Khmernote Media
  • ព័ត៌មានជាតិ

    ដើម្បីបន្តដោះស្រាយតម្រូវការទឹកនៅតាមទីជនបទដាច់ស្រយាល នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អណ្តូងទឹកស្អាត ចំនួន ៤៥អណ្តូង គិតជាទឹកប្រាក់ចំនួន ១០៨.៤៨៤ដុល្លារ ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៨៥០គ្រួសារ (ស្មើមនុស្ស ៣.០៥៤នាក់ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលប្រឈមនឹងកង្វះទឹកក្នុងរដូវប្រាំង ក្នុងនោះ អណ្តូងចំនួន ១៣អណ្តូង សម្រាប់ខេត្តមណ្ឌលគិរី, ១៣អណ្តូង សម្រាប់ខេត្តស្ទឹងត្រែង និង ១៩អណ្តូង សម្រាប់ខេត្តព្រះវិហារ។ សូមបញ្ជាក់ដែរថា គិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជា

    January 31, 2020
  • ព័ត៌មានជាតិ

    បុរសជនជាតិចិនម្នាក់ឈ្មោះ ​លោក ចា ជិនហូ ដែលឆ្លងវីរុសប្រភេទថ្មី​កូរ៉ូណា​ ហើយត្រូវបានគ្រូពេទ្យចងខ្សែនៅមុខបន្ទប់ស្នាក់នៅដាច់ដោយឡែកពីគេនៅមន្ទីរបង្អែកខេត្ត​ព្រះសីហនុ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះបាននិយាយថ្លែងអំណរគុណមកកាន់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យដែលយកចិត្តទុកដាក់ព្យាបាលខ្លួនឲ្យល្អប្រសើរបានមួយកម្រិត។ ដោយនេះជាការបកប្រែក្រៅផ្លូវការ៖ “សួស្តីអ្នកទាំងអស់គ្នា! សូមអរគុណថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា សូមអរគុណមិត្តភ័ក្តិកម្ពុជាទាំងអស់គ្នា និងសូមអរគុណក្រុមគ្រូពេទ្យទាំងអស់ ដែលបានយកចិត្តទុកដាក់ថែទាំ និងព្យាបាលខ្ញុំក្នុងមួយរយៈពេលនេះ។ សូមអរគុណៗ”។ សូមបញ្ជាក់ថាបើយោងតាមការចុះផ្សាយ នៅក្នុងសារព័ត៌មាន Dailymail បានបង្ហាញថា គិតមកទល់នឹងពេលនេះ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅជុំវិញពិភពលោកបានកើនដល់ ៩ ៨២១នាក់ ក្នុងនោះនៅប្រទេសចិនកើតមានចំនួន ៩៦៨៩ ករណី និងមានអ្នកស្លាប់កើនដល់ ២១៣ នាក់ហើយ៕

