Khmernote Media
  • សេដ្ឋកិច្ច

    ភាគហ៊ុនបានធ្លាក់ចុះនៅអាស៊ី នាថ្ងៃព្រហស្បតិ៍នេះដោយសារតែការព្រួយបារម្ភពីផលប៉ះពាល់នៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅប្រទេសចិន។ ភាគហ៊ុនបានធ្លាក់ចុះនៅតាមបណ្តាប្រទេសមួយចំនួនដូចជា ឥណ្ឌា អាស៊ីអាគ្នេយ៍ ជប៉ុន ហុងកុង តៃវ៉ាន់ និងកូរ៉េខាងត្បូង ផងដែរ។ រីឯទីផ្សារចិនដីគោកក៏នៅតែបិទទ្វារ។ នារសៀលថ្ងៃពុធនេះ ប្រធានធនាគារកណ្តាលអាមេរិកលោក ជែរ៉ូម ផោវិល (Jerome Powell) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ហានិភ័យនៃការផ្ទុះឡើងនេះ អាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។ តម្លៃប្រេងឆៅបានធ្លាក់ចុះ ៥៧សេន (ពីតម្លៃដើម ៥៣,៣៣ដុល្លារ) មកនៅត្រឹម ៥២,៧៦ដុល្លារ ក្នុងមួយធុង ដែលនេះតម្លៃនៅផ្សារដោះដូរទំនិញក្រុងញូវយ៉ក។ ប្រេងឆៅប្រភេទ Brent ដែលជាស្តង់ដារអន្តរជាតិបានធ្លាក់ចុះ ៦៥សេន ចេញពីតម្លៃដើមមកនៅត្រឹម

    January 30, 2020
  • ព័ត៌មានជាតិ

    ខណៈពេលដែលវីរ៉ុស កូរ៉ូណា កំពុងតែផ្ទុះលើពិភពលោក និងមានមនុស្សស្លាប់ជាង មួយរយនាក់ ហើយខេត្តព្រះសីហនុ ក៏មានជនជាតិចិនម្នាក់មានផ្ទុកវីរ៉ុសនេះទៀតនោះ កម្ពុជាក៏មានការភ្ញាក់ផ្អើលដែរ ទន្ទឹមនឹងនេះអ្នកលក់ម៉ាស់ ទឹកលាងដៃ មួយចំនួនបានឆ្លៀតពេលនេះលក់តំឡើងថ្លៃគុណឡើងរាប់ដង ធ្វើឲ្យអ្នកគ្មានលទ្ធភាពមួយចំនួនមិនអាចទិញបាន។ ងាកមកពេលនេះយោងតាមគណនីហ្វេសបុករបស់បងប្រុសម្នាក់ដែលមានឈ្មោះ អុី ម៉េង ហ៊ុយ បានបង្ហោះពីបងប៉ូលីសចរាចរណ៍ម្នាក់ បានដើរចែកម៉ាស់ជូនបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវនៅម្តុំសាលាបាក់ទូក។ នេះជាអំពើល្អមួយ និងការចែករំលែក បារម្ភពីពលរដ្ឋខ្លួនឯង ខណៈមេរោគថ្មីងាយនឹងឆ្លង។ សុំអរគុណចំពោះបងប៉ូលីស!

    January 30, 2020
  • បច្ចេកវិទ្យា

    ចូលមកដល់ខែមករាដើមឆ្នាំនេះទៅហើយក្រុមហ៊ុន Apple ត្រូវបានគេដឹងថា នឹងមានផលិតផលថ្មីជាច្រើនត្រូវបានគ្រោងទុកបង្ហាញខ្លួនសម្រាប់ខែខាងមុខនេះ ហើយទូរស័ព្ទ iPhone ស៊េរីថ្មីផ្សេងទៀត គ្រោងនឹងធ្វើនៅពាក់កណ្តាលឆ្នាំក្រោយ។ ក្នុងនោះមានការចេញផ្សាយដែរ Apple ក៏នឹងត្រៀមបង្ហាញខ្លួនស្មាតហ្វូនមួយផ្សេងទៀត ដែលធ្វើឡើងនៅដើមឆ្នាំ ២០២១ ដោយលុបបំបាត់បច្ចេកវិទ្យា Face ID ហើយត្រលប់មកប្រើបច្ចេកវិទ្យា Touch ID ជំនួសវិញ ។ តាមការសិក្សាស្រាវជ្រាវពីសំណាក់ក្រុមអ្នកជំនាញជាច្រើន ដែលមានរួមមានទាំងលោក Ming Chi Kuo ផងបានអះអាងថា ម៉ូដែលថ្មីសម្រាប់ដើមឆ្នាំ២០២១នឹងមានឈ្មោះថា iPhone 9 Plus ឬ iPhone SE2។

