- Khmernote Media
- សង្គម
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម បន្ទាប់ពីវិទ្យាល័យច្បារអំពៅ ចាប់ផ្តើមបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមថ្នាក់រៀន ដោយក្នុងមួយថ្នាក់បំពាក់កាមេរ៉ាចំនួន២ នេះបើយោងតាមការបង្ហោះរបស់ អតីតសិស្សវិទ្យាល័យច្បារអំពៅ។ គោលបំណងនៃការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមថ្នាក់រៀននេះក្នុងគោលបំណង ពង្រឹងគុណភាពការរៀននិងបង្រៀន ជាពិសេសនៅក្នុងពេលប្រឡងប្រចាំខែ និងឆមាសតែម្តង។ យោងតាមប្រភពដដែលបានសរសេររៀបរាប់ថា៖ “វិទ្យាល័យច្បារអំពៅបានបំពាក់កាំមេរ៉ាតាមបន្ទប់រៀនដើម្បីពង្រឹងគុណភាពការរៀននិងបង្រៀន សម្រាប់ថ្នាក់ទី៧,៨,១០, និង១១ សម្រាប់ថ្នាក់ទី៩និង១២តាមក្រោយ”។ ក្រោយពីវិទ្យាល័យមួយនេះបានបំពាក់កាំមេរ៉ាតាមបន្ទប់រៀន ដើម្បីពង្រឹងគុណភាពការរៀននិងបង្រៀន មានមហាជននៅលើបណ្តាញសង្គមជាច្រើនបានសម្តែងការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពបំពាក់កាមេរ៉ារបស់វិទ្យាល័យមួយនេះ៕ ប្រភព៖ ទំព័រ អតីតសិស្សវិទ្យាល័យច្បារអំពៅ
February 7, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ បុរស២នាក់ទើបតែចេញមកពីស៊ីការគេ ហើយបើករថយន្តត្រឡប់មកផ្ទះវិញក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យខ្ទេចខូចខាតអស់មួយកំណាត់ខាងមុខ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០:១៥នាទីយប់ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្តោយផ្លូវ២៨៩ ត្រង់ចំណុចមុខការ៉ាស់សាំង «តេលា» ទល់មុខអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សាក្សីនៅដែលដឹងហេតុការណ៍បានរៀបរាប់ថា នៅមុនកើតហេតុ គេឃើញបុរស២នាក់ មិនស្គាល់អត្តសញ្ញាណ បានបើករថយន្ត ១គ្រឿងម៉ាក កាំម៉ារីបាឡែន ពណ៌ស គ្មានផ្លាកលេខ ធ្វើដំណើរពីជើងទៅត្បូងតាមបណ្តោយផ្លូវ២៨៩ ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ សង្ស័យម្ចាស់រថយន្តស្រវឹងស្រា ងោកមួយភាំងក៏ជ្រុលទៅចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវចំពេញទំហឹង បណ្តាលឲ្យរថយន្តបង្ក ខ្ទេចមួយកំណាត់មុខ ផ្ទុះពោងមុខទាំងសងខាងភ្លាមៗនោះ ម្ចាស់រថយន្តបានចុះពីរថយន្ត ហើយរត់គេចខ្លួនបាត់ស្រមោល។
