Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី​ ២៩​ ខែមករា​ ឆ្នាំ​ ២០២០​ ក្រុមការ​ងារមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានចុះត្រួតពិនិត្យ​ និងស្រង់តម្លៃលក់ ម៉ាស​ នៅឱសថស្ថាន​ តាមផ្លូវវត្តត្រាំងនាគ ផ្លូវជាតិលេខ ៦​ និងផ្លូវស៊ីវុត្ថា ក្នុងក្រុងសៀមរាប​ ខេត្តសៀមរាប​។ ជាលទ្ធផលបានពិនិត្យឃើញថាតម្លៃម៉ាសក្នុង១ប្រអប់​ (៥០ម៉ាស) គឺ: – ឈ្មោះ​ Kenko តម្លៃ​ ១០,០០០ រៀល – Mew តម្លៃ​ពី​ ១០,០០០រៀល ដល់​ ២០,០០០រៀល

    January 30, 2020
  • អន្តរជាតិ

    យោងតាមរបាយការណ៍ចុងក្រោយបង្អស់ពីសារព័ត៌មាន channelnewsasia គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាបានកើនឡើង៣៨នាក់បន្ថែមទៀត ចំណែកឯអ្នកឆ្លងជំងឺនេះបានកើនឡើងជាង ១ ៧០០នាក់បន្ថែមទៀត ដូច្នេះចំនួនសរុបនៃអ្នកស្លាប់គឺមានចំនួន ១៧០នាក់ និងអ្នកឆ្លងជំងឺនេះមានចំនួន ៧ ៨១០នាក់។ ចំនួនអ្នកស្លាប់ថ្មី ៣៨ នាក់ក្នុងមួយថ្ងៃ គឺជាចំនួនលោតឡើងដ៏ខ្ពស់មួយ ខណៈដែលកិច្ចប្រឹងប្រែងទប់ស្កាត់ដ៏ធំមួយកំពុងបន្តដំណើរការ៕

    January 30, 2020
  • ចំណេះដឹង

    លោកអ្នកត្រូវតែបង្កើតទម្លាប់សំខាន់សម្រាប់ជោគជ័យក្នុងពាណិជ្ជកម្ម។ អវត្តមាននៃទម្លាប់ណាមួយក្នុងចំណោមទម្លាប់ទាំងនេះនឹងធ្វើ​ឱ្យលោកអ្នកខាតបង់ច្រើន។ នៅពេលលោកអ្នកមានសមត្ថភាពគ្រប់គ្រាន់ លោកអ្នកនឹងអាចសម្រេចលទ្ធផលយ៉ាងអស្ចារ្យ ទាំងរហ័សនិងងាយស្រួលជាងគូប្រជែងរបស់លោកអ្នក។ ១/ រៀបចំផែនការឱ្យបានល្អិតល្អន់ តម្រូវការទីមួយនៅក្នុងជោគជ័យពាណិជ្ជកម្ម គឺទម្លាប់នៃការរៀបចំផែនការ។ បើលោកអ្នករៀបចំផែនការបានកាន់ល្អិតល្អន់ លោកអ្នកនឹងកាន់តែងាយស្រួលអនុវត្តផែនការនោះ ហើយកាន់តែឆាប់សម្រេចបានលទ្ធផលរំពឹងទុក។ ដើម្បីរៀបចំផែនការឱ្យកាន់តែប្រសើរឡើង សូមបង្កើតទម្លាប់សួរឆ្លើយសំណួរទាំងនេះ ៖ តើផលិតផលឬសេវាកម្មរបស់ខ្ញុំជាអ្វីឱ្យពិតប្រាកដ? · តើនរណាខ្លះជាអតិថិជនពិតប្រាកដរបស់ខ្ញុំ? · តើអតិថិជនរបស់ខ្ញុំឱ្យតម្លៃលើអ្វី? · តើមានចំណុចអ្វីខ្លះដែលធ្វើឱ្យផលិតផលឬសេវាកម្មរបស់ខ្ញុំប្រសើរជាងគេ? · តើមានមូលហេតុអ្វីខ្លះដែលអតិថិជនរបស់ខ្ញុំមិនចង់ទិញ? · តើមានហេតុអ្វីខ្លះដែលអតិថិជនរបស់ខ្ញុំទិញពីគូប្រជែងរបស់ខ្ញុំ? ពេលឆ្លើយសំណួរទាំងអស់នេះហើយ ជំហានបន្ទាប់គឺលោកអ្នកត្រូវរៀបចំផែនការសម្រាប់កំណត់គោលដៅលក់និងផលចំណេញឱ្យបានជាក់លាក់។ លោកអ្នកត្រូវតែកំណត់មនុស្ស លុយ ការផ្សព្វផ្សាយ ការធ្វើទីផ្សារ ការចែកចាយ ការគ្រប់គ្រង

