- Khmernote Media
- ចំណេះដឹង
ក្នុងមួយជីវិតអ្នកធ្លាប់ជួបរឿងរ៉ាវបរាជ័យប៉ុន្មានដង និងរឿងជោគជ័យប៉ុន្មានដង។ អ្នកខ្លះទន្ទេញចង់បានភាពជោគជ័យណាស់ តែខ្លួនឯងនៅមានទម្លាប់ដ៏អាក្រក់ជាច្រើនមិនព្រមលែងចោលសោះ។ អ្នកនឹងគ្មានពន្លឺនៃភាពជោគជ័យទេ មិនថាលើការងារ ឬរឿងរ៉ាវអ្វីទេបើអ្នកនៅតែមានទម្លាប់អាក្រក់ទាំង ៧យ៉ាង នេះ៖ ១. បណ្តោយឲ្យអ្នកដទៃកំណត់លើជីវិតរបស់ខ្លួន ជីវិតរបស់អ្នក ល្មមឈប់ឲ្យនរណាម្នាក់មកកំណត់ផ្លូវដើរនៃជីវិតរបស់អ្នកទៅ នេះមិនមែនមានន័យថាអ្នកត្រូវឈប់ស្តាប់ដំបូន្មាន និងការប្រៀនប្រដៅពីនរណាម្នាក់ឡើយ តែដំណើរជីវិតអ្នក អ្វីដែលអ្នកចង់បានគួរកំណត់ និងស្វែងរកវាដោយខ្លួនឯង។ បង្កើតការសម្រេចចិត្តដោយខ្លួនឯង ទទួលខុសត្រូវលើជីវិតខ្លួនឯង។ ២. ខ្លាចបរាជ័យ មានន័យអ្វីទៅបើអ្នកខ្លាចភាពបរាជ័យរហូតបែបនេះ សួរថាខ្លាចបរាជ័យនេះ អ្នកធ្លាប់ជោគជ័យហើយឬនៅ? ដោយសារតែអ្នកខ្លាចបរាជ័យបែបនេះហើយ ទើបអ្នកគ្មានការរីកចម្រើនសោះ វាមិនខុសទេដែលគ្រាន់តែបង្រៀនខ្លួនឯងឲ្យស្គាល់ពីអ្វីដែលជាជីវិត សាកល្បងអ្វីថ្មីខ្លះទោះជាបរាជ័យក៏គង់ទទួលបានបទពិសោធន៍សម្រាប់ជីវិតដែរ។ ៣. ពោរពេញដោយភាពអវិជ្ជមាន ក្នុងគំនិតរបស់អ្នកគ្រាន់តែរឿងអវិជ្ជមានស្ទើរ ៩០% ហើយ
February 1, 2020 - ព័ត៌មានជាតិ
ករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ខ្លួន។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះមានវីដេអូចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវសកម្មភាពចោរស្រីដៃឆើតម្នាក់ធ្វើសកម្មភាពលួចលុយកន្លែងប្តូរលុយ និងផ្ទេរប្រាក់ វីង អស់ប្រាក់១ម៉ឺនដុល្លារអាមេរិក។ យោងតាមវីដេអូដែលបានបង្ហោះមុនពេលកើតហេតុ មានគ្នីគ្នាបក្ខពួកចោរម្នាក់ បានឈប់ម៉ូតូនៅមុខផ្ទះវីង ធ្វើជាទិញកាតទូរស័ព្ទ ដោយឲ្យម្ចាស់វីងចេញមកក្រៅ ខណៈនោះក៏គេឃើញមានចោរស្រីម្នាក់ទៀតដើរចូលទៅលួចលុយក្នុងមួយពព្រិចភ្នែក។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅផ្ទះប្តូរលុយ ផ្ទេរប្រាក់វីងមួយកន្លែង ស្ថិតនៅត្រពាំងព្រីង សង្កាត់ក្រុងខេត្តស្ទឹងត្រែង។ យោងតាមប្រភពពីប្រជាពលរដ្ឋចោរដៃឆើតនេះជាក្មេងស្រីមិនទាន់គ្រប់អាយុ ធ្វើសកម្មភាពលួចលុយឆ្លងខេត្ត ដោយធ្លាប់បានលួចលុយនៅខេត្តព្រៃវែង ខេត្តបាត់ដំបង និងធ្វើសកម្មភាពថ្មីៗនេះនៅខេត្តស្ទឹងត្រែង៕ សូមមើលវីដេអូនៅខាងក្រោមនេះ៖ ប្រភព៖ ឦសានញូស៍