    January 30, 2020
  • ព័ត៌មានជាតិ

    លោក ហេង ឡុង ធ្វើការសុំអភ័យទោស បន្ទាប់ពីបានចែករំលែកព័ត៌មានមិនពិត ទាក់ទងទៅនឹងមេរោគ Coronavirus នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការចេញលិខិតសុំអភ័យទោសនេះបន្ទាប់ពី ហេង ឡុង បានបង្ហោះវីដេអូស្ត្រីខ្មែរជាបុគ្គលិកកាស៊ីណូថាបានឆ្លងមានជំងឺវីរុសកូរ៉ូណា។ ដោយលោក ហេង ឡុង បានសរសេររៀបរាប់ថា៖ “លិខិតសុំការអភ័យទោស ខ្ញុំបាទឈ្មោះ ហេង ឡុង សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! ខ្ញុំបាទសូមគោរពលំឱនកាយសុំការអភ័យទោសដ៏ស្មោះស្ម័គ្រពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះកំហុសឆ្គងដោយអចេតនារបស់ខ្ញុំបាទដែលបានចែករំលែកព័ត៌មានមិនពិត ទាក់ទងទៅនឹងមេរោគ Coronavirus នៅក្នុងព្រះរាជាណាចក្រកម្ពុជា

    January 30, 2020
  • ព័ត៌មានជាតិ

    សៀមរាប៖ នគរបាលខេត្តសៀមរាប បន្តនាំខ្លួនអ្នកលេងហ្វេសប៊ុកម្នាក់ទៀតមកសួរនាំ ក្រោយចែកចាយផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធករណីវីរុសកូរ៉ូណា។ ម្ចាស់គណនីហ្វេសបុកឈ្មោះ Sopheak Love ឈ្មោះពិត កាន់ សុភ័ក្រ អាយុ១៩ឆ្នាំ រស់នៅផ្ទះលេខ៥ ភូមិតាព្រហ្ម ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរជាងអ៊ុតសក់។ ដោយនៅថ្ងៃទី៣០ ខែខែមករា ឆ្នាំ២០២០នេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានចេញមុខមកសារភាពកំហុសរបស់ខ្លួន នៅចំពោះមុខសមត្ថកិច្ច និងបានសន្យាថា ឈប់ចែកចាយព័ត៌មានប្រឌិតបែបនេះទៀតហើយ៕

    January 30, 2020
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះរបស់ អង្គការសម្ព័ន្ធភាពសត្វព្រៃកម្ពុជា បានឲ្យដឹងថា កាលពីសប្តាហ៏កន្លងទៅសត្វទន្សោងមួយក្បាលត្រូវបានរកឃើញថាបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយដោយក្រុមឧទ្យានុរក្សសហគមន៏ប្រាំបីមុំ ខេត្តកំពង់ស្ពឺ។ សពសត្វទន្សោងមួយក្បាលនេះមានស្នាមខ្មៅ និងចំណុចរលួយនៅលើជើងមុខខាងឆ្វេងរបស់វា។ ក្រុមមន្ត្រីឧទ្យានុរក្សបានធ្វើការរុះរើអន្ទាក់បានចំនួន២៣៧អន្ទាក់ ក្នុងរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ ដោយកាលពីខែមុនដែលរួមជាមួយសត្វឈ្លូស ២ក្បាល ដែលបានងាប់ដោយសារអន្ទាក់ទាំងនេះ។ គ្រប់អន្ទាក់ទាំងអស់អាចក្លាយជាឃាតករសម្លាប់សត្វ៕ ប្រភព៖ Wildlife Alliance Cambodia

    January 30, 2020
  • ព័ត៌មានជាតិ

    កាលពីព្រឹកមិញថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ នៅវិមានសន្តិភាព ក្នុងពេលអញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងប្រាប់អ្នកសារព័ត៌មានក៏ដូចជា ប្រជាពលរដ្ឋកម្ពុជា ថាបញ្ហាជំងឺបែបនេះមិនមែនជារឿងថ្មីសម្រាប់ពិភពលោកនោះទេ ដោយកាលពីឆ្នាំ ២០០២ ពិភពលោកបានផ្ទុះឡើងជំងឺ SARS ហើយបន្តមកទៀតក៏មានការកើតឡើងជំងឺ ផ្តាសាយបក្សី និងផ្តាសាយជ្រូកផងដែរ។ ក្នុងសន្និសីទសារព័ត៌មាន នេះដែរសម្តេចក៏បានទម្លាយអោយដឹងថា សម្តេចក៏ធ្លាប់បានឆ្លងជំងឺផ្តាសាយជ្រូក (Swine-flu) ពីឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ដោយកាលនោះចម្លងបានច្រើននាក់ណាស់ ហើយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល

    January 30, 2020
  • សង្គម

    លោក ឃឿន សុឡា ដែលគេស្គាល់ឈ្មោះថា K01 ត្រូវបាននាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ កោះហៅ នៅព្រឹកមិញនេះ ក្រោយពេលដែលបានធ្វើការ Live ផ្ទាល់បំពុលសង្គម ទាក់ទងនឹងជំងឺផ្លូវដង្ហើមថ្មី Coronavirus នៅមុខមន្ទីពេទ្ររូស្សុី កាលពីម្សិលមិញ។ ការកោះហៅពីសំណាក់ នាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ គឺបានធ្វើការអប់រំណែនាំចំពោះលោក K01 អំពីការផ្សព្វផ្សាយព័ត៌មាន ហើយ K01 ក៏បានធ្វើការសុំទោសនិងសន្យាមិនអោយមានរឿងនេះកើតឡើងម្តងទៀតនោះទេ។ គួរបញ្ជាក់ផងដែរថា កាលពីព្រឹកមិញនេះដែរនៅក្នុងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានធ្វើការស្តីបន្ទោសខ្លាំងៗទៅកាន់ K01 ដែលធ្វើខ្លួនមិនសមជាអ្នកសារព័ត៌មានទាល់តែសោះ និងគ្មានវិជ្ជាជីវៈសូម្បីតែបន្តិច។

    January 30, 2020
  • ចំណេះដឹង

    នៅពេលលោកអ្នកមានកម្លាំងចិត្តប្រឹងប្រែងធ្វើការ សូមកុំមើលរំលងផ្នែកសំខាន់ទាំងបួននេះនៃការអភិវឌ្ឍ។ លោកអ្នកត្រូវផ្តោតលើរឿងទាំងបួនខាងក្រោមនេះរាល់ថ្ងៃបើចង់ឱ្យក្រុមហ៊ុនរីកចម្រើន ៖ ១/ អប់រំខ្លួនឯង មានមនុស្សតិចនាក់ណាស់អានសៀវភៅក្រោយពេលរៀនចប់ ប៉ុន្តែនៅពេលលោកអ្នកស្រាវជ្រាវរកមើលទម្លាប់ប្រចាំថ្ងៃរបស់អ្នកមានក្នុងពិភពលោកនេះ លោកអ្នកនឹងឃើញថាគេអានសៀវភៅស្ទើរគ្រប់ពេល។ គេរៀនរឿងថ្មីៗជាប្រចាំ។ ខណៈដែលការរីកចម្រើននៅគ្រប់ផ្នែកទាំងអស់នៃជីវិតបន្តផ្លាស់ប្តូរឥតឈប់ឈរ របៀបដែលសហគ្រិនគ្រប់គ្រងពាណិជ្ជកម្មក៏ត្រូវតែវិវត្តទៅតាមកាលៈទេសៈដែរ។ ដើម្បីដើរទាន់សម័យកាលលោកអ្នកត្រូវអានសៀវភៅយ៉ាងហោចណាស់១០ក្បាលក្នុងរយៈពេលបីខែ និងចូលរួមក្រុមអ្នកមានគំនិតដូចគ្នាដើម្បីទទួលបានដំណឹងថ្មីៗ។ ២/ កំណត់ទស្សនវិស័យ ការងាររបស់លោកអ្នកគឺកំណត់ទស្សនវិស័យសម្រាប់ក្រុមហ៊ុន។ តើក្រុមហ៊ុននេះនឹងមានរូបរាងដូចម្តេចក្នុងរយៈពេល៣ឆ្នាំ ៥ឆ្នាំ និង១០ឆ្នាំខាងមុខ? តើលោកអ្នកនឹងបង្កើតផលិតផល ឬយុទ្ធសាស្រ្តអ្វីខ្លះ? តើក្រុមហ៊ុននេះនឹងមានវប្បធម៌ដូចម្តេចក្នុងរយៈពេល១២ខែចាប់ពេលនេះទៅ? លោកអ្នកត្រូវតែកំណត់ទស្សនវិស័យសម្រាប់អនាគតនៃពាណិជ្ជកម្ម ហើយកិច្ចការនេះមិនអាចផ្ទេរឱ្យអ្នកដទៃធ្វើជំនួសទេ។ បើលោកអ្នកមិនធ្វើជាម្ចាស់ការដឹកនាំទេ ក្រុមហ៊ុននេះនឹងមិនអាចទៅណាបានទេ។ ហេតុដូច្នេះហើយបានជាលោកអ្នកត្រូវចំណាយពេលកំណត់និងគ្រប់គ្រងទស្សនវិស័យរយៈពេលវែងឆ្ងាយសម្រាប់ក្រុមហ៊ុន។ ៣/ បង្កើតយុទ្ធសាស្ត្រ ក្នុងនាមជាCEO លោកអ្នកត្រូវតែជួយបង្កើតយុទ្ធសាស្រ្តដើម្បីប្រែក្លាយទស្សនវិស័យឱ្យទៅជាការពិត។ លោកអ្នកមិនចាំបាច់ត្រូវធ្វើខ្លួនជាអ្នកជំនាញគ្រប់ផ្នែកដែលចាំបាច់ក្នុងយុទ្ធសាស្រ្តទេ ប៉ុន្តែលោកអ្នកត្រូវចូលរួមក្នុងការរៀបចំផែនការឬដំណើរការសម្រាប់ផ្នែកនីមួយៗដែលមានឥទ្ធិពលលើទស្សនវិស័យវែងឆ្ងាយក្នុងនៃក្រុមហ៊ុន។

