- Khmernote Media
- សុខភាព
អ្នកស្រាវជ្រាវ ចិនបានខ្នះខ្នែងយ៉ាងខ្លាំងដើម្បីស្វែងរកថ្នាំដែលអាចប្រឆាំងនឹងវីរុសកូរ៉ូណាថ្មីបានឲ្យលឿនតាមដែលអាចធ្វើទៅបាន។ ខាងក្រោមនេះគឺជាថ្នាំប៉ុន្មានប្រភេទដែលអ្នកស្រាវជ្រាវរកឃើញថាមានប្រសិទ្ធភាពក្នុងការព្យាបាល ប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី ដោយថ្នាំខ្លះបានឈានចូលដល់ដំណាក់កាលព្យាបាលសាកល្បង (Clinical trial) និងថ្នាំខ្លះទៀតបានកំពុងតែស្ថិតក្នុងការរៀបចំចូលក្នុងគោលការណ៍នៃការព្យាបាល (Treatments Guidelines)ជំងឺដែលបង្កដោយវីរុសនេះ។ ១. ថ្នាំ REMDESIVIR ថ្នាំនេះត្រូវបានផលិតឡើងដោយ ក្រុមហ៊ុនថ្នាំពេទ្យសហរដ្ឋអាមេរិក Gilead Sciences។ ថ្នាំនេះមានប្រសិទ្ធិភាពខ្ពស់ប្រឆាំងនឹងវីរុសកូរ៉ូណា បង្កជំងឺ SARS និងជំងឺ MERS ក្នុងការពិសោធន៍ទៅលើកោសិកា និងសត្វ។ ការធ្វើតេស្ត ព្យាបាលសាកល្បង (Clinical trial) ត្រូវបានធ្វើឡើងពីមុនមកនៅពេលដែលវីរុស Ebola ផ្ទុះឡើង។ ថ្នាំនេះ គេបានរកឃើញថាមានប្រសិទ្ធភាពល្អក្នុងការប្រឆាំងវីរុសកូរ៉ូណាថ្មី (2019-nCoV)
February 7, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្តបែនដឹកដីមួយគ្រឿង ពេលកំពុងបើកបរស្រាប់តែមានបញ្ហាបណ្តាលអោយខូចលែងទៅមុខក៏ហៅរថយន្តបែនដឹកដីមួយទៀតមកសណ្តោងខណៈពេលដែលរថយន្តទាំងពីរសណ្តោងគ្នាបត់ត្រលប់ក្រោយឆ្លងកាត់ទទឹង ផ្លូវ៦០ម៉ែត្រ ក៏ មានរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាព្រូសធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើងមកខ្វះការប្រុងប្រយ័ត្នអាងតែផ្លូវស្ងាត់ក៏ជ្រុលទៅបុកទាក់ខ្សែកាបសណ្តោងបណ្តាល ឲ្យរថយន្តរងការខូចខាតមួយកំណាត់មុខ។ ហេតុការណ៍នេះដែលបានកើតឡើងកាលពីវេលាម៉ោង ១និង២០នាទីយប់រំលងអាធ្រាត្រ ឈានចូលទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទល់មុខច្រកចូលសាលាខណ្ឌមានជ័យ សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីតៃកុងរថយន្តបែនដឹកដីបានប្រាប់អោយដឹងថា មុនកេីតហេតុគឺរថយន្តបែនដឹកដីមួយគ្រឿង ម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-4246 ពេលកំពុងបើកស្រាប់តែមានបញ្ហា បណ្តាលអោយខូចហើយរូបគេក៏ហៅរថយន្តបែន មួយគ្រឿងទៀត ម៉ាកFUSOពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-6047 អោយមកសណ្តោងខណៈពេលដែលផ្លូវស្ងាត់ រថយន្តទាំងពីរគ្រឿងនោះបានសណ្តោងគ្នា បត់ត្រលប់ក្រោយវិញស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតាព្រូស
February 7, 2020 - អន្តរជាតិ
យោងតាមរបាយការណ៍របស់ Channelnewsasian បានឲ្យដឹងថាគិតមកទល់នឹងព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះ វីរុសកូរ៉ូណា ដែលកំពុងតែរាតត្បាតនៅតាមបណ្តាប្រទេសជាច្រើន ក្នុងនោះមានទាំងខ្មែរផងនោះ បានកំពុងបន្តសម្លាប់មនុស្សជាច្រើនរៀងរាល់ថ្ងៃឥតឈប់។ ក្នុងរយៈពេលតែ១ថ្ងៃ គឺពីថ្ងៃទី០៦ ដល់ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ នេះ ចំនួនអ្នកស្លាប់ដោយសារតែវីរុសកូរ៉ូណាមានចំនួនជិត១០០នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុបនៃអ្នកស្លាប់ទូទាំងពិភពលោកបានកើនឡើងដល់ ៦៣៦នាក់ ក្នុងនោះមានអ្នកផ្ទុកវីរុសកើនឡើងដល់ ៣១ ១៦១នាក់ ហើយក៏មានអ្នកជាសះស្បើយចំនួន ១ ៥៤១នាក់ផងដែរ ៕ អត្ថបទ៖ សេម
