Khmernote Media
  • ព័ត៌មានជាតិ

    ករណីហិង្សា ដែលបង្កឡើងដោយជនសង្ស័យម្នាក់ បណ្តាលឲ្យនាយចឺមរងរបួសនោះ ទីបំផុតនាយចឺម ក៏បានទទួលសំណងរដ្ឋប្បវេណីចំនួន៨ពាន់ដុល្លារ នេះបើយោងតាមការបង្ហោះរបស់លោក ហេង ឡុង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ ដោយលោក ហេង ឡុង បានសរសេររៀបរាប់ថា៖ “សូមអបអរសាទរគូជម្លោះកីឡាករ ង៉ែត លីទី និងតារាចម្រៀងនាយ ចឹម បានបញ្ចប់ជម្លោះ នៅមុននេះបន្តិចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ដោយទទួលបានសំណងរដ្ឋប្បវេណីចំនួន៨ពាន់ដុល្លារ រីឯទោសព្រហ្មទណ្ឌនឹងត្រូវអនុវត្តទៅតាមច្បាប់។ សូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្តប៉ៃលិនទាំងអស់ ដែលបានសម្របសម្រួលផ្ដល់យុត្តិធម៌ជូនជនរងគ្រោះនាយចឹម ជាពិសេសលោកមេធាវី យូ ឧស្សាហ៍ ដែលបានស្ម័គ្រចិត្តជួយការពារក្តីជូនជនរងគ្រោះ។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន

    January 31, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី 31 ខែមករា ឆ្នាំ ២០២០៖ ថាឡូយគឺឡូយហើយ…!អ្វីដែលអតិថិជនកំពុងរងចាំយ៉ាងអន្ទះសារបានមកដល់ព្រះរាជាណាចក្រកម្ពុជាហើយគឺវត្តមានស្មាតហ្វូនជំនាន់ថ្មីរបស់ Galaxy A ស៊េរី A51 និង A71 ដែលអមមកជាមួយនឹងរូបរាង មុខមាត់ និងចំណុះពិសេសជាច្រើន ហើយអ្វីដែលកាន់តែអស្ចារ្យបន្ថែមទៀតនោះគឺរាល់ការជាវម៉ូឌែលណាមួយក្នុងចំណោមម៉ូឌែលទាំងពីរនេះចាប់ពីថ្ងៃទី30 ខែមករា ដល់ថ្ងៃទី 05 ខែ មេសាឆ្នាំ ២០២០ អតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ និងដំណើរកម្សាន្តទៅប្រទេសកូរ៉េ ដើម្បីទស្សនាការប្រគុំតន្ត្រី K-POP ដោយផ្ទាល់ ហើយការចាប់រង្វាន់នេះនឹងធ្វើការផ្សាយផ្ទាល់(Live) លើទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សាមសុងរៀងរាល់សប្តាហ៏ (រយៈពេល

    January 31, 2020
  • ចំណេះដឹង

    យោងតាមការពន្យល់នៅក្នុងវចនានុក្រមរបស់សម្តេចជូន ណាត បានពន្យល់ពាក្យ ” នាង ” ថា៖ នាង ( បុ. ស. ) ពាក្យ​សម្រាប់​និយាយ​ទៅ​រក​មនុស្ស​ស្រី ឬ​ប្រុស ដែល​មាន​ចំណាស់​ថយ​ជាង​ខ្លួន​ច្រើន ដោយ​ដំណើរ​លំអុត​លំឱន : សុខ​សប្បាយ​ទេ​នាង ?; ទៅ​ណា​នាង ? សម្រាប់​ហៅ​កូន​ប្រុស​បង្កើត, កូន​ស្រី​បង្កើត ដោយ​លំអុត : អា​នាង, អា​នាង​កូន​ខ្ញុំ; មេ​នាង, មេ​នាង​កូន​ខ្ញុំ ។ សម្រាប់​ហៅ​មនុស្ស​ស្រី ដែល​មាន​អាយុ​តិច​ក្ដី ច្រើន​ក្ដី សូម្បី​មាន​យស​ស័ក្តិ​ខ្ពស់​ក្ដី,

