Khmernote Media
  • បច្ចេកវិទ្យា

    នាថ្ងៃទី១១ ខែកុម្ភៈខាងមុខនេះ ស្មាតហ្វូនបត់ជំនាន់ថ្មីរបស់ Samsung នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ។ មិនដូចទៅនឹង Galaxy Fold ជំនាន់មុនឡើយ ដោយ Galaxy Z Flip នៅឆ្នាំនេះះនឹងត្រូវកាច់បត់ជា២ត្រង់ចំណុចអ័ក្សកណ្តាលនៃស្មាតហ្វូនដូចទៅនឹង Motorola Razr ដែរ។ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ វិដេអូមួយទៀតអំពីម៉ូដែលជំនាន់ថ្មីនេះតាមរយៈគណនេយ្យ Twiiter ដែលមានឈ្មោះថា Ben Geskin គឺជាអ្នកឌីសាញដ៏ល្បីឈ្មោះម្នាក់។ វីដេអូរយៈពេលប៉ុន្មានវិនាទីបានបង្ហាញរូបរាងយ៉ាងច្បាស់អំពីម៉ូដេល Galaxy Z Flip ហើយក្នុងនោះការបង្ហាញពីរូបភាព និងសម្លេងទាំងស្រុងនៅពេលដែលយើងបិទឬបើកវា ដែលជឿជាក់ថានឹងក្លាយទៅជាចំណុចដ៏ទាក់ទាញមួយផងដែរសម្រាប់អតិថិជនរបស់ខ្លួន។ គួរឲ្យដឹងដែរថា Galaxy Z Flip

    February 3, 2020
  • សិល្បៈ

    ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្តាញសង្គមដោយមានវីដេអូចែកចាយថា ម្ចាស់ពានរង្វាន់ The Voice Kids Cambodia រដូវកាលទី១ កុមារា ពេជ្រ ថៃ ត្រូវបានគេវាយនៅក្នុងថ្នាក់ រឿងរ៉ាវនេះធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងអាណិតដល់តារាចម្រៀងរូបនេះជាខ្លាំង។ យ៉ាងណាមិញបន្ទាប់ពីមានការចែកចាយវីដេអូពេជ្រ ថៃ ដើរនិយាយទូរស័ព្ទបន្ទាប់ពីត្រូវគេវាយនោះ កាលពីម្សិលមិញនេះផងដែរ ពេជ្រ ថៃ ក៏បាន live វីដេអូបកស្រាយនូវរឿងរ៉ាវនេះផងដែរ។ ដោយ ពេជ្រ ថៃ បានឲ្យដឹងថា ករណីដែលខ្លួនត្រូវគេវាយនោះបានកើតឡើងកាលពីថ្ងៃសៅរ៍ ព្រឹកម៉ោង៩ នៅ វិទ្យាល័យមោងឬស្សី ខេត្តបាត់ដំបង មិនមែននៅវិទ្យាល័យទូលស្វាយព្រៃឡើយ ដោយសារតែពេលនេះ ពេជ្រ

    February 3, 2020
  • ព័ត៌មានជាតិ

    រហូតដល់ម៉ោង​ ៤:៣០​ ល្ងាច​​ ថ្ងៃទី​ ២ កុម្ភ:​ ២០២០​ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ អ្នកជំងឺបន្តមានសុខភាពល្អ​ គ្មានរោគសញ្ញាផ្លូវដង្ហេីមគួរឱ្យកត់សំគាល់ទេ​ ។ អ្នកប៉ះពាល់​កន្លែងផ្សេងៗគ្នាជាមួយអ្នកជំងឺ និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ​​ រហូតពេលនេះ​ អ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡេីយដែរ ។ មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ​ ។ ហេីយគ្រូពេទ្យថែទាំអ្នកជំងឺ​ក៏ គ្មានចេញរោគសញ្ញាអ្វីទេ​ និងគ្រប់គ្រូពេទ្យបំរេីការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ​ កំពុងបំរេីការងារក្នុងមន្ទីរពេទ្យជាធម្មតា​ ។ រហូតពេលនេះពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥​ ។ ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