    January 30, 2020
  • ចំណេះដឹង

    លោកអ្នកត្រូវការដំណើរការពាណិជ្ជកម្មរឹងមាំដើម្បីពង្រីកពាណិញ្ជកម្មចេញពីគ្រឹះដ៏រឹងមាំដែរ។ ប៉ុន្តែដើម្បីធ្វើបានបែបនោះដោយជោគជ័យ លោកអ្នករៀបចំផែនការតាំងពីពេលចាប់ផ្តើមមក។ លោកអ្នកត្រូវតែមានទស្សនវិស័យច្បាស់ចំពោះពាណិជ្ជកម្ម និងបង្ហាញឱ្យក្រុមការងារទាំងអស់យល់។ លោកអ្នកក៏ត្រូវបង្កើតវប្បធម៌រីកចម្រើន កំណត់តួនាទីនិងទំនួលខុសត្រូវ និងជ្រើសរើសក្រុមមេដឹកនាំដែលត្រូវដែរ។ ១/ មានទស្សនវិស័យច្បាស់លាស់ ចំណុចចាប់ផ្តើមក្នុងដំណើររបស់លោកអ្នកគឺទស្សនវិស័យច្បាស់លាស់នៅក្នុងចិត្ត អំពីចំណុចដែលលោកអ្នកចង់ទៅដល់។ លោកអ្នកក៏ត្រូវមានបេសកកម្មរបស់ក្រុមហ៊ុនឱ្យច្បាស់លាស់ដែរ គឺកិច្ចការដែលត្រូវធ្វើ និងយុទ្ធសាស្រ្តកម្រិតខ្ពស់ដែលចាំបាច់សម្រាប់អនុវត្តទស្សនវិស័យ។ ទស្សនវិស័យ បេសកកម្ម និងយុទ្ធសាស្រ្តជាធាតុសំខាន់សម្រាប់ពាណិជ្ជកម្មដែលចង់រីកចម្រើននិងពង្រីកខ្លួន។ នៅពេលលោកអ្នកមានចំណុចទាំងអស់នេះច្បាស់លាស់ក្នុងចិត្តហើយ លោកអ្នកអាចចាប់ផ្តើមពន្យល់ប្រាប់ក្រុមការងាររបស់លោកអ្នក។ ការទាក់ទងនិងធ្វើឱ្យគេយល់ទស្សនវិស័យរបស់លោកអ្នកជារឿងសំខាន់ណាស់នៅក្នុងការគ្រប់គ្រងនិងដឹកនាំ ដោយសារនៅពេលពាណិជ្ជកម្មរីកកាន់តែធំ ចំណុចខ្វះខាតនឹងកើតឡើងកាន់តែច្រើន។ ប៉ុន្តែបើមនុស្សគ្រប់គ្នានៅក្នុងពាណិជ្ជកម្មដឹងថាគេកំពុងតែធ្វើដំណើរទៅទិសដៅណា និងហេតុអ្វីបានជាត្រូវទៅទិសដៅនោះ បញ្ហាដែលកើតឡើងនឹងមិនសូវពិបាកដោះស្រាយប៉ុន្មានទេ។ ២/ បង្កើតវប្បធម៌រីកចម្រើន ក្រោយពីក្រុមការងារទាំងអស់ដឹងច្បាស់ទស្សនវិស័យពាណិជ្ជកម្មហើយ ពេលនេះគេត្រូវដឹងថាការរីកចម្រើនមានសារៈសំខាន់ណាស់ចំពោះលោកអ្នក ក្រុមហ៊ុន និងពួកគេដែរ។ ពេលនេះលោកអ្នកអាចបង្កើតវប្បធម៌មួយដែលគាំទ្រនិងពង្រឹងការរីកចម្រើននេះ។ ដំបូងត្រូវលើកទឹកចិត្តបុគ្គលិករបស់លោកអ្នកឱ្យតែងតែគិតអំពីការពង្រីកពាណិជ្ជកម្ម។

    January 30, 2020