    January 29, 2020
  • ព័ត៌មានជាតិ

    បន្ទាប់ពីមានការព្រួយបារម្ភក៏ដូចជាភ័យខ្លាចពីរឿងមេរោគកូរ៉ូណា ដែលទើបតែឆ្លងជនជាតិចិនមួយ នៅខេត្តកំពង់សោម កំពុងស្ថិតក្នុងការព្យាបាលក្នុងបន្ទប់ដោយឡែក។ ប្រជាជនកំពុងតាមដានព័ត៌មានក៏ដូចជាភ័យព្រួយកូនចៅ ស្រាប់តែអ្នកព័ត៌មានម្នាក់ដែលមានឈ្មោះ K01 បានធ្វើការពាក់អាវភ្លៀង ស្រោមដៃ វ៉ែនតា ម៉ាស់ និងមួក ទៅ Live ព័ត៌មាននៅមុខមន្ទីរពេទ្យរុស្សី ដោយបានសរសេរបង្អើលថា៖ “ជួយស៊ែរឲ្យបងប្អូនខ្មែរបានដឹងផង ផ្សាយផ្ទាល់ K01 មកសម្ភាស អ្នកឆ្លងមេរោគដ៏កាចសាហាវម្នាក់ នៅមន្ទីរពេទ្យរុស្សី ជាជនជាតិចិន” បង្កឲ្យមានការភ្ញាក់ផ្អើល និងធ្វើឲ្យសង្គមកាន់តែច្របូកច្របល់។ នៅពេលកំពុង Live K01 បានសុំឲ្យមានអ្នកមើលរហូតទៅ 10K នឹងចូលមន្ទីរពេទ្យសំភាសន៍អ្នកជំងឺដែលខ្លួនអះអាងថា មានផ្ទុក Virus កូរ៉ូណា

    January 29, 2020
  • បច្ចេកវិទ្យា

    បើសិនជាមិនចង់ខាតបង់លុយកាក់ ព្រោះតែប្តូរស៊េរីទូរស័ព្ទថ្មីខុសទំនង គុណភាពមិនស័ក្តសមនឹងតម្លៃ គប្បីពិចារណាលើស្មាតហ្វូនស៊េរីថ្មី OPPO Reno2 F ដែលមានចំណុចពិសេសៗដូចខាងក្រោមនេះ៖ តម្លៃ៖ សម័យបច្ចេកវិទ្យា មិនពិបាកក្នុងការស្វែងរកទិញទូរស័ព្ទទេ ចង់បានម៉ាកអី ម៉ូតអីក៏មានឲ្យតែមានលុយ ប៉ុន្តែ បើអ្នកមានកញ្ចប់ថវិកាខ្ទង់ $300 ជាងក្នុងដៃ អាចពិចារណា ស្មាតហ្វូនស៊េរីថ្មីដែលកំពុងពេញនិយមនោះគឺ OPPO Reno2 F តម្លៃថ្មី $349 ប្រាកដជាមិនខកបំណងទេ ព្រោះជាស្មាតហ្វូនកំពុងពេញនិយម និងមានគុណភាពល្អបំផុតប្រចាំដើមឆ្នាំ 2020។ ការឌីហ្សាញ៖ ស្មាតហ្វូន OPPO Reno2 F មានរូបរាងរលើបរលោងស្រស់ស្អាតកាលីបទាន់សម័យ

