉ូឌែល ដែលមានរូបរាងទាន់សម័យ គុណភាពល្អនិងតម្លៃសមរម្យ ទទួលបានការ គាំទ្រនិងចូលចិត្តយ៉ាងខ្លាំង។ ក្នុងនោះផងដែល realme 5 series ទទួលបានការគាំទ្រខ្លាំងជាងគេ ដោយចំនួនលក់នៅទូទាំងពិភពលោកមានចំនួនដល់ទៅ៦លានគ្រឿង។ មកដល់ឥលូវនេះ យើងចាប់អារម្មណ៍ឃើញថា ទូរស័ព្ទដៃ realme ទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសគឺ ទូរស័ព្ទ realme 5 series មិនថាព៌ណ មុខងាររឺក៏តម្លៃ អាចនិយាយបានថាគឺសាកសមជាមួយនឹងតម្រូវការអ្នកទាំងអស់គ្នាុ។ដូចនេះហើយ realme

    January 29, 2020
  • ព័ត៌មានជាតិ

    កោះកុង៖ អាវុធហត្ថស្រុក បានធ្វើការឃាត់ខ្លួនអប់រំណែនាំបុរសម្នាក់ ក្រោយបង្ហោះសារក្លែងក្លាយតាមរយៈបណ្តាញសង្គម Facebook កាលពីវេលាម៉ោង ០៨ និង៣០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ម្ចាស់អាខោនឈ្មោះ ជុន ចិន បានសរសេរសារថា នៅតារាសាគរមានអ្នកកើតជំងឺមេរោគ កូរ៉ូណា វីរូសហើយ។ ដោយកម្លាំងអាវុធហត្ថបានធ្វើការនាំខ្លួន ឈ្មោះជុន ចិន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកស្មាច់ ឃុំកោះសេ្តច ស្រុកគីរីសាគរ ខេត្តកោះកុង ម្ចាស់អាខោនខាងលើធ្វើការសាកសួរ ឆ្លើយបំភ្លឺ ហើយអប់រំណែនាំ ឲ្យកែសំរួលព័ត៌មាន បកស្រាយ បង្ហោះសារកែសំរួលខ្លឹមសារឡើងវិញ រួចធ្វើកិច្ចសន្យាឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕

    January 29, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់រដ្ឋបាលខេត្តកោះកុងបានឲ្យដឹងថា ជនជាតិចិន២នាក់ ឈ្មោះ YIN GONGPING ភេទប្រុស អាយុ៤៥ឆ្នាំ និងឈ្មោះ YIN ZHENGYIN ភេទប្រុស អាយុ១៤ឆ្នាំ មកពីក្រុងវូហាន ខេត្តហ្វូប៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន បានមកស្នាក់នៅកំសាន្ត នៅក្នុងតំបន់វិសមកាលតារាសាគរ ស្រុកគីរីសាគរ ខេត្តកោះកុង ហើយសង្ស័យមានផ្ទុកមេរោគថ្មីកូរ៉ូណា (Corona)។ ប៉ុន្តែតាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញរួចមក អ្នកទាំងពីរនាក់នោះ ពុំមានផ្ទុកមេរោគថ្មីកូរ៉ូណា (Corona) នោះទេ ហើយបច្ចុប្បន្ននេះ ជនជាតិចិនទាំង២នាក់បានធ្វើដំណើរវិលត្រលប់ទៅប្រទេសចិនវិញហើយ៕

    January 29, 2020
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ- រូបភាពបុរសជនជាតិ​ចិនអាយុ៦០ឆ្នាំឈ្មោះចាង ជិនហ៊ូ ដែល​ផ្ទុក​មេរោគ​កូរ៉ូណា​ យកអាហារដែលគ្រូពេទ្យរៀបចំទុកដាក់ នៅមុខបន្ទប់ពេទ្យដាច់ដោយឡែក ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តព្រះសីហនុ នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ២៩ ខែ​មករា ឆ្នាំ​២០២០។ មន្ត្រីពេទ្យថ្លែងថា ​បុរសរូបនេះមានសុខភាពមាំធម្មតា មិនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទេ ហើយ​ការរៀបចំបែបនេះ គឺធ្វើឡើងដើម្បីទប់ស្កាត់ការចម្លងមកអ្នកផ្សេង ក្នុងនោះនៅពេលអ្នកជម្ងឺរូបនេះ ចង់​បរិភោគ​អ្វី​ គឺ​ទូរសព្ទ័ប្រាប់​ក្រុម​គ្រូពេទ្យ​ ហើយ​ក្រុម​គ្រូពេទ្យ​យក​អាហារ ដែល​គាត់​ចង់​បរិភោគ​ទៅ​ដាក់​នៅ​លើ​តុ​ ​នៅ​ខាងមុខ​បន្ទប់​របស់​គាត់​។ បច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងបន្តព្យាបាលតាមបច្ចេកទេស៕ (រូបភាពពីមន្ត្រីមន្ទីរសុខាភិបាលខេត្ត) ប្រភព៖ លោក Huy Bunleng