    January 31, 2020
  • សុខភាព

    ស្រប​ពេល​ដែល​​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ប្រកាស​អាសន្ន​​​ជា​លក្ខណៈ​សកល​ អំពី​ការ​រាត​​ត្បាត​នៃ​វីរុស​​កូរ៉ូណា​ថ្មី (2019-nCov) បើ​ក្រឡេក​ទៅ​មើល​ការ​ស្រាវជ្រាវ​លើ​វ៉ាក់​សាំង​សម្រាប់​មេរោគ​​ប្រភេទ​ថ្មី​នេះ មាន​សន្ទុះកើន​ឡើង​​ខ្លាំងដែរ​​ ដោយ​​វ៉ាក់​សាំង​​​នៅ​តាម​មន្ទីរ​ពិសោធ​ន៍មួយ​ចំនួន​ បាន​ផលិត​ចេញ​ជា​គំរូ​រួច​រាល់ ប៉ុន្តែ​ត្រូវ​ឆ្លង​កាត់​​ការ​ពិនិត្យ​​យ៉ាង​ម៉ត់​ចត់​ មុន​ដាក់​ចេញ​ឱ្យ​តេស្ត​សាក​ល្បង។ ប្រភព​ព័ត៌មាន​ពី​​ BBC គិត​មក​ទល់​ពេល​នេះ វ៉ាក់​សាំង​សម្រាប់​ការពារ​ពី​​​វីរុស​កូរ៉ូណា​ថ្មី (2019-nCov) ដែល​មាន​ឈ្មោះ “INO-4800” កំពុង​ផលិត​នៅ​មន្ទីរ​ពិសោធ​ Inovio នៅ​​​ទី​ក្រុង San Diego សហរដ្ឋអាមេរិក និង​ត្រៀម​រួច​ជា​ស្រេច​សម្រាប់​ការ​តេស្ត​សាកល្បង​​ទៅ​លើ​មនុស្សនៅ​រដូវ​ក្ដៅ​ខាង​មុខ​។ លោក​ Kate Broderick អនុប្រធាន​​ផ្នែក​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​នៅ​មន្ទីរ​ពិសោធ​​ន៍ខាង​លើ បាន​​​និយាយ​ថា៖ “នៅ​ពេល​ដែល​ខាង​ចិន បាន​ផ្តល់​គំរូ DNA

    January 31, 2020
  • សិល្បៈ

    នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ផលិតកម្ម YG បានប្រកាសថា Lisa សមាជិកក្រុម BLACKPINK នឹងមិនធ្វើដំណើរទៅប្រទេសចិនដើម្បីថតកម្មវីធី “Youth With You” ទេ ខណៈដែលវីរុសកូរ៉ូណាកំពុងតែផ្ទុះខ្លាំង ជាពិសេសនៅប្រទេសចិនផ្ទាល់តែម្តង។ ផលិតកម្ម YG Entertainment បានបង្ហើបឱ្យដឹងបន្ថែមទៀតថាការថតកម្មវីធី “Youth With You” ត្រូវបានលុបចោលជាបណ្តោះអាសន្នដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណា។ ដោយកាលពីខែតុលាឆ្នាំមុន Lisa ត្រូវបានបញ្ជាក់ថានឹងធ្វើជាគ្រូបង្វឹកផ្នែករាំ នៅក្នុងកម្មវិធីប្រកួតមួយនេះ។ សូមបញ្ជាក់ថាបើយោងតាមការចុះផ្សាយ នៅក្នុងសារព័ត៌មាន Dailymail បានបង្ហាញថា គិតមកទល់នឹងពេលនេះ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅជុំវិញពិភពលោកបានកើនដល់

    January 31, 2020
  • បច្ចេកវិទ្យា

    សព្វថ្ងៃនេះការធ្វើបទបង្ហាញអមដោយការបង្ហាញរូបភាពចេញពីម៉ាស៊ីន Projector គឹមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងសម័យទំនើបយើងនេះ មិនថាជានៅតាមសាលប្រជុំ សាកលវិទ្យាល័យ ហាងលក់អីវ៉ាន់ ក្រុមហ៊ុនឯកជន ឬស្ថាប័នរបស់រដ្ឋ -ល-។ ការផ្តល់បទបង្ហាញមានអមដោយរូបភាព បានបន្ថែមនូវភាពងាយស្រួលដល់អ្នកធ្វើបទបង្ហាញនៅក្នុងការពន្យល់ និងធ្វើឱ្យអ្នកមើលបានយល់កាន់តែច្បាស់នៃគោលដៅដែលគេចង់និយាយ ហើយវាក៏អាចយកមកធ្វើជាការឃោសនា, Marketing Concept ឬ Background ដ៏ស្រស់ស្អាតសម្រាប់ការតាំងបង្ហាញនៅក្នុងកម្មវិធីអ្វីមួយផងដែរ។ ជាក់ស្ដែងសម្រាប់នៅដើមឆ្នាំថ្មីឆ្នាំ២០២០នេះ ក្រុមហ៊ុន EPSON ក៏បាននាំជូនលោកអ្នកនូវអ្វីដែលថ្មីសន្លាង នោះគឺ EB-W50/EB-U50 Projector ដែលជាម៉ាស៊ីនបញ្ចាំងរូបភាពទំនើបនាសម័យថ្មីនេះ ជាមួយនឹងសមត្ថភាពនៃការប្រើប្រាសយូរអង្វែង, កម្រិតរូបភាពច្បាស់, រូបភាពបង្ហាញធំល្អ, អាច Zoom-In, Zoom Out

