Khmernote Media
  • អន្តរជាតិ

    ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ បណ្តាលមកពីវីរុសកូរ៉ូណាថ្មីបានឈានដល់កំរិតខ្ពស់មួយទៀតហើយនៅក្នុងប្រទេសចិន ដែលមានអ្នកស្លាប់ ៦៥ នាក់បន្ថែមទៀត ដោយអ្នកទាំងអស់នោះគឺសុទ្ធតែនៅក្នុងខេត្តហ៊ូប៉ី នេះបើតាមការបញ្ជាក់តួលេខចេញផ្សាយដោយអាជ្ញាធរសុខាភិបាល។ អ្នកស្លាប់ដែលត្រូវបានរាយការណ៍ថ្មីៗនេះថា បានកើនឡើងដល់ចំនួនសរុប ៤៩២នាក់ ។ យោងតាមទិន្នន័យចេញផ្សាយកាលពីព្រឹកថ្ងៃពុធដោយគណៈកម្មាធិសុខភាពជាតិរបស់ចិន (NHC) ករណីឆ្លងនៅទូទាំងប្រទេសបានកើនឡើង ៣ ៩៧១ ករណីបន្ថែមទៀត ដែលធ្វើឲ្យអ្នកឆ្លងសរុបបានកើនឡើងដល់ ២៤ ៥៣៤ ដោយក្នុងនោះនៅក្នុងប្រទេសចិនតែម្នាក់ឯង មានអ្នកផ្ទុកវីរុសកូរ៉ូណារហូតដល់ទៅ ២៤ ៣២៤ករណី៕ អត្ថបទ៖ សេម

    February 5, 2020
  • ព័ត៌មានជាតិ

    មុននេះសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះនៅលើគណនីហ្វេសបុករបស់សម្តេចថា៖ “សុខសប្បាយជាទេបងប្អូនជនរួមជាតិ? តាមគម្រោងនៅថ្ងៃទី៥ កុម្ភះនេះ ខ្ញុំគ្រោងនឹងចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដើម្បីទៅសួរសុខទុក្ខកូនក្មួយនិស្សិតខ្មែរ ២៣ នាក់ដែលកំពុសិក្សានៅទីនោះ។ ប៉ុន្តែមកទល់ម៉ោង១១:០០យប់មិញ ទើបក្រសួងការបរទេសចិនឆ្លើយតបថាមិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់ខ្ញុំទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិនអោយមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតវិញក៏មិនត្រូវបានអនុញ្ញាត្តិអោយចេញក្រៅពីទីកន្លែងរស់នៅបានដែរ។ ដោយសារមិត្តចិនយល់អំពីការព្រួយបារម្ភរបស់ខ្ញុំចំពោះពលរដ្ធ និងនិស្សិតខ្មែរដែលកំពុងរស់នៅក្នុងប្រទេសចិន នៅព្រឹកមិញនេះ ខាងរដ្ធាភិបាលចិនបានអនុញ្ញត្តិអោយខ្ញុំធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីបានជួបសម្តែងការគួសមជាមួយភាគីមិត្តចិននឹងបានស្វែងយល់អំពីការយកចិត្តទុកដាក់របស់រដ្ធាភិបាលចិនចំពោះបងប្អូននិងកូនក្មួយសិស្សនិស្សិតខ្មែរយើងដែលកំពុងរស់នៅនឹងសិក្សានៅក្នុងទីក្រុងវូហាន ក៏ដូចជានៅទូទាំងប្រទេសចិន។ ដូច្នេះនៅរសៀលនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូកម្ពុជាចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅកាន់ទីក្រុងប៉េកាំង មុននឹងធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលគោរពស្រឡាញ់ខ្ញុំ និងចង់អោយខ្ញុំមានសុខភាពល្អ។ សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយសិស្សនិស្សិតដែលកំពុងរស់នៅក្នុងទីក្រុងវូហាន និងនៅក្នុងប្រទេសចិនទាំងអស់ជួបតែសេចក្តីសុខ សំណាងល្អ និងចៀសផុតពីជំងឺទាំងឡាយ៕”