February 7, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ មានករណីយុវជនម្នាក់ជិះម៉ូតូយកសាច់ក្លែមអោយភ្ញៀវ ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តមិនចាំម៉ាកបុកខ្ទាតបោកក្បាលនឹងថ្នល់ស្លាប់ទាំងវ័យក្មេង ហេីយរថយន្តក៏បន្ថែមល្បឿនបេីកគេចទៅបាត់ស្រមោល បង្កការភ្ញាក់ផ្អើលឡេីងដល់បងប្អូនប្រជាពលរដ្ឋ ចោមរោមពេញកន្លែងកេីតហេតុ កាលពីវេលាម៉ោង០៤:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ១០៨ កែងនឹងផ្លូវព្រះនរោត្តម ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ង៉េង ប៊ុនឆៃ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរបុគ្គលិកក្នុងហាងមួយកន្លែង ស្នាក់នៅផ្ទះ២៨E0 ផ្លូវ១០៨ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានស្រុកកំណើតនៅឯខេត្តព្រៃវែង។ សាក្សីដែលឃេីញហេតុការណ៍បានរៀបរាប់ប្រាប់ថានៅមុនកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូហុងដាប៊ីត ពណ៌ខៀវលាយស
February 7, 2020 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនទាក់ទងនឹងករណីហិង្សាដោយចេតនា ក្រោយបានប្រើហិង្សាទះ២កំផ្លៀង និងអុក១ជង្គង់ ទៅលើយុវជនម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ផុងលលាដ៍ក្បាល ព្រោះតែខឹងយុវជនរូបនោះផឹកស្រាបៀរហើយប្រុងរត់គេចមិនឲ្យលុយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។ ជនសង្ស័យមានឈ្មោះ ចន ឌីម៉ង់ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់រ៉ឺម៉ក មានទីលំនៅភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ចំណែកឯជនរងគ្រោះឈ្មោះ ឃិន សាវី ហៅដេត ភេទប្រុស
February 7, 2020 - អន្តរជាតិ
ចិន៖ នៅក្នុងវីដេអូដែលចែករំលែកដោយកាសែត South China Morning Post (SCMP) នៅថ្ងៃទី ៥ ខែកុម្ភៈ មានកម្មករជនជាតិចិនវ័យចំណាស់ម្នាក់បានបរិច្ចាគថវិកាដែលខ្លួនបានសន្សំ ជូនដល់បុគ្គលិកពេទ្យដែលកំពុងប្រយុទ្ធនឹងវីរុសកូរ៉ូណា។ បុរសវ័យចំណាស់រូបនេះបានដកកញ្ចប់លុយពីហោប៉ៅហើយចាកចេញដោយមិនទទួលយកពាក្យអរគុណ។ នៅក្នុងវីដេអូពីកាមេរ៉ាសុវត្ថិភាពបង្ហាញពីកម្មករវ័យចំណាស់កំពុងដើរចូលទៅក្នុងស្ថានីយ៍ប៉ូលីសមួយក្នុងខេត្តសានដុង ប្រទេសចិន។ គាត់ដាក់កញ្ចប់មួយនៅបញ្ជរ បន្ទាប់មកគាត់ក៏បានចាកចេញភ្លាមៗ។ បុគ្គលិកនៅឯបញ្ជរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏បានបើកមើលកញ្ចប់នោះមានលុយប្រមាណជា ១២,០០០យ័ន ស្មើនឹង ១,៧១០ដុល្លារអាមេរិក ជាមួយគ្នានេះដែរគេក៏ឃើញមានសំបុត្រសរសេរដោយដៃ ដែលបុរសចំណាស់រូបនេះបានសំណូមពរឲ្យយកថវិកាទៅអោយបុគ្គលិកពេទ្យដែលកំពុងប្រយុទ្ធនឹងវីរុសកូរ៉ូណា នៅក្រុងវូហាន។ យ៉ាងណាមិញនៅក្នុងសំបុត្របុរសរូបនេះចំណាស់នេះបានចុះហត្ថលេខាថាជា “បុគ្គលិកអនាម័យ នៅ Donggang” ព្រោះគាត់ប្រហែលជាមិនចង់បញ្ចេញឈ្មោះ ហើយអត្តសញ្ញាណរបស់គាត់មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។ យោងតាម កាសែត South China
February 7, 2020 - PR