    January 31, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ លោកវរៈសេនីយ៏ត្រី ម៉ៅ សាវឿន នាយប៉ុស្តិនគរបាលស្ទឹងមានជ័យទី១ បានបង្ហាញអំពីលក្ខណៈបច្ចេកទេសក្រុមជួញដូរ និងចាយគ្រឿងញៀន ដែលជនសង្ស័យបំពាក់​កាមេរ៉ា​សុវត្ថិភាព​ជុំវិញផ្ទះ​ ដោយបានចំណាយពេលយ៉ាងយូរ ទេីបឃាត់ខ្លួនបានជនសង្ស័យ២នាក់រួម និងថ្នាំញៀនមួយចំនួនជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅចំនុចផ្ទះជួលមួយកន្លែងស្ថិតនៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។ សមត្ថកិច្ចខណ្ឌមានជ័យ​បានអោយដឹងថា ក្រុមជនសង្ស័យទាំង២នាក់នេះ មានឈ្មោះទី១៖ យឹម ម៉ាដេត ហៅ ផាត អាយុ៤០ឆ្នាំ មុខរបរជួញដូរថ្នាំញៀន ស្នាក់នៅចំនុចចាប់ខ្លួនខាងលើ​ និងជនសង្ស័យទី២៖ ឈ្មោះកែវ ឧត្តម

    January 31, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បន្តដាក់គោលដៅ ត្រួតពិនិត្យ អាវុធ ជាតិផ្ទុះ និង ពង្រឹង ច្បាប់ចរាចរណ៍ផ្លូវគោក ដោយធ្វេីការឃាត់ម៉ូតូជាច្រេីនគ្រឿងធ្វេីការបង់ផាកពិន័យ ព្រោះម្ចាស់មិនពាក់មួកការពារសុវត្ថិភាព និងមិនដាក់កញ្ចក់អោយបានត្រឹមត្រូវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីជិះម៉ូតូចូលគោលដៅត្រួតពិនិត្យ ហេីយជិះបត់ត្រលប់ក្រោយ ត្រូវបានកម្លាំងឃាត់ត្រួតពិនិត្យឆែកឃេីញ គ្រឿងញៀន ចំនួន ៣កញ្ចប់ថង់តូច ទេីបបញ្ជូនទៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែលេី ដេីម្បីសាកសួរភ្លាមៗ។ ហេតុការណ៍នេះធ្វេីឡេីងកាលពីវេលាម៉ោង០៨យប់ ថ្ងៃអង្គារ៍ ទី២១ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចមុខដេប៉ូខ្សាច់ (អតីតរោងចក្រ ផលិត ស៊ីម៉ងត៍ ) លេីផ្លូវជាតិលេខ២

    January 31, 2020
  • បច្ចេកវិទ្យា

     ប៉េកាំង៖ តាមការប៉ាន់ស្មានពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បានអោយដឹងថាក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei Technologies បានរក្សាការនាំមុខលើទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន ដោយយកឈ្នះក្រុមហ៊ុន Apple និងគូប្រជែងតូចៗដទៃទៀតនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Sputnik នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ នៅឆ្នាំ ២០១៩ ការលក់ផលិតផលចេញរបស់ក្រុមហ៊ុន Huawei បានកើនឡើងជាង ៣៥ភាគរយ ស្មើនឹង ១៤២លានគ្រឿង បើធៀបនឹងឆ្នាំមុនមានត្រឹមតែ ១០៤,៨លានគ្រឿង ប៉ុណ្ណោះ ខណ:ការលក់ចេញទូរសព្ទ iPhone របស់ក្រុមហ៊ុន Apple បានធ្លាក់ចុះប្រហែលជា ២១ភាគរយ ស្មើនឹង ២៧,៥លានគ្រឿង