    February 2, 2020
  • សង្គម

    រឿងរ៉ាវអ៊ុំប្រុសមួយរូប ដែលត្រូវបានគេស្គាល់ថាជាជាងគំនូរដ៏ល្បីល្បាញកាលពីជំនាន់ដើម ដោយអ៊ុំប្រុសមានសមត្ថភាពសរសេរអក្សរឆ្លាក់ សារជូនពរ សាររំលែកទុក្ខ ជាដើម។ ដោយសព្វថ្ងៃនេះអ៊ុំប្រុសនៅតែបន្តរបរនេះនៅខាងកើតផ្សារធំថ្មី មុំតូបលក់ផ្កា ដោយអ៊ុំប្រុសចាំទទួលការងារឆ្លាក់លើផ្ទាំងក្រណាត់ ឬផ្ទាំងក្រដាសដែលខាងអ្នកលក់ផ្កា ឬក៏អតិថិជនចាស់ៗប្រគល់អោយ។ ជាក់ស្តែងយោងតាម យោងតាមផេក VH Online shop បានបង្ហោះឲ្យដឹងពីលោកតាថា៖ ដោយសារការស្រលាញ់ស្លាកយីហោគូរដោយដៃពួកខ្ញុំបានអញ្ចេីញលោកតាជាងគំនូរជេីងចាស់ដែលមានរហ័សនាមជាងគំនូរវត្តភ្នំនិងនាមត្រកូលពិត កែវ សាន់ មកគូរអោយហាងពួកខ្ញុំ។ លោកតាជាអ្នកគូរស្លាកយីហោតាមរោងកុនធំៗពីមុនជាង30រោងកុន ដែលក្នុងនោះមានរោងកុនគីរីរម្យ,ហេមជាតិ,ភ្នំពេជ្រ,សូរិយា,ព្រហ្មបាយ័ន,ម្កុដពេជ្រ,អង្គរ,ហាវ៉ៃកាពីតូល,មនោរម្យ,និងរោងកុនលុច្សដែលសុទ្ធតែជារោងកុនល្បីៗនៅក្នុងកំឡុងឆ្នាំ1980ជាង។ សព្វថ្ងៃលោកតាមានអាយុ83ឆ្នាំហេីយតែគាត់នៅតែស្រលាញ់ការងារជាជាងគំនូរនេះនិងនៅតែមានឆន្ទៈបន្តធ្វេីការងារបែបនេះទៅតាមលទ្ធភាពដែលគាត់អាចធ្វេីបាន។ លោកតាមានប្រសាសន៍ថាគាត់រំភេីបនិងសប្បាយចិត្តពេលដែលមានអ្នកនៅគាំទ្រនិងផ្តល់តម្លៃស្នាដៃរបស់គាត់ក៏ដូចជាផ្តល់ឱកាសអោយគាត់រកបានប្រាក់ចំនូលពីការគូរនេះដូច្នេះបងប្អូនណាដែលស្រលាញ់និងមានបំណងគូរស្លាកយីហោប្រភេទនេះអាចទាក់ទងទៅគាត់បានតាមលេខទូរស័ព្ទ 0962434988 ចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់លោកតាដែលបានបញ្ចេញស្នាដៃក្នុងការធ្វេីស្លាកយីហោនេះយ៉ាងយកចិត្តទុកដាក់ទាំងអត្តន័យនិងសោភ័ណ្ឌភាព សូមជូនពរលោកតាអោយមានសុខភាពល្អនិងអាយុយុឺនយូរ