    January 31, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​ ៖ បង្គោល​ភ្លើង​មួយ​កន្លែង​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​អគ្គិសនី​ឆេះ​ចេញជាអណ្ដាតភ្លេីង រាលដាល​ដល់​តូបលក់ខោ​អាវ​ និងគ្រឿងក្រអូបផ្សេងៗ​ក្នុងផ្សារឯកជន​តូចមួយដែល​នៅ​ក្បែរ​នោះ​អស់ជិត៣០តូប បង្កអោយ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គីភ័យ​ជាច្រេីនគ្រឿង​ ចេញ​អន្តរាគមន៍​បាញ់​ពន្លត់​ ។ ហេតុការណ៍អគ្គិភ័យនេះបានកេីតឡេីងកាលពី​វេលា​ម៉ោង​០៤:២៥នាទីទៀបភ្លឺ​​ ឈាន​ចូល​ថ្ងៃ​ទី​៣១​ ខែ​មករា​ ឆ្នាំ​២០២០​ នៅចំណុចផ្សារខោអាវ​ (ជិតរោងចក្រអ៉ីខាង) ដីឡូត៍លេខ៤២ លេី​ផ្លូវ​វេងស្រេង​ ​ក្រុម​២​ ភូមិ​ដំណាក់​ធំ​៣​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌ​មានជ័យ​ រាជធានីភ្នំពេញ​។ បេីតាមសេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានយេីងបានអោយដឹងថា​ គេសង្កេត​ឃេីញមានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ​ ដឹកនាំដោយលោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌ​ រួមទាំងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី៣ មានទាំងលោក​ចៅសង្កាត់​​ និងមេប៉ុស្តិ៍​ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ​

    January 31, 2020
  • PR

    តារាសម្តែងវ័យក្មេងកញ្ញា ឈិន មុន្នីនាថ ដែលត្រូវកូនស្រីបង្កើតអតីតតារាចម្រៀង ឈិន កុសល បានបោះពួយចូលក្នុងវិស័យសិល្បៈយ៉ាងពេញទំហឹង បន្ទាប់ពីបានសាងកេរ្ត៍ឈ្មោះល្បីល្បាញ តាមរយៈរឿងភាគខ្មែរដំបូងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាសកាលពីប៉ុន្មានឆ្នាំមុននេះ។ ក្នុងដើមឆ្នាំ 2020 នេះ កញ្ញា ឈិន មុន្នីនាថ បានបង្ហាញវត្តមានក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ ហង្សមាសគឺរឿង កូនប្រសាអ្នកមាន ដែលជាខ្សែភាពយន្តភាគក្នុងម៉ោងមាសបន្ថែមថ្មីរបស់ប៉ុស្តិ៍ ទូរទស្សន៍ហង្សមាស ដែលមានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7-8 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។ នៅក្នុងរឿងភាគនេះកញ្ញា ឈិន មុន្នីនាថ នៅតែដើរជាតួឯកក្នុងវ័យជំទង់ ដូចកាលពីរឿងមុនដែល

    January 31, 2020
  • សង្គម

    ព្រះសង្ឃចំនួន៩៩៩អង្គ និងអាចារ្យ ៤១នាក់មកពីវត្តចំនួន១០ ក្នុងរាជធានីភ្នំពេញ បានទទួលចង្ហាន់ BBQ ប៊ូហ្វេនិងស៊ុប នៅហាងកាកាស៊ូគីស៊ុប នៅកោះពេជ្រ កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ តាមការនិមន្តរបស់ លោកជំទាវ ម៉ែន ភក្តី ហុកឡង់ឌី។ កម្មវីធីបុណ្យប្រគេនចង្ហាន់ ដល់ព្រះសង្ឃចំនួន១០វត្ត សរុប ៩៩៩អង្គ នេះ មានការចូលរួមពីលោកជំទាវថ្នាក់ដឹកនាំមួយចំនួនផងដែរ។ លោកជំទាវ ម៉ែន ភក្តី បានវេរប្រគេនចង្ហាន់ថ្ងៃត្រង់ ទេយ្យទានជូនដល់ព្រះសង្ឃ និងអាចារ្យ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះបុព្វការីជន មានមាតា បិតា ជីដូនជីតា និងញាតិការទាំង៧សន្ដាន

    January 31, 2020
  • ព័ត៌មានជាតិ

    យោងតាមវីដេអូដែលស្ថានីយទូរទស្សន៍ទទក បានសម្ភាសន៍ជាមួយនឹងក្រុមនិស្សិតខ្មែរ ២រូប គឺលោក បែន បារាំង និស្សិត​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំទី២ សិក្សា​ជំនាញ​កម្មវិធី​សិក្សា និង​វិធីសាស្រ្ត​បង្រៀន និង​លោក ម៉ា សាន់សុវណ្ណ​និស្សិត ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ផ្នែក​ច្បាប់​អន្តរជាតិ នៅ​សាកលវិទ្យាល័យវូហាន ប្រទេសចិន បាន​បរិយាយ​អំពី​ស្ថានភាព​របស់​គាត់​នៅ​ពេល​បច្ចុប្បន្ន​នេះ នៅ​ទីក្រុងវូហាន ប្រទេស​ចិន។ ដោយនិស្សិតខ្មែរនៅក្រុងវូហាន បានរៀបរាប់ថាពួកគេមានសុខភាពល្អធម្មតា ពុំទាន់មាននរណាម្នាក់បានឆ្លងនូវវីរុសកូរ៉ូណានោះទេ ហើយពួកគេក៏បានរៀបរាប់ពីស្ថានភាពបច្ចុប្បន្នថា ផ្សារមួយចំនួន និងឱសថស្ថាន ត្រូវបានបើកឡើងវិញ​។ គួរ​បញ្ជាក់​ថា និស្សិត​កម្ពុជា​​ទាំង ២៣រូប ដែល​កំពុង​ស្នាក់​នៅ​ទីក្រុងវូហាន មាន​សុខភាព​ល្អ​ជា​ធម្មតា ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ស្ថាន​អគ្គ​កុងស៊ុល ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន

    January 31, 2020
  • អន្តរជាតិ

    ប៉េកាំង៖ តួលេខផ្លូវការដែលត្រូវបានចេញផ្សាយនៅថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ បានអោយដឹងថា ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកនៃការផ្ទុះឡើងវីរុសកូរ៉ូណាបានសម្លាប់មនុស្សសរុបគិតត្រឹមព្រឹកនេះមានចំនួន ២១៣ នាក់ និងមានអ្នកឆ្លងសរុបចំនួន ៩ ៦៩២នាក់។ ក្នុងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ វីរុសកូរ៉ូណាដ៏កាចសាហាវនេះបានសម្លាប់មនុស្សដល់ទៅ៤៣នាក់ ចំណែកឯអ្នកឆ្លងថ្មីវិញកើនឡើងជិត ២ ០០០នាក់ ដែលតួរលេខនេះជាការកើនឡើងដ៏ខ្ពស់មួយបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋចិន៕

    January 31, 2020
  • អន្តរជាតិ

    យោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់សារព័ត៌មាន Channelnewsasia បានឲ្យដឹងថា ចំនួនអ្នកផ្ទុកមេរោគ Coronavirus បានកើនឡើងដល់ ៧៨១០នាក់ រីឯអ្នកស្លាប់បានកើនឡើងដល់ ១៧០នាក់។ វីរុសកូរ៉ូណានេះបានរាតត្បាតតំបន់ជាច្រើននៅក្នុងប្រទេសចិន ហើយរដ្ឋាភិបាលចិនកន្លងទៅក៏បានសម្រេចបិទការចេញ-ចូលទីក្រុងចំនួន១៦ផងដែរ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ៥០លាននាក់ឯណោះ។ បន្ទាប់ពីវីរុសកូរ៉ូណាបានរាតត្បាតយ៉ាងខ្លាំងមួយរយៈមក ថ្មីៗនេះនៅក្នុងបណ្តាញសង្គមមានការចែកចាយរូបភាព និងវីដេអូជាច្រើន ដែលទាក់ទងនឹងប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាការពារខ្លួនពីការឆ្លងវីរុសនោះតាមរូបភាពប្លែកៗ ដោយមានអ្នកខ្លះកាត់ប៊ីដុងប្រេងឆាយកមកគ្របក្បាល ខ្លះយកថង់មកគ្របមុខ ហើយអ្នកបើកតាក់ស៊ីម្នាក់បានស្លៀកពាក់ខោអាវពេទ្យពិសេសបិទជិតតែម្តង។ ខាងក្រោមនេះគឺជារូបភាពប្លែកនៅក្នុងប្រទេសចិន៖

    January 30, 2020
  • ព័ត៌មានជាតិ

    បុរសជនជាតិ​ចិនឈ្មោះ ចាង ជិនហ៊ូ អាយុ៦០ឆ្នាំ ត្រូវបានរកឃើញថាមានផ្ទុកមេរោគវីរុសកូរ៉ូណា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ហើយត្រូវបានក្រុមគ្រូពេទ្យរៀបចំឲ្យបុរសជនជាតិចិននោះនៅក្នុងបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្ត ដើម្បីធ្វើការតាមដានត្រួតពិនិត្យសុខភាព។ រហូតមកទល់នឹងថ្ងៃនេះគឺមានរយៈពេល០៣ថ្ងៃហើយ ដែលក្រុមគ្រូពេទ្យជំនាញធ្វើការតាមដានស្ថានភាពសុខភាពរបស់បុរសជនជាតិចិននោះ ហើយស្ថានសុខភាពរបស់គឺ មានសុខភាពរឹងមាំ គ្មានរោគសញ្ញាធ្ងន់ធ្ងរអ្វីឡើយ។ យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កាលពីប៉ុន្មាននាទីមុននេះបានឲ្យដឹងថា “រូបភាពថ្មីថ្ងៃនេះ​ថតតាមវីដេអូហ្វូន សុខភាពអ្នកជំងឺរលាកសួតបង្កឡេីងដោយកូរ៉ូណាវីរុសថ្មី​ មានសុខភាពល្អប្រសេី​ និងសប្បាយរីករាយ​។ តាមភាសាចិន​ គាត់បានអរគុណគ្រូពេទ្យខ្មែរយេីង​ដែបានយកចិត្តទុកព្យាបាលគាត់ និងអរគុណសម្តេចតេជោ​ដែលបានណែនាំគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលគាត់​”៕ ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង

    January 30, 2020