February 1, 2020 - សុខភាព
ទោះនៅកម្ពុជាមានត្រឹម១ករណីដែលឆ្លងវីរុសកូរ៉ូណាថ្មីក៏ដោយ តែម៉ាក់ៗដែលកំពុងមានផ្ទៃពោះនៅតែមានការព្រួយបារម្ភពីសុខភាពរបស់ខ្លួន និងកូនក្នុងផ្ទៃ។ ដើម្បីកុំឲ្យគ្នាយើងមានភាពភ័យខ្លាចលោក វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅ បានឲ្យដឹងថា ម៉ាក់ៗមានផ្ទៃពោះកុំបាច់បារម្ភពេកអី ព្រោះវាអាចនាំឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃទៅវិញទេ។ លោកបន្តទៀតថា ដើម្បីឲ្យយើងស្ងប់ចិត្តម៉ាក់ៗទាំងអស់អាចសាកធ្វើតាមការណែនាំមួយចំនួនខាងក្រោម ជាការធានាសុវត្ថិភាពទម្រាំតែវីរុសនោះត្រូវបានកម្ចាត់ចោល ហើយបញ្ហាអនាម័យគឺជារបងការពារខ្លួនដ៏រឹងមាំសម្រាប់ខ្លួនយើងគ្រប់ៗគ្នា។ មួយវិញទៀតទោះជាមានផ្ទៃពោះមែន តែយើងគ្មានហានិភ័យឆ្លងខ្ពស់ឡើយ គឺដូចជាមនុស្សធម្មតាដែរ ដូចនេះត្រូវអនុវត្ត ៣ ចំណុចនេះ៖ ១- គេង និងញ៉ាំឲ្យបានគ្រប់គ្រាន់ បើយើងរវល់តែគិតខ្វល់ខ្វាយខ្លាំង នោះច្បាស់ជាគេងមិនលក់ ញ៉ាំមិនបានហើយ កាលណាតែគេងមិនលក់នាំឲ្យសុខភាពធ្លាក់ចុះ អាចប៉ះពាល់ដល់កូនទាំងមិនបានឆ្លងវីរុសកូរ៉ូណាថ្មី។ តែបើយើងគេង និងញ៉ាំគ្រប់គ្រាន់វិញ អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ហើយក្រោកឡើងអារម្មណ៍ស្រស់ថ្លាល្អទាំងម៉ាក់ និងកូនក្នុងពោះ។
February 1, 2020 - ចំណេះដឹង
យោងតាមការសិក្សាស្រាវជ្រាវថ្មីរបស់ស្ថាប័ន Mice បានឲ្យដឹងថា អាហារដែលមានកំរិតប្រូតេអ៊ីនខ្ពស់អាចបង្កគ្រោះថ្នាក់ដល់បញ្ហាសរសៃឈាមបេះដូង នេះបើយោងទៅតាមការចុះផ្សាយរបស់គេហទំព័រ Medical News Today ចុះផ្សាយនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០។ បើតាមប្រភពដដែលបានឲ្យដឹងថា ជាទូទៅមនុស្សជាច្រើនបានធ្វើការជ្រើសរើសការធ្វើរបបអាហារដែលមានបរិមាណប្រូតេអ៊ីនខ្ពស់ដើម្បីបញ្ចុះទម្ងន់ និងធ្វើឲ្យសាច់ដុំរបស់ពួកគេមានភាពរឹងមាំ និងមានសុខភាពល្អ តែផ្ទុយទៅវិញវាជាដើមចមដែលអាចធ្វើឲ្យបេះដូងចុះខ្សោយបាន។ ជាក់ស្ដែងបើតាមលោកសាស្រ្តាចារ្យ Dr.Babak Razani ដែលជាអ្នកជំនាញផ្នែកឱសថ មកពីសាលាវេជ្ជសាស្ត្រ សាកលវិទ្យាល័យវ៉ាស៊ីនតោន បានមានប្រសាសន៍ថា មនុស្សដែលបានប្រើប្រាស់ប្រូតេអ៊ីនច្រើនហួសកម្រិតពេក ដែលវាមានជីវជាតិខ្ពស់នឹងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់បញ្ហាសរសៃឈាមបេះដូង” ។ លោកវេជ្ជបណ្ឌិត បានបន្តទៀតថា “ យើងបានរកឃើញរឿងនេះតាមរយៈការពិសោធន៍ទៅលើគំរូ សត្វកណ្តុរ ហើយតាមរយៈការធ្វើតេស្តដោយផ្ទាល់នេះ