    February 1, 2020
  • បច្ចេកវិទ្យា

    ស្ថាប័នទិន្នន័យអន្តរជាតិបានប្រាប់ឲ្យដឹងថា ប្រទេសអាហ្វ្រិកខាងត្បូង ត្រៀមកញ្ចប់ថវិការប្រមាណជា ២៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យានៅក្នុងឆ្នាំ២០២០ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Tech Point នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ។ បើតាមប្រភពដដែលបានឲ្យដឹងថា ការចំណាយទឹកប្រាក់នៅអាហ្វ្រិកខាងត្បូងក្នុងឆ្នាំនេះមានការកើនឡើងចំនួន ២,៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ យោងតាមលោក ម៉ាក វ៉កឃឺ (Mark Walker) អនុប្រធាននៃ អាយឌីស៊ី IDC បានបញ្ជាក់ថា ទឹកប្រាក់ដែលគេត្រូវចំណាយធំជាងលើបច្ចេកវិទ្យាក្នុងកំឡុងពេលមួយឆ្នាំនេះ គឹទាក់ទងទៅនឹង សេវាកម្ម សូហ្វវែរ software និង អាយធី ដែលមានការឡើងដល់ ៨,២

    February 1, 2020
  • PR

    ក្រុមហ៊ុនទូរស័ព្ទដៃ vivo មិនត្រឹមតែជាក្រុមហ៊ុនទូរស័ព្ទដៃឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ តែក្រុមហ៊ុនឈានមុខគេនេះ ក៏ជាក្រុមហ៊ុនដែលតែងតែយកចិត្តទុកដាក់ចំពោះដៃគូពាណិជ្ជកម្មរបស់ខ្លួនជានិច្ច ពិសេសបង្កើតកម្មវិធីលើកទឹកចិត្តយ៉ាងអស្ចារ្យដល់ដៃគូពាណិជ្ជកម្មដែលមានសកម្មភាពលេចធ្លោនៅលើទីផ្សារកម្ពុជា។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទូរសព្ទដៃ vivo បានរៀបចំដំនើរកម្សាន្តបែបគ្រួសារដល់ម្ចាស់ហាងចំនួន១០០នាក់ និងគ្រួសាររបស់ពួកគាត់ ទៅទស្សនាលំហែកាយនៅប្រទេសឋានសួគ៌ គឺប្រទេសជប៉ុន! ដំនើរកម្សាន្តនេះចាប់ផ្ដើមនៅថ្ងៃទី ០៨ មករា ដោយចាប់ផ្ដើមពីប្រទេសកម្ពុជា និងចេញទៅប្ដូរជើងយន្តហោះនៅទីក្រុងហុងកុង មុននឹងបន្តដំនើរផ្ទាល់ពីហុងកុង ទៅទីក្រុងតូក្យូ រាជធានីប្រទេសជប៉ុន។ ដំនើរកម្សាន្តដ៏ពិសេសនេះចាប់ផ្តើមពីការទៅលេងកម្សាន្តនៅចម្ការស្ត្រប៊ើរី និងទំពាំងបាយជូរ រួចបន្តទៅជិះទូកលេងកម្សាន្តនៅបឹង “អាស៊ិ” (Ashi) និងទស្សនាបឹង “អូឈីណូហាកាយ” ដែលជាបឹងរលាយពីភ្នំទឹកកក “ហ្វូជី” មុននឹងបន្តទៅសាកល្បងស្លៀកសម្លៀកបំពាក់បែបប្រពៃណីជប៉ុន និងទទួលទានអាហារពេលល្ងាចជាមួយក្ដាមយក្សដ៏ឈ្ងុយឆ្ងាញ់ ហើយសម្រាកបន្ធូរអារម្មណ៍ដោយការត្រាំទឹករ៉ែធម្មជាតិនៅសណ្ឋាគារដែលប្រតិភូយើងស្នាក់នៅជុំគ្នា។ ថ្ងៃស្អែកបន្ទាប់

    February 1, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថភ្លើង និងរថយន្តដែលឆ្លងកាត់មិនប្រុងប្រយ័ត្ន ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើផ្លូវជាតិ៣(ចំណុចផ្លូវរថភ្លើងឆ្លងកាត់) ភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D-5097 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរមកដល់ចំណុចខាងលើបើកឆ្លងផ្លូវពី លិច ទៅកើត ស្របពេលមានរថភ្លើង១ខ្សែ ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ មកដល់បានបុករថយន្តនេះ បន្ទាប់មករថភ្លើងបានបន្តដំណើរទៅមុខទៀត។ គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់ទេ ហើយរថយន្តខូចខាតផ្នែកមុខ បានយកមករក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុកព្រៃនប់។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕ ” alt=””

    February 1, 2020
  • បច្ចេកវិទ្យា

    ដោយសារតែប្រភេទទូរស័ព្ទម៉ាក Xiaomi និង Realme នៅតែបន្តផលិតស៊េរីថ្មីរបស់ខ្លួន ដែលមានតម្លៃសមរម្យបានអូសទាញប្រជាជនឥណ្ឌា ប្រមាណជាង ៥០០លាន នាក់កំពុងតែប្រើប្រាស់ស្មាតហ្វូនទាំងនោះ។ យោងតាមការស្រាវជ្រាវទីផ្សារនាពេលថ្មីៗនេះបានចង្អុលបង្ហាញថា ប្រជាជនឥណ្ឌាជាង ៧៧% កំពុងតែប្រើប្រាស់ស្មាតហ្វូនតាមរយៈប្រព័ន្ធអ៊ិនធឺណេតចល័ត និងតាមបច្ចេកវិទ្យាដ៏ទំនើបរបស់ពិភពលោក។ ក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយកន្លងមកនេះ អត្រានៃការនាំចេញស្មាតហ្វូនទៅក្រៅប្រទេស របស់ក្រុមហ៊ុនផលិតទូរសព្ទប្រទេសឥណ្ឌា គឺមានការយឺតយ៉ាវជាងការរំពឹងទុក ប៉ុន្តែក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ វាក៏បានកើនឡើងវិញម្តងទៀតសម្រាប់ការផលិតទូរសព្ទស្មាតហ្វូនរបស់ប្រទេសឥណ្ឌា៕ ប្រភព៖news18

    February 1, 2020
  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អាចធ្វើការបង់ប្រាក់ថ្លៃប្រមូលសំរាមចាប់ពីដើមខែកុម្ភៈ​ ឆ្នាំ២០២០នេះតទៅ។ នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការបង់ប្រាក់ថ្លៃប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្ដើមពីដើមខែកុម្ភៈ​ ឆ្នាំ២០២០នេះតទៅ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការចូលរួម ធានាធ្វើឲ្យរាជធានីភ្នំពេញ នៅតែរក្សាបានភាពស្អាតមានផាសុខភាព និងគុណភាពបរិស្ថាន។ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសបើកទទួលយកថ្លៃប្រមូលសំរាមពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ​ ឆ្នាំ២០២០នេះតទៅ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលចំណេញពេលវេលា និងកាត់បន្ថយចំណាយផងដែរ តាមរយៈប្រព័ន្ធទូទាត់អេឡិចត្រូនិចរបស់ធនាគារអេស៊ីលីដា ធនាគារឯកទេសវីង អ៊ី-ម៉ាន់នី លីហួរវេលុយ ផៃផេ ទ្រូម៉ាន់នី ដោយក្នុងមួយប្រត្តិបត្តិការ ចំណាយថ្លៃសេវាចាប់ពី៥០០រៀលទៅ៨០០រៀលតែប៉ុណ្ណោះ ទៅតាមទំហំទឹកប្រាក់នៃការបង់ទូទាត់ ប៉ុន្តែប្រជាពលរដ្ឋក៏អាចបង់ជាប្រចាំឆ្នាំក៏បាន ដោយមានភាពចំណេញច្រើនគឺអស់ថ្លៃសេវាតែមួយប្រតិបត្តិការទូទាត់ប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតសូមបងប្អូនប្រជាពលរដ្ឋអាចទាក់ទងទៅកាន់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដែលមានរាយនាម​ និងលេខទូរសព័្ទទំនាក់ទំនងដូចខាងក្រោម៖