ដើម្បីបំពេញតាមតម្រូវការរបស់ទស្សនិកជនដែលនិយមគាំទ្រខ្សែភាពយន្តភាគ ហុងកុង របស់TVB នៅថ្ងៃទី០៥ខែកុម្ភៈស្អែកនេះ ស្ថានីទូរទស្សន៍ភីអិនអិន នឹងធ្វើការចាក់ផ្សាយខ្សែភាពយន្តភាគដែលមានរសជាតិថ្មីប្លែកមួយទៀត ជូនដល់អ្នកទស្សនា គឺរឿង «លោកប៉ាដ៏អស្ចារ្យ» ។ «លោកប៉ាដ៏អស្ចារ្យ» ជាខ្សែរឿងដែលលាតត្រដាងពីរឿងរ៉ាវ អភិនីហាររបស់បុរសម្នាក់ឈ្មោះ ជុង ទីងខ្វុក ដែលជាកងទ័ពរបស់ចិនក្នុងសម័យសង្គ្រាមចិន – ជប៉ុនលើកទីពីរអំឡុងឆ្នាំ១៩៤១ ប៉ុន្តែកាលណោះគាត់ត្រូវបានកងទ័ពជប៉ុនចាប់យកទៅបង្កកនៅក្នុងបន្ទប់ពិសោធន៍។ រយៈពេល៧៣ ឆ្នាំក្រោយមកមានរឿង ដ៏អស្ចារ្យមួយបានកើតឡើង ក្នុងគ្រាដែលមេឃ មានព្យុះភ្លៀង បណ្ដាលឲ្យទូរបង្កកនោះបានផ្ទុះបែប ជុង ទីងខ្វុក ជាមនុស្សទឹកកក ដែលត្រូវគេបង្កកជាង៧០ ឆ្នាំនោះបែរជានៅមានជីវិត គាត់ក៏បានចេញមកតាមរកក្រុមគ្រួសាររបស់គាត់។ តែជាអកុលសអ្វីៗបានប្រែប្រួលទៅតាមសម័យកាលអស់ទៅហើយ ប្រពន្ធរបស់គាត់បានស្លាប់បាត់បង់ជីវិត ចំណែកគ្រប់គ្នាក្នុងសម័យថ្មីនេះគិតថាគាត់ជាមនុស្សឆ្កួត។
February 7, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ បុរសជេីងខ្លាំងបាញ់រះ៦គ្រាប់នៅកន្លែងម៉ាស្សាត្រូវបានកងកម្លាំងកងអាវុហត្ថខណ្ឌពោធិ៍សែនជ័យសហការជាមួយអាវុធហត្ថរាជធានីចាប់ខ្លួនបានហេីយ នៅរាត្រីនេះ។ មន្ត្រីយោធាម្នាក់ដែលបាញ់រះជាច្រេីនគ្រាប់នៅកន្លែងម៉ាស្សា មួយកន្លែង យីហោ លីលី ស្ថិតក្នុងភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញតាមចាប់បានហេីយនៅស្រុកស្រែអំបិល ខេត្តកោះកុង នាវេលាម៉ោង៤ ល្ងាចថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០២០នេះ។ តាមប្រភពព័ត៌មានពីកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា៖ ក្រោយពីខ្មាន់កាំភ្លេីងជាមន្ត្រីយោធាម្នាក់បានបាញ់រះចំនួន៦គ្រាប់នៅកន្លែងម៉ាស្សាមួយកន្លែងយីហោ លីលី ភូមិចំការឪឡឹក សង្កាត់កាកាបទី២ ហេីយព្យាយាមគេចខ្លួនបាត់។ បន្ទាប់មកកម្លាំងក៏បានចុះទៅដល់ចំណុចកេីតហេតុសួរនាំដេីម្បីកំណត់មុខសញ្ញានិងងាយស្រួលតាមចាប់ ខ្មាន់កាំភ្លេីងយកមកដាក់ទោសតាមច្បាប់។ រហូតមកដល់វេលាម៉ោង៤ល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានសហការជាមួយកម្លាំងអាវុធហត្ថរាជធានី បានធ្វេីការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាននៅស្រុកស្រែអំបិល
February 7, 2020 - ព័ត៌មានជាតិ