    January 29, 2020
  • ព័ត៌មានជាតិ

    មន្ទីរសុខាភិបាលខេត្ត​កោះកុង បានបដិសេធនូវការចុះផ្សាយព័ត៌មាននៅព្រឹកថ្ងៃទី២៩ ខែមករា ដែលថាមានករណីសង្ស័យជនជាតិចិនចំនួន០២នាក់មានជំងឺឆ្លងវីរុសកូរ៉ូណា ។ ដោយមន្ទីរសុខាភិបាលខេត្ត​កោះកុង បានបដិសេធយ៉ាងដូច្នេះថា​​៖ “មន្ទីរសុខាភិបាលខេត្ត​កោះកុងសូមធ្វើការឆ្លើយតប ចំពោះសារព័ត៌មានថា មកដល់ថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២០ នេះមិនមានរកឃើញអ្នកឆ្លងមេរោគកូរ៉ូណាវីរុស ២នាក់ ក្នុងខេត្តកោះកុងដូចដែលសារព័ត៌មានបានចុះនោះទេ សូមសារព័ត៌មាននេះ ធ្វើការកែសម្រួល និងលុបចេញជាបន្ទាន់ ព្រោះវាជារឿងមិនពិត ធ្វើអោយមានការយល់ច្រឡំយ៉ាងខ្លាំង”៕

    January 29, 2020
  • បច្ចេកវិទ្យា

    មានការទស្សទាយខ្លះៗបានកើតឡើងដោយក្នុងនោះនិយាយថា ស្មាតហ្វូនប្រភេទបត់ជំនាន់ថ្មីរបស់ Samsung មានឈ្មោះ Galaxy Z Flip អាចនឹងត្រូវបានក្រុមហ៊ុនបង្ហាញខ្លួន ក្រោយពេល Galaxy S20 ចូលទៅដល់ទីផ្សារ។ ពាក្យចចាមអារ៉ាមប្រភេទនេះភាគច្រើន ដែលកំពុងមានសកម្មភាពខ្លាំងជាពិសេសលើបណ្តាញសង្គម Twitter។ ក្នុងការអះអាងជាច្រើននោះបានបញ្ជាក់ ថា Galaxy Z Flip នឹងត្រូវបានដាក់លក់ជាផ្លូវការ នៅថ្ងៃទី ១៤ ខែកុម្ភៈគឺនៅប្រមាណតែ ៣ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុន Samsung បានបង្ហាញ Galaxy S20 នៅថ្ងៃទី ១១ ខែកុម្ភៈ។ ស្មាតហ្វូននេះក៏ត្រូវបានគេនិយាយផងដែរថានឹងមានតម្លៃ

    January 29, 2020
  • ចំណេះដឹង

    ខណៈដែលជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) កំពុងតែរាតត្បាតស្ទើរតែជុំវិញពិភពលោក ហើយកម្ពុជាក៏បាន រកឃើញករណីជំងឺផ្លូវដង្ហើម កូរ៉ូណាវីរុសនៅលើជនជាតិចិនម្នាក់ នៅកំពង់សោម និង នៅ ៣ នាក់ទៀតកំពុងដាក់ក្នុងបន្ទប់តាមដាន ប្រជាពលរដ្ឋជាច្រើនមានភាពភ័យខ្លាច ដោយនាំគ្នាការពារខ្លួនពីការឆ្លងជម្ងឺ។ ក្នុងនោះផងដែរថ្មីៗនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានបញ្ចេញវីដេអូប្រមាណជា៤២នាទី ពន្យល់បងប្អូន​អំពីគន្លឹះជាច្រើនដើម្បីការពារ​ខ្លួនពីការ​ឆ្លង​​ ​​វីរុសកូរ៉ូណា ដែល​កំពុង​រីករាលដាល​នាពេលបច្ចុប្បន្ន​នេះ​។ ដោយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំឲ្យបងប្អូនកុំភិតភ័យ ហើយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល រក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ដោយបានបង្ហាញរបៀបពាក់ម៉ាស និងឧស្សាហ៍ផ្លាស់ប្តូរពាក់ម៉ាសថ្មីជានិច្ច ព្រមទាំងលាងដៃឲ្យបានញឹកញាប់។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖ ប្រភពវិដេអូ

    January 29, 2020