    February 5, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពសារព័ត៌មាន Fresh News បានឲ្យដឹងថា នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងការបរទេសចិន បានជូនដំណឹងក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ភាគីចិនមិនអាចរៀបចំជូនសម្តេចតេជោ ហ៊ុន សែន ចំពោះដំណើរទៅកាន់ទីក្រុង​ វូហាន ខេត្តហ៊ូប៉ី ប្រទេសចិន បានទេ ដោយសារទីនោះកំពុងរីករាលដាលខ្លាំងបំផុតនៃមេរោគកូរ៉ូណា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារភាគីចិនមិនអាចរៀបចំបាន ដូច្នេះថ្ងៃស្អែកសម្តេច នឹងដឹកនាំគណៈប្រតិភូត្រឡប់ទៅមាតុភូមិវិញ ក្រោយពីបញ្ចប់បេសកម្មនៅទីក្រុងសេអ៊ូល, ដោយលើកទៅឱកាសក្រោយ ចាំជួបជាមួយក្រុមនិស្សិតនៅទីក្រុងវូហាន។ គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី០៣ ខែកុម្ផៈ ឆ្នាំ២០២០ ម្សិលមិញនេះ សម្តេចតេជោគ្រោងនឹង​អញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា

    February 4, 2020
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ- ព្រះគ្រូចៅអធិការវត្តឥន្ទញ្ញាណក្រុងព្រះសីហនុ មានសង្ឃដិការថា ប៉ុន្មានថ្ងៃនេះព្រះសង្ឃវត្តឥន្ទញ្ញាណ កំពុងតុបតែង និងធ្វើកិច្ចការជាច្រើន ដើម្បីរៀបចំពិធីបុណ្យ​មាឃ​បូជា​ ក្នុងវត្ត​ឥន្ទញ្ញាណ​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ​សៅរ៍​ ១៥កេីត​ ខែ​មាឃ​ ឆ្នាំ​កុរ​ឯកស័ក​ ព.ស.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០ ចុងសប្តាហ៍នេះ ដែលតាមការគ្រោងទុកនឹងមានវត្តមានថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការនិងពុទ្ធបរិសទ័គ្រប់មជ្ឈដ្ឋានអញ្ជើញចូលរួមផងដែរ៕ ប្រភព៖ លោក Huy Bunleng

    February 4, 2020
  • ព័ត៌មានជាតិ

    នៅថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា នៅថ្ងៃស្អែកទី៥កុម្ភៈ សម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចគ្រោងនឹង​អញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរីករាល​ដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស។ នៅពេលនេះសម្តេចតេជោ​ កំពុងរង់ចាំការបញ្ជាក់និងសម្រេចពីភាគីមិត្តចិនថា តេីអនុញ្ញាត្តិអោយទៅសួរសុខទុក្ខឬមិនអនុញ្ញត្តិអោយទៅក្នុងពេលដែលទីក្រុងនេះត្រូវបានដាក់អោយនៅដាច់ក្នុងសភាពប្រកាសអាសន្នមិនអោយមានចរាចរណ៍ចេញចូលទាំងនៅក្នុងប្រទេសចិន​ និងពីក្រៅប្រទេសចូលមក”។ ជុំវិញការស្នើចង់ទៅសួរសុខទុក្ខនិស្សិតខ្មែរនៅឯទីក្រុងវូហានរបស់សម្តេចតេជោ លោក ហេង ឡុង ក៏បានប្រកាសចង់រួមដំណើរជាមួយសម្តេចផងដែរ ដោយលោកបានបញ្ជាក់ឲ្យដឹងថា “ខ្ញុំបាទបានផ្ញើរសារទៅសម្ដេចតេជោ ហ៊ុន សែន សូមរួមដំណើរដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តជាមួយសម្ដេចទៅទីក្រុងវ៉ូហាន ដើម្បីទៅសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ខ្ញុំរួមទាំងសុខ និងរួមទាំងទុក្ខជាមួយសម្ដេចអស់មួយជីវិត។ សម្ដេចតេជោ ជានាយករដ្ឋមន្ត្រីទី១នៅលើពិភពលោក ដែលស្នើសុំរដ្ឋាភិបាលនៃប្រទេសចិនទៅសួរសុខទុក្ខប្រជាពលរដ្ឋខ្លួននៅឯទីក្រុងវ៉ូហាននៃប្រទេសចិន។

