- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ យប់ស្ងាត់ហេីយបុរសម្នាក់ដេីរចេញពីផ្ទះបំណងទៅរកញុាំអីជាមួយមិត្តភ័ក្តិស្រាប់តែមានជនង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿងមកធ្វេីសកម្មភាពវាយប្លន់យកកាបូបលុយនិងទូរស័ព្ទហេីយគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបាន កេីតឡេីងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៦៣ កែងផ្លូវលេខ៤៥៦ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ សុខ ហេង ភេទប្រុស អាយុជាង៣០ឆ្នាំ ដែលទេីបមកពីប្រទេសចិន មុខរបរអ្នកបកប្រែភាសាចិន ស្នាក់នៅបន្ទប់ផ្ទះជួលមួយកន្លែង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សម្ភារៈដែលជនសង្ស័យប្លន់យកនោះមានទូរស័ព្ទ iPhone 11Pro មួយគ្រឿងកាបូបលុយ ក្នុងនោះមានលុយមួយចំនួន និងឯកសារ អត្តសញ្ញាណប័ណ្ណ ផងដែរ។ តាមសម្តីជនរងគ្រោះបានឲ្យដឹងថា
February 6, 2020 - ព័ត៌មានជាតិ
នៅល្ងាចថ្ងៃទី០៥ កុម្ភៈ ដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជួបពិភាក្សាជាមួយ ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន នៅទីក្រុងប៉េកាំង ប្រទេសចិន។ នៅក្នុងជំនួបនេះដែរ ឯកឧត្តម ប្រធានាធិបតី បានជម្រាបសម្ដេចថា ឯកឧត្ដម ពិតជារីករាយក្នុងការជួបសម្តេចជាថ្មីម្តងទៀតនៅទីក្រុងប៉េកាំង។ ឯកឧត្តម បន្តថា ប្រជាពលរដ្ឋចិន ក៏ដូចជារដ្ឋាភិបាលចិន កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «កូរ៉ូណា»នេះ ហើយចំពោះប្រជាពលរដ្ឋកម្ពុជា ជាពិសេសនិស្សិតកម្ពុជាកំពុងរស់នៅក្នុងប្រទេសចិន រដ្ឋាភិបាលចិនកំពុងយកចិត្តទុកដាក់។ លោកប្រធានាធិបតី បានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថា គាំទ្រប្រទេសចិន
February 6, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ យុវជន ៣នាក់ ត្រូវបានកម្លាំងកងអន្តរាគមន៍ពិសេសអធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តុ៍នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មេីស ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុង មូលដ្ឋាន ស្ទាក់បានឃាត់ខ្លួនបញ្ជូនទៅសាកសួរភ្លាមៗ បន្ទាប់ពីឃើញជិះម៉ូតូឌុបគ្នា គួរឲ្យសង្ស័យទេីបសមត្ថកិច្ចសុំត្រួតពិនិត្យឆែកឆេរខ្លួនប្រាណ រកឃេីញឧបករណ៍កាច់សោរនិងឆ្កឹះសោ ដោយសង្ស័យប៉ុនប៉ងលួចនៅចំណុចផ្លូវលំក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង ២ និង ០០ នាទី ព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង៣នាក់ ដែលឃាត់ខ្លួនមាន ១- ជនសង្ស័យ ឈ្មោះ
February 6, 2020 - សុខភាព
ក្រុមអ្នកវិទ្យាសាស្រ្តចិនបានប្រកាសថាក្រុមការងាររបស់ខ្លួនបានរកឃើញថ្នាំពីរប្រភេទដែលគេជឿថាអាចប្រឆាំងនឹងវីរុសកូរ៉ូណាថ្មីបាន និងមានប្រសិទ្ធភាពជាងថ្នាំដែលប្រើកន្លងមក។ លោកស្រី Li Lanjuan ជាប្រធានក្រុមអ្នកវិទ្យាសាស្ត្រឈានមុខគេមួយរបស់ប្រទេសចិន ក្នុងការស្រាវជ្រាវប្រឆាំងនឹងវីរុសណូវែលកូរ៉ូណានោះ បានប្រកាស់ពីការរកឃើញថ្នាំ Abidol និង Darunavir កាលពីថ្ងៃអង្គារ។ លោកស្រីបន្តថាការរកឃើញនេះ គឺសំដៅលើថ្នាំ ពីរមុខបន្ថែមទៀតដែលអាចមានប្រសិទ្ធភាពបញ្ឈប់វីរុសកូរ៉ូណាថ្មី។ គួរបញ្ជាក់ថាលោកស្រីបានដឹកនាំក្រុមស្រាវជ្រាវ មកពីខេត្ត Zhejiang មកកាន់ខេត្ត ហ៊ូប៉ី ដែលស្ថិតនៅភាគកណ្ដាលដើម្បីស្រាវជ្រាវរកវិធីព្យាបាលបន្ទាន់ចំពោះវីរុសថ្មីនេះ។ លោកស្រីសាស្ត្រាចារ្យបានបន្តទៀតថា ថ្នាំប្រឆាំងវីរុស HIV ឈ្មោះថ្នាំ Kelizhi ដែលកំពុងប្រើនៅពេលបច្ចុប្បន្ននេះ គឺមិនមានប្រសិទ្ធភាពល្អទេ ហើយមានផលរំខានច្រើនទៀតផង។ បើតាមអ្នកវិទ្យាសាស្ត្រមួយរូបទៀត លោក Chen Zuobing ដែលជាសមាជិកក្នុងក្រុមនេះដែរ