លោក Ben Davis ដែលលោកបានចំណាយពេលជាង២០ឆ្នាំ នាំគ្រួសារមករស់នៅក្នុងព្រៃដើម្បីការពារនិងអភិរក្ស សត្វ និងព្រៃឈើនៅកម្ពុជា ធនធានធម្មជាតិដែនជម្រកសត្វព្រៃ “ភ្នំត្នោត-ភ្នំពក”។ លោក បេន ដេវីស (BEN DEVIS) ជនជាតិអាមេរិកកាំង ដែលស្រឡាញ់សម្បត្តិធម្មជាតិកម្ពុជា នៅដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក ដែលកំពុងរស់នៅជាមួយគ្រួសារ និងបានលះបង់កំលាំងកាយ កំលាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ កាលពីពេលថ្មីៗយោងតាមការរៀបរាប់របស់លោកតាំង គឹមសួរ បានឲ្យដឹងថា ការកាប់ព្រៃឈើលើភ្នំត្នោតភ្នំពកនៅតែមាន ហើយ មិនត្រឹមតែកាប់ទេដុតបំផ្លាញថែមទៀត។ អ្វីដែលគួរឲ្យក្តុកក្តួលនោះ មានរូបភាពចាស់មួយសន្លឹករបស់ លោក បេន
February 7, 2020 - PR
បើនិយាយពីរឿងភាគខ្មែរសព្វថ្ងៃគឺគេនឹកដល់ប៉ុស្តិ៍ហង្សមាសភ្លាម ព្រោះស្ថានីយទូរទស្សន៍កំពុង ពេញនិយមមួយនេះផលិតរឿងខ្មែរមិនចាញ់ប្រទេសជិតខាងឡើយធ្វើឲ្យមានការងាកមកគាំទ្ររឿងភាគខ្មែរលើប៉ុស្តិ៍ទូរទស្សន៍កាន់តែច្រើនឡើងៗ។ ជាក់ស្តែងរឿង កូនប្រសាអ្នកមាន ដែលកំពុងតែមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV រៀងរាល់ ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7 ដល់ម៉ោង 8 យប់ ពិតជាប្រមូលយកចំនួនអ្នកទស្សនាមិន ធម្មតាឡើយ ជាពិសេសរាល់ Clip វីដេអូនដែលបានបង្ហោះនៅលើផេកផ្លូវការរបស់រឿងភាគខ្មែរ ហង្សមាស ទទួលបានចំនួនទស្សនាច្រើនកប់ៗតែម្តង គឺដល់ទៅរាប់លានដងឯណោះ។ ពិតជាមិនសរសើរមិនបានមែន ចេញផ្សាយបានប៉ុន្មានសប្តាហ៍ប៉ុណ្ណោះធ្វើឲ្យអ្នកទស្សនាអន្ទះសារ រង់ចាំភាគបន្តស្ទើរមិនបានទៅហើយ។ រឿង កូនប្រសាអ្នកមាន មានចាក់បញ្ចាំងជូនទស្សនារៀងរាល់ ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង
February 7, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ មានករណីគួរឲ្យហួសចិត្តជាខ្លាំង ដោយរថភ្លើងដឹកអង្ករពីភ្នំពេញ មកក្រុងព្រះសីហនុ ខូចនៅតាមផ្លូវ ស្រាប់តែមានពលរដ្ឋមួយចំនួននាំគ្នាគាស់ទូររថភ្លើងលួចយកអង្ករទៅវិញ ដោយកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ មានខ្សែរថភ្លើងដែលមានដឹកអង្ករពីភ្នំពេញ មកក្រុងព្រះសីហនុ សម្រាប់នាំចេញទៅក្រៅប្រទេស បានខូចនៅតាមផ្លូវរថភ្លើងចំណុចជិតរោងចក្រអគ្គិសនីធ្យូងថ្មស្ទឹងហាវខេត្តព្រះសីហនុ ។ ខណៈដែលរថភ្លើងខូចមិនទាន់ដំណើរការទៅមុខបាន ក៏ស្រាប់តែមានពលរដ្ឋមួយចំនួនបាននាំគ្នាទៅគាស់ទូររថភ្លើងលួចយកអង្ករបាត់បង់អស់ជាច្រើន។ យ៉ាងណាមិញមន្ត្រីនៅស្ថានីយ៍រថភ្លើងក្រុងព្រះសីហនុ បានឲ្យដឹងថាអង្ករដែលមាននៅក្នុងទូររថភ្លើងហើយត្រូវពលរដ្ឋលួចយកទៅ ជាអង្ករដែលនៅមានជាតិថ្នាំរក្សាការពារសត្វល្អិត មិនទាន់ដល់កំណត់ដែលអាចដាំបាយពិសារបានទេ អាចប៉ះពាល់ដល់សុខភាព និងសំណូមពរឲ្យពលរដ្ឋដែលលួចយកអង្ករនេះទៅប្រុងប្រយ័ត្នបំផុត៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
February 7, 2020