    February 4, 2020
  • ព័ត៌មានជាតិ

    បន្ទាប់ពីមានការប្រកាសថាស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ខណៈនេះសម្តេចតេជោ​ កំពុងរង់ចាំការបញ្ជាក់និងសម្រេចពីភាគីចិន ថាតេីអនុញ្ញាត្តិអោយទៅសួរសុខទុក្ខឬមិនអនុញ្ញត្តិ? ខាងក្រោមនេះជាការបង្ហោះ updated ចុងក្រោយនៅក្នុងហ្វេសប៊ុកផេកសម្តេចតេជោ៖ “សម្តេចតេជោមានប្រសាសន៍បន្តថា នៅថ្ងៃស្អែកទី៥កុម្ភៈសម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចគ្រោងនឹង​អញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរីករាល​ដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស។ នៅពេលនេះសម្តេចតេជោ​ កំពុងរង់ចាំការបញ្ជាក់និងសម្រេចពីភាគីមិត្តចិនថាតេីអនុញ្ញាត្តិអោយទៅសួរសុខទុក្ខឬមិនអនុញ្ញត្តិអោយទៅក្នុងពេលដែលទីក្រុងនេះត្រូវបានដាក់អោយនៅដាច់ក្នុងសភាពប្រកាសអាសន្នមិនអោយមានចរាចរណ៍ចេញចូលទាំងនៅក្នុងប្រទេសចិន​ និងពីក្រៅប្រទេសចូលមក”។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចមិនបានចាត់ទុកថាការផ្ទុះនៃជំងឺប្រភេទថ្មី មិនមែនជាឧបសគ្គសម្រាប់សម្តេចនោះទេ ប៉ុន្តែផ្ទុយទៅវិញសម្តេចមានឆន្ទៈពិតប្រាកដជាមួយមេដឹកនាំពិភពលោក ក្នុងការរួមគ្នាដោះស្រាយលើបញ្ហាដែលកើតមានឡើង ចំពោះសន្តិភាព សន្តិ​សុខមនុស្សជាតិ ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមដទៃទៀត ដែលពិភពលោកកំពុង​ប្រឈម និងរួមគ្នាដោះស្រាយ។ សូមរំលឹកថានាព្រឹកថ្ងៃទី០៤

    February 4, 2020
  • ព័ត៌មានជាតិ

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថានៅថ្ងៃស្អែកនេះ សម្តេចនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ការថ្លែងនេះបានធ្វើឡើងនៅព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅមុនពិធីបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ ដោយសម្តេចតេជោ បានអញ្ជើញជួបពិភាក្សាការងារដោយផ្ទាល់ជាមួយ លោកស្រី ហាក់ ចាហានមូន (Hak Ja Han Moon) ស្ថាបនិកអង្គការ សហព័ន្ធសន្តិភាពសកល។ យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានឲ្យដឹងថា ៖ “នៅថ្ងៃស្អែកទី៥កុម្ភៈសម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចនឹង​អញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ

    February 4, 2020
  • សិល្បៈ

    ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្តាញសង្គមដោយមានវីដេអូចែកចាយថា ម្ចាស់ពានរង្វាន់ The Voice Kids Cambodia រដូវកាលទី១ កុមារា ពេជ្រ ថៃ ត្រូវបានគេវាយនៅក្នុងថ្នាក់ ប៉ុន្តែមិនរងរបួសធ្ងន់ធ្ងរអ្វីឡើយ ដោយហេតុការណ៍នេះបានកើតឡើងនៅវិទ្យាល័យមោងឬស្សី ខេត្តបាត់ដំបង ហើយ ពេជ្រ ថៃ ក៏បាននិយាយថានឹងដាក់ពាក្យបណ្តឹង។ ក្នុងនោះផងដែរ លោក ហេង ឡុង ក៏បានបញ្ចេញយោបល់យ៉ាងដូច្នេះថា៖ “យោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំ មិនចង់ឱ្យក្មួយ ពេជ្រ ថៃ ប្ដឹងផ្ដល់ជនបង្កទេ ពីព្រោះរបួសស្នាមតិចតួចហើយក្មួយគឺជាសិល្បករល្បីគួរមានចិត្តសន្ដោសច្រើនជាងមនុស្សធម្មតា។ គ្រាន់តែធ្វើការសុំទោសពីសាមីខ្លួន និងកិច្ចសន្យាកែខ្លួន ដឹងឮពីអាណាព្យាបាល។ នាយកសាលាមិនគួរបណ្ដោយឲ្យមានវប្បធម៌បងធំនៅក្នុងសាលាឡើយ ខ្ញុំមិនជឿថា

    February 4, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ការដ្ឋានសាងសង់អគារខុនដូរមួយកន្លែង ក្នុងសង្កាត់ទន្លេបាសាក់ ត្រូវបានអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងផ្អាកដំណើរការសាងសង់បណ្ដោះអាសន្នភ្លាមៗ ក្រោយពីមានការបាក់ដេកដងសន្ទួច រលំសង្កត់លើរថយន្ដរបស់ស្ថានទូតអាមេរិកមួយគ្រឿង បណ្ដាលអោយមន្ត្រីទូតអាមេរិកម្នាក់រងរបួសធ្ងន់ និងឃាត់ខ្លួនមនុស្ស៤នាក់ផងដែរ។ ហេតុការណ៍បាក់រលំដងសន្ទួចនេះបានកើតឡើងនៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃអង្គារ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិ១៤ (ក្រោយអាគារបាលី) លេីផ្លូវថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ក្រុមជំនាញខាងបច្ចេកទេសដងស្ទូចបានរុះរើ ដើម្បីបិទបញ្ចប់ការ សាងសង់របស់ខ្លួន ខណៈនោះមិនដឹងជារុះរើខុសបច្ចេកទេស យ៉ាងម៉េចទេ ទើបបានជាគេឃើញបាក់ដែកដងស្ទូច បណ្ដាលឲ្យ ទ្រេតធ្លាក់មកត្រូវអេស្កាវ៉ាទ័រមួយគ្រឿង និងរថយន្តមួយគ្រឿង ទៀត

    February 4, 2020
  • សង្គម

    ជារឿងមួយដ៏គំរូ ដោយមានសិស្សថ្នាក់ទី១២S នៃវិទ្យាល័យ ១០ មករា ១៩៧៩ ព្រមទាំងលោកគ្រូ បាននាំគ្នាទិញសម្ភារៈសិក្សា និងកង់មួយគ្រឿង ព្រមទាំងថវិកាមួយចំនួនជួយដល់ យុវសិស្សស្រីមួយរូបឈ្មោះ ភឿន រ៉ម រៀនថ្នាក់ទី១២S នៃវិទ្យាល័យ ១០ មករា ១៩៧៩ ដែលមានជីវភាពខ្វះខាតខ្លាំង ដើម្បីជួយសម្រួលដល់គាត់ក្នុងការរៀនសូត្រ។ យោងតាមប្រភពបានឲ្យដឹងថា អ្នកផ្តើមគំនិតរៃអង្គាសថវិកានេះគឺសិស្សឈ្មោះ ភាត់ គឹមផា ជាប្រធានថ្នាក់ទី១២S ហើយក៏ជាមេកងកាយរឹទ្ធជាតិកម្ពុជា នៃវិទ្យាល័យ ១០ មករា ១៩៧៩ ផងដែរ។ ប្រភពពី យុវជនស្ម័គ្រចិត្ត វិទ្យាល័យ

    February 4, 2020