February 6, 2020 - ព័ត៌មានជាតិ
យោងតាមប្រភពសម្តេចតេជោហ៊ុន សែន បានរៀបរាប់ឲ្យដឹងថា៖ នៅទីក្រុងប៉េកាំងពេលនេះធាតុអាកាសត្រជាក់ធ្លាក់ទឹកកក ប៉ុន្តែសុខភាពខ្ញុំគឺល្អរឹងមាំ។ នៅពេលបន្តិចទៀតនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូចាកចេញពីទីក្រុងប៉េកាំងឆ្ពោះមកកាន់ប្រទេសកម្ពុជាតាមជើងយន្តហោះពិសេសរបស់រាជរដ្ឋាភិបាល។ ខ្ញុំពិតជាសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំងក្រោយពីបានជួបពិភាក្សាការងារជាមួយភាគីមិត្តចិន ដោយបានដឹងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ និងវិធានការទាំងឡាយរបស់មិត្តចិនក្នុងការមើលថែទាំពលរដ្ឋ និងសិស្សនិស្សិតខ្មែរដែលកំពុងសិក្សានិងរស់នៅក្នុងប្រទេសចិន ជាពិសេសនៅក្នុងទីក្រុងវូហាន ខេត្ត ហ៊ូប៉ីនេះតែម្តង។ ដូច្នេះសូមក្មួយៗទាំងអស់មានទំនុកចិត្ត ហើយត្រូវមានជំនឿ និងសង្ឃឹមចំពោះវិធានការទប់ស្កាត់មិនអោយជំងឺឆ្លងនេះរីករាលដាលមកដល់កន្លែងសុវត្ថិភាពរបស់កូនក្មួយដែលកំពុងរស់នៅ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏ពូសោកស្តាយដែលមិនបានទៅជួបកូនក្មួយដោយផ្ទាល់ ប៉ុន្តែពូសូមអរគុណ កូនក្មួយនិស្សិតនៅវូហានទាំងអស់ ដែលបានផ្ញើសារនិងឃ្លីបវីដេអូសម្តែងនូវការគោរពស្រឡាញ់នឹករឮក និងការព្រួយបារម្ភចំពោះសុវត្ថិភាពពូដែលគ្រោងទៅសួរសុខទុក្ខក្មួយៗនៅទីនោះ។ ទោះបីពេលនេះពូមិនបានទៅ ប៉ុន្តែពូសង្ឃឹមថានឹងបានជួបក្មួយៗនៅពេលខាងមុខណាមួយមិនខាន។ សូមក្មួយៗថែរក្សាសុខភាពអោយបានល្អ យកចិត្តទុកដាក់ធ្វើតាមការណែនាំរបស់សាលា និងអាជ្ញាធរសុខាភិបាលចិន ដើម្បីចៀសវាងការឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) និងជំងឺផ្សេងៗទៀត។ សូមជូនពរបងប្អូនជនរួមជាតិ និងក្មួយៗទាំងអស់ជួបតែសេចក្តីសុខ
February 5, 2020 - ព័ត៌មានជាតិ
បុរសជនជាតិចិនម្នាក់ឈ្មោះ លោក ចា ជិនហូ អាយុ៦០ឆ្នាំ ដែលឆ្លងវីរុសប្រភេទថ្មីកូរ៉ូណា ហើយត្រូវបានគ្រូពេទ្យចងខ្សែនៅមុខបន្ទប់ស្នាក់នៅដាច់ដោយឡែកពីគេនៅមន្ទីរបង្អែកខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ត្រូវបានរដ្ឋមន្ដ្រីសុខាភិបាល បានឲ្យដឹងថាបុរសជនជាតិចិនរូបនេះ មានភាពធូរស្រាលកាន់តែខ្លាំងហើយ បន្ទាប់ពីលទ្ធផលវិភាគរោគសញ្ញាលើកទី១ បានបង្ហាញថា គ្មានផ្ទុកវីរុសកូរ៉ូណា (អវិជ្ជមាន)។ ទោះជាយ៉ាងណាក្រុមគ្រូពេទ្យពុំទាន់អនុញ្ញាតឲ្យជនជាតិចិននោះ ចាកចេញពីមន្ទីរពេទ្យនោះទេ ដោយនៅបន្តតាមដានជាបន្ត ប្រសិនបើលើកទី២ នៅតែពិនិត្យមិនឃើញមានរោគសញ្ញាទេ ខាងក្រុមគ្រូពេទ្យនឹងអនុញ្ញាតឲ្យជនជាតិចិនរូបនេះចាកចេញពីមន្ទីរពេទ្យ។ សូមបញ្ជាក់ថា បុរសអ្នកជំងឺរូីបនេះ ធ្វើដំណើរមកពីទីក្រុង វូហាន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ជាមួយក្រុមគ្រួសារ៣នាក់ទៀត
February 5, 2020 - ព័ត៌មានជាតិ
នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជេីញមកដល់ទីក្រុងប៉េកាំង នៃប្រទេសចិនប្រកបដោយសុវត្ថិភាពហេីយ ដោយមានលោក វ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេសចិន និងមន្រ្តីជាន់ខ្ពស់ចិនជាច្រេីនរូប ព្រមទាំងមន្រ្តីការទូតកម្ពុជាប្រចាំប្រទេសចិន បានមកទទួលស្វាគមន៍នៅព្រលានយន្តហោះ។ ហើយនៅល្ងាចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបជាមួយលោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាង នៅម៉ោង ៥:១៥នាទីល្ងាច និងបន្ទាប់មកជួបជាមួយលោកប្រធានាធិបតីចិន ស៉ី ជិនពីង នៅម៉ោង៦:០០ល្ងាចនេះ មុននឹងវិលត្រឡប់ទៅប្រទេសកម្ពុជានៅយប់នេះ។ ទស្សនកិច្ចការងាររយៈពេល១ថ្ងៃ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២០នេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតបតាមការអញ្ជើញរបស់
February 5, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងប្រហែល២៣ និង៤០នាទីយប់ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅចំណុចសួនច្បារមុខវត្តបុទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចខាងជើងស្ថានីយប្រេងឥន្ធនៈសាវីម៉ិច ផ្លូវលេខ២១៧ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១៥ និង ១៥ នាទីរសៀល។ ជនសង្ស័យទាំង៣នាក់មាន
February 5, 2020 - បច្ចេកវិទ្យា
ព័ត៌មានលំអិតកាន់តែច្រើនបន្ថែមទៀតអំពីម៉ូដែលជំនាន់ថ្មី Galaxy S20 series សម្រាប់ទីផ្សារអាមេរិកត្រូវបានចែកចាយយ៉ាងច្រើននៅក្នុងបណ្តាញអ៊ិនធឺណេតជាមួយនឹងប្រភព ដែលមិនសូវជាផ្លូវការ។ ក្នុងនោះមានដូចជាម្ចាស់គណនេយ្យ Twitter មានឈ្មោះថា Jon Prosser ដែលបានអះអាងថាខ្លួនទទួលបានដំណឹងយ៉ាងច្បាស់អំពីតម្លៃលក់របស់ស្មាតហ្វូននេះជាពិសេសនៅលើបណ្តាញក្រុមហ៊ុនទូរគមនាគមន៍របស់អាមេរិកដូចជា Verizon ជាដើម។ ដូចជាមិនមានអ្វីប្រែប្រួលឡើយក្នុងទីផ្សារអាមេរិកនោះគឺថាត្រកូល Galaxy S20 នឹងត្រូវបានផ្តល់ជូនដោយក្រុមហ៊ុន Verizon ក្នុងតម្លៃដូចគ្នានឹងក្រុមហ៊ុន T-Mobile ដែលពោលគឺចន្លោះពី៩៩៩ ដុល្លារ ១១៩៩ ដុល្លារ និង ១ ៣៩៩ដុល្លារសម្រាប់ទូរស័ព្ទ Galaxy S20, Galaxy S20 +, Galaxy
February 5, 2020 - សុខភាព
មន្ត្រីសុខសភិបាលចិននិយាយថាគិតត្រឹមថ្ងៃអង្គារ ម្សិលមិញអ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីជិត៩០០នាក់ហើយបានជាសះស្បើយ និងត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ កាសែតចិន Xinhou ចុះផ្សាយនាព្រឹកថ្ងៃពុធនេះ បានដកស្រង់សម្ដីអាជ្ញាធរសុខាភិបាលប្រទេសចិនថា គិតត្រឹមល្ងាចថ្ងៃអង្គារម្សិលម៉ិញនេះ មានអ្នកជំងឺ ផ្ទុកវីសរុសកូរ៉ូណាថ្មុីសរុប ៨៩២នាក់ហើយបានជាសះស្បើយនិងបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។ យោងតាមរបាយការណ៍របស់អាជ្ញាធរចិនបញ្ជាក់ទៀតថា គ្រាន់តែនៅថ្ងៃអង្គារម្សិលម៉ិញមួយថ្ងៃមានអ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីចំនួន២៦២នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីពេទ្យ ដែលក្នុងចំណោមនោះ មាន ១២៥អ្នកមកពីខេត្តហ៊ូប៉ី។ មន្ត្រីដដែលឲ្យដឹងថាគិតត្រឹមល្ងាចថ្ងៃអង្គារ មានករណីជំងឺបង្កដោយវីរុសកូរ៉ូណាថ្មី កើនដល់ ២៤៣២៤ ករណីហើយ ដែលក្នុងនោះមានអ្នកស្លាប់ ៤៩០នាក់។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ
February 5, 2020