    January 31, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នារីវ័យក្មេងម្នាក់សង្ស័យទើបចេញពីក្លឹប សង្សារដឹកមកធ្លាក់ពីលើម៉ូតូតាមផ្លូវ​ ហេីយត្រូវបានរថយន្តបើកបុកប៉ើងជាង១០ម៉ែត្រ បែកក្បាលស្លាប់ភ្លាមៗនៅកន្លែង ចំណែកឯរថយន្តបើកគេចទៅបាត់ស្រមោលបន្សល់បំបែកសន្ទះជ័រគម្របធុងទឹករថយន្តព្រុស នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង១៤នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៣ ទល់មុខបុរីសង់ថ្មី ភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ​។ នារីរងគ្រោះមិនស្គាល់អត្តសញ្ញាណទេ មានវ័យប្រមាណ១៨ឆ្នាំ ពាក់អាវ សាច់សារ៉ូ ផ្កាលឿង ស្លៀកខោខូវបយ ពណ៌ខៀវជើងខ្លី កាបូបខ្មៅមួយ មានសុទ្ធតែ ក្រេម ម្សៅ។ បច្ចុប្បន្ន​សពកំពុង​តម្កល់នៅវត្តឬស្សីសាញ់ រងចាំស្វែងរក​សាច់ញាតិ​៕ អត្ថបទ៖ បងម៉េង

    January 31, 2020
  • PR

    កាលពីលើកមុន ក្រុមការងារខ្មែរណូត បានបង្ហាញអ្នកទាំងអស់គ្នានូវរូបភាព pre wedding ស្អាតៗជាច្រើនសន្លឹករបស់តារាសម្តែងកញ្ញា ម៉ាក សែនសូនីតា ហៅ តូតា ជាមួយអនាគតស្វាមីគឺលោក ប៉ុល វិបូ នៅឯឆ្នេរសមុទ្រ ក្រុងកំពង់សោម ដែលធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ថាស្រស់ស្អាតយ៉ាងខ្លាំង។ ថ្ងៃនេះ ខ្មែរណូតនឹងបង្ហាញអ្នកទាំងអស់គ្នាពីរូបភាព pre wedding ថ្មីមួយទៀតរបស់អ្នកទាំង២ ដែលទៅផ្តិតយកនៅឯទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ជាមួយនឹងប្រាង្គប្រាសាទដ៏អស្ចារ្យពីដូនតាបន្សល់ទុកឲ្យ។ កញ្ញាក៏ធ្លាប់បានលើកឡើងពីមុនមកផងដែរថា ប្រទេសកម្ពុជាយើងមានទេសភាពដ៏ស្រស់ត្រកាល និងអច្ឆរិយៈជាច្រើន ដែលធ្វើឲ្យកញ្ញាជ្រើសរើសយកជាទីតាំងសម្រាប់កញ្ញាថត pre wedding ដោយក៏មិនចាំបាច់ទៅថតដល់ប្រទេសក្រៅអ្វីនោះទេ។ រូបថត pre wedding ទាំងនោះត្រូវបានអ្នកគាំទ្រកញ្ញាកោតសរសើរថាស្អាតយ៉ាងខ្លាំង ហើយរូបថតដ៏ស្រស់ស្អាតគួរឲ្យទាក់ទាញបែបនេះគឺជាស្នាដៃរបស់ក្រុមការងារ

    January 31, 2020