    February 1, 2020
  • ចំណេះដឹង

    បើលោកអ្នកយល់ឃើញថាខ្លួនឯងពិបាកធ្វើដំណើរទៅមុខ វាអាចបណ្តាលមកពីខ្លួនលោកអ្នកតែម្តងដែលកំពុងតែតោងបញ្ហាជាប់ខ្លួនក្នុងរបៀបដែលលោកអ្នកមិនដឹងខ្លួនថាកំពុងតែធ្វើបែបនោះ។ មនុស្សយើងភាគច្រើនមានទម្លាប់និងឥរិយាបថមិនល្អមួយចំនួនដែលរាំងស្ទះដល់ដំណើររីកចម្រើនក្នុងអាជីព។ តាមរយៈការដឹងនិងស្គាល់ទម្លាប់មិនល្អទាំងនោះ លោកអ្នកអាចចាប់ផ្តើមប្រឈមមុខឧបសគ្គទាំងអស់ដើម្បីសម្រេចបានជោគជ័យក្នុងអនាគត។ ខាងក្រោមនេះជាទម្លាប់អាក្រក់មួយចំនួនដែលកំពុងតែទាញទម្លាក់លោកអ្នក ៖ ១/ មិនស្គាល់មូលដ្ឋាន តើលោកអ្នកនឹងទទួលបានអ្វីនៅពេលសាងសង់ផ្ទះធំលើគ្រឹះដែលទន់ខ្សោយ? សម្រាប់រយៈពេលខ្លីប្រហែលគ្មានបញ្ហាអ្វីទេ ប៉ុន្តែនៅពេលណាមួយ វានឹងបណ្តាលឱ្យមានបញ្ហា និងធ្វើឱ្យប៉ះពាល់ដល់គុណភាពនៃជីវិតរបស់លោកអ្នក។ នៅក្នុងអាជីពក៏ដូចគ្នាដែរ បើលោកអ្នកមិនចំណាយពេលបង្កើតមូលដ្ឋានរឹងមាំនៃចំណេះដឹងក្នុងវិស័យការងាររបស់លោកអ្នកទេ លោកអ្នកមិនអាចរីកចម្រើនទៅបានឆ្ងាយឡើយ។ ហេតុដូច្នេះការរៀន ហើយពេលខ្លះទៀតការរៀនឡើងវិញ ជាកិច្ចការសំខាន់ណាស់ដើម្បីស្គាល់មូលដ្ឋាន។ ២/ គោលដៅមិនច្បាស់លាស់ ការកំណត់គោលដៅច្បាស់លាស់និងជាក់លាក់ជាគន្លឹះមួយនៃជោគជ័យក្នុងអាជីព។ ផ្ទុយទៅវិញ បើគ្មានគោលដៅជាក់លាក់ទេ លោកអ្នកនឹងជួបបញ្ហាកង្វះខាតកម្លាំងចិត្តនិងការគ្មានទិសដៅនៅក្នុងអាជីព។ នៅក្នុងស្ថាប័នការងារមួយក៏ត្រូវមានគោលដៅច្បាស់លាស់ដែរដើម្បីបុគ្គលិកទទួលបានកម្លាំងចិត្តធ្វើការ។ ការខិតខំធ្វើការឆ្ពោះទៅរកគោលដៅច្បាស់លាស់មិនត្រឹមតែជួយរុញច្រានទៅរកលទ្ធផលជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែនាំឱ្យការងារចំពោះមុខទទួលបានការយកចិត្តទុកដាក់ពេញលេញដែរ។ គោលដៅជាក់លាក់និងលំបាកនាំទៅរករបៀបធ្វើការកាន់តែប្រសើរជាងគោលដៅស្រពេចស្រពិលនិងងាយស្រួល។ ៣/ ខ្វល់ខ្វាយច្រើនពេករឿងដែលអ្នកដទៃគិត យោងតាមទស្សនវិទូអារីស្តូត “មានតែផ្លូវមួយគត់ដើម្បីគេចផុតពីការរិះគន់

    February 1, 2020