    January 29, 2020
  • PR

    ទស្សនិកជនប្រហែលជាបានជ្រាបហើយពីសមត្ថភាពនិងភាពប៉ិនប្រសប់ក្នុងការសម្ដែងរបស់កម្លោះសង្ហា James Ma ក្នុងរឿង លំហូរបេះដូង របស់ស្ថានីយទូរទស្សន៍ ភីអិនអិន។ ហើយនៅថ្ងៃទី ៣០ ចុងខែ មករានេះ James Ma និងចូលខ្លួនមកបម្រើអារម្មណ៍ ប្រិយមិត្តទស្សនិកជន ថ្មីម្ដងទៀតតាមរយៈរឿង «បេះដូងខ្វះកំដៅ» ។ បេះដូងខ្វះកំដៅ រៀបរាប់ពីរឿងរ៉ាវរបស់សេដ្ឋីវ័យក្មេងឈ្មោះ យាមយុទ្ធ (Yiamyuth) ដែលមានទេពកោសល្យពិសេសខាងជំនាញទិញលក់ភាគហ៊ុនរហូតត្រូវគេដាក់រហ័សនាមថា មេធ្មប់ជំនួញ។ តែរូបគេក៏ជាងក្មេងកំព្រារ មិនស្គាល់ប្រវត្តិខ្លួនឯង រស់នៅដោយខ្វះភាពកក់ក្ដៅ មូលហេតុទាំងអស់នេះបានធ្វើឲ្យគេក្លាយទៅជាមនុស្សមានអំនួត យល់តែចិត្តខ្លួនឯង យល់ថាក្នុងជីវិតគ្មានអ្វីដែលសំខាន់ជាងលុយ ប្រើមនុស្សស្រីគ្រាន់តែជាស្ពានដើម្បីសម្រេចគៅលដៅ។ល។ នៅខាងក្រៅ យាមយុទ្ធ (Yiamyuth)

    January 29, 2020
  • PR

    បើទោះបីជាមានវ័យចំណាស់បន្តិចក្តី ប៉ុន្តែតារាចម្រៀងដែលវ័យ៥៩ឆ្នាំលោក Tik Shiro នៅតែមានការគាំទ្រពីទេពកោសល្យច្រៀងចម្រៀង និងភាពក្រម៉ិចក្រម៉ើមរបស់លោក ពេលដែលលោកឡើងសម្តែងលើឆាកតន្ត្រីម្តងៗ។ ភាពល្បីល្បាញរបស់លោកមិនត្រឹមតែប្រទេសថៃប៉ុណ្ណោះទេ នៅប្រទេសកម្ពុជាក៏មានអ្នកគាំទ្ររូបលោកច្រើន ហេតុនេះហើយទើបស្ថានីយទូរទស្សន៍ភីអិនអិនបំពេញបំណងរបស់ទស្សនិកជនដោយអញ្ជើញរូបលោកចូលរួមក្នុងកម្មវិធីតន្ត្រីថ្មីសន្លាងមួយដែលមានឈ្មោះថា Freshy Happy Concert។ Tik Shiro គឺជាតារាចម្រៀងថៃដំបូងគេបង្អស់ដែលបានអញ្ជើញអោយចូលរួមក្នុងកម្មវិធី ហើយក៏ជាថ្ងៃដំបូងដែលកម្មវិធី Freshy Happy Concert ដំណើរការផ្សាយផ្ទាល់ជាផ្លូវការ។ នៅថ្ងៃនោះដែរលោកនឹងលើកយកបទចម្រៀងចំនួនបួនបទ មានដូចជាបទ Sad Man បទ Ook-Ma-Ten បទ Ma-Join-Kunនិងបទ Rak-Mai-Yom-Plean-Plang។ ក្រៅពីលោក Tik Shiro ក៏មានតារាមច្រៀងខ្មែរចំនួនបីដួងទៀតគឺកញ្ញា

