សង្គម

វិទ្យាល័យច្បារអំពៅ បំពាក់កាមេរ៉ាតាមបន្ទប់រៀន ដើម្បីពង្រឹងគុណភាពការសិក្សា

BY
Khmernote Media
February 7, 2020

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម បន្ទាប់ពីវិទ្យាល័យច្បារអំពៅ ចាប់ផ្តើមបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមថ្នាក់រៀន ដោយក្នុងមួយថ្នាក់បំពាក់កាមេរ៉ាចំនួន២ នេះបើយោងតាមការបង្ហោះរបស់ អតីតសិស្សវិទ្យាល័យច្បារអំពៅ។ គោលបំណងនៃការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមថ្នាក់រៀននេះក្នុងគោលបំណង ពង្រឹងគុណភាពការរៀននិងបង្រៀន ជាពិសេសនៅក្នុងពេលប្រឡងប្រចាំខែ និងឆមាសតែម្តង។

យោងតាមប្រភពដដែលបានសរសេររៀបរាប់ថា៖ “វិទ្យាល័យច្បារអំពៅបានបំពាក់កាំមេរ៉ាតាមបន្ទប់រៀនដើម្បីពង្រឹងគុណភាពការរៀននិងបង្រៀន សម្រាប់ថ្នាក់ទី៧,៨,១០, និង១១ សម្រាប់ថ្នាក់ទី៩និង១២តាមក្រោយ”។ ក្រោយពីវិទ្យាល័យមួយនេះបានបំពាក់កាំមេរ៉ាតាមបន្ទប់រៀន ដើម្បីពង្រឹងគុណភាពការរៀននិងបង្រៀន មានមហាជននៅលើបណ្តាញសង្គមជាច្រើនបានសម្តែងការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពបំពាក់កាមេរ៉ារបស់វិទ្យាល័យមួយនេះ៕

ប្រភព៖ ទំព័រ អតីតសិស្សវិទ្យាល័យច្បារអំពៅ

Share This Post: