Khmernote Media
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ ចោរឆក់ទូរស័ព្ទដៃ២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ដេញចាប់ក្របួចបាន រួមជាមួយម៉ូតូមួយគ្រឿង ចំណែកបក្ខពួក២នាក់ទៀតជិះម៉ូតូរត់គេចខ្លួន តែក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ តាមរកចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីនាំគ្នាទៅធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃរបស់បុរសម្នាក់កំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ១០០៣ ត្រង់ចំណុចខាងជើងផ្សាម៉ាក្រូ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។ មុនកើតហេតុ បុរសម្នាក់ជាជនរងគ្រោះ ជិះម៉ូតូ ម៉ាកវ៉េវ ធ្វើដំណើរតាមផ្លូវ១០០៣ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ គាប់ជួនមានអ្នកទូរស័ព្ទចូល ជនរងគ្រោះក៏ទាញទូរស័ព្ទ ម៉ាកសាំសុង (SUMSUNG) ពីហោប៉ាវមកកាន់នឹងដៃ ស្រាប់តែលេខមុខជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូម៉ាកស្កុបពី២គ្រឿង

    February 4, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា មុននេះបន្តិច មានករណីបាក់ដែកដងសន្ទូចដ៏ធំមួយ ក្នុងការដ្ឋានសាងសងអាគារខុនដូរមួយកន្លែងក្រោយអគារបាលី សង្កត់លេីរថយន្តទំនេីបរបស់ស្ថានទូតអាមេរិកមួយគ្រឿង និងសង្កត់អេស្កាវាទ័រមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ បណ្ដាលឲ្យរបួសមនុស្សម្នាក់ បង្កការភ្ញាក់ផ្អើលឡេីងដល់សមត្ថកិច្ចចុះទៅត្រួតពិនិត្យមេីលភ្លាមៗ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីល ឡេីងនាវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២០នេះ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មហាជននាំគ្នាលាន់មាត់ថា នេះសំណាងហេីយដែលមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងអ្នកដំណេីរនោះ តេីទំនងជាខ្វះបច្ចេកទេស ឬយ៉ាងណា ទេីបបានជា បាក់រលំ មក ផុយដូច្នេះ? ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៖ អត្ថបទ៖ ម៉េង

    February 4, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​ ៖ រថយន្តធុនធំសណ្ដោងកុងតឺន័រមួយគ្រឿង បេីកបត់ស្ដាំខ្វះការប្រុងប្រយ័ត្ន​​ ក៏ជ្រុលទៅកៀររថយន្ត PRIUS មួយគ្រឿងទៀត​បណ្ដាលឲ្យ​រងការខូចខាត​យ៉ាងដំណំ​ តែមិនបណ្ដាលឲ្យមនុស្សរបួសទេ​ បង្កការភ្ញាក់ផ្អើលឡេីងដល់អ្នកដំណេីរ​ រាយការណ៍ប្រាប់សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅពិនិត្យមេីល​ ព្រោះរថយន្តទាំងពីរគ្រឿងនៅចំកណ្ដាលផ្លូវតែម្ដង។ កាលពីវេលាម៉ោងជិត០១រំលងអាធ្រាត្រ​ ឈានចូលថ្ងៃអង្គារិ៍​ ទី៤​ ខែកុម្ភៈ​​​ ឆ្នាំ​២០២០នេះ​ នៅត្រង់ចំណុចផ្លូវបំបែកជាបួន​ (ស្តុបពេទ្យចិន) ស្ថិតលេីកំណាត់ផ្លូវព្រះសីហនុ​ កែងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង​​​ រាជធានីភ្នំពេញ​។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេឃេីញរថយន្តសណ្ដោងកុងតឺន័រមួយគ្រឿង​ ម៉ាក SCANIA ក្បាលពណ៍ស ពាក់ស្លាកលេខស្វាយរៀង 3A-4266 និងកន្ទុយពាក់ស្លាកលេខស្វាយរៀង 4A-1988 បេីកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់

    February 4, 2020
  • អន្តរជាតិ

    នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ យោងតាមសារព័ត៌មាន channelnewsasia បានអោយដឹងថា ចំនួនអ្នកផ្ទុកមេរោគ Coronavirus កើនឡើងដល់ ២០ ៦២៦នាក់ រីឯអ្នកស្លាប់កើនឡើងដល់ ៤២៦នាក់ គិតត្រឹមព្រឹកថ្ងៃទី០៤ ខែកុម្ផៈ នេះ។ ក្នុងនោះដែរប្រទេសជប៉ុន ឈរលើលំដាប់លេខ២ ខណៈប្រទេសថៃឈរនៅលំដាប់ថ្នាក់លេខ៣ នៅលើតារាងជាប្រទេសដែលរកឃើញអ្នកផ្ទុកមេរោគ Coronavirus ច្រើនជាងគេនៅលើពិភពលោក បន្ទាប់ពីប្រទេសចិន។ គួរបញ្ជាក់ផងដែរថា គ្រាន់តែប្រទេសចិនម្នាក់ឯងមានអ្នកផ្ទុកមេរោគដល់ទៅ ២០ ៤៣៨នាក់ និងស្លាប់ ៤២៥នាក់ ខណៈនៅប្រទេសហ្វីលីពីនមានអ្នកផ្ទុក២នាក់ និងអ្នកស្លាប់ម្នាក់៕

    February 4, 2020
  • ព័ត៌មានជាតិ

    នៅក្នុងខែមករា ឆ្នាំ២០២០ អង្គភាពសុីម៉ាក់បានដោះស្រាយបញ្ហាគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMKបានចំនួន១៤ទីតាំង​ ដោះបន្សាបគ្រាប់បែកបានចំនួន១៣គ្រាប់ដែលស្ថិតក្នុងស្ថានភាពគុណភាពអាចបង្កផ្ទុះ​ និងមួយគ្រាប់បានផ្ទុះរួចហេីយ នេះបើយោងតាមការបង្ហោះរបស់ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា។ ទីតាំងគ្រាប់បែកដែលបានដោះបន្សាបទាំងនោះមាននៅរាជធានីភ្នំពេញ​ ខេត្តកណ្តាល​ តាកែវ​ កំពង់ចាម​ ព្រៃវែង​ និងខេត្តស្វាយរៀង​ ដែលកប់ក្នុងដីជំរៅជ្រៅៗប្រមាណ៥-៧​ ម៉ែត្រ ឯកឧត្តម ហេង រតនា បានបន្តថា ៖ “នេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយដល់សុវត្ថិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ​ ជាពិសេសលេីការកសាងហេដ្ឋារចនាសម្ពន្ធ័ផ្លូវ​ ធារាសាស្ត្រ​ សំណង់លំនៅដ្ឋាន​ ស្ពាន​ និងការជីកកាយដីផ្សេងៗ​ ដែលអាចនឹងមានគ្រោះថ្នាក់កេីតឡេីង​ ហេីយទំហំខូចខាតក៏អាចមានទំហំធំផងដែរ។ អរគុណសន្តិភាព! បានបង្កឱកាសសំរាប់ការព្យាបាលដំបៅសង្គ្រាមជាបណ្តេីរៗនិងឈានដល់ការបំផ្លាញចោលទាំងស្រុង”៕ ប្រភព៖

    February 4, 2020
  • សុខភាព

    ដើម្បី​បកស្រាយ​ពាក្យ​ចចាមអារ៉ាម​ផ្សេងៗ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចេញ​មុខ​ឆ្លើយ​សំណួរ និង​ពន្យល់​ពី​រឿង​មួយ​ចំនួន​ទាក់ទិន​នឹង​វីរ៉ូសកូរ៉ូណាថ្មី។ ខាងក្រោម​នេះ​ជា​សំណួរ​ចម្លើយ​ពេញ​និយម​ជាង​គេ ដែល​អ្នក​លេង​បណ្ដាញ​សង្គម​តែងតែ​លើក​ឡើង​សួរ៖ ១- ខ្ទឹម​ស​ សំណួរ៖ តើ​ការ​ញ៉ាំ​ខ្ទឹម​ស​ ពិតជា​អាច​ជួយ​ការ​ពារ​ការ​ឆ្លង​វីរ៉ុស​កូរ៉ូណា​ថ្មី​បាន​មែន ឬ​ទេ? ចម្លើយ៖ ខ្ទឹម​ស គឺ​ជា​គ្រឿងទេសជំនួយសុខភាព​ ​និង​​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​មេរោគ និង​បាក់តេរី​មួយ​ចំនួន។ តែ​ទោះជាយ៉ាងណាក៏ដោយ​គ្មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា វា​អាច​ជួយ​ការពារ​វីរុស​កូរ៉ូណា​ថ្មី​បាន​ឡើយ។ ២- អីវ៉ាន់​ផ្ញើ​ពី​ចិន សំណួរ៖ តើ​យើង​មាន​សុវត្ថិភាព​ទេ ដែល​ទទួល​សំបុត្រ ឬ​កញ្ចប់​អីវ៉ាន់​ផ្សេង​ៗ​ពី​ប្រទេស​ចិន? ចម្លើយ៖ អ្នក​ទទួល​កញ្ចប់​អីវ៉ាន់​ដែល​ផ្ញើ​ពី​ប្រទេស​ចិន​មិន​មាន​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ទេ។ ព្រោះ​ថា​មេរោគ​នេះ​ឆ្លង​មិន​យូរ​ឡើយ នៅ​លើ​វត្ថុ​ដូចជា​សំបុត្រ ឬ​កេស ​ឡាំង។ ៣- ប្រេង​ល្ង

    February 4, 2020
  • បច្ចេកវិទ្យា

    ថ្វីត្បិតតែបច្ចេកវិទ្យាអ៊ិនធឺណេត 5G នៅមិនទាន់អាចបង្ហាញខ្លួនជាទូទៅនៅក្នុងបណ្តាប្រទេសលើលោកក្តី ប៉ុន្តែគ្រប់គ្នាបានដឹងយ៉ាងច្បាស់ហើយអំពីសមត្ថភាព និងល្បឿនដ៏លឿនរបស់វាប្រៀបធៀបទៅនឹងអ៊ិនធឺណេត 4G នាពេលបច្ចុប្បន្ន។ មានប្រទេសមួយចំនួនប៉ុណ្ណោះ ដែលអាចទទួលបានបទពិសោធនៃការប្រើប្រាស់អ៊ិនធឺណេតដ៏អស្ចារ្យនេះក្នុងនោះសហរដ្ឋអាមេរិ កដែលស្គាល់ថាមហាអំណាចសេដ្ឋកិច្ច និងបច្ចេកវិទ្យានោះគឺមិនទាន់បានស្គាល់រសជាតិនេះនៅឡើយ។ កាលពីជិតមួយឆ្នាំមុនប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានធ្វើការអំពាវនាវឲ្យប្រទេសរបស់លោកក្នុងការអភិវឌ្ឍបច្ចេកវិទ្យា 5G នេះបូករួមទាំង 6G ជំនាន់ក្រោយផងឲ្យបានកាន់តែឆាប់បំផុត ព្រោះថាមិនចង់បាក់មុខឡើយក្នុងនាមជាប្រទេសនាំមុខគេលើបច្ចេកវិទ្យានេះនោះ។ បច្ចុប្បន្ននេះបើនិយាយពីប្រទេសចិនវិញហាក់ត្រូវបានគេស្គាល់ថា ជាអ្នកដែលមានការនាំមុខគេរួចទៅហើយក្នុងការប្រើប្រាស់ 5G នោះ ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei គឺជាអ្នកផ្គត់ផ្គង់សមត្ថភាពអ៊ិនធឺណេតប្រភេទនេះទៅកាន់ប្រទេសមួយចំនួនទៀតលើលោកដូចជាអង់គ្លេស និងអាល្លឺម៉ង់ជាដើម។ មានការលើកឡើងមួយដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងសប្តាហ៍នេះតាមរយៈកាសែតចិន Hindustan Time ដែលស្ថិតនៅក្រោមចំណុះរបស់ក្រសួងទទួលបន្ទុកកិច្ចការងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិនបានអះអាងថា ចិននៅពេលនេះខ្លួនគឺកំពុងចាប់ផ្តើមសិក្សាទៅលើបច្ចេកវិទ្យាជំនាន់ក្រោយមួយទៀតគឺ 6G ហើយ។ តាមការអះអាងបន្ថែមទៀតបានបញ្ជាក់ថា