    January 29, 2020
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនយក្ស Apple កំពុងត្រៀមចាប់ផ្តើមផលិត iPhone 9 ថ្មីនៅខែក្រោយមុនការបង្ហាញខ្លួនជាអន្តរជាតិរបស់ស្មាតហ្វូននេះនៅចុងខែមីនា។ ប៉ុន្តែយោងតាមសារព័ត៌មាន Bloomberg ក្រុមហ៊ុនអាចនឹងប្រឈមបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗមួយចំនួនក្នុងពេលឆាប់ៗនេះ។ ប្រទេសចិនត្រូវបានព័ត៌មានព្រោងព្រាតផ្សព្វផ្សាយអំពីបញ្ហានៃការផ្ទុះវិរុសកូរ៉ូណា ដែលបច្ចុប្បន្នមានអ្នកឆ្លងជំងឺនេះដល់ទៅជាង៦ ០០០នាក់មកហើយក្នុងនោះជាង១០០នាក់បានបាត់បង់ជីវិតផងដែរ។ ទីក្រុងវូហានជាទីកន្លែងដើមនៃការផ្ទះជំងឺរាតត្បាតដ៏អាក្រក់នេះ វាមានចំងាយស្ថិតនៅឆ្ងាយពីរោងចក្រផលិតស្មាតហ្វូនរបស់ Apple ធំបំផុតនៅចិនត្រឹមតែ៥០០គីឡូម៉ែត្រប៉ុណ្ណោះ។ លើសពីនេះទីតាំងផ្សេងទៀតនៃរោងចក្រផលិតស្មាតហ្វូនរបស់ខ្លួនដែលស្ថិតនៅក្នុងទីក្រុងសៀងហៃនោះក៏មានកើតឡើងករណីនេះដល់ទៅ៦៦ករណី និងមានអ្នកបាត់បង់ជីវិតម្នាក់ផងដែរ។ ចំណែកឯរោងចក្រនៅក្នុងខេត្តហេណានក៏មានករណីនេះចំនួន១៦៨ និងស្លាប់ម្នាក់ដូចគ្នា។ អ្វីដែលយើងអាចមើលឃើញយ៉ាងងាយៗនៅពេលនេះគឺថាស្ថានការណ៍កំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ទាំងដែរចំនួនករណីមេរោគនេះកំពុងបន្តកើនឡើងនៅឡើយ ហើយរដ្ឋាភិបាលអាចនឹងបង្ខំឲ្យ រោងចក្រទាំងឡាយបូករួមទាំងរោងចក្រទាំងឡាយរបស់ Apple ផងបិទទ្វារជាបណ្តោះអាសន្នក្នុងគោលបំណងបង្ការការចម្លងរោគបន្តទៀត៕ អត្ថបទ៖ ស៊ុនលី

    January 29, 2020
  • PR

    បេក្ខភាព The Mask Singer Cambodia ដែលមានឈ្មោះថាកំពូលរាជិនី Unicorn បានឆក់បេះដូងទស្សនិកជនមិនតិចទេ ឲ្យលង់និងពេញចិត្តនឹងសមត្ថភាពច្រៀងរបស់នាង ជាពិសេសនៅក្នុង វគ្គពាក់ណ្តាលផ្តាច់ព្រ័ត្រនេះ ដោយមានការប្រគំតន្រ្តីពិសេសរវាងឧបករណ៍ភ្លេងសម័យ និង ឧបករណ៍ភ្លេងខ្មែរបុរាណ។ គ្រាន់តែចាប់ផ្ដើមច្រៀង ម្នាក់ៗក៏ស្រែកហ៊ោយ៉ាងកងរំពងពេញស្ទូឌីយោ អមជាមួយបទភ្លេងបែបស្រទន់លាយ កាន់តែធ្វើឲ្យកម្មវិធីនេះមានភាពអស្ចារ្យ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងបំផុតនោះ គឺនៅពេលដែលដោះរបាំងមុខចេញភ្លាមគឺថាម្នាក់ៗស្រឡាំងកាំងតែម្តង ដោយមិននឹកស្មានថា បេក្ខជនដែលមានសំឡេងពីរោះមិនធម្មតាម្នាក់នេះគឺជា វី ឌីណែត តារាចម្រៀងដ៏ល្បីសោះ។ គួរបញ្ជាក់ផងដែរថាកម្មវិធី The Mask Singer Cambodia មកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពូលC ហើយនៅសប្តាហ៍នេះ ដែលផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ ម៉ោង

    January 29, 2020
  • សិល្បៈ

    ជារឿងគួរឲ្យសោកស្តាយដោយម្ចាស់បទស្លៀកខ្លី Vattana J-Uy ឈ្មោះពិត ផ្លុង សេរីវឌ្ឍនា បានទទួលមរណភាពដោយសារតែជំងឺគ្រុនឈាម ដោយតារាចម្រៀងរូបនេះបានទទួលមរណភាពនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ហើយនឹងត្រូវបូជានៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ម៉ោង ៦រសៀល ទីតាំងវត្តសារាវ័ន្តតេជោ(នៅជិតសាលារចនា)។ ដោយលោក Athika CG បានសរសេររៀបរាប់ថា៖ “សូមចូលរួមសោកសោ្ដយម្ចាស់បទស្លៀកខ្លី Serei Wattanaបានទទួលមរណៈភាពមុននេះបន្ដិចខណៈពេលបញ្ជូនទៅមន្ទីរពេទ្យវៀតណាម ដោយជំងឺគ្រុនឈាម សពតម្កល់នៅវត្តសារាវ័ន្តតេជោ …សូមបងប្អូនញាតិមិត្តទាំងអស់ចូលរួមរំលែកទុក្ខគ្រួសារនៃសព សូមអគុណ”៕

    January 29, 2020