- Khmernote Media
- PR
នៅព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថានីយ ទូរទស្សន៍ ភីអិនអិន បានរៀបចំពិធីក្រុងពាលី ដើម្បីប្រកាសរឿងថ្មី របស់ខ្លួនចំណងជើង «រសជាតិអ្នកមាន» ក្រោម ស្នាដៃ និពន្ធរបស់លោកស្រី ពាន់ ភួងបុប្ផា សហការជាមួយផលិតកម្ម អិមស៊ីអិនវី Picture ដោយសម្រិត សម្រាំង ជាពិសេស និងយក គុណភាពរឿងជាចម្បង។ កញ្ញា ទូច បុប្ផា បានបញ្ជាក់អោយដឹងថា រឿង «រសជាតិអ្នកមាន» គឺជាភាពយន្តភាគខ្មែររសជាតិថ្មីមួយ សម្រាប់ប៉ុស្តិ៍ភីអិនអិន ដែលបាន វិនិយោគ
February 6, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ប្រិយមិត្តទាំងអស់ពិតជាស្គាល់ហេីយគណនេយ្យហ្វេសប៊ុកឈ្មោះ “អធិរាជ មហាសាច់ ” ពេលនេះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹងនៅសាលាដំបូងខេត្តបាត់ដំបង ពាក់ព័ន្ធនឹងករណីឡាយ (live) ជេរប្រមាថយ៉ាងធ្ងន់ធ្ងរដល់សមត្ថកិច្ចអនុវត្តន៍ច្បាប់ផ្នែកចរាចរណ៍នៃស្នងការខេត្តបាត់ដំបងដែលមិនអាចទទួលយកបាន និងធ្វើឲ្យប៉ះពាល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់សមត្ថកិច្ចនៃស្នងការខេត្តទាំងមូលនិងធ្វើឲ្យមតិមហាជន ក៏ដូចជាប្រជាពលរដ្ឋ យល់ច្រឡំ និងអស់ទឹកចិត្តលើសមត្ថកិច្ច។ យោងតាមពាក្យបណ្ដឹងនេះមានលោក ប៉ែន រិទ្ធី ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ នៃស្នងការខេត្តបាត់ដំបងជាដើមបណ្តឹង និងជានីតិបុគ្គលតំណាងឲ្យស្នងការខេត្តផងដែរ។ ពាក្យបណ្ដឹងខាងលើនេះដែរ ស្នងការនគរបាលខេត្តបានធ្វើឡើង ក្រោយពីក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការបកស្រាយ និងជម្រាបជូនដល់សាធារណជនទៅលើករណីដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះអធិរាជមហាសាច់ បានឡាយ (live) ជេរប្រមាថ យ៉ាងធ្ងន់ធ្ងរ មកលើសមត្ថ កិច្ចជាសាធារណៈតាមបណ្តាញសង្គមកន្លងទៅថ្មីៗនេះ។ នៅក្នុងខ្លឹមសារដែលក្រុមការងារប្រតិកម្មរហ័សនៃស្នងការខេត្តបានធ្វើការស្រាយបំភ្លឺដល់សាធារណជន បានសរសេរថាសូមជម្រាបជូន
February 6, 2020 - ព័ត៌មានជាតិ
ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ១៥មុឺនដុល្លារ (ព្រះករុណាព្រះមហាក្សត្រ ចំនួន៥មុឺនដុល្លារ និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ចំនួន១០មុឺនដុល្លារ) ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការប្រឈមនូវការផ្ទុះឡើង នៃវីរុសកូរ៉ូណា។ ក្នុងនោះផងដែរព្រះករុណាព្រះមហាក្សត្រ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារជូន ឯកឧត្តម សុី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការផ្ទុះឡើងនូវមេរោគកូរ៉ូណា
February 6, 2020 - ព័ត៌មានជាតិ
ថ្មីៗនេះបន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ Khun Savoeun បានប្រតិកម្មចំពោះការ live វីដេអូរបស់ បូព្រឹក្សតូច ដែលតែងតែប្រើប្រាស់ពាក្យសម្តីមិនសមរម្យរួចមក ស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ក៏ចាប់ផ្តើមមានវិធានការណែនាំកោះហៅ បូព្រឹកតូច ឈប់ប្រើពាក្យជេរប្រមាថ អាកប្បកិរិយាមិនសមរម្យ។ ដោយនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ឃុន សាវឿន ក៏បានឲ្យដឹងថា ៖ “សូមអរគុណនិងកោតសរសើរនូវចំណាត់ការរបស់អាជ្ញាធរមូលដ្ឋាន ក្រោមបញ្ជាលោក អៀ ប៊ុនធឿន ស្នងការស្ដីទីនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានកោះហៅប្អូនប្រុស បូព្រឹក្សតូច មកអប់រំណែនាំ តាមការសំណូមពរពីមហាជនអំពីការប្រើប្រាស់ពាក្យសំដីមិនសមរម្យ ជេរបញ្ចោរ តាមបណ្ដាញសង្គមហ្វេសបុក”៕
February 6, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យឆាបឆេះហាងកាហ្វេមួយកន្លែង ជាប់នឹងសាលាអន្តរជាតិប្រាយថាម នាវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ថិតនៅផ្លូវទួលពង្រ(ហៅផ្លូវ៣០ម៉ែត្រ) ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះបានឡើងទៅបោកខោអាវនៅជាន់ខាងលើ ខណៈពេលកំពុងយកខោអាវដាក់ចូលម៉ាស៊ីនច្រើនលើសទម្ងន់ បណ្តាលឲ្យម៉ាស៊ីនបោកខោអាវគាំងក្ដៅ ហេីយក៏ឆ្លងចរន្តប្រព័ន្ធខ្សែភ្លើង បណ្តាលឲ្យឆេះចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ រាលដាលដល់ក្នុងចង្រ្កានបាយ និងផ្ទុះធុងហ្គាសតែម្ដង បង្កការភ្ញាក់ផ្អើលឡេីងដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកកន្លែងកេីតហេតុ ធ្វេីការបាញ់ពន្លត់ រហូតរលត់ទៅវិញ គ្រាន់តែខូចខាតសម្ភារៈមួយចំនួន និងមិនបណ្ដាលអោយមនុស្សរងរបួសឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។ សមត្ថកិច្ចបានប្រាប់អោយដឹងថា ម្ចាស់ផ្ទះឈ្មោះ ឣៀង វុទ្ធា
February 6, 2020 - ព័ត៌មានជាតិនិមិត្តសញ្ញា ដែលរចនាឡើងដោយនិស្សិតសាលារចនា ត្រូវបានជ្រើសរើសសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣
និមិត្តសញ្ញា (logo) ដែលរចនាឡើងដោយនិស្សិត សៀង ឆាយលី ទទួលបានជ័យលាភី និងត្រូវបានជ្រើសរើសជានិមិត្ត សញ្ញាសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលព្រះរាជាណាចក្រកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ នេះបើយោងតាមការបង្ហោះរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ បច្ចុប្បន្ននេះ និស្សិត សៀង ឆាយលី កំពុងរៀនថ្នាក់ឆ្នាំទី៤ ផ្នែកគំនូរសារគមនាគម (Graphic Design) នៅមហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ និស្សិត សៀង ឆាយលី គឺជានិស្សិតដ៏ឆ្នើមមួយរូបដែលមានទេពកោសល្យខ្ពស់ផ្នែកគំនូរសារគមនាគម និងធ្លាប់បានរចនាគំនូរ និងសិល្បៈជាច្រើនប្រកបដោយភាពឆ្នៃប្រឌិត។ កាលពីពេលថ្មីៗកន្លងទៅនេះ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ចុងខែមករា ឆ្នាំ២០២០ និស្សិតឆ្នើមរូបនេះត្រូវបានជ្រើសរើសឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាលផ្នែកគំនូរសារគមនាគមនៅប្រទេសអេស៉្បាញ ក្រោមអាហារូបត្ថម្ភពីកម្មវិធី
February 6, 2020 - ព័ត៌មានជាតិ
ករណីឃាតកម្មដ៏សាហាវដែលបង្កឡើងដោយយុវជនម្នាក់ជាមន្ត្រីយោធា បានធ្វើការបាញ់សម្លាប់គូរដណ្តឹងរបស់ខ្លួន បណ្តាលអោយស្លាប់ពេលបញ្ជូនទៅកាន់មន្ទីពេទ្យ។ ជនដៃដល់ជាឃាតករ មានឈ្មោះថា យឺន វណ្ណដេត អាយុប្រមាណ៣០ឆ្នាំ ជានាយទាហានអង្គភាព ង៧០ មានឋាន្តរសក្តិវរសេនីយត្រី ហើយមកទល់នឹងពេលនេះគឺរយៈពេលជិតមួយខែហើយ ជនល្មើសនៅបន្តរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ ដោយសមត្ថកិច្ចមិនទាន់ចាប់បាននោះទេ។ ក្រោយមានការប្រតិកម្មពីក្រុមគ្រួសារជនរងគ្រោះ លោក ពេជ្រ ស្រស់ ដែលជាងអ្នកនយោបាយល្បីឈ្មោះមួយរូបបានបង្ហោះសារមួយឃ្លាថា៖ “ការពិតទៅ ខ្ញុំមិនចង់លូកមាត់កិច្ចការជំនាញរបស់កម្លាំងនគរបាលយុត្តិធម៌នោះទេ ប៉ុន្តែបើខ្ញុំមិននិយាយ គឺវាតឹងក្នុងទ្រូងខ្ញុំស្ទើបែកហើយ ពីព្រោះការ អនុវត្តច្បាប់មិនតម្លាភាព គឺបង្កើតឲ្យមានភាពអយុត្តិធម៌កើតឡើងលើជនរងគ្រោះ និង សង្គមជាតិទាំងមូលតែម្តង ហើយករណីឃាតកម្មប្រើអាវុធ លើគូរដណ្តឹងនេះគឺជាអំពើឃោឃៅព្រៃផ្សៃខ្លាំងណាស់ នឹងឆ្លុះបញ្ចាំងពីការប្រើប្រាស់អាវុធដោយសេរី គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ដូច្នេះមន្រ្តីនគរបាលយុត្តិធម៌មិនគួរបណ្តោយឲ្យជនល្មើសនៅក្រៅច្បាប់យូរយ៉ាងនេះទេវាធ្វើឲ្យពលរដ្ឋខ្មែរខ្វះភាពកក់ក្តៅលើការអនុវត្តច្បាប់ និង
February 6, 2020 - ព័ត៌មានជាតិ
ទីស្ដីការគណៈរដ្ឋមន្រ្តី នឹងប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌថ្មី (ក្របខណ្ឌ “ក”) ចំនួន ២២នាក់ សម្រាប់ឆ្នាំ២០២០ លើផ្នែកនីតិសាស្រ្តនិងរដ្ឋបាលសាធារណៈ (១៧នាក់) និងផ្នែកព័ត៌មានវិទ្យា (០៥នាក់) ដើម្បីបម្រើការងារក្នុងក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្រ្តី។ បេក្ខជនត្រូវបំពេញសំណុំលិខិត និងដាក់ពាក្យសុំចុះឈ្មោះប្រឡងនៅនាយកដ្ឋានបុគ្គលិក នៃទីស្ដីការគណៈរដ្ឋមន្ដ្រី (អគារថ្មី ជាន់ទី៤ បន្ទប់លេខ៤០៥ (តាមបណ្ដោយផ្លូវកម្ពុជាក្រោម) រៀងរាល់ម៉ោងធ្វើការ ដោយ កាលបរិច្ឆេទលក់ និងទទួលពាក្យសុំចុះឈ្មោះប្រឡង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ តម្លៃពាក្យសុំចុះឈ្មោះប្រឡង ៥០០០ រៀល និងតម្លៃសុំសិទ្ធិប្រឡង ២០០០០ រៀល ចំណែកកាលបរិច្ឆេទប្រឡង
February 6, 2020 - អន្តរជាតិ
តួកគី៖ យន្ដហោះដឹកអ្នកដំណើររបស់ប្រទេសតួកគីបានរអិលធ្លាក់ពីលើផ្លូវរត់ធ្លាក់ចូលប្រឡាយ និងបែកបាក់ពេលចុះចតនៅអាកាសធាតុអាក្រក់នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សម្នាក់ និងជាង១៥០នាក់ទៀតរងរបួស។ អ្នកដំណើរត្រូវដើរកាត់បំណែកយន្តហោះដែលបែកចេញដើម្បីគេចខ្លួន។ យន្តហោះដែលប្រតិបត្តិការដោយក្រុមហ៊ុនដឹកអ្នកដំណើរ Pegasus Airlines បានទៅដល់អាកាសយានដ្ឋាន Sabiha Gokcen នៃទីក្រុងអ៊ីស្តង់ប៊ុល ដែលមកពីទីក្រុងអ៊ីសៃ របស់ប្រទេសតួកគី ជាមួយនឹងអ្នកដំណើរនិងនាវិកចំនួន ១៨៣ នាក់នៅលើយន្តហោះ។ លោក អាលីយ៉េលីយ៉ាយ៉ា បាននិយាយថាយន្ដហោះបានបរាជ័យក្នុងការទប់លំនឹងនៅលើផ្លូវរត់ហើយបានរំលងចម្ងាយពី ៥០-៦០ ម៉ែត្រមុនពេលដែលវាធ្លាក់ចូលក្នុងប្រឡាយពីកម្ពស់ប្រហែល ៣០ ម៉ែត្រ៕
February 6, 2020 - អន្តរជាតិ
គិតមកទល់នឹងព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះ វីរុសកូរ៉ូណា ដែលកំពុងតែរាតត្បាតនៅតាមបណ្តាប្រទេសជាច្រើន ក្នុងនោះមានទាំងខ្មែរផងនោះ បានកំពុងតែសម្លាប់មនុស្សជាច្រើនជារៀងរាល់ថ្ងៃ។ ក្នុងរយៈពេលតែ១ថ្ងៃ គឺពីថ្ងៃទី០៥ ដល់ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ នេះ ចំនួនអ្នកស្លាប់ដោយសារតែវីរុសកូរ៉ូណាមានចំនួនជាង៧០នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុបនៃអ្នកស្លាប់ទូទាំងពិភពលោកបានកើនឡើងដល់ ៥៦៥នាក់ ក្នុងនោះមានអ្នកផ្ទុកវីរុសកើនឡើងដល់ ២៨ ២៦២នាក់ ហើយក៏មានអ្នកជាសះស្បើយចំនួន ៩១១នាក់ផងដែរ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មាន South China Morning Post៕ អត្ថបទ៖ សេម
February 6, 2020