February 7, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងល្បាតប៉ុស្តិ៍នគរបាលឬស្សីកែវ បានធ្វេីការបង្ក្រាបជាក់ស្តែកករណីលួចទ្រព្យសម្បត្តិ ឃាត់ខ្លួនជនសង្ស័យបានម្នាក់នាំយកទៅធ្វេីការសាកសួរភ្លាមៗបន្ទាប់ពីធ្វេីសកម្មភាពលួចយកថង់ក្រណាត់យួរដៃដែលនៅជាប់ម៉ូតូ តែត្រូវនារីរងគ្រោះឃេីញទាន់ក៏ស្រែកផ្អេីលឆោឡោដល់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវកំពុងល្បតនៅជិតនោះក៏បានចេញជួយអន្តរាគមន៍កាលពីវេលាម៉ោង ០៧:៣០នាទីយប់ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចហាងប៉ុបសាឡន ក្រុមទី៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ម៉ាត់ លីដា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចំណែក ជនសង្ស័យឈ្មោះ រ៉ែម សុខសាន្ត
February 7, 2020 - ព័ត៌មានជាតិ
ជនសង្ស័យទាំង២នាក់រូបនេះ បានជិះម៉ូតូធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃ ម៉ាក IPhone11 ពណ៌ខ្មៅ បណ្តាលឲ្យគាត់ធ្លាក់ពីលើរ៉ឺម៉កកង់បីឥណ្ឌា រងរបួសបែកចិញ្ចើមខាងឆ្វេងហូរឈាមប្រាកដមែន ស្ថិតនៅចំណុចមុខផែថ្មភ្នំពេញ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០កន្លងទៅ។ ជនសង្ស័យជាចោរឆក់ទាំង២នាក់ ដែលតាមបង្ក្រាបបានឈ្មោះ ហែម សំរិទ្ធសក្ត័ ហៅសាក់ម៉ាប់ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣១ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ និងបក្ខពួកម្នាក់ទៀតឈ្មោះ ដួង តារ៉ាសក្ត័ ហៅសាក់តូច អាយុ១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័យឫស្សីកែវ ស្នាក់នៅផ្ទះលេខ៦
February 7, 2020 - ព័ត៌មានជាតិ
លោក បេន ដេវីស (BEN DEVIS) ជនជាតិអាមេរិកកាំង ដែលស្រឡាញ់សម្បត្តិធម្មជាតិកម្ពុជា នៅដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក ដែលកំពុងរស់នៅជាមួយគ្រួសារ និងបានលះបង់កំលាំងកាយ កំលាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ កាលពីពេលថ្មីៗយោងតាមការរៀបរាប់របស់លោកតាំង គឹមសួរ បានឲ្យដឹងថា ការកាប់ព្រៃឈើលើភ្នំត្នោតភ្នំពកនៅតែមាន ហើយ មិនត្រឹមតែកាប់ទេដុតបំផ្លាញថែមទៀត។ លោកបានបង្ហោះរូបភាពរបស់លោកបេនមួយសន្លឹក ដោយសរសេរថា៖ “រូបភាពមួយសន្លឹកនេះពិតជាធ្វើឲ្យប្រជាជនខ្មែរមានអារម្មណ៍ក្តួុកក្តួលយ៉ាងខ្លាំង រួមទាំងខ្ញុំដែលជាអ្នកថតដែលឃើញជនបរទេសម្នាក់នេះលះបង់បែបនេះដើម្បីការពារព្រៃឈើខ្មែរ ទាំងដែលខ្មែរមួយចំនួនដែលជាម្ចាស់ប្រទេសកំពុងតែព្យាយាមបំផ្លាញខ្លួនឯងទៅវិញ។ យប់មិញថ្មើរនេះខ្ញុំកំពុងតែល្បាតព្រៃគ្រាន់បានជាគ្នាជាមួយបេន យប់នេះខ្ញុំមិនបានទៅជាមួយគាត់ទេ ហាក់មានអារម្មណ៍នៅមិនសុខសោះ។ បងប្អូនបើមានពេល សូមបងប្អូនទៅជួយសម្រួលកិច្ចការងារនេះជាមួយគាត់ផង។ ឆ្នាំថ្មីនេះ បេនអាយុ៥៣ឆ្នាំហើយ ហត់នើយច្រើនណាស់
February 6, 2020 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ មានការចែកចាយមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងសកម្មភាពរបស់ជនបរទេសមួយក្រុមបានធ្វើការដើររើសសម្រាមនៅតាមមាត់ព្រែក នៅក្នុងខេត្តកំពត ដែលសកម្មភាពរបស់ពួកគាត់ទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ។ បើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក Mad Monkey Kampot បានឲ្យដឹងជាភាសាអង់គ្លេសថា៖ “Impromptu cleanup at Mad Monkey Kampot! 🌎 🐵 The Mad Monkey team noticed the trash lining the riverside and took it upon themselves to clean