February 1, 2020 - អន្តរជាតិ
វៀតណាម៖ ម្ដាយគឺជាអំណោយដែលមិនអាចកាត់ថ្លៃបាន ដែលអ្នកអាចទទួលបានក្នុងមួយជីវិតនេះ។ ក្តីស្រលាញ់របស់ពួកគេគឺគ្មានលក្ខខណ្ឌ ពួកគាត់មិនគិតពីខ្លួនឯងហើយពួកគាត់អាចធ្វើអ្វីបានគ្រប់យ៉ាងសម្រាប់កូនៗ របស់ពួកគាត់។ ដូចលោកយាយវ័យចំណាស់រូបនេះដែលមានអាយុ ៨៥ឆ្នាំហើយ ប៉ុន្តែនៅតែប្រកបរបររកស៊ីចិញ្ចឹមកូនស្រីអាយុ៦១ឆ្នាំដែលមានសតិមិនគ្រប់គ្រាន់។ លោកយាយវ័យចំណាស់រូបនេះត្រូវបានគេស្គាល់ឈ្មោះថា Nguyen Thi Ro តែងតែក្រោយពីព្រឹកព្រលឹមជារៀងរាល់ថ្ងៃដើម្បីរាវ ងាវ និង គ្រំចំពុះទាសមុទ្រ នៅឆ្នេរសមុទ្រដើម្បីលក់នៅផ្សារ។ យ៉ាងណាមិញការរាវ ងាវ គ្រំ ត្រូវចំណាយពេលរាប់ម៉ោងដូច្នេះហើយពិតជាពិបាកណាស់សម្រាប់រាងកាយទន់ខ្សោយ លោកយាយ តែមានបញ្ហារមាស់ស្បែក ឡើងកន្ទួល ប៉ុន្តែលោកយាយនៅតែមិនចុះចាញ់ ហាក់ដូចជាមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការមើលថែទាំកូនចិញ្ចឹមអាយុ៦១ឆ្នាំរបស់លោកយាយ។ សូមរំលឹកថាស្វាមីរបស់លោកយាយបានទទួលមរណភាពនៅពេលលោកយាយមានអាយុ ៧០ឆ្នាំ ដូច្នេះហើយទើបតម្រូវឲ្យលោកយាយសម្រេចចិត្តប្រកបរបរដ៏សែនលំបាកនេះ។ ទោះជាយ៉ាងណាអ្នកនៅក្នុងភូមិក៏តែងតែជួយលោកយាយរាវរកគ្រំ និងងាវ ដោយមានទាំងការជួយរាវរក និងជួយទិញជាប្រចាំ។
February 1, 2020 - សេដ្ឋកិច្ច
HOUSTON ៖ អង្គភាពព័ត៌មានផ្នែកថាមពលរបស់សហរដ្ឋអាមេរិកហៅកាត់ថា (EIA) បានឲ្យដឹងកាលពីថ្ងៃពុធនេះថា ការនាំចេញ និងការនាំចេញប្រេងឆៅរបស់សហរដ្ឋអាមេរិក បានកើនឡើងកាលពីសប្តាហ៍មុន នេះយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ចិន ស៊ីន ហួរ នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ ។ បើតាមប្រភពដដែលបានឲ្យដឹងថា ការនាំចូលប្រេងឆៅរបស់អាមេរិក គិតជាមធ្យមមានចំនួន ៦,៦៦ លានបារ៉ែលក្នុងមួយថ្ងៃ មានការកើនឡើង ២២៩ ០០០ បារ៉ែល ធៀបនឹងសប្តាហ៍កន្លងទៅ ខណៈការនាំចេញប្រេងឆៅជាមធ្យមមានចំនួន ៣,៥១ លានបារ៉ែលក្នុងមួយថ្ងៃ កើនឡើងប្រមាណ ៩៥.០០០ បារ៉ែល
January 31, 2020 - ព័ត៌មានជាតិ