    February 4, 2020
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមផេករបស់លោកអភិបាលខេត្តបន្ទាយមានជ័យ អ៊ុំ រាត្រី បានរៀបរាប់នៅលើផេកហ្វេសបុករបស់ឯកឧត្តមថា៖ “តោថ្មកប់ក្រោមដី ត្រូវបានក្រុមការងារជួសជុលកំពង់ទឹក បារាយ៍មេបុណ្យបន្ទាយឆ្មាររកឃើញ នៅថ្ងៃទី០៣ កុម្ភះ ឆ្នាំ២០២០។ គោរពអរគុណលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ដែលតែងតែចំណាយធនធានថវិកា ពេលវេលា ដើម្បីកែលម្អតំបន់ទេសចរណ៍បុរាណ នៅតំបន់ប្រាសាទបន្ទាយឆ្មារ និងប្រាសាទនានាជ៉ំវិញប្រាសាទ។ (បញ្ជាក់តោនេះរកឃើញនៅការដ្ឋានជួសជុលកំពង់ទឹកបារាយណ៍មេបុណ្យបន្ទាយឆ្មារ ស្ថិតនៅភូមិបន្ទាយឆ្មារ ឃ៉ំបន្ទាយឆ្មារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ)៕ ប្រភពរូបភាព៖ លោកអភិបាលខេត្តបន្ទាយមានជ័យ អ៊ុំ រាត្រី និង chhanun btc page។

    February 3, 2020
  • អន្តរជាតិ

    ចិន៖ យោងតាមសារព័ត៌មានក្រុងស្រុក cc-times បានឱ្យដឹងថា មានអ្នកដំណើរជនជាតិចិនចំនួន ៣នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកវីរុសកូរ៉ូណា បន្ទាប់ពីពួកគេបានវិលត្រឡប់មកពីប្រទេសកម្ពុជា។ យោងតាមការចេញផ្សាយតាម WeChat ដោយគណៈកម្មាធិការសុខាភិបាលក្រុងសិនជិនប្រទេសចិន ចាប់ពីម៉ោង ១២ និង ០០នាទី កាលពីថ្ងៃទី០១ ខែកុម្ភៈ ដល់ ១២:០០នាទី នៅថ្ងៃទី០២ ខែកុម្ភៈ បាននិយាយថា មានករណីថ្មីចំនួន ៣៧ករណី គិតត្រឹមក្រុង Shenzhen តែមួយ ហើយក្នុងនោះមាន ៣នាក់ មកពីប្រទេសកម្ពុជា។ អ្នកជំងឺទាំង ៣នាក់ រួមមានស្ត្រី

    February 3, 2020
  • សិល្បៈ

    កញ្ញា ភីយ៉ា វ៉េកា ត្រូវបានជ្រើសរើសជាតារាកិត្តិយស លើកពាន់ជាតារាបង្ហាញម៉ូតឆ្នើម មានទម្រង់មុខស្រស់ស្អាតបែបកូនកាត់អាស៊ី ប្រចាំ 2020 ជាមួយនឹង តារាប្រុសស្រីល្បីៗ នៃព្រះរាជាណាចក្រថៃឡង់ និងឡាវ។ ក្នុងចំណោម តារាប្រុសស្រីៗល្បី អ្នកមានស្នាដៃឆ្នើមក្នុងសិល្បៈ ភ្ញៀវកិត្តិយសត្រកូលអភិជន ដែលមានវត្តមានក្នុងកម្មវិធី Thailand Digital Awards 2020 កញ្ញា ភីយ៉ា វ៉េកា តារាបង្ហាញម៉ូតប្រចាំប្រទេសកម្ពុជា ហាក់មានភាពលេចធ្លោខ្លាំង ទាំង ការច្នៃម៉ូតសម្លៀកបំពាក់, រូបសម្រស់ និងការបង្ហាញនូវអត្តសញ្ញាណជាតិខ្មែរ។ តារាបង្ហាញម៉ូតរាងតូចស្រឡូន សម្តីផ្អែម កញ្ញា ភីយ៉ា

    February 3, 2020