February 6, 2020 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រោយពីបានរកឃើញអ្នកជំងឺម្នាក់ ដែលមានវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCov) ជាជនជាតិចិន នៅខេត្តព្រះសីហនុនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានអនុវត្តន៍វិធានការចត្តាឡីស័ក ដាក់គាត់ឲ្យនៅដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យ ខេត្តព្រះសីហនុ និងមានការពិនិត្យតាមដានព្យាបាលដោយក្រុមគ្រូពេទ្យនៅទីនោះដោយយកចិត្តទុកដាក់ជាទីបំផុត។ បច្ចុប្បន្នអ្នកជំងឺមានសុខភាពល្អប្រសើរដូចធម្មតាវិញហើយ រីឯការធ្វើតេស្តលើវត្ថុវិភាគរបស់អ្នកជំងឺរូបនេះ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបង្ហាញលទ្ធផល អវិជ្ជមានចំនួន២លើក គិតត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ ថ្វីត្បិតតែសុខភាពគាត់មានសភាពល្អប្រសើរ និងដើម្បីឲ្យមានភាពច្បាស់លាស់ តាមការពិភាក្សាជាមួយអង្គការសុខភាពពិភពលោក អ្នកជំងឺមិនទាន់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅឡើយទេ ដោយទុកតាមដានបន្ថែមទៀតរហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីរង់ចាំការធ្វើតេស្តសារជាថ្មីម្តងទៀត នៅតាមវិធានវេជ្ជសាស្ត្រក្នុងការបញ្ជាក់នូវភាពជាសះស្បើយ ដោយមិនមានវីរុសកូរ៉ូណាថ្មីពិតប្រាកដរបស់អ្នកជំងឺ។ នៅពេលដែលការវិភាគធ្វើតេសត្តបង្ហាញលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណាថ្មីនេះជាលើកទី៣ នៅថ្ងៃទី១០
February 6, 2020 - ព័ត៌មានជាតិ
យោងតាមផេករបស់ស្នងការរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង ១៥ម៉០០នាទី កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ០១០ អ.យ.វ ចុះថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២០ របស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានធ្វេីការឃាត់ខ្លួនជនសង្ស័យ ០១នាក់ និងជនរងគ្រោះចំនួន ០៦នាក់ ស្រី (អនីតិជន ០២នាក់) ករណី
February 6, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ សមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបាននូវមុខសញ្ញាលួចកញ្ចក់រថយន្ត កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២៣និង៣០នាទី ត្រង់ចំនុច មុខផ្ទះលេខ ១៩៣អុី០ ផ្លូវ២១៧ ភូមិ ៣ សង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា ដោយជនសង្ស័យឈ្មោះ សុខ សុភ័ណ្ឌ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរសន្តិសុខផ្សារ មានទីលំនៅមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួនពិនិត្យទឹកនោមមានសារធាតុញៀន។ ចំណែកជនរងគ្រោះ ឈ្មោះ គ្រុយ ចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅផ្ទះកើតហេតុខាងលើ។ វត្ថុតាង និង សំភារៈចាប់យកពីជនសង្ស័យរួមមានកញ្ចក់រថយន្តរបស់ជនរងគ្រោះចំនួន
February 6, 2020