ដោយសារតែមានប្រតិកម្មយ៉ាងខ្លាំងនៅលើបណ្តាញសង្គម Facebook ទាក់ទងទៅនឹងឱសថស្ថានមួយចំនួនធ្វើការលក់ម៉ាស់ អាល់កុល និងសារធាតុសំលាប់មេរោគផ្សេងៗឡើងថ្លៃកប់ពពក ដោយសារតែផ្ទុះករណីមេរោគ Coronavirus វាយលុកពេញទីក្រុង Wuhan ប្រទេសចិន ក៏ដូចជាស្របពេលដែលកម្ពុជារកឃើញភ្ញៀវទេសចរណ៍ចិនម្នាក់ មានផ្ទុកមេរោគនេះនៅខេត្តព្រះសីហនុផងដែរ។ ទាក់ទិននឹងការឡើងថ្លៃម៉ាស់ អាល់កុល និងសារធាតុសំលាប់មេរោគផ្សេងៗ ពេលនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំអោយមន្ត្រីរបស់ខ្លួនចុះធ្វើការត្រួតពិនិត្យ និងណែនាំដល់ឨសថស្ថាន ឨសថស្ថានរងនៅម្តុំផ្សារអូរឡាំពិកដើម្បីកុំឨ្យលក់ម៉ាស អាល់កុល និងសារធាតុសំលាប់មេរោគផ្សេងៗទៀតដំឡើងថ្លៃ ប្រសិនបើឨសថស្ថាន ឨសថស្ថានរងណាមួយមិនគោរពតាមការណែនាំខាងលើក្រសួងសុខាភិបាលនឹងចាត់វិធានការតឹងរឹងទៅតាមផ្លូវច្បាប់។ ទន្ទឹមនឹងគ្នានេះដែរ ប្រជាពលរដ្ឋក៏បានសំណូមពរដល់មន្ត្រីសុខាភិបាល មេត្តាជួយទប់ស្កាត់បញ្ហានេះ អោយមានប្រសិទ្ធភាព ខណៈដែលនៅប្រទេសចិន សឹង្ហបុរី បានធ្វើការផាកពិន័យឱសថស្ថាន ក៏ដូចជាអ្នកលក់ម៉ាស់ឡើងថ្លៃទាំងអស់នោះ ជាប្រាក់រាប់ម៉ឺនដុល្លារឯណោះ៕
January 31, 2020 - ចំណេះដឹង
ក្នុងនាមជាសហគ្រិន លោកអ្នកនឹងមានកិច្ចការច្រើនត្រូវធ្វើ និងជំនាញច្រើនដែលត្រូវរៀនបន្ថែមរាល់ថ្ងៃ បើលោកអ្នកពិតជាចង់ទទួលបានជោគជ័យមែន។ លោកអ្នកនឹងត្រូវរៀនជំនាញដែលត្រូវប្រើប្រាស់ដើម្បីធ្វើការ ទទួលបានព័ត៌មានថ្មីៗអំពីឧស្សាហកម្មដែលរបស់លោកអ្នក និងមេរៀនអំពីរបៀបអភិវឌ្ឍខ្លួនថែមទៀត។ប៉ុន្តែនៅពេលលោកអ្នកកំពុងតែរែកពុនបន្ទុកទំនួលខុសត្រូវសហគ្រិនភាពរាល់ថ្ងៃ និងប្រើប្រាស់ខួរក្បាលស្ទើរអស់សមត្ថភាពដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការងារ លោកអ្នកប្រហែលពិបាករកពេលរៀនអ្វីៗថ្មីណាស់។ ទោះជាយ៉ាងណា គន្លឹះខាងក្រោមនេះអាចជួយលោកអ្នកឱ្យរៀនឆាប់ចេះ និងមានប្រសិទ្ធភាពកាន់តែច្រើន ទោះជាលោកអ្នករវល់យ៉ាងណាក៏ដោយ ៖ ១/ ទាក់ទងជាមួយមនុស្សដែលចូលចិត្តរៀនសូត្រ សូមគិតដល់កិច្ចការអ្វីមួយដែលលំបាកខ្លាំងសម្រាប់លោកអ្នករៀនធ្វើដោយខ្លួនឯង។ ប្រហែលលោកអ្នកបង្កើតកំហុសច្រើនណាស់នៅក្នុងដំណើររៀនធ្វើកិច្ចការអ្វីមួយ ហើយពេលគិតត្រឡប់ក្រោយវិញ ប្រហែលលោកអ្នកដឹងផ្លូវកាត់និងគន្លឹះដែលអាចជួយសន្សំពេលបានច្រើន។ សូម្បីតែកិច្ចការ ឬមេរៀនដែលស្មុគ្រស្មាញបំផុតក៏តែងតែមានផ្លូវកាត់ដែរសម្រាប់មនុស្សដែលបានឆ្លងកាត់។ ដូច្នេះហើយជំហានដំបូងបំផុតគឺត្រូវស្វែងរក និងនិយាយជាមួយមនុស្សណាដែលបានរៀនជំនាញនិងចេះធ្វើកិច្ចការដែលលោកអ្នកចង់ចេះនេះ។ សាកសួរសុំដំបូន្មានពីគេដើម្បីចំណេញពេលវេលារៀនគ្រប់យ៉ាងដោយខ្លួនឯង។ ២/ ដាក់ខ្លួនទៅក្នុងដំណើរការរៀន ពេលនេះលោកអ្នកគួរតែដឹងថាការងារច្រើនក្នុងពេលតែមួយមិនមែនជាទម្លាប់ល្អទេ។ នៅពេលខួរក្បាលរបស់លោកអ្នកធ្វើកិច្ចការច្រើនមុខក្នុងពេលជាមួយគ្នា វាតែងតែបញ្ចប់ទៅវិញដោយបរាជ័យក្នុងកិច្ចការទាំងអស់។ បើលោកអ្នកចង់រៀនអ្វីមួយ លោកអ្នកត្រូវតែជ្រមុជខ្លយនទៅក្នុងដំណើរការរៀននោះ។ បើលោកអ្នករៀនសៀវភៅអ្វីមួយ លោកអ្នកត្រូវតែកាត់ផ្តាច់ការរំខានទាំងអស់
January 31, 2020 - សង្គម
យោងតាមប្រភពពីប្អូនស្រី Rii Ya បានបង្ហោះពីលោកយាយម្នាក់អាយុច្រើនហើយនៅរុញរទេះលក់នំគូឆាយ និងលតឆា ដោយប្អូនស្រីបានរៀបរាប់ថា កូនគាត់វាយគាត់យកលុយទៀត ។ ប្អូនស្រីបានរៀបរាប់លើហ្វេសបុកថា៖ “គាត់ចាស់ហេីយបែរជាមិនមេីលថែគាត់ហេីយជាកូនថែមទាំងវាយគាត់យកលុយឡេីងគាត់លែងហ៊ានលក់មួយរយៈ អាណិតគាត់ណាស់ ទោះគាត់មានវ័យចាស់យ៉ាងណាក៏គាត់មិនដេីរសុំទានគេដែរ គាត់សុខចិត្ដបន្ដលក់នំកាឆាយ500៛ហេីយលតឆា2000៛ ខ្ញុំបានជួយទិញគាត់ហីយជូនលុយបន្ដិចបន្ដួច ប៉ុន្ដែអាទិត្យក្រោយខ្ញុំនិងយកសំភារះនិងលុយកាក់ជូនគាត់បន្ថែម បេីបងបងសប្បុរសធម៌ណាមានចិត្ដមេត្ដាអាចទាក់ទងមកខ្ញុំបាន សូមជួយគាត់ដោយក្ដីមេត្ដាផងទៅចុះអាណិតគាត់ណាស់។ ប្អូនស្រីបានប្រាប់ឲ្យដឹងក្នុង Comment ថាបើសិនមានអ្នកចង់ជួយ អាចមកម្ដុំពោធ៌ចិនតុង ជិះមកហួសក្រុមហ៊ុន Mazda បន្ដិចមានផ្លូវបត់ចូលខាងឆ្វេងដៃ ចូលតាមជ្រកបាលីរីសត មកត្រង់រហូតឃេីញសាលាប្រាយថាមាំ ខលមកគាត់ គាត់នឹងនាំទៅ។ បើសិនប្រិយមិត្តចង់ជួយលោកយាយអាចទាក់ទងប្អូនស្រី Rii Ya បាន៕
January 31, 2020 - PR
(ភ្នំពេញ) ថ្ងៃទី 31 ខែមករា ឆ្នាំ ២០២០៖ អ្នកណាខ្លះចូលចិត្តរាំ? ស្រឡាញ់ក្រុមរាំតំណាងផលិតផល សាមសុង ប្រចាំព្រះរាជាណាចក្រកម្ពុជា OMG? មានអ្នកណាខ្លះចង់បានទូរស័ព្ទស្មាតហ្វូនជំនាន់ចុងក្រោយស៊េរី Samsung Galaxy A51? ហើយអ្នកណាខ្លះមានក្តីសុបិនចង់ទៅចូលរួមទស្សនាការប្រគំតន្ត្រី K-POP ដោយផ្ទាល់? ឥឡូវនេះគឺត្រូវប៉ាន់តែម្តង…រកអុសប្រទះចង្ក្រាន្តហ្គាសហើយ…! ចាប់ពីថ្ងៃទីនេះ រហូតដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រុមហ៊ុន សាមសុង នឹងផ្តល់ជូនការប្រកួតក្បាច់រាំក្នុងកម្មវិធី SAMSUNG AWESOME CHALLENGE ដើម្បីមានឱកាសឈ្នះដំណើរកម្សាន្តទៅចូលរួមទស្សនាការប្រគំតន្រី្ត K-POP នៅបរទេសដោយផ្ទាល់
January